លោក​ ហ៊ុន ​សែន ​ប្រតិកម្ម​ទៅ​នឹង​ប្អូនស្រី​ដែល​រិះគន់​ច្បាប់​ចរាចរណ៍

លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី​លោក ហ៊ុន សែន​។ រូបថត ហ្វេសប៊ុក

លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី​លោក ហ៊ុន សែន​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​​បញ្ចេញ​​ប្រតិកម្ម​យ៉ាង​ខ្លាំង​តប​នឹង​​ប្អូនស្រី​​របស់​​លោក​គឺ​លោកស្រី ហ៊ុន ស៊ីណាត ដែល​​ហ៊ាន​រិះគន់​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​លោកស្រី​បាន​​អះអាង​ថា​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ហាក់​ដូចជា​កំពុង​អនុវត្ត​ដើម្បី​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ធ្វើការ​ផាក​ពិន័យ​ដែល​មាន​ចំនួន​ទឹកប្រាក់​ច្រើន​។

ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​កាលពី​ម្សិលមិញ​នៅ​ខណ្ឌ​ទួលគោក​លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រតិកម្ម​តប​ដោយ​ចោទ​ថា​បុគ្គល​ដែល​ទិញ​ម៉ូតូ និង​រថយន្ត​ដោយ​គ្មាន​ការ​បង់​ពន្ធ​បាន​រិះគន់​ខ្លាំង​ជាង​អ្នក​ផ្សេង​ទៀត​ចំពោះ​ច្បាប់​ចរាចរណ៍​ថ្មី​ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ឈ្មោះ​អ្នក​ណា​ម្នាក់​ទេ​ប៉ុន្តែ​បាន​ជំរុញ​ឱ្យ​អ្នក​ទាំង​នោះ​បង់ពន្ធ​ដើម្បី​ចៀសវាង​ការ​ផាក​ពិន័យ។

លោក​បាន​បន្ត​ថា៖ «សូម្បី​តែ​ប្អូនស្រី​របស់​ខ្ញុំ … ប្អូន​ស្រី​របស់​ខ្ញុំ​មិន​គួរ​ធ្វើ [ការ​រិះគន់] បែប​នេះ​ទេ។

[ច្បាប់​នេះ] ដើម្បី​ការពារ​ឬ​គាប​ប្រជាជន? ប្អូនស្រី​របស់​ខ្ញុំ​ប្រកាស​តាម​រយៈ​ហ្វេសប៊ុក។ បើ [យើង] ធ្វើ​រាជរដ្ឋាភិបាល​គាប​ប្រជាជន [យើង] មិន​ចាំ​បាច់​ធ្វើ​ទេ។ ប៉ុន្តែ​តើ​តម្លៃ [ច្បាប់​ចរាចរណ៍] នៅ​ទី​ណា​គឺ​ការពារ​ជីវិត​មនុស្ស​នោះ​ជា​មូលហេតុ [យើង] ធ្វើ [ច្បាប់​នេះ]»។

លោក ហ៊ុន សែន បន្ថែម​ទៀត​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​គឺ​ដើម្បី​ចាប់​អ្នក​ដែល​មិន​គោរព​ច្បាប់​ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​ការ​អនុវត្ត​ច្បាប់​នេះ​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង។

លោក​បញ្ជាក់​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​នៅ​តែ​បន្ត​អនុវត្ត​ដោយ​គ្មាន​ការ​ដកថយ​ឡើយ។ លោក​បន្ត​ទៀត​ថា៖ «[ខ្ញុំ] ចង់​ប្រាប់​វិញ​ទៅ​ប្អូនស្រី​ឱ្យ​ដឹង​ពី​បញ្ហា។ សំណើ​បាន​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ​ជាពិសេស​មក​បង​ប្រុស។ តែ​ប្អូនស្រី​ត្រូវ​តែ​ចងចាំ​នេះ​បង​គឺ​បង​របស់​ប្អូនស្រី។ គ្មាន​មូលហេតុ​អ្វី​ត្រូវ​ធ្វើ​បាប​ប្រជាជន​ទេ។ វា​ហាក់​ដូចជា​រដ្ឋសភា រាជរដ្ឋាភិបាល​មិន​ដឹង​អ្វី​សោះ»។

លោកស្រី ហ៊ុន ស៊ីណាត ហាក់បី​ដូចជា​សម្តែង​ការ​ខក​ចិត្ត​កាលពី​ម្សិលមិញ​ចំពោះ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ដោយ​លើក​ឡើង​ថា​ការ​រិះគន់​របស់​លោកស្រី​គឺ​ដើម្បី​ជួយ​ឱ្យ​លោក ហ៊ុន សែន ទទួល​បាន​សន្លឹក​ឆ្នោត​ប៉ុន្តែ​លោកស្រី​ត្រូវ​បាន​បង​ស្តីបន្ទោស​ទៅ​វិញ។

