រដ្ឋាភិបាល​ប្រកាសឈប់យកលុយផ្លូវ​ពី​​ប្រជា​ពលរដ្ឋ​រស់នៅតាមបណ្តោយផ្លូវជាតិ​លេខ​៤​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com

បញ្ជរយក​លុយ​នៅតាមបណ្តោយផ្លូវជាតិ​លេខ​៤ (រូបថតពីហ្វេសប៊ុក​របស់ក្រុមហ៊ុនអេហ្សិតអ៊ិនវេសមេន​)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​នៅថ្ងៃ​អង្គារនេះ​ថារដ្ឋាភិបាល​ឈប់យក​លុយ​ផ្លូវ​ពីប្រជា​ពលរដ្ឋ​ដែល​រស់នៅ​អម​ជាប់​បណ្តោយផ្លូវជាតិលេខ​៤ ដោយ​អះអាង​ថា​ការ​មិនយក​នេះ​នឹង​ជួយកាត់បន្ថយ​ការចំណាយ​​របស់ប្រជា​ពលរដ្ឋ។​

ក្នុងពិធី​សម្ពោធសមិទ្ធ​ផលស្ពានអាកាសតិចណូដែល​ត្រូវបានដាក់ឈ្មោះ​ថា​ស្ពាន​៥មករា លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថា​ចាប់ពីថ្ងៃ​៧មករា វេលាម៉ោង​១២អធ្រាត្រយប់ថ្ងៃ​មករា​ រថយន្តរបស់ប្រជា​ពលរដ្ឋ​រស់​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​៤ទាំងអស់ មិនត្រូវ​បង់លុយ​តទៅទៀតទេ។ លោក​បញ្ជាក់ថា​​រថយន្តប្រជា​ពល​​រដ្ឋ​ដែល​រស់​នៅ​តាមដងផ្លូវជាតិ​លេខ​៤ មាន​២៣៩០៧គ្រឿង ហើយ​ការឆ្លងបញ្ជរ ត្រូវ​បង់​ប្រាក់​១៨០០រៀលទៅ​​និង​មកវិញ​១៨០០រៀល។​ លោក​បន្តថាកន្លងទៅ​មាន​ការ​លើកលែងយក​លុយ​ពី​​រថយន្ត​ដឹកកម្មករ​ជាង​១០ម៉ឺនគ្រឿងនិង​រថយន្តផ្សេង​ៗ​ជាង​៨ម៉ឺនគ្រឿង។​

លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​គិត​គូ​អ្នក​ដែល​រស់នៅ​ខាងក្នុង​ចុះពីផ្លូវជាតិប្រមាណ​៣០០ម៉ែត្រ​និង​អ្នក​ផ្សេង​ទៀត​ដែល​រស់នៅតំបន់នោះ ហើយ​ត្រូវ​ឆ្លង​កាត់បញ្ជរបង់ប្រាក់។ ។​

ចំណាត់ការរបស់រដ្ឋាភិបាលធ្វើឡើង​បន្ទាប់ពី​លោក​ ហ៊ុន សែន កាលពីថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ បាន​បញ្ជា​ឲ្យ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន​ ព័ន្ធមុនីរ័ត្ន សិក្សា​ពីមិន​យកលុយផ្លូវ​ពី​​ប្រជា​ពលរដ្ឋ​រស់នៅតាមបណ្តោយផ្លូវជាតិ​លេខ​៤ ពេល​ត្រូវ​ឆ្លង​កាត់​​ចេ​ញ​ចូល​​រា​ជធា​នីភ្នំ​ពេញ​និង​ខេត្តកំពង់ស្ពឺ។​​​ លោក​បានថ្លែងកាលនោះ​ថា៖ “អ្នកនៅខាងហ្នឹង​ក៏អញ្ចឹង​ដែរ មក​ភ្នំពេញ លែង​ចង់ហ៊ាន​មក ព្រោះ​ឲ្យ​តែ​ឆ្លង​អាប៉ាស់ហ្នឹង ​យក​លុយ ត្រឡប់​ពីពេញទៅ​​វិញ យក​​លុយ បើអញ្ចឹង​ត្រូវធ្វើស្ថិតិរថយន្ត​អា​ហ្នឹង ឲ្យ​កាតពិសេស​សម្រាប់​គាត់​​  ពេលឆ្លង​អត់ត្រូវយក​លុយទេ អត់ត្រូវយកលុយ​។ ប៉ុន្តែ​បើគាត់ទៅ​ពីពេញរហូតធ្លាក់កំពង់សោម ត្រូវតែ​យក​ហើយ”

