Fri, 8 January 2016
កៃ គឹមសុង
ភ្នំពេញប៉ុស្តិ៍
ឆាកជីវិតមនុស្សអាចប្រែប្រួលពីភាពអាប់ឱនជូរចត់ទៅជាល្អប្រសើរបានវាអាស្រ័យលើភាពអំណត់ដោយត្រូវបូជាកម្លាំងកាយចិត្តចំពោះក្ដីសុបិនរបស់ខ្លួនដែលជាគោលដៅនៃជីវិត។
សម្រាប់លោកឧកញ៉ា វេជ្ជបណ្ឌិត គូច ម៉េងលី ជាស្ថាបនិក និងជានាយកក្រុមហ៊ុន Mengly J. Quach Holding បានប្រែក្លាយជីវិតរបស់លោកពីបុគ្គលល្ងង់ខ្លៅអវិជ្ជាជូរចត់ និងក្រីក្រទៅជាបុគ្គលជោគជ័យត្រចះត្រចង់។
លោក ម៉េងលី ជាអ្នកខេត្តបាត់ដំបងកើតនៅក្នុងឆ្នាំ ១៩៦៩ ជាជំនាន់ដែលមនុស្សក្នុងវ័យនេះត្រូវជួបការលំបាកវេទនាតោកយ៉ាកដោយត្រូវឆ្លងកាត់ក្នុងភ្នក់ភ្លើងសង្គ្រាមពិសេសក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩។
ជាកុមារក្នុងរបបព្រៃផ្សៃ ប៉ុល ពត មិនមានអ្វីជាអនុស្សាវរីយ៍ល្អទុកជាគតិសម្រាប់និទានឲ្យកូនចៅជំនាន់ក្រោយបានស្ដាប់ទេព្រោះជីវិតពោរពេញដោយក្ដីជូរចត់មិនអាចពិពណ៌នាបាន។
ក្នុងចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៨១ ប្រជាពលរដ្ឋខ្មែររាប់សែននាក់បានឆ្លងកាត់សោកនាដកម្មជាថ្មីទៀតនោះជាពេលដែលពួកគេឆ្លងកាត់ភ្នំដងរែកក្បែរព្រំដែន កម្ពុជា-ថៃដោយប្ដូរជីវិតឆ្លងចូលទឹកដីថៃដ៏សែនគ្រោះថ្នាក់។
ប្រវត្តិមួយនេះសឹងតែគ្មាននរណាម្នាក់បានលាតត្រដាងប្រាប់ពិភពលោកឡើយ។ ជំនាន់នោះគ្រួសារខ្មែរដែលសេសសល់ពីការកាប់សម្លាប់ដោយពួក ប៉ុល ពត បានឆ្លងកាត់ភ្នំដងរែកបានប្រឈមនឹងការបាញ់ទម្លាក់ពីលើភ្នំដងរែកដោយទាហានថៃ។ សំណាងល្អក្រុមគ្រួសារលោកបានរួចផុតពីក្ដីស្លាប់។
លោក គួច ម៉េងលី បានតំណាលថា “យើងឃើញទិដ្ឋភាពដែលជាតិសាសន៍ផ្សេងទៀតកម្របានឃើញរួមមាន៖ មនុស្សចាស់ប្រុសស្រីបែកខួរស្លាប់ខ្លះបាក់ដៃបាក់ជើងរបួសឈាមហូរ រីឯក្នុងទឹកពោរពេញទៅដោយសាកសពខ្មែរនោះគឺជាមហាសោកនាដកម្ម។ ប៉ុន្ដែភាពជូរចត់នេះធ្វើឲ្យមនុស្សរឹងប៉ឹងដោយប្រែក្លាយការឈឺចាប់ទាំងនោះទៅជាការខិតខំអភិវឌ្ឍខ្លួនឯង។
