ដោយ ថា កិត្យា
2016-01-06
RFA

រដ្ឋាភិបាលប្រកាសលុបប័ណ្ណបើកបរប្រភេទ “ក១” មានន័យថា អ្នកបើកបរទោចក្រយានយន្តដែលមានកម្លាំងចាប់ពី ១២៥ CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ។ ការលុបចោលប័ណ្ណប្រភេទនេះ នៅបន្ទាប់ពីមានសំណូមពរដ៏ទទូចពីប្រជាជន។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី៦ ខែមករា។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំរៀបចំធ្វើវិសោធនកម្មជាបន្ទាន់ លើបទប្បញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ធ សម្រាប់ដាក់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅស្ថាប័នបញ្ញត្តិពិនិត្យ និងផ្តល់ការអនុម័តជាកិច្ចការប្រញាប់។ រដ្ឋាភិបាល ក៏អំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ និងបង្រៀនច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយជូនសាធារណជនដែរ។
ច្បាប់ចរាចរណ៍ថ្មីនេះ បានដាក់ឲ្យអនុវត្តរយៈពេល ៥ថ្ងៃមកហើយ ដោយសមត្ថកិច្ចបានផាកពិន័យយានយន្តចំនួនជាង ៣ម៉ឺនគ្រឿង អប់រំជាង ២ម៉ឺននាក់ ព្រមទាំងពិន័យបានប្រាក់ជាង ៣០០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខេត្តត្បូងឃ្មុំស្នើរដ្ឋាភិបាលជួយសម្រួលតម្លៃបង់ពន្ធនាំចូលនិងស្លាកលេខម៉ូតូ
- ក្រសួងនឹងតម្រូវឲ្យពលរដ្ឋទៅបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមប្រព័ន្ធធនាគារ
- ពលរដ្ឋគាំទ្រនាយករដ្ឋមន្ត្រីបញ្ជាឲ្យបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ
- សង្គមស៊ីវិលស្នើផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ដល់ពលរដ្ឋឲ្យបានទូលំទូលាយ
- ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងសម្រុកទិញមួកសុវត្ថិភាព
- សមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់យានយន្ត១៥២គ្រឿងក្នុងរយៈពេល២ថ្ងៃនៃការអនុវត្តច្បាប់
- នគរបាលនិងអាជ្ញាធរខណ្ឌខ្លះនៅភ្នំពេញធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ថ្មី
- អគ្គស្នងការនគរបាលជាតិប្រកាសពន្យារពេលផាកពិន័យឡាននិងម៉ូតូដែលគ្មានប័ណ្ណបើកបរ
- លោក ហ៊ុន សែន បញ្ជាឲ្យផ្អាកធ្វើប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទបណ្ដោះអាសន្ន
ខ្ញុំមិនមែនជាអ្នកឈរក្នុងគណបក្សណាមួយទេ។ការលុបចាេលនេះពិតជាត្រឹមត្រូវហេីយ។ពីព្រេាះយេីង
ធ្វេីអ្វីមួយទៅតាមកាលះទេសះតាមស្ថានភាពក្នុងប្រទេសរបស់យេីង។ក្នុងនាមជាអ្នកដឹកនាំម្នាក់ត្រូវ
ចេះយល់ពីកាលះទេសះស្ថានភាពក្នុងប្រទេសនិងតំបន់នីមួយៗហេីយនិងតំរូវការរបស់ប្រជាជន។
ប្រទេសជាតិមួយរីកចំរេីនបានគឺអាស្រ័យទៅលេីស្ថានភាពប្រជាជន។ពេាលគឺនៅពេលប្រជាជនរកសីុ
មានបាននេាះប្រជាជនក៏សប្បាយចិត្តក្នុងការបង់ព័ន្ធជួនរដ្ឋដែរ។(សូមគាំទ្រលេាកអ៊ំុ)