ពែកមី ចេញ​វីដេ​អូ​បក​ស្រាយ​រួច​ តែគេច​មិន​ផុត​ពី​ការ​រិះ​គន់

តារា​កំប្លែង​នាយ​ពែក​មី និង​វីដេ​អូបក​ស្រាយ​ពីឈុត​ឱប​គ្នា​។ ហ្វេសប៊ុក វុទ្ធី

តារា​កំប្លែង​នាយ​ពែក​មី និង​វីដេ​អូបក​ស្រាយ​ពីឈុត​ឱប​គ្នា​។ ហ្វេសប៊ុក វុទ្ធី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ផ្ទុះ​មតិ​រិះគន់​របស់​មហាជន​ជុំ​ទិស​ឡើង​​ផ្អើល​ពេញ​​ប​ណ្តា​ញ​សង្គ​ម​ពី​ឈុត​កំប្លែង​ ​នាយ​ក្រូច​ឱប​​នាង​ភីម ​ផ្ដេកផ្ដួល​ពពាក់​ពពូន រមៀល​គ្នា​ដូច​ថ្លាន់​​លេប​ចំណី​លើ​ឆាក​ថា ​ខ្វះ​សីលធម៌ មិន​ក្រែងចិត្ត​ប្ដី​ផង​​នោះ​ ក្រុម​កំប្លែង​ពែក​មី ដែល​កំពុង​កាក់​កប​ ​ក៏​រង​ការ​រិះគន់​បន្ថែម​ថា ​ខ្វះការ​អប់រំ ខ្វះ​សីលធម៌ មាន​តែ​ភាសា​ស្រែក ​សម្លុត​ និង​ពាក្យ​ពេចន៍​អសុរោះ។

​​ស្តែង​ឡើងកា​រ​សម្ដែង​​នៅ​​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០១៥ ចូល​ឆ្នាំ ២០១៦ ត្រង់​​ឈុត​កំប្លែង​​នាយ​ក្រូច​ យក​ប្រពន្ធ​នាយ​តាក់​ស៊ី​​មក​លេង​​សើច​ បន្ទាប់​មក​នាយ​តាក់​ស៊ី​ខឹងហើយ​នាយ​ពែកមី​ ​ថា​ «នែ​អាតាក់​ស៊ី​ បើ​លេ​ង​អីចឹ​ង​ហ្អែងខឹ​ង​ អូខេ​ ឲ្យ​​ប្រពន្ធ​ហ្អែង​​ទៅ​ធ្វើ​សំណង់​វិ​ញ​ទៅ​»។

មហាជន​​ដាក់​​សំណួរ​សួរ​ថា ស​មទេ​សម្តី​បែប​ហ្នឹង​? លោក​ វ៉ិចទ័រ​ គួរ​មើល​ឡើង​វិញ​ វា​ពិត​ជា​អសីល​ធម៌ហួស​ហេតុ​ពេក​ហើយ​?

ទន្ទឹម​នឹង​នោះ​ក៏មានការ​លើក​​ឡើងថា ក្រុម​កំប្លែងពែកមី​ ក្រោម​ការ​ដឹក​នាំ​របស់​លោក ​វ៉ិចទ័រ​ លេង​មិន​សូវ​ល្អ​មើលដូ​ច​កាល​ពី​ដំបូង​ទេ​ ហើយ​ការ​សម្ដែងរ​បស់ពួកគេ​យូរៗទៅ​​ មាន​តែ​ឈុត​ឆាក​ជេរ​គ្នា ​និង​ប្រើពាក្យឈ្លើ​យៗ​។

ក្រុម​អ្នក​បញ្ចេញមតិ​រិះគន់​​ទាំង​នោះក៏​បាន​លើក​​បង្ហាញ​ឲ្យ​ដឹង​ទៀតថា​​៖ «​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ក្រុម​នេះ​យកជំងឺ​នាយ​តាក់​ស៊ី​មក​លេង​សើច​​ប្រមាថ​ជីវិត​គាត់​ ​និង​ថ្មី​ៗនេះទៀត​​ ក្រុម​​នេះបា​ន​កំពុង​ក្លា​យ​​ជា​ក្រុម​តណ្ហា​ដឹកមុខ​ ​អសីលធម៌​ ដោយ​យកប្រពន្ធ​នាយ​តាក់​ស៊ី​មក​លេង​ស្ទាប​អ​ង្អែ​ល​​ដូច​ដាច់​ដាប​ដណ្តើម​គ្នា​បី​»។

