ដោយ រដ្ឋា វិសាល
2016-01-06
RFA

មន្ត្រីប៉ូលិសការពារព្រំដែនខេត្តមណ្ឌលគិរី ៣នាក់ និងនាយសង្កាត់ព្រៃឈើម្នាក់ ត្រូវបានសហគមន៍ការពារព្រៃឈើភូមិពូលុ និងភូមិលំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ដាក់ពាក្យប្ដឹងតាមផ្លូវតុលាការពីបទបណ្ដែតបណ្ដោយ និងឃុបឃិតឲ្យពលរដ្ឋវៀតណាម ឆ្លងដែនចូលកាប់ឈើក្នុងព្រៃការពារដោយគ្មានការទទួលខុសត្រូវ។ ចំណែកមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សស្នើសុំមន្ត្រីតុលាការចាត់ការស៊ើបអង្កេតរឿងនេះដោយត្រឹមត្រូវ និងយុត្តិធម៌។
តំណាងសហគមន៍ប៊ូស្រា បានយកវត្ថុតាងបទល្មើសព្រៃឈើដែលសហគមន៍រឹបអូសបានពីពលរដ្ឋវៀតណាម លួចកាប់ឈើក្នុងព្រៃខ្មែរប្រគល់ទៅឲ្យតុលាការសាលាដំបូងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៦ ខែមករា បន្ទាប់ពីអ្នកភូមិសម្រេចចិត្តប្ដឹងករណីនេះតាមផ្លូវតុលាការ។
កាលពីវេលាអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ក្រុមល្បាតព្រៃសហគមន៍ភូមិពូលុ និងភូមិលំមេះ ២៧នាក់ បានរឹបអូសម៉ាស៊ីនគោយន្តពីរគ្រឿង ម៉ាស៊ីនកាត់ឈើ ៤គ្រឿង និងម៉ូតូមួយគ្រឿង បន្ទាប់ពីអ្នកភូមិប្រទះឃើញជនជាតិវៀតណាម មួយក្រុមមានគ្នាប្រមាណ ១០នាក់ បានឆ្លងដែនចូលមកកាប់ឈើក្នុងព្រៃការពារខេត្តមណ្ឌលគិរី។ អ្នកភូមិអះអាងថា ជនជាតិវៀតណាម ទាំងនោះបាញ់កាំភ្លើងបីគ្រាប់ ហើយរត់គេចខ្លួនចោលវត្ថុតាងទាំងនោះទើបក្រុមល្បាតសហគមន៍រឹបអូសមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៊ូស្រា នៅព្រឹកថ្ងៃទី១ ខែមករា។
តំណាងសហគមន៍លោក ឃុត ចាន់រ៉ា មានប្រសាសន៍ថា អ្នកភូមិសម្រេចចិត្តប្ដឹងមន្ត្រីប៉ូលិសគ្រប់គ្រងប៉ុស្តិ៍ការពារព្រំដែនចំនួនបីកន្លែង រួមទាំងនាយសង្កាត់រដ្ឋបាលព្រៃឈើនៅតំបន់នោះទៅស្ថាប័នអយ្យការដូចគ្នា ដើម្បីបើកការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបំពេញភារកិច្ចរបស់មន្ត្រីមានសមត្ថកិច្ចទាំងនោះ៖ «គឺគាត់ទទួលខុសត្រូវនៅតំបន់ហ្នឹង អ្វីដែលពួកគាត់ធ្វើឲ្យកើតមានបទល្មើសព្រៃឈើហ្នឹង ទោះបីយ៉ាងម៉េចពួកគាត់ត្រូវទទួលខុសត្រូវ»។
មន្ត្រីខេត្តមណ្ឌលគិរី ទាំង ៤នាក់ ដែលសហគមន៍ដាក់ពាក្យប្ដឹងរួមមាន នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនកង់រ៉ូឡង់ លោក កែវ សុភាព នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនឡំពឹ លោក ប្រាក់ ភិរម្យ នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនទួលស្វាយ លោក ហិន ស៊ីត្រា និងនាយសង្កាត់រដ្ឋបាលព្រៃឈើពេជ្រាដា លោក គង់ វីរៈ។
ទាក់ទិនទៅនឹងបណ្ដឹងចោទប្រកាន់នេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីទាំងបីនាក់សុំបំភ្លឺរឿងចោទប្រកាន់នេះបានទេ នៅថ្ងៃទី៦ ខែមករា។ រីឯនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង សុកសិរី ចាត់ទុកករណីនេះថា ជាសិទ្ធិរបស់ពលរដ្ឋ។ លោកថា នឹងស្រាវជ្រាវបន្ថែមទៅលើមន្ត្រីលោកដែលរងការចោទប្រកាន់នេះ៖ «ជាសិទ្ធិរបស់គាត់ បើមានភស្តុតាងគ្រប់គ្រាន់ត្រឹមត្រូវតាមហ្នឹងទៅអត់មានស្អីទេ»។
ចំណែកមន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់ថា ប៉ុន្មានឆ្នាំកន្លងទៅសហគមន៍ប៊ូស្រា ចាប់បានវត្ថុតាង និងឃាត់ខ្លួនពលរដ្ឋវៀតណាម ច្រើនករណីដែលចូលមកកាប់ឈើក្នុងដីខ្មែរ ហេតុនេះអ្នកភូមិទម្លាក់ការទទួលខុសត្រូវបញ្ហានេះទៅលើមន្ត្រីការពារព្រំដែន និងមន្ត្រីព្រៃឈើនៅតំបន់នោះ។