នៅឆ្នាំ ១៩៨៤ ក្រុមគ្រួសារលោកក៏បានទៅដល់សហរដ្ឋអាមេរិកដោយចាប់ផ្ដើមជីវិតសាជាថ្មីនៅរដ្ឋកាលីហ្វនីញ៉ា។ ការតស៊ូនឹងជីវិតដែលខ្វះចំណេះដឹងនៅសហរដ្ឋអាមេរិកក្នុងវ័យ ១៥ ឆ្នាំនៅពេលនោះ។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាភាពជាយុវជនជំនាន់ពួកខ្ញុំក៏ដូចជាបងប្អូនខ្មែរដទៃទៀតជាមេរៀនមួយបញ្ជាក់ថារាល់ការជោគជ័យនីមួយៗវាមិនបានមកដោយងាយស្រួលនោះទេ។
ជីវិតពោរពេញទៅដោយភាពជូរចត់ និងបទបែនច្រើនដែលជាកក្ដាធ្វើឲ្យមនុស្សរឹងប៉ឹងបាន។ ការធ្លាក់ខ្លួន ការប្រឈមទាំងឡាយនោះបាននាំឲ្យបងប្អូនប្រុសទាំង ៨ នាក់របស់លោកខិតខំតស៊ូដើម្បីរស់ និងរលាស់ខ្លួនឲ្យចេញឲ្យផុតពីភាពល្ងង់ខ្លៅ អវិជ្ជា និងភាពក្រីក្រ។
លោក គួច ម៉េងលី បានរៀបរាប់ថានៅពាក់កណ្ដាលទសវត្សរ៍ ១៩៨០ កូនខ្មែរនៅអាមេរិកប្រៀបដូចសត្វស្វារស់នៅក្នុងភាពជាមនុស្យល្ងង់ខ្លៅ។ លោកបាននិយាយថា «គេយកពួកយើងទៅដាក់ព្រលានយន្ដហោះយើងមិនដែលស្គាល់បង្គន់យ៉ាងម៉េចផងពួកខ្ញុំ និងខ្មែរដទៃទៅក្បង់ទឹកក្នុងចានបង្គន់បត់ជើងធំញ៉ាំ។ នេះជារឿងអាម៉ាស់មួយដែលមិនគួរនឹងយកមកនិយាយទេតែត្រូវតែនិយាយឲ្យបានដឹង។ខ្ញុំផ្ទាល់ក៏ធ្លាប់ផឹក និងក្បង់ទឹកក្នុងចានបង្គន់បន្ទោបង់ផឹកដែរនោះព្រោះយើងមិនដឹង»។

លោក ឧកញ៉ា គួច ម៉េងលី (កណ្ដាល) ថតជុំគ្នាជាមួយបុគ្គលិក និងសិស្សក្នុងអង្គសិក្ខាសាលាមួយពេលកន្លងមក។ រូបថត ហ្វេសប៊ុក
ដើម្បីអភិវឌ្ឍខ្លួនដំបូងខ្ញុំបូជាពេលវេលាលើការងារ និងសិក្សារៀនសូត្រពីព្រឹកព្រលឹមដល់ម៉ោង ៣ កន្លះព្រឹកដោយមិនដែលស្គាល់ថ្ងៃសៅរ៍-អាទិត្យឡើយ។
លោកថា គ្រួសារលោកយកពលកម្មជាដើមទុនធ្វើការជាអ៊ុតខោអាវដាក់ឡេវខោអាវ និងកិច្ចការទាំងឡាយណាដែលអាចរកប្រាក់ទៅសាលាបាន។ ការខិតខំប្រឹងប្រែងទីបំផុតលោកបានរៀនខាងផ្នែកវេជ្ជសាស្ត្រ។
ឆ្នាំ ១៩៩៤ ក្នុងអំឡុងពេលសិក្សាវិជ្ជាពេទ្យនៅសហរដ្ឋអាមេរិកលោកបានចាក់សោឃុំខ្លួនឯងនៅក្នុងផ្ទះចំនួនបីថ្ងៃមិនព្រមចេញមកខាងក្រៅទេពីព្រោះក្រពេកគ្មានលុយឲ្យថ្លៃឈ្នួលផ្ទះ។ ទីបំផុតលោកបានបញ្ចប់ការសិក្សាដោយជោគជ័យ។ នៅសហរដ្ឋអាមរិកគ្រូពេទ្យជាទូទៅមានប្រាក់ខែច្រើន។