លោកស្រី​បាន​បន្ថែម​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​គឺ​ដើម្បី​ជួយ​គាត់​ទេ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​ជួយ​ខ្ញុំ​បែរ​ជា​មាន​កំហុស​ទៅ​វិញ។ អ្នក​លើ​វេទិកា​ទាំងអស់​សុទ្ធ​តែ​ជា​អ្នក​អម​គាត់។ គ្មាន​អ្នក​ណា​ម្នាក់​ផ្តល់​គំនិត​ទេ។ អត្ថបទ​ដែល​ខ្ញុំ​បាន​សរសេរ​នេះ​មិន​ជេរ​ប្រមាថ​រដ្ឋាភិបាល​ទេ។ ខ្ញុំ​ជួយ​គាត់​ដោយសារ​តែ​ខ្ញុំ​បាន​ឮ​ពី​គ្រប់​មជ្ឈដ្ឋាន។ ថ្ងៃ​ណា​មួយ​គាត់​នឹង​ដឹង​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ខ្ញុំ។ ខ្ញុំ​ជួយ​គាត់​ប៉ុន្តែ​គាត់​មិន​ទទួល​យក។ នេះ​ប្រជាជន​ដឹង»។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី​កាលពី​ថ្ងៃ​អាទិត្យ​លោកស្រី ហ៊ុន ស៊ីណាត បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​ចោទ​សួរ​ថា៖ «តើ​ច្បាប់​ចរាចរណ៍​ធ្វើ​ឡើង​ដើម្បី​ការពារ ឬ​ធ្វើ​បាប​ប្រជាជន»?

លោកស្រី​បាន​លើក​យោបល់​ជូន​រដ្ឋាភិបាល​ថា​ប្រសិន​បើ​ចង់​ពង្រឹង​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​រដ្ឋាភិបាល​គួរ​តែ​ចាប់​ផ្តើម​ពី​សណ្តាប់​ធ្នាប់​នៃ​ការ​បើកបរ និង​ការ​ចត​រថយន្ត​តាម​ផ្លូវ​ថ្នល់។

លោកស្រី​បាន​ថ្លែង​ថា​ច្បាប់​ចរាចរណ៍​មិន​ត្រូវ​ចេញ​ដើម្បី​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន​បែប​នេះ​ទេ​ដោយសារ​តែ​ប្រជាជន​នៅ​ខ្វះខាត​ចំណេះ​ដឹង។

លោកស្រី​សរសេរ​ថា៖ «ដូច្នេះ​យើង​គួរ​ចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង​ឲ្យ​បាន​ទូលំទូលាយ​ជា​មុន​ មុន​នឹង​អនុវត្ត​ច្បាប់​ដូច​ប្រទេស​រីកចម្រើន»៕ TK


What Next?

Recent Articles

5 Responses to "លោក​ ហ៊ុន ​សែន ​ប្រតិកម្ម​ទៅ​នឹង​ប្អូនស្រី​ដែល​រិះគន់​ច្បាប់​ចរាចរណ៍"

  1. Anonymous says:

    មនុស្ស អគតិ ទោសះ ល្មោភអំណាច មោ បាំង មិនងាយ ទទួល កែ កំហុស របស់ខ្លួន នោះទេ !

    បើ តែ យ៉ាងនឹង = តើ មានមន្ត្រីណា ដែលគាត់ហ៊ាន បញ្ចេញគំនិត ល្អ ជួយប្រទេសជាតិ យើងបាន ? !

  2. Bopha says:

    គាត់នឹងមិនទទួលយកយោបល់រិះគន់ទោះបែបស្ថាបនាក្តី។ យើងសរសើរលោកស្រីដែលហ៊ានផ្តល់យោបល់

  3. អាខ្វាក់ជិះកអាខ្វិន says:

    ត្រកូលហ៊ុនដើរតួល្អកំដរឆាក!!!!

  4. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ

    ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
    ———————————————–

    អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…

    កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ

  5. sum rean says:

    We should be rethink to the traffic-laws if the government not care to the peoples on the roads accident can happen anytime on roads, because, all the vehicles must have responible by owner, The laws not issue by a person but by government, I think for many year in cambodian cities have a lot accident all kind of cars on road by driver with influence drugs and alcohol even traffic sign on the streets have post to the drivers that must attend but some people not care, if we think among of peoples driver to work or any run for normal need everyday we must pay attention, The ticket issue to the drivers violence is equal by laws because the security for peoples live in country is focus. One again, The cambodia come back for peacefully after many year living in war we don’t think people have die near everyday on streets just by expedient create,I’m not stand on Mr.Hun Sen side but some his word should be take care on these cause.