លោកអំពាវនាវឲ្យមន្ត្រីអយ្យការស៊ើបអង្កេតករណីនេះឲ្យហ្មត់ចត់ដើម្បីផ្ដល់យុត្តិធម៌ និងលើកទឹកចិត្តពលរដ្ឋចូលរួមការពារព្រៃឈើដែលជាទ្រព្យសម្បត្តិជាតិ៖ «ដោយសារកន្លងទៅសហគមន៍បាត់បង់មានជំនឿទៅលើអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញព្រៃឈើ ទៅលើជំនាញបរិស្ថានច្រើនមកហើយ។ អ៊ីចឹងករណីហ្នឹងឲ្យគាត់មើលឃើញថា តុលាការពិតជាដោះស្រាយរឿងហ្នឹងជូនគាត់ដោយយុត្តិធម៌ពិតប្រាកដ»។
ច្បាប់ព្រៃឈើមាត្រា ១០០ និងមាត្រា ១០១ កំណត់ផ្ដន្ទាទោសជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ១០០លានរៀល ចំពោះមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីកងយោធពលខេមរភូមិន្ទ ឬមន្ត្រីផ្សេងទៀតដែលបានធ្វើអន្តរាគមន៍ ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬប្រយោល ជួយដល់អាជីវកម្មព្រៃឈើ និងធ្វើសកម្មភាពគ្រប់បែបយ៉ាងផ្ទុយទៅនឹងបញ្ញត្តិនៃច្បាប់ព្រៃឈើ។ លើសពីនេះទៀត នឹងត្រូវពិន័យដូចគ្នាចំពោះមន្ត្រីព្រៃឈើដែលបានប្រព្រឹត្តដូចគ្នានេះ រួមបញ្ចូលមន្ត្រីព្រៃឈើណាដែលប្រកបរបរធ្វើអាជីវកម្មពាក់ព័ន្ធវិស័យព្រៃឈើក្នុងអំឡុងពេលកាន់តំណែង ឬក្នុងអំឡុងពេល ១ឆ្នាំក្រោយការឈប់កាន់តំណែងដោយប្រការណាក៏ដោយ។
មិនបានរាយការណ៍ ឬមិនបានដាក់ពាក្យប្ដឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ ដែលបានកើតក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួនទាន់ពេលវេលា និងធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ច ឬផ្ដល់របាយការណ៍ព័ត៌មានក្លែងបន្លំជាលាយលក្ខណ៍អក្សរដែលជាមូលហេតុបង្កឲ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តព្រះវិហារកោះហៅតំណាងអ្នកភូមិ៤នាក់សាកសួរនៅថ្ងៃទី១៣មករា
- អ្នកភូមិនៅស្ទឹងត្រែងចោទអាជ្ញាធរថានៅពីក្រោយការកាប់ឆ្ការព្រៃសហគមន៍
- ពលរដ្ឋប្រមាណ១០០នាក់បន្តតវ៉ាមុខតុលាការខេត្តសៀមរាបទាមទារដោះលែងចៅសង្កាត់
- សហជីពចង់បានតុលាការការងារឯករាជ្យ
- តុលាការបដិសេធសំណើសុំឆ្លើយបំភ្លឺរបស់លោក សម រង្ស៊ី
- មន្ត្រីបក្សប្រឆាំងនៅកំពង់ចាមគេចខ្លួនបន្ទាប់ពីមានដីកាកោះហៅពីតុលាការ
- សហគមន៍ព្រៃឈើនៅស្ទឹងត្រែងចាប់ម៉ាស៊ីនអារឈើកម្មកររបស់ឈ្មួញ
- លោក សម រង្ស៊ី ព្រមឆ្លើយបំភ្លឺតុលាការតាមបណ្ដឹងរបស់លោក ហេង សំរិន
- ជនជាតិវៀតណាមបន្តលួចចូលកាប់ឈើក្នុងព្រៃនៅខេត្តមណ្ឌលគិរី
កាដួយម៉ែឣាសត្វឆ្កែ ហុនសែន
កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន
កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន
កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន
កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប
កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង
កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein
កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ
ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន
ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
———————————————–
អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…
កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