លោក ហ៊ុន សែន ប្រែចិត្ត​ពី​ការ​កំណត់​សញ្ជាតិ​មួយ​របស់​បក្ស​នយោបាយ​ទៅ​សញ្ជាតិ​ច្រើន

ដោយ ប្រាជ្ញ ចេវ
2016-01-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន សែន ៧មករា ២០១៦ ៨៥៥

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​៧​មករា លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev


លោក​ហ៊ុន ប្រែចិត្ត​ពី​ការកំណត់​សញ្ជាតិ​មួយ​ចំពោះ ប្រធាន​គណបក្ស​នយោបាយ ទៅ​សញ្ជាតិ​ច្រើន យ៉ាង​ឆាប់រហ័ស បើ​ទោះ​ជា​លោក បាន​និយាយ​កាលពី​ជាង​១០​ថ្ងៃមុន​ថា ប្រធាន​គណបក្ស​គណបក្ស​នយោបាយ ត្រូវ​តែ​មាន​សញ្ជាតិ​មួយ​ប៉ុណ្ណោះ។ គណបក្សប្រឆាំង​សង្គម​ស៊ីវិល ស្វាគមន៍​ការសម្រេច​ថ្មី​នេះ ប៉ុន្តែ​អ្នកវិភាគ​យល់​ឃើញ​ផ្សេង​ពី​នេះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់ថា ការ​ប្រែប្រួល​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ព្រោះ​ការសម្រេច​កាលពីមុន​មិន​បាន​ថ្លែង ឬ​មាន​របៀបវារៈ​ច្បាស់លាស់។ ជាង​នេះ​ទៅទៀត លោក​ថា មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​តួនាទី​ក្នុង​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល មាន​សញ្ជាតិ​លើស​ពី​មួយ ហើយ​ប្រសិន​លោក ហ៊ុន សែន តម្រូវ​ពួកគេ​សល់​តែ​សញ្ជាតិ​ខ្មែរ អ្នក​ទាំងនោះ​នឹង​រត់ចោល​លោក ហ៊ុន សែន៖ «លោក ហ៊ុន សែន អត់​ដឹង​ថា អ្នកធ្វើការ​ជាមួយ​គាត់​រត់ចោល​គាត់​ទេ ម្នាក់ៗ​គេ​មាន​ផ្ទះ​នៅ​ក្រៅ​ប្រទេស កូន​ប្រពន្ធ​គេ​នៅ​ក្រៅ​ទាំងអស់ មានរឿង​អី​ឡើង​យន្តហោះ​ទៅ​បាត់»

លោក ហ៊ុន សែន ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ជំហរ​បើកឱកាស​ឲ្យ​ប្រធាន​គណបក្ស​នយោបាយ​ដែល​សញ្ជាតិ​មួយ ឬ​សញ្ជាតិ​ច្រើនជាង​នេះ ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រធាន​គណបក្ស​កាន់អំណាច​រូប​នេះ អួតអាង​ថា គណបក្ស​លោក ធ្លាប់​ដែល​ធ្លាប់តែ​ចូលរួម​ការប្រកួត​ទម្ងន់​ធ្ងន់ រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​រដូវ​កាល​ប្រកួតប្រជែង ឆ្នាំ​២០១៧ និង ឆ្នាំ​២០១៨ ខាងមុខ៖ «ឆ្លងកាត់​ទៅតាម​ការ​ត្រិះរិះ​របស់​គណបក្ស​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស ក៏ដូចជា​ចង់​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ច្រើន គណបក្ស​ប្រជាជន​បើក​ឲ្យ​មាន​ការ​ចូល​ប្រកួតប្រជែង​ប្រធាន​មាន​សញ្ជាតិ​ប៉ុន្មាន​ក៏​ចូលរួម​ប្រកួតប្រជែង​បាន​ដែរ»

