ដោយ៖ ណាត សុភាព | ថ្ងៃពុធ ទី6 មករា 2016
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មន្ត្រីសង្គមស៊ីវិលបានហៅសារព្រមានរបស់ប្រមុខរដ្ឋាភិបាលទៅលើប្រធានសមាគមមួយដែលថាប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ម្តងទៀតនោះគឺជាការបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្សនិងផ្ទុយពីច្បាប់ធម្មនុញ្ញ។
កាលពីថ្ងៃអង្គារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសតិចណូដែលត្រូវបានដាក់ឈ្មោះថា “ស្ពានអាកាស៥មករា”។ នៅគ្រានោះលោក ហ៊ុន សែន បានព្រមានប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចនឹងប្រឈមផ្លូវច្បាប់ម្តងទៀតដោយសារកាលពីថ្ងៃទី៣មករានេះសកម្មជនរូបនោះបានចូលរួមការរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់កម្មករដែលបានស្លាប់៥នាក់នៅលើផ្លូវវេងស្រេងក្នុងពេលធ្វើបាតុកម្មដំឡើងប្រាក់ខែ១៦០ដុល្លារកាលពីពីរឆ្នាំមុន។ ការព្រមាននេះលោក ហ៊ុន សែន មិននិយាយចំឈ្មោះទេប៉ុន្តែទំនងជាសំដៅលើលោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថាសារព្រមានរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពរបស់សកម្មជនសិទ្ធិមនុស្សហើយផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ៖ “សារទំាងអស់នេះជាការព្រមានឬក៏បំបាក់ស្មារតីទៅដល់សមាគមនិងអង្គការដទៃទៀតហ្នឹងក្នុងការបញ្ចេញមតិរបស់ខ្លួនពីព្រោះសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យកាលណាតែការបញ្ចេញមតិរបស់ប្រជាពលរដ្ឋត្រូវបានគំរាមកំហែងឬក៏បំបាក់ស្មារតីហើយត្រូវបានធ្វើការទប់ស្កាត់អាហ្នឹងវាជះឥទ្ធិពលមិនល្អសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាអាហ្នឹងធ្វើឲ្យដំណើរការលទ្ធិប្រជាធិតេយ្យនៅកម្ពុជាដើរថយក្រោយ”។
អនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក ណៃ វ៉ង់ដា មានប្រសាសន៍ថាលោកនឹងរង់ចំាមើលចំណាត់ការរបស់តុលាការដោយលោកថាបើស្ថាប័ននេះធ្វើតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីមែននឹងធ្វើឲ្យប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចកាន់តែបាត់បង់ការគំាទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។ លោកបន្តថា៖ “ខ្ញុំយល់ថាបើសិនជាអំពើនិទណ្ឌភាពនៅតែមានមិនដោះស្រាយបានចាប់ជនល្មើសមិនបានហើយបែជាដាក់ទោសទណ្ឌទៅលើអ្នករងគ្រោះនោះគឺប្រជាប្រិយភាពនិងមានការប៉ះពាល់ហើយជាពិសេសគឺប៉ះពាល់ដល់សន្លឹកឆ្នោតហើយព្រោះនៅសល់ពេលតែមួយឆ្នាំទៀតទេនឹងមានការបោះឆ្នោតឃុំ/សង្កាត់នៅសល់តែពីរឆ្នាំទៀតទេដល់ពេលបោះឆ្នោតទូទៅជ្រើសរើសសភាហើយនឹងជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មី”។
គួររំឮកថាកាលពីដើមខែមករាឆ្នាំ២០១៤លោក វន់ ពៅ និងក្រុមកម្មករនិងសកម្មជនដីធ្លី២២នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា ការបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការធ្វើឲ្យមានបញ្ហាអសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។
ប៉ុន្តែលោក វន់ ពៅ ត្រូវរងរបួសបែកក្បាលដោយសារប៉ះទង្គិចជាមួយកងទ័ពឆ័ត្រយោង៩១១ខណៈកម្មករទាមទារដំឡើងប្រាក់ឈ្នួល។
ក្រោយមកនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៤ដដែលពួកគេត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com
មន្ត្រីសង្គមស៊ីវិលថាការព្រមានចាត់ការផ្លូវច្បាប់លើលោក វន់ ពៅ ម្តងទៀតគឺផ្ទុយនឹងច្បាប់ (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃពុធ ទី6 មករា 2016, 06:38 PM
http://vodhotnews.com
មន្ត្រីសង្គមស៊ីវិលថាការព្រមានចាត់ការផ្លូវច្បាប់លើលោក វន់ ពៅម្តងទៀតគឺផ្ទុយនឹងច្បាប់
កុំ រៀន ស្រែកដូច ហ៊ុន សែន អញ . អញ ហ៊ុន សែន ស្រែក ម្តងៗ បាត់កោះ បាត់ដីព្រំដែន
បាត់ដីសម្បទាន បាត់ព្រៃឈើ បាត់រ៉ែ ត្បូងពេជ្រ ជាដើម , ប៉ុន្តែ បាន ចូលមកវិញ ជនជាតិ
វៀតណាម ពេញ ស្រុក ពេញ ព្រៃ កើតកូន កើតចៅ តពូជ !
មកធ្វើមនុស្សល្អដឹងខុសដឹងត្រូវសី្អ អាវ៉ន ពៅនេះអាយុសាមសិបស្តើងសោះ មានប្រពន្ធ៣-៤នាក់ទៅហើយ កោតតែអាពួកបរទេសមកសើ្ទស្ទោយសិទិ្ធមនុស្ស សិទិ្ធស្ត្រីបែរជាយកមនុស្សបែបនេះធ្វើជាឈ្នាន់ តែទាល់តែមនុស្សធន់នេះទើបបំរើពួកបរទេសបាន!
នាយករដ្ឋមន្រ្ដីញៀនអំណាចនេះសំដីសឿងដល់ហើយជាមួយខ្មែរ តែបើជាមួយយួនដូចកូនចៀមស្មោះ