លោក ហ៊ុន សែន ថា “រដ្ឋាភិបាល​ធ្វើលើស​​មួយ​ជំហាន​” ក្នុង​​ការ​សម្រេច​មិន​ឲ្យ​មាន​ប័ណ្ណបើកបរ​ម៉ូតូ​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី7 មករា 2016, 06:17 PM
http://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​តាមវីដេអូឃ្លីប​បង្ហោះលើទំព័រហ្វេសប៊ុក​របស់​លោក


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទទួល​ស្គាល់ថា រដ្ឋាភិបាលបាន​ធ្វើ​លើសមួយ​ជំហានដែល​បាន​សម្រេច​លុបចោល​មិន​ឲ្យ​មាន​ប័ណ្ណបើកបរ​ម៉ូតូ​ប្រភេទ​ក១ មុន​ពេលមាន​ការ​ធ្វើ​វិសោធនកម្មច្បាប់​ជាមុន​ ដោយ​លោក​អះអាងថា ដោយ​សារ​មានតម្រូវ​​ការ​ចាំ​បាច់​ពី​ប្រជាពលរដ្ឋ​រាប់លាន​នាក់​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យដឹង​បែប​នេះ​តាមរយៈ​វីដេអូ​ឃ្លីប​មួយ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​នៅរ​សៀលថ្ងៃនេះ ដែល​លោក​ថា ដើម្បី​ពន្យល់​បញ្ជាក់​អំពី​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​ជា​កង្វល់​របស់​ពល​រដ្ឋ​ចំពោះ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​។​

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ “​នេះខ្ញុំ​ករុណា​ខ្ញុំ​សុំ​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​បាន​ធ្វើ​លើស​មួយ​ជំហាន​។ តាម​ពិត​ ត្រូវ​ធ្វើ​វិសោធនកម្មច្បាប់​សិន ប៉ុន្តែនេះដោយសារ​មាន​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​យើង​រាប់លាន​នាក់ ទើប​រាជរដ្ឋាភិបាល​ចេញ​នូវ​សេចក្ដីសម្រេច​មុន ដើម្បី​បញ្ចប់​លុបចោល​នូវ​ការ​ធ្វើប័ណ្ណបើកបរ ហើយ​ចាំ​ធ្វើ​វិសោធនកម្ម​ច្បាប់​តាម​ក្រោយ​”​

លោក ហ៊ុន សែន ឲ្យ​ដឹង​ដែរ​ថា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កំពុង​ដឹកនាំ​ ដើម្បី​រៀប​ចំ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្មច្បាប់​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​។

គួរ​បញ្ជាក់ថា ក្នុង​ច្បាប់​ចរារចរណ៍​ផ្លូវគោកត្រង់​មាត្រា៤០ ចែង​ថា អ្នក​​បើក​បរ​ម៉ូតូ​ដែលមាន​កម្លាំង​ម៉ាស៊ីន​ត្រឹម​១២៥​សេសេ​ចុះ​ក្រោម​ត្រូវ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​ប្រ​ភេទ​ក១។ ចំណែក​អនុក្រឹត្យ​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៥ ស្តីពី​ការ​ពិន័យ​អន្តរការណ៍ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពីចរាចរណ៍​ផ្លូវ​គោក ត្រង់​មាត្រា​៩​ចែង​ថា អ្នក​បើក​បរទោចក្រ​យានយន្ត ឬទោ​ចក្រ​យានយន្ត​សណ្តោងរ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ដោយ​គ្មាន​ប័ណ្ណ​បើក​បរ​ ត្រូវ​ទទួល​ការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​៣ម៉ឺន​រៀល។

ក៏​ប៉ុន្តែ កាល​ពី​ម្សិលមិញ លោកនាយករដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​សម្រេចមួយ ដោយមិនតម្រូវឲ្យអ្នកបើកបរម៉ូតូមានកម្លាំងត្រឹម១២៥សេសេចុះក្រោម មានប័ណ្ណបើកបរទេ ដោយ​ត្រូវ​ចាប់​ផ្ដើម​អនុវត្តពី​ថ្ងៃ​ចេញ​សេចក្ដីសម្រេច​នោះ​តទៅ​។ លោក​ក៏​បាន​ប្រគល់​ភារកិច្ច​ទៅ​​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កក្នុង​ការ​ដឹកនាំ​រៀបចំ​ធ្វើវិសោធនកម្ម​ជា​បន្ទាន់​ លើ​បទ​បញ្ញត្តិ​ច្បាប់​ដេល​មាន​ការ​ពាក់ព័ន្ធសម្រាប់ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច ដើម្បី​បញ្ជូនទៅ​ស្ថាប័ន​នីតិបញ្ញត្តិ​ពិនិត្យ និង​ផ្ដល់​ការ​អនុម័តជា​កិច្ច​ការ​ប្រញ៉ាប់​ផងដែរ​៕

សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

7 Responses to "លោក ហ៊ុន សែន ថា “រដ្ឋាភិបាល​ធ្វើលើស​​មួយ​ជំហាន​” ក្នុង​​ការ​សម្រេច​មិន​ឲ្យ​មាន​ប័ណ្ណបើកបរ​ម៉ូតូ​"

  1. Judge says:

    ជំហានដែលគួរធ្វើ គឺ សូមសម្តេច មេត្តា ដកផ្លាក ក្រសួងនានា នៅលើតាប្លូឡាន តាំងពី នប ឬ មផ ———-។ល។ ជាអំនួតអភ័យឯកសិទ្ធិ ជាការលំបាកដល់ មន្រ្តីចរាចរណ៏។អរគុណ។
    សំនៀង

  2. Bopha says:

    នេះហើយដែលគេថា​ នាយករដ្ឋមន្ត្រីបញ្ជាដល់ទៅអង្គការនិតិបញ្ញត្តិ និងតុលាការ ហើយដែលតែងតែ​បដិសេធន៍រាល់តែពេលនោះ។ ដល់ឃើញការអនុវត្តច្បាប់នេះអាចឱ្យប្រជារាស្ត្រមានប្រតិកម្មខ្លាំង អាច​ប៉ះពាល់ដល់ប្រជាប្រិយ CPP ដែលកំពុងធ្លាក់ដល់បាតដាលស្រាប់នោះ ក៏ម្នីម្នាចាត់ការមុនស្នើសុំ​ធ្វើ​វិសោធនកម្មទៅសភាទៅទៀត។ របៀបនេះហើយមិនឱ្យគេថាម៉េចកើត!!

  3. pingpong says:

    រឿងអស់សំណើចបីយ៉ាង ក្នុងបរិយាកាសនៃការអនុវត្តច្បាប់ចរាចរ ១មករា២០១៦៖
    ១. បូលីសប្រើ Menu ដូចភោនីយដ្ឋាន សម្រាប់ផាកវិន័យ!! ហាសហា
    ២. តាំងពីដូនតាមក ដូចមិនដែលជិះម៉ូតូមានប័ណ្ណបើកបរ? ហាសហា
    ៣. បូលីសសម័យតេជោ បានអនុវត្តចរាចរចាប់ពី០១មករា២០១៦ ដោយដាក់បូលីសជាង៣៧០០គោលដៅ!! ម្តាយអើយ ម្រងបង់មួយសំណាញ៉បានទាំងអស់ម្រង។

  4. អាខ្វាក់ជិះកអាខ្វិន says:

    រុុំហើយដោះ
    ដោះហើយរុំ
    នេះជាល្បិចដឹកនាំតាមសម្តេចដូចអី៕

  5. VV says:

    This is another show, the bad actors playing bad and the good actor playing good. At the end of they, they all the same team/ the same group. They hope to get all the benefit. The polices get the money, the Party get the popularity, the poor people get nothing.

  6. Rayuth says:

    លោកហ៊ុនសែន គឺជានាយករដ្ធមន្រ្តីហ្វេសប៊ុក ។ សម្បូរពេលលេងហ្វេសប៊ុក តែមិនហ៊ានរៀបចំសមាជប្រជាជន ។ តើលោក ហ៊ុនសែនហ៊ានរៀបចំសមាជទេ ? ហេតុអ្វីបានជាលោក ហ៊ុន សែនកំសាកមិនហ៊ានរៀបចំសមាជមួួយ ដើម្បីអោយប្រជាជនទូទាំងប្រទេសមកចូលរួមដើម្បីអាចលើកឡើងនូវកង្វល់ និងបញ្ហាជាសាធារណះ? សូមលោកហ៊ុន សែនកុំខ្លាចសមាជ ប្រសិនបើលោក និងបក្សពួករបស់លោកមិនបានធ្វើអ្វីខុសចំពោះជាតិ និងប្រជាជនទេនោះ ។

    ក្នុងរយះពេល២០ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៣មក លោកហ៊ុន សែនកំសាកមិនហ៊ានបើកអោយមានសមាជជាតិជាផ្លូវការដើម្បីអោយម្ចាស់ឆ្នោត ឬប្រជាជនចូលរួមលើកនូវកង្វល់ និងផលលំបាកឬបញ្ហានានាដែលបានកំពុងតែជួបប្រទះ ។ នេះសរបញ្ជាក់ថា គាត់ខ្លាចបាក់មុខជាសាថារណះប្រសិនបើប្រជាជនលើកឡើងនូវបញ្ហាធំៗរបស់ជាតិ ដែលលោក ហ៊ុន សែនគ្មានសមត្ថភាពដោះស្រាយ ។ ដូច្នេគាត់ពីតជាមិនហ៊ានបើកអោយមានសមាជជាតិទេ ។ តែសុខចិត្តទុកពេលលេងហ្វេសប៊ុកវិញ !!! លោក ហ៊ុន សែនពីតជា នាយករដ្ធមន្រ្តីហ្វេសប៊ុក មែន ។

  7. ASEAN says:

    I make the rule, I run the rule, and I change the rule. This is Cambodia belong to only me! No big deal!