ការ​លើកឡើង​របស់ លោក ហ៊ុន សែន ក្នុង​ពិធី​រំលឹក​ខួប​៧​មករា លើក​ទី​៣៧ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មករា ២០១៦ គឺ​ផ្ទុយគ្នា​ស្រឡះ ពី​លើកឡើង​របស់​លោក ក្នុង​ពិធី​បែក​សញ្ញប័ត្រ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ កន្លងទៅ ដែល​តម្រូវ​ឲ្យ ប្រធាន​គណបក្ស​នយោបាយ និង​ប្រធាន​ស្ថាប័ន​របស់​ជាតិ​មួយ​ចំនួន​មាន​សញ្ជាតិ​ខ្មែរ​តែមួយ។ លោក​ថា ការកំណត់​បែបនេះ ដើម្បី​កុំ​ឲ្យ​អ្នកនយោបាយ​មាន​សញ្ជាតិ​ពីរ​ពេល​មាន​បញ្ហា​ចេះតែ​រត់ចោលស្រុក៖ «ខ្លាច​អី​នឹង​លា​សញ្ជាតិ​មួយ​ដើម្បី​ផលប្រយោជន៍​ខ្មែរ កុំ​អាង​អី​លិខិត​ឆ្លងដែន​ពីរ បក្ស​ណា​មិន​សម្រេច​អត់​ទៅ យើង​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​សម្រេច»

ច្បាប់រដ្ឋធម្មនុញ្ញ​មាត្រា ៣៤​ថ្មី ចែងថា ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​។ ច្បាប់​កំពូល​របស់​ជាតិ​នេះ មិនបាន​តម្រូវ​ឲ្យ ពលរដ្ឋ​ខ្មែរ​ត្រូវ​មាន​សញ្ជាតិ​មួយ ឬ​ពីរ​នោះ​ដើម្បី​ធ្វើ​នយោបាយ​នោះ​ទេ​។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ស្វាគមន៍​សម្រេច​ជាថ្មី​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ​។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​ការកំណត់​សញ្ជាតិ​មួយ​ចំពោះ​ប្រធាន​គណបក្ស​នយោបាយ​ទេ ព្រោះ​ជា​ការ​ខាត​ប្រយោជន៍​ជាតិ​។ លោក​យល់ថា រឿង​សញ្ជាតិ​មិនមែន​ចោទ​ជា​បញ្ហា អ្វី​ដែល​សំខាន់ គឺ​ឆន្ទៈ​ក្នុង​ការ​បម្រើ​សង្គមជាតិ​នោះ​ទេ៖ «យើង​គាំទ្រ​ការ​ប្រកាស​នេះ ព្រោះ​តាំង​ពី​ដើម​មក​យើង​មិន​ចង់​ឲ្យ​មាន​កំណត់​សញ្ជាតិ​តែមួយ​ទេ​ចំពោះ​អ្នក​នយោបាយ ប្រធាន​គណបក្ស​ទេ»

នៅ​រយៈ​ចុង​ក្រោយនេះ ចាប់ពី​លោក ហ៊ុន សែន បើក​ចិត្ត​ទូលាយ​ទទួលយក​ការរិះគន់​ពី​មហាជន គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​របស់​លោក កែប្រែ​តាម​សំណើ​របស់​អ្នក​រិះគន់ យ៉ាងណាមិញ ច្បាប់​ចរាចរណ៍​ថ្មី ដែល​បង្ក​អោយ​មាន​ការ​ជជែក។ ជាក់ស្ដែង លោក ហ៊ុន សែន បាន​លុបចោល​ការ​ប្រឡង​ដើម្បី​ធ្វើ​ប័ណ្ណបើកបរ បន្ថយ​តម្លៃ​ធ្វើ​ប័ណ្ណ និង​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​បើកបរ​ម៉ូតូ​ជាដើម​។