ដោយឆ្លងកាត់ការលំបាកជាច្រើន និងវេទនាពន់ពេកលោកនឹកចង់ជួយព្យាបាលសុខភាពដល់ពលរដ្ឋខ្មែរក្រីក្រ។ ឆ្នាំ ២០០២ ចូលស្រុកវិញក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្ត។ លោករៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ២០០៤ នៅស្រុកខ្មែរ។ នៅពេលនោះលោក និងភរិយាចាប់ផ្ដើមបើកគ្លីនិក និងសាលាបង្រៀនភាសាអង់គ្លេសដោយមានដើមទុនត្រឹម ២ ម៉ឺនដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្ននេះវិទ្យាស្ថានអន្ដរទ្វីបអាមរិកកាំង (AIS) មានសិស្សជាង ១ ម៉ឺននាក់។
ក្នុងនាមជាអ្នកអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស និងជាវេជ្ជបណ្ឌិតលោកឧកញ៉ាមានបំណងដាំពូជកូនខ្មែរជំនាន់ក្រោយឲ្យក្លាយជាមនុស្សថ្មីប្រកបដោយចំណេះ និងជំនាញទៅតាមតម្រូវការប្រកួតប្រជែងនៅទីផ្សារជាតិ និងអន្ដរជាតិ។
សាលាអន្ដរទ្វីបអាមេរិកាំងរបស់វេជ្ជបណ្ឌិត ម៉េងលី ចាំបាច់ត្រូវកែច្នៃច្របាច់បញ្ជូនគ្នារវាងកម្មវិធីសិក្សាពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាជាមួយនឹងកម្មវិធីសិក្សារបស់អាមេរិកដោយបញ្ចូលជំនាញចាំបាច់ផ្សេងទៀតដែលនឹងនាំឲ្យសិស្សអាចឈរជើងនៅទីផ្សារប្រកួតប្រជែងបានពិសេសសមាហរណកម្មសេដ្ឋកិច្ចអាស៊ានដែលទើបចូលកាលពីចុងខែធ្នូឆ្នាំ ២០១៥។ កម្មវិធីសិក្សាថ្មីរួមមាន៖ សេវាកម្ម និងសង្គមដោយជំរុញទឹកចិត្តឲ្យយុវជនយល់ពីការលំបាករបស់អ្នកដទៃ។
បង្រៀនយុវជនអំពីសុជីវធម៌ ភាពទន់ភ្លន់រួសរាយរាក់ទាក់ និងទស្សនកិច្ចសិក្សាដើម្បីឲ្យគាត់យល់បរិយាកាសង្គមសិល្បៈ កីឡា និងកិច្ចការសង្គម។ គោលដៅចម្បងនៃការបណ្ដុះបណ្ដាលរបស់លោកគឺបង្រៀនមនុស្សឲ្យចេះដឹងពីរបៀបវិនិច្ឆ័យឲ្យចេះគិត ចេះថ្លឹងថ្លែងពីហេតុ និងផលចេះអធ្យាស្រ័យ និងការយោគយល់ដល់គ្នា និងគ្នា។
