ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី7 មករា 2016
http://vodhotnews.com
ក្រុមបណ្តាញយុវជន សមាគមនិងអង្គការសរុបចំនួន៦ បានដាក់លិខិតទៅស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដោយស្នើសុំចូលជួបពិភាក្សាស្តីពីគោលជំហររបស់ប្រទេសមួយនេះក្នុងការទិញខ្សាច់ពីកម្ពុជា ដោយពួកគេបារម្ភថាការបូមខ្សាច់នេះប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។
សមាគមនិងអង្គការនោះមានដូចជាចលនាមាតាធម្មជាតិ បណ្តាញយុវជនកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការសមធម៌កម្ពុជានិងយុវជនខ្មែរមហានគរ។
លិខិតដែលបានដាក់ទៅស្ថានទូតហើយវីអូឌីទទួលបាន ឲ្យដឹងថាសម្រាប់ការបូមខ្សាច់
នាំចេញទៅសិង្ហបុរីកន្លងមកនិងបច្ចុប្បន្នបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះនិងការប្រកបមុខរបរនេសាទរបស់សហគមន៍មូលដ្ឋាន។ លិខិតបញ្ជាក់បន្ថែមថា៖ “ចំណុចដែលសំខាន់មួយទៀត សហគមន៍នេសាទមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលបណ្តាលមកពីសកម្មភាព ចាប់យកខ្សាច់នៅក្នុងព្រែកស្ថិតក្នុងខេត្តកោះកុង ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារជីវចម្រុះនៅក្រោមទឹកមានការធ្លាក់ចុះ និងផ្តល់ផលប៉ះពាល់ដល់បរិស្ថានផងដែរ”។
នៅក្នុងលិខិតនោះ អង្គការទាំងនោះបានដាក់ជាសំណួរទៅស្ថានទូត រួមមានតើសិង្ហបុរីនៅបន្តទិញខ្សាច់ពីកម្ពុជាហើយចាប់ពីឆ្នាំ២០០៨មក ការទិញខ្សាច់បានប៉ុន្មានតោនហើយ តើក្រសួងណាខ្លះនៅសិង្ហបុរីដែលទទួលខុសត្រូវក្នុងការទិញខ្សាច់ យកទៅប្រើប្រាស់សម្រាប់អ្វី? តើក្រុមហ៊ុនឈ្មោះអ្វីខ្លះ។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីស្ថានទូតសិង្ហបុរីប្រចាំកម្ពុជាបាននៅឡើយទេ។
លោក ធន់ រដ្ឋា មន្រី្តយុទ្ធនាការចលនាមាតាធម្មជាតិប្រាប់វីអូឌីថាលោកបានដាក់លិខិតនេះទៅស្ថានទូតសិង្ហបុរីនៅម៉ោងប្រមាណ១០និង៣០នាទីព្រឹក កាលពីម្សិលមិញ ដោយមន្រ្តីទូតដែលចេញមកទទួលលិខិតនោះអះអាងថានឹងបញ្ជូនលិខិតទៅឯកអគ្គរដ្ឋទូត។
លោកបន្តថា៖ “យើងចង់ជួប ដើម្បីសួរនាំពីបញ្ហាអស់ហ្នឹង។ យើងចង់ឲ្យបានតម្លាភាពពីការទិញខ្សាច់ពីកម្ពុជា។ យើងព្យាយាមខាងខ្មែរដែរតែពួកគាត់ព្យាយាមលាក់បាំងព័ត៌មាន។ បើគ្មានអ្នកទិញ ក៏គ្មានអ្នកលក់ដែរ”។

ការបូមខ្សាច់នៅខេត្តកោះកុងកាលពីកន្លងទៅ
អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ម៉េង សក្តិធារ៉ា មានប្រសាសន៍ថាបច្ចុប្បន្ននៅមានក្រុមហ៊ុនយ៉ាងច្រើន២ដែលទទួលអាជ្ញាប័ណ្ណបូមខ្សាច់នៅកម្ពុជាទៅលក់នៅប្រទេសសិង្ហបុរី ប៉ុន្តែលោកថាមិនបានចាំឈ្មោះក្រុមហ៊ុនទាំងនោះទេ។ លោកបញ្ជាក់ថាក្រុមហ៊ុនទាំងនេះមានម្ចាស់ជាជនជាតិខ្មែរ។ លោកឲ្យដឹងដែរថាក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់នេះមានទីតាំងនៅខេត្តកោះកុងនិងនៅខេត្តព្រះសីហនុ។
មន្រ្តីរូបនេះឲ្យដឹងទៀតថារដ្ឋបានទទួលចំណូលពីក្រុមហ៊ុនទាំងនេះតាមរយៈការបង់ថ្លៃលើផ្ទៃដែលក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ហើយក្រុមហ៊ុនក៏ត្រូវបង់ថ្លៃសួយសារឲ្យរដ្ឋផងដែរ ដោយការបង់ថ្លៃនេះធ្វើឡើងលើចំនួនម៉ែត្រគូបនៃខ្សាច់ដែលបូមបាន។ បើតាមអ្នកនាំពាក្យ ក្រុមហ៊ុនក៏ត្រូវបង់ពន្ធលើប្រាក់ចំណេញ៣០ភាគរយជូនរដ្ឋនិងបង់ពន្ធនាំចេញស្មើនឹង១០ភាគរយនៃតម្លៃលក់ខ្សាច់នៅលើទីផ្សារអន្តរជាតិផងដែរ។
លោក ម៉េង សក្កិធារ៉ា បដិសេធទៅនឹងការលើកឡើងថាការបូមខ្សាច់នៅក្នុងខេត្តកោះកុងបានធ្វើឲ្យខូចបរិស្ថាននិងប៉ពាល់ដល់ជីវភាពប្រជានេសាទនៅទីនោះ។ លោកបញ្ជាក់ថាក្រុមការងាររបស់ក្រសួងបានចុះអធិការកិច្ចជាញឹកញាប់នៅក្នុងឆ្នាំ២០១៥ ហើយលោកថាមន្ត្រីជំនាញទាំងនោះមិនបានរកឃើញថាមានផលប៉ះពាល់ដល់បរិស្ថានពីការបូមខ្សាច់នោះទេ។
លោកមានប្រសាសន៍ថា៖ “រហូតដល់បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងដែលបានចុះត្រួតពិនិត្យដល់កន្លែងហ្នឹង ហើយបន្តការតាមដានការប្រែប្រួលនៅកន្លែង(បូមខ្សាច់)ហ្នឹងនៅមិនទាន់ឃើញមាន ការកត់សម្គាល់ផលប៉ះពាល់(បរិស្ថាន)ណាមួយកើតឡើងនៅឡើយទេ"។
កាលពីខែមករា ឆ្នាំ២០១៥ ប្រភពទុកចិត្តមួយបានប្រាប់វីអូឌីថាយ៉ាងតិចកប៉ាល់ធំៗចំនួន៣គ្រឿងរបស់ក្រុមហ៊ុនផ្សេងៗគ្នាបានចូលមកដែនសមុទ្រកម្ពុជា ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីប្រមូលខ្សាច់សមុទ្រ ដោយក្នុងមួយកប៉ាល់អាចផ្ទុកខ្សាច់បានជាង៥ម៉ឺនតោន។ នេះបើតាមការផ្ទៀងផ្ទាត់របស់VODទៅលើឯកសារនិងប្រភពដែលបានតាមដានកិច្ចការនេះ។
តាមការពិនិត្យឯកសារ កប៉ាល់ទាំងនោះជារបស់ក្រុមហ៊ុនចំនួន៣ មានឈ្មោះដូចជាក្រុមហ៊ុន DAI CAT ដែលគ្រប់គ្រងដោយវៀតណាម ហើយកប៉ាល់អាចផ្ទុកខ្សាច់បានប្រមាណ៥៨០០០តោន ក្រុមហ៊ុន HKL Group Limited Company ដែលអាចដឹកខ្សាច់បាន៥៧៦០០តោននិងក្រុមហ៊ុនមួយទៀតមានឈ្មោះថាKVL Group ដែលអាចដឹកខ្សាច់បានទំហំប្រហាក់ប្រហែលគ្នា។ ប្រភពឲ្យដឹងទៀតថាភាគច្រើននៃអ្នកធ្វើការលើកប៉ាល់ទាំងនោះជាជនជាតិវៀតណាម។
ប្រភពឲ្យដឹងទៀតថាកប៉ាល់ដឹកខ្សាច់បណ្តោយប្រវែងជាង១៨០ម៉ែត្រ ទទឹងជាង៣០ម៉ែត្រ ដោយបានចូលមកក្នុងដែនសមុទ្រខេត្តព្រះសីហនុ ក្នុងចម្ងាយប្រហែល១០គីឡូម៉ែត្រពីផែប្រេងសូគីម៉ិច នៅស្រុកស្ទឹងហាវ ។ ប្រភពបន្តថាកប៉ាល់នោះបានដឹកខ្សាច់ដែលប្រមូលបានពីតំបន់មួយចំនួនក្នុងខេត្តកោះកុង។
របាយការណ៍របស់អង្គការGlobal Witness ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០១០ ឲ្យដឹងថាប្រទេសសិង្ហបុរីជាអ្នកប្រើប្រាស់ខ្សាច់ដែលបាននាំចេញពីប្រទេសកម្ពុជាជាចម្បង ហើយប្រតិបត្តិការពីខេត្តតែមួយក្នុងប្រទេសកម្ពុជាត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រមាណ២៤៨លានដល្លារអាមេរិកក្នុងមួយឆ្នាំ តាមតម្លៃលក់រាយនៅក្នុងប្រទេសសិង្ហបុរី។
កាលពីថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៥ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានដាក់លិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលើកឡើងថាក្រុមហ៊ុនបូមខ្សាច់ពីរគឺក្រុមហ៊ុនInternational Rainbowនិងក្រុមហ៊ុនDirect Accessបានប្រើប្រាស់កប៉ាល់បូមខ្សាច់ចំនួន១៧គ្រឿងនិងសាឡង់ដឹកខ្សាច់ចំនួន៤១គ្រឿង ដែលលោកថាប៉ះពាល់ដល់បរិស្ថាន ”យ៉ាងធ្ងន់ធ្ងរ” ដោយបណ្តាលឲ្យបាក់ច្រាំង និងបង្កឲ្យទឹកខ្មៅកង្វក់។
លោក ហ៊ុន សែន បានឆ្លើយតបនៅក្នុងលិខិតមួយថាខេត្តកោះកុងមានក្រុមហ៊ុនបូមខ្សាច់ចំនួនពីរគឺក្រុមហ៊ុនInternational Rainbowនិងក្រុមហ៊ុនDirect Access។ លោកបញ្ជាក់ថាក្រុមហ៊ុនទាំងពីរមានម្ចាស់ជាជនជាតិខ្មែរមិនមែនវៀតណាមដូចការលើកឡើងរបស់លោក សុន ឆ័យនោះទេ។
បើតាមលិខិតរបស់នាយករដ្ឋមន្រ្តី ក្រុមហ៊ុនDirect Access បានអនុវត្តទៅតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅក្នុងអាជ្ញាប័ណ្ណ។ លិខិតបន្តថា៖ “ក្រុមហ៊ុនធ្វើអាជីវកម្មតែក្នុងរង្វង់ដែនអាជ្ញាបណ្ណដែលកំណត់ដោយក្រសួងរ៉ែនិងថាមពល តែមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនមិនបានធ្វើសកម្មភាពដោយរលូនទេ មូលហេតុមានការអុកឡុកពីសំណាក់ក្រុមយុវជនចលនាមាតាធម្មជាតិ”៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
កាដួយម៉ែឣាសត្វឆ្កែ ហុនសែន
កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន
កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន
កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន
កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប
កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង
កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein
កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ
ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន
ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
———————————————–
អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…
កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