ស្រដៀង​គ្នា​នឹង​គណបក្សប្រឆាំង​សង្គម​ស៊ីវិល​ក៏​យល់ស្រប​ដែរ ចំពោះ​រឿង​សញ្ជាតិ​នេះ។ មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ថា ការ​កំណត់​ប្រធាន​គណបក្ស​នយោបាយ​មាន​សញ្ជាតិ​តែមួយ ជា​ការ​រំលោភ​សិទ្ធិ​សេរី​របស់​ពលរដ្ឋ​ដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​ថា អ្នក​ដែល​សញ្ជាតិ​មួយ​មិន​សំដៅ​ថា អ្នកនោះ​ស្មោះត្រង់​នឹង​ជាតិ ជាង​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ ឬ​លើស​ពី​នេះ​នោះ​ទេ៖ «នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​យើង គេ​ទទួលស្គាល់​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​បង្កើត​គណបក្ស ឬ​សមាគម អ៊ីចឹង​បើ​មានការ​កំណត់​ឲ្យ​ប្រធាន​គណបក្ស​មាន​សញ្ជាតិ​តែមួយ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព»

លោក កែម ឡី យល់ថា ដើម្បី​កុំ​ការ​សម្រេច​ណាមួយ របស់​ប្រមុខ​រដ្ឋាភិបាល ប្រែប្រួល​នោះ ទាមទារ​កាស​ម្រេច​នោះ​មុននឹង​ធ្វើឡើង ត្រូវ​មាន​ការសិក្សា​ស្រាវជ្រាវ​ត្រឹមត្រូវ ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​ផ្អែក​ទៅ​លើ​អនុវត្ត​របស់​ផ្សេង​បាន​អនុវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

10 Responses to "លោក ហ៊ុន សែន ប្រែចិត្ត​ពី​ការ​កំណត់​សញ្ជាតិ​មួយ​របស់​បក្ស​នយោបាយ​ទៅ​សញ្ជាតិ​ច្រើន"

  1. Anonymous says:

    នេះ បានហៅថា សំដី អ្នកក្លាហាន លោក ហ៊ុន សែន មិន កំសាក រករឿង គេ គ្រប់ល្បិចកល !

    នៅ មាន រឿង ជាច្រើនទៀត កុំ ចោទមួលបង្កាច់ គេ ទាំងល្ងឹតល្ងង់ ដោយភ័យខ្លាច ចាញ់ឆ្នោត !

  2. VengSreng(chorngAhkheit) says:

    កាដួយម៉ែឣាសត្វឆ្កែ ហុនសែន

    កាដួយម៉ែ ឣាកាចាស់ខ្វាក់ភ្នែក ហុនសែន

    កាដួយម៉ែ ឣា សំរ៉ែគេកាប់ក្បាលនិងពូថៅ ហុនសែន

    កាដួយម៉ែ ឣា ល្ងីល្ងឺហុនសែន

    កាដួយម៉ែ ឣា ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប

    កាដួយម៉ែ ឣា ស្រឡេវភ្នែកហុនសែន លិទសេរសំឣុយមីស្រីឣាពតយោនីសាមហៀង

    កាដួយម៉ែ ឣា ឣាងាប់តៃហោង Like Gaddafi and Saddam Hussein

    កាដួយម៉ែ ឣាខ្វាក់ ស្រឡេវភ្នែក វាចមាត់ ធ្មេញឆែប យីឣាគេពុះក្បាលនេះ រកកន្លែងល្ឣគ្មានសោៈ

    ចរឹកក៏ថោកទាបរកេលេខដាក់គ្មាន

    ឣាដេរិច្ឆានចុយម៉ែហែងមីចោរនរកឌីបុកទៅ…
    ———————————————–

    អស់អីកាត់,លើកក្រោយប្រាកដជាសន្យាកាត់លឹង្គហើយ…

    កាត់លឹង្គហើយ ឣស់មានឣីបុកមីមុខដូចតុកត្តាសាមហៀងប៉ាដោយ មានតែយកម្រាមដៃរុកជំនួសវិញ

  3. Chourn says:

    សាកឲ្យមានមើលបីដូចជាចងខ្លួនឯងអញ្ចឹងព្រោះការបោះឆ្នោតអាណត្តិក្រោយ២០១៨មិនដឹងជា យ៉ាងណាផង។ បើសិនជាចាញ់ឆ្នោតនោះស្រួលមិនស្រួលអត់មានសញ្ជាតិវៀតណាមរត់ទៅនៅ ប្រទេសវៀតណាមអាឡូវហ្នឹង។

  4. Rev says:

    Ban multiple citizens head politicians and State has had consequences, one of them, the King, who happened to have another citizen.
    Me and my big mouth.