ជាការ​បក​ស្រាយ ​និងសូម​ទោស​មហាជន​ភាព​ឆ្គាំ​ឆ្គង​ពីចេតនា​សម្តែង​កំប្លែង​ពី​ត្រង់​ឈុត នាយ​​ក្រូច​ឱប​​នាង​ភីម​ផ្ដេក​ផ្ដួល​​ននៀល​លើ​ឆាក​ ​ប្រធា​ន​​ក្រុម​ដឹក​នាំកំប្លែង​នាយ ពែក​មី ក៏​បាន​ធ្វើ​ជាវីដេអូឃ្លីប​ ​បង្ហាញ​ឲ្យ​​មហាជន​បាន​ដឹង​ជាមួយសម្ដី​បញ្ជាក់​ពី​សាមី​ខ្លួន​ទាំង​បី នាយ​ក្រូច នាយ​​តាក់​ស៊ី និង​នាងភីម ​ថាពួកគេ​គ្មាន​ការ​អាក់អន់​ចិត្ត ហើយ​​នាយ តាក់ស៊ី ក៏​គ្មានការ​ខឹង​ប្រចណ្ឌ​នាយ​ក្រូច រឿង​ឱប​នាង​ភីម ជា​ភរិយា​របស់ខ្លួន​ដែរ។

ក្នុង​វីដេអូឃ្លីប​នោះ ពួកគេក៏​​អះអាង​ថា៖​ «​សមាជិក​ក្រុម​កំប្លែង​ទាំងអស់​ស្រឡាញ់​គ្នា​ដូច​​ប​ង​ប្អូន​​បង្កើត​»។​ទន្ទឹម​នឹង​នោះ​ទំព័រ​ហ្វេសប៊ុក​លោក វ៉ិច​ទ័រ​ ក៏​លើកឡើង​ថា៖ ​«សូម​ឲ្យ​បងប្អូន​ធ្វើ​ការ​រិះគន់​ មក​​ក្នុង​ន័យ​ស្ថាបនាផង កុំ​រិះគន់​ក្នុង​ន័យ​ជាន់​ពន្លិច​អី»។

លោក វ៉ិចទ័រ បកស្រាយ​ដែរ​ថា៖ «រាល់​ការ​សម្តែង​ពួកយើង​សុទ្ធ​មាន​ការហាត់​សម ហើយ​​ក៏​​សួរ​ទៅ​នាយតាក់ស៊ី និង​នាង ភីម ដែរ ហ៊ាន​សម្តែង​​ឈុត​បែប​ហ្នឹងទេ។ បើពួកគេ​ថាមិនហ៊ាន​ក៏​មិន​ឲ្យ​សម្តែង​ដែរ​»។

ប៉ុន្តែ​ទោះ​ជា​មាន​វីដេអូ​​បក​ស្រាយ​លើ​ឈុត​ឆាក​សម្ដែង​មួយ​នេះ​រួច​ហើយ​ក្ដី​ ​ក៏​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​នៅ​តែ​បន្ដ​បញ្ចេញ​មតិ​​រិះគន់​ថា ពួកគេ​មិន​មែន​សំដៅ​លើ​តែ​ឈុត​​នាយ​ក្រូច ឱប​ពពាក់ពពូន​ជាមួយ​នាង​ភីម ឲ្យ​នាយ​តាក់ស៊ី​ប្រចណ្ឌ​នោះ​ឡើយ។

ការ​រិះគន់​បាន​បាញ់​ព្រួញ​ជា​រួម​ទៅ​លើ​សាច់រឿងកំប្លែង​​កន្លង​មក​របស់​ក្រុម​នាយ​ពែកមី ដែល​ពោរពេញ​ដោយ​ភាសា​គំរោះគំរើយ​ ជេរ​ប្រទេច ស្រែក​​ជំទាល សំឡេង​​ថ្ងូរ​បែប​អាសអាភាស​ និង​សម្ដី​អសីលធម៌​ ខណៈ​​ដែល​សាច់​រឿង​កំប្លែងខ្លះ​​មិន​មាន​ការអប់រំ.សម​នឹង​ចំណាយ​ពេល​ទស្សនា។​

ជុំ​វិញ​មតិ​រិះគន់​នៅ​តែ​បន្ដ​​បោក​បក់​​លើក្រុម​កំប្លែងនេះ​ ម្សិ​លមិញ​ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​នាយ ពែក​មី និង​ លោក សុវណ្ណ រិទ្ធី ហៅ ​វ៉ិច​ទ័រ​ បាន​ទេ​។ ប៉ុន្តែ​ក្រោយ​ពី​ចេញ​វីដេអូ​បក​ស្រាយ​ហើយ​នៅតែ​រង​ការ​រិះគន់​ធ្ងន់ៗ​​នោះ នាយ​ពែកមី បាន​​តប​ថា៖ «ខុស​ទៀត ខំ​បក​ស្រាយ​កុំ​ឲ្យ​បង​ប្អូន​យល់​ច្រឡំ បង​ប្អូនថា​យើង​ខ្ញុំ​សម្ដែង​ ហ៊ឺ! ខុស​រហូត ធ្វើ​អ្វី​ក៏​ខុស»។

លោក​លើកឡើង​ទៀត​ថា៖ «ខ្ញុំ​ចង់​ឲ្យល្អ​ឥត​ខ្ចោះ​ណាស់។ គ្មាន​សិល្បៈ​ណា​មិនចង់​បានការ​គាំទ្រ​ទេ»​។

យ៉ាងណាមិញ នាយពែក​មី បាន​បញ្ជាក់ថា៖ «អត់​អីទេ យើង​ខ្ញុំ​នឹង​ខំ​ប្រឹង​ប្រែង​ឲ្យ​ល្អ​ជាង​នេះ​ទៀត ឲ្យ​បង​ប្អូន​បាន​សប្បាយ​ចិត្ត​បាន​សើច​កម្សាន្ដ។ សូម​អរគុណ!»៕


What Next?