លោក វេជ្ជបណ្ឌិតក៏បានមើលថាទំនាស់ផ្នែកនយោបាយអំពើពុករលួយ ភាពក្រីក្រ ឧក្រិដ្ឋកម្ម គ្រឿងញៀន បាត់បង់ដីធ្លី និងអំពើពាលាអាចនឹងទាញគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យដើរក្នុងល្បឿនយឺត។
លោកបញ្ជាក់ថាកម្ពុជាយើងខំដើរទៅមុខបាន ១០ ជំហានហើយថយក្រោយ ១១ ជំហាន។ អំពើពុករលួយមិនត្រឹមតែជាឧបសគ្គដែលនាំឲ្យប្រទេសដើរថយក្រោយទេប៉ុន្ដែជាឧបសគ្គនាំឲ្យយុវជនអាយុក្រោម ៣៤ ឆ្នាំមិនអាចជួយអភិវឌ្ឍជាតិបាន។
លោកថ្លែងថា «នៅប្រទេសណាក៏មានអំពើពុករលួយដែរក៏ប៉ុន្ដែទំហំនៃអំពើពុករលួយនៅប្រទេសគេមានកម្រិតគេអត់បឹតពីអ្នកក្រទេគេពុករលួយគេធំៗគឺមិនឲ្យពុករលួយរហូតដល់សូម្បីសរសៃល្អិតក៏មើលឃើញពីអំពើពុករលួយទេ។ នៅស្រុកគេបើគេញ៉ាំឆ្អែតហើយគឺស្ងប់ហើយ។ តាមខ្ញុំដឹងនៅស្រុកខ្មែរស៊ីឆ្អែតហើយនៅតែមិនស្ងប់មិនទាន់អស់ចិត្តទៀត»។
លោកបន្ដថាមានបុព្វហេតុចម្បងផ្សេងទៀតដែលបណ្ដាលឲ្យជាតិសាសន៍ខ្មែរមិនសូវលូតលាស់សេដ្ឋកិច្ចមិនជឿនលឿននោះគឺ «អបាយមុខគ្រប់ប្រភេទ» ដែលកំពុងវាយគ្របសង្កត់លើសីលធម៌ខ្មែរ។
លោកថ្លែងថា «បើប្រទេសខ្មែរយើងលង់នឹងស្រា ប៊ីយែរ បារី គ្រឿងញៀន ស្រីញី ពុករលួយ ហើយមិនមានភាពស្នេហាជាតិមាតុភូមិ មិនមានគំនិតជួយស្រោចស្រង់ដីខ្មែរ វប្បធម៌ខ្មែរ ឈាមខ្មែរឲ្យលូតលាស់ទេតើពេលណានឹងរីកចម្រើន? នេះខ្ញុំមិននិយាយប៉ះលើបុគ្គលណាម្នាក់ទេខ្ញុំនិយាយពីអារម្មណ៍របស់ខ្ញុំជាបុគ្គលឯកជន»។ «ខ្ញុំមករស់នៅក្នុងមាតុភូមិយើងវិញពីឆ្នាំ ២០០២ នេះខ្ញុំឃើញអ្វីដែលមិនគួរឃើញខ្ញុំឆ្លងកាត់អ្វីដែលមិនគួរឆ្លងកាត់»។
លោក ម៉េងលី បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះដើម្បីជម្នះរាល់ឧបសគ្គទាំងឡាយដែលរារាំងការរីកចម្រើនរបស់ជាតិ។ ប៉ុន្ដែនៅតែទាន់យកឈ្នះលើបុគ្គលក្រុមមន្រ្តី និងឈ្មួញមួយចំនួនដែលកំពុងយកជើងរាទឹកដែលសំដៅដល់ពួកបុគ្គលពុករលួយ ការមិនគោរពច្បាប់នៅកម្ពុជា។