ការបញ្ជារបស់​លោក ហ៊ុន សែន​ ធ្វើឡើង​បន្ទាប់ពី​លោក​ប្រកាស​ថា​រដ្ឋាភិបាល​​យក​ផ្លូវ​វ៉េងស្រេង​ពី​ក្រុមហ៊ុនថូលវេ(​Phnom Penh Toolway ) មក​គ្រប់គ្រងវិញ ហើយ​សម្រេច​ថា​ការធ្វើដំណើរ​នៅលើផ្លូវនេះ​​មិន​ត្រូវ​បង់ប្រាក់នោះទេ។​

ជាធម្មតាអ្នកធ្វើដំណើរ​ពីរាជធានីភ្នំពេញ​ទៅកាន់ខេត្តកំពង់ស្ពឺ ហើយ​ប្រើប្រាស់ផ្លូវជាតិលេខ​៤ ត្រូវបង់​ប្រាក់​ប្រ​មាណ​​២៨០០រៀលសម្រា​ប់​​រថយន្តធុន​តូច។ ចំណែក​​ប្រជា​ពលរដ្ឋ​ដែលត្រូវ​ឆ្លងកាត់រាល់ថ្ងៃនិង​ធ្វើ​ប័ណ្ណឆ្លង​​កាត់ ​ត្រូវ​បង់ប្រាក់​១៨០០រៀល។​ ចំពោះ​រថយន្ត​ពេទ្យ​ រថយន្ត​​ដឹកកម្មករនិង​រថយន្ត​របស់ថ្នាក់ដឹកនាំ​ ​មិន​ត្រូវ​បង់ប្រាក់នោះទេ។​

គួរបញ្ជាក់​ថា​​ក្រុមហ៊ុនអេហ្សិតអ៊ិនវេសមេន(AZ Investment)បាន​ទទួល​ការ​វិនិយោគ​ផ្លូវជាតិ​លេខ​៤​ចាប់តាំងពីឆ្នាំ​២០០២ ​ក្រោមកិច្ចសន្យា​សម្បទាន​ជាមួយរដ្ឋាភិបាលរយៈ​ពេល​៣៥ឆ្នាំ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 


រដ្ឋាភិបាលប្រកាសឈប់យកលុយផ្លូវពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃអង្គារ ទី5 មករា 2016
http://vodhotnews.com

រដ្ឋាភិបាលប្រកាសឈប់យកលុយផ្លូវពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល​ប្រកាសឈប់យកលុយផ្លូវ​ពី​​ប្រជា​ពលរដ្ឋ​រស់នៅតាមបណ្តោយផ្លូវជាតិ​លេខ​៤​"

  1. pingpong says:

    ១. មិនគួរតម្រូវអោយមានប័ណ្ណបើកបរម៉ូតូចំពោះម៉ូតូក្រោម ១២៥CC នោះទេ!!
    ២. បក្ខពួកនិងគ្រួសារហ៊ុនសែនប្លន់លុយរាស្រ្ត តាមរយៈច្បាប់ចរាចរ​ ។ បក្ខពួកហ៊ុនសែនផាកលុយបាន មិនបានបង់ចូលថវិការដ្ឋនោះទេ គឺយកទៅចែកគ្នាចាយ!! ពួកជញ្ជាក់ឈាមប្រជារាស្រ្ត ស្រស់ៗ
    ៣. គេឃាត់ឡាន ឬម៉ូតូរកប័ណ្ណបើកបរ តែនៅពេលមានរឿងរាវកើតឡើងប៉ុណ្ណោះ ប៉ុន្តែក្រុមបិសាចជញ្ជាក់ឈាមរាស្រ្ត ហ៊ុនសែន ឃាត់ឡានឬម៉ូតូ គ្រប់ច្រកល្ហក ដើម្បីប្លន់លុយប្រជារាស្រ្ត ដោយផ្អែកលើច្បាប់ចរាចរឆ្កួតលេលារបស់ពួកគេ!!

  2. CountryStudent says:

    National Road # 4 should be free for all; it’s a gift from American people to Cambodian people