  5. Diamond says:

    ដូរចុះដូរឡើងតាមតែក្បាលវ៉ាលរបស់ ហ៊ុន សែន តាហ្មង់ហើយនៀក
    រដ្ឋសភានិងមន្រ្តីមួយប្រទេសកម្ពុជាដូចទីម៉ោងស្មោះ ថោកទាបណាស់និយាយបាតដៃជាខ្នងដៃ
    ឆ្កួតឡប់សតិបង្កើតច្បាប់ឆ្កួតតែម្នាក់ឯង អាឡប់ ។

  6. ◕‿◕ says:

    នៅមានលាក់ពុតចង់បង្កើតច្បាប់អាក្រក់ក្លែងក្លាយស្អីទៀត ប្រាប់អោយអស់មក !

  7. Cambodia says:

    សុទ្ធតែច្បាប់រំលោភសិទ្ធិមនុស្ស យកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយដាក់លើមុខភ្នែកខ្វាក់
    ដើម្បីគាបសង្កត់និងកំចាត់អ្នកស្នេហាជាតិព្រមទាំងអ្នកដទៃ ដើម្បីប្រមូលយកផលប្រយោជន៍តែម្នាក់ឯង ។

  8. Rayuth says:

    Now Hun Sen learned that he is surrounded by a string of criticism on his malicious attempt to limit on the citizenship of politicians. It does not benefit the nation and people. it is an attempt made by Hun Sen to destroy CNRP. Hun Sen’s malicious attempt has been failed.

    Hun Sen is known that he is a politician and leader who always is afraid of his competitors.

  9. Rayuth says:

    លោក​ហ៊ុន​សែន គឺ​ជានាយករដ្ធមន្រ្តីហ្វេសប៊ុក ។ សម្បូរពេលលេងហ្វេសប៊ុក តែមិនហ៊ានរៀបចំសមាជប្រជាជន ។ តើលោក ហ៊ុន​សែនហ៊ានរៀបចំសមាជទេ ? ហេតុអ្វីបានជាលោក ហ៊ុន សែនកំសាកមិនហ៊ានរៀបចំសមាជមួួយ ដើម្បីអោយប្រជាជនទូទាំងប្រទេសមកចូលរួមដើម្បីអាចលើកឡើងនូវកង្វល់ និងបញ្ហាជាសាធារណះ? សូមលោកហ៊ុន សែនកុំខ្លាចសមាជ ប្រសិនបើលោក និងបក្សពួករបស់លោកមិនបានធ្វើអ្វីខុសចំពោះជាតិ និងប្រជាជនទេនោះ ។

    ក្នុងរយះពេល២០ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៣មក លោកហ៊ុន សែនកំសាកមិនហ៊ានបើកអោយមានសមាជជាតិជាផ្លូវការដើម្បីអោយម្ចាស់ឆ្នោត ឬប្រជាជនចូលរួមលើកនូវកង្វល់ និងផលលំបាកឬបញ្ហានានាដែលបានកំពុងតែជួបប្រទះ ។ នេះសរបញ្ជាក់ថា គាត់ខ្លាចបាក់មុខជាសាថារណះប្រសិនបើប្រជាជនលើកឡើងនូវបញ្ហាធំៗរបស់ជាតិ ដែលលោក ហ៊ុន សែនគ្មានសមត្ថភាពដោះស្រាយ ។ ដូច្នេះគាត់ពីតជាមិនហ៊ានបើកអោយមានសមាជជាតិទេ ។ តែសុខចិត្តទុកពេលលេងហ្វេសប៊ុកវិញ !!! លោក ហ៊ុន សែនពីតជា នាយករដ្ធមន្រ្តីហ្វេសប៊ុក មែន ។

  10. Judge says:

    Thank you Rayuth for raising the application of Annual National general meeting which is prescribed clearly in our constitution.
    RGC is obligated to respect the rule of laws, why not set up the committee for the annual general meeting? ???.
    Samneang