លោកបានចោទជាសំណួរថា «តើយើងត្រូវការទុកជើងទាំងនោះឬអត់? បើដើមឈើបាក់រាំងពាក់កណ្ដាលតើយើងសុខចិត្តឲ្យនៅគាំងទៅមុខមិនរួច ឬត្រួវកាប់ចេញ។ បើយើងស្រឡាញ់ជាតិស្រឡាញ់កូនខ្មែរ ឈាមខ្មែរ និងកុំឲ្យគេមើលងាយ មើលថោកកូនខ្មែរយើងត្រូវសាមគ្គីគ្នាចូលរួមធ្វើមិនត្រូវចាំបុគ្គលម្នាក់ធ្វើនោះទេ»។ លោកបន្ថែមថា «ទាល់តែទាំងអស់គ្នាធ្វើហើយយើងមិនចាំតែបន្ទោសអ្នកណាទេបើឃើញពុករលួយស្រែកបើឃើញអយុត្តិធម៌ស្រែកបើឃើញអ្វីមួយមិនប្រក្រតីចូរកុំខ្លាច កុំបាក់ស្បាត កុំញញើតពីព្រោះចំណុចនេះហើយដែលធ្វើឲ្យប្រទេសខ្មែរមិនអាចអភិវឌ្ឍបានធ្វើឲ្យខ្មែរយើងនៅក្ររហាមវេទនាធ្វើឲ្យកេរ្តិ៍ឈ្មោះនៅតែអាប់ឱន ធ្វើឲ្យបរទេសនៅតែមើលងាយ»។
ដើម្បីរកដំណោះស្រាយសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម និងវែងលោកសាស្ដ្រាចារ្យ ឧកញ៉ា គួច ម៉េងលី បានជំរុញឲ្យសមាជិកសង្គមទាំងមូលពិសេសយុវជនយកចិត្តទុកដាក់សិក្សាលើវិស័យអប់រំ សុខាភិបាល ទេសចរណ៍ និងកសិកម្មធ្វើជាសសរស្ដម្ភក្នុងការប្រកួតប្រជែងក្នុងទីផ្សារអាស៊ាន។
លោក ម៉េងលី មានជំនឿថា៖ «ពូជខ្មែរយើងមិនអន់ទេ ពូជជាអ្នកកសាង ពូជអ្នកក្លាហានបើទោះបីជាយើងអភិវឌ្ឍក្រោយគេមែនតែយើងនឹងរត់ទាន់គេ។ ប៉ុន្ដែយើងត្រូវចាប់ផ្ដើមពីឥឡូវនេះតទៅ។ បុគ្គលនីមួយៗត្រូវតែម្ចាស់ការដោយខ្លួនឯង។ បើយើងពង្រឹងវិស័យអប់រំ និង សុខាភិបាលជាគ្រឹះនៃការចាប់ផ្ដើមផលិតធនធានមនុស្សនោះយុវជននឹងចេះកសាងសង្គមគ្រួសារ និងប្រទេសជាតិដោយខ្លួនឯង»។
ក្នុងនាមជាវេជ្ជបណ្ឌិតមានវិជ្ជាជីវៈពីសហរដ្ឋអាមេរិកលោកមានការរន្ធត់ចិត្ដនៅពេលឃើញឥរិយាបថរបស់គ្រូពេទ្យខ្មែរមួយចំនួនគ្មានសីលធម៌ គ្មានក្ដីមេត្ដា និងគ្មានក្ដីសន្ដោសដល់អ្នកជំងឺក្រីក្រ។
លោកថ្លែងថា៖ «វិស័យសុខាភិបាលយើងបើខ្ញុំឲ្យពិន្ទុពី ១ ដល់ ១០ ខ្ញុំឲ្យ ២ ពិន្ទុ។ បើអ្នកក្រទៅពេទ្យខ្ញុំហានធានាគេនឹងដេកនៅចិញ្ចើមផ្លូវនោះជាអ្វីដែលខ្ញុំឃើញទិដ្ឋភាពដោយផ្ទាល់។ ស្រីសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះបើគ្មានលុយវះ។ សំណួរដែលត្រូវសួរខ្លួនឯងពេលនេះគឺថាក្នុងសតវត្សរ៍ទី ២១ តើកម្ពុជាយើងត្រូវឆ្លងកាត់ភាពវេទនានេះបន្ដទៀតឬយ៉ាងណា?