Recent Articles

3 Responses to "ពែកមី ចេញ​វីដេ​អូ​បក​ស្រាយ​រួច​ តែគេច​មិន​ផុត​ពី​ការ​រិះ​គន់"

  1. ខ្លាស says:

    មិនថាកំប្លែងនៅតាមទូរទស្សន៌ និងកំប្លែង កាត់សក់ គ្មានក្រមសីលធម៌ទាំង អស់ក្រុម នាយពែកមី, មិនគួហៅឲ្យសំដែងទៀតទេ, ក្រសួងវប្បធម៌ គួតែហៅទៅអប់រំផង,

  2. Bopha says:

    អ្នកដឹកនាំក្រុម អ្នកនិពន្ធ និងសមាជិកក្រុម ត្រូវពិនិត្យមើលឡើងវិញទាំងអស់គ្នាបើចង់ឱ្យការគាំទ្រពី​មហាជននៅបន្តមាន។ កុំគិតថាជាការរិះគន់បែបណា ត្រូវចាំថា “មានកន្លែងស្អុយហើយទើបរុយក្រវែល” ក្រុមនេះបើសម្តែងនៅលើឆាកតាមទូរទស្សន៍ដោយមានការនិពន្ធ និងដឹករឿងពីតាវិកទ័រនោះគ្រាន់បើ តែបើត្រូវគេជួលក្រុមនេះទៅសម្តែងជាលក្ខណៈឯកជន ឧ. តាមផ្សារទំនើបជាដើម គឺ គ្មានការដឹករឿង​គ្មានសាច់រឿងអីទេ កាយវិការសំដែង និងសំដីសំដៅនិយាយ ប្រកបដោយភាពអសីលធម៌ ចំអេស​ចំអាស អាសអាភាស គឺលៃត្រឹមតែឱ្យអ្នកមើលសើចប៉ុណ្ណោះ។ តែក្រុមនេះមិនបានគិតថា ក្នុងចំណោម​អ្នកមើលការសំដែងនោះក៏មានក្មេងៗតូចៗផងដែរ។ យើងឯកភាពនឹងយោប​ល់ថា កាលពីដំបូង ក្រុម​នេះលេងប្រកបដោយការអប់រំ ប្រកបដោយសីលធម៌​គួរឱ្យសាទរ តែក្រោយក្រុមនេះបានល្បីវ៉ាដាច់គេ​ហើយម្នាក់ៗមានលុយកាក់មក តួសំដែងនីមួយៗហាក់ឡើងចាង លែងរវីរវល់ស្តាប់អ្នកដឹកនាំ អ្នកនិពន្ធ របស់ខ្លួន លេងអ្វី និយាយអ្វីតាមតែការនឹកឃើញរបស់ខ្លួន ហើយពីមួយថ្ងៃទៅមួយថ្ងៃក្រុមនេះ ទៅជា​អនាធិបតេយ្យនៅលើឆាក មានពេលខ្លះគេបង្ហាញកាយ​វិការ​ទាត់ធាក់ ជេរគ្នាដូចក្មេងអន្ធពាលនៅក្រៅរបស់សាលា។ នៅឈុតឆាកខ្លះ នាយពេកមីខ្លួនឯងដែលជា​ប្រធានក្រុម ពេលសមាជិកមិនបានជួយឥវ៉ាន់ទៅក្នុងវិញ ក៏ស្រែកជេរលេង ប្រហែលគាត់គិតថាគេនឹង​សើចនៅពេលឮគាត់ជេរ? ដោយតួភាគច្រើនសុទ្ធតែពុំបានទទួលការអប់រំខ្ពង់ខ្ពស់នោះ អ្នកនិពន្ធ និងជាអ្នកដឹកនាំក្រុមផងនោះគឺត្រូវតាមមើលសកម្មភាពរបស់កូនក្រុមឱ្យបានជាប្រចាំ ទើបការគាំទ្រពុំចេះសាបរលាប ហើយម្យ៉ាងទៀត ការទៅលេងជាលក្ខណៈ ឯកជននៅពេលគេជួលទៅម្តងៗនោះ អ្នកមើលការខុសត្រូវក្រុមកំប្លែនេះក៏គួរមានវិធានការអ្វីមួយដើម្បីកុំឱ្យអ្នកទៅសម្តែងនោះ​ចេះតែសម្តែងផ្តេសផ្តាសតាមការនឹកឃើញរបស់ខ្លួន ព្រោះអ្នកសិល្បករក៏មានបង្កប់តួនាទីអប់រំ និងធ្វើជាគំរូល្អដល់មហាជនផងដែរ។

  3. .... says:

    I don’t like their show. No education