ពីក្មេងល្ងង់ខ្លៅក្រីក្រ ដើរ រើសចំណី តាមផ្លូវរិភោគទៅជាសេដ្ឋីចិត្តធម៌
លោកបានបញ្ជាក់ថា៖ «ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ»។
គាត់គ្មានវិជ្ជាជីវៈ គ្មានភាពទន់ភ្លន់ គ្មានមេត្ដាធម៌នេះខ្ញុំមិនមែននិយាយទាំងអស់ទេខ្ញុំនិយាយបើខ្ញុំបានជួប ១០ មានអាក្រក់ ៩ ។ បើមានអាកប្បកិរិយាមារយាទអំនួត អឿ ឈ្លើយ ម៉ាបាវ តើកូនខ្មែរយើងអភ័ព្វយ៉ាងម៉េចទៅ។ ពេលគេទៅព្យាបាលម្ដងសឹងតែលុតជង្គង់អង្វរគាត់ (ពេទ្យ)។ ពេទ្យដែលគ្មានជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ទាំងនោះហើយជាអ្នកសម្លាប់មនុស្ស។
ជាក់ស្ដែងឧបសគ្គជាតិធំៗ និងភាពអន់ថយរបស់កម្ពុជាមិនមែនបណ្ដាលពីគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយជាក់ស្ដែងបណ្ដាលមកពីបុគ្គលខ្វះការអប់រំ និងមិនមានមនសិការស្នេហាសីលធម៌ និងមិនស្នេហាជាតិមាតុភូមិ។
ទោះជាយ៉ាងណាកម្ពុជាមិនដើរថយក្រោយទេមានតែទៅមុខប៉ុន្ដែល្បឿនលឿនប៉ុនណានោះវាអាស្រ័យទៅអ្នកឲ្យតម្លៃ។
លោកនិយាយថា «ក្នុងរយៈពេល ១២ ឆ្នាំខ្ញុំនៅស្រុកខ្មែរកម្ពុជាមានការអភិវឌ្ឍច្រើនមានការជឿនលឿនច្រើនប្រជាជនរស់ធូរធារច្រើន ហេដ្ឋារចនាសម្ព័ន្ធមានច្រើនប៉ុន្ដែវាមិនទាន់គ្រប់គ្រាន់សម្រាប់ឲ្យកូនខ្មែរមានមោទនភាពលើទឹកដីខ្មែរនៅឡើយទេ។ ចុះហេតុអ្វីបានជាមិនទាន់ហើយហេតុអ្វីបានជាប្រទេសផ្សេងទៀតគេជឿនលឿន? ចម្លើយមកពីគេមានច្បាប់ គេគោរពច្បាប់ មានសីលធម៌រស់នៅល្អ។ សរុបមកអ្វីក៏វាអាស្រ័យលើគ្រឹះនៃការអប់រំដែរអាវុធដ៏មុតស្រួចគឺចំណេះដឹង (Wisdom) ជាទុនដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គម»។
លោកសាស្ដ្រាចារ្យបានបញ្ជក់ថា៖ «ចំពោះខ្ញុំ ខ្ញុំគិតថាវាគ្មានអ្វីប្រសើរជាងវិស័យអប់រំ និងសុខាភិបាលទេវាជាគ្រឹះដែលធ្វើឲ្យមនុស្សយើងមានកម្លាំងធ្វើបើយើងមានកម្លាំងធ្វើតែគ្មានចំណេះធ្វើក៏ធ្វើទាំងងងឹតងងុលដែរ។ រួចហើយបើសុខភាពយើងមិនល្អក៏ធ្វើបែបទន់ខ្សោយដែរ។
ទាន់ទឹននឹងនយោបាយការបរទេសខណៈដែលកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិនមានអ្នកវិភាគនានាបានលើកឡើងថាវត្ដមានឥទ្ធិពលចិននៅកម្ពុជាអាចនាំគ្រោះជាងនាំលាភដល់កម្ពុជាប៉ុន្ដែលោកសាស្ដ្រាចារ្យ គួច ម៉េងលី មានទស្សនៈផ្ទុយ។
លោកបានថ្លែងថា «មិនថាប្រទេសណាទេពេលគេមកវិនិយោគស្រុកខ្មែរសុទ្ធជាចំណុចល្អទាំងអស់បើទោះអាមេរិកគេមិនសូវស្វាគមន៍ខ្មែរហើយចិនគេស្វាគមន៍ខ្មែរហេតុអ្វីមិនយក? សំខាន់យើងម្ចាស់ប្រទេសយើងមានភាពថ្លៃថ្នូប៉ុនណា? យើងចេះស្រឡាញ់ខ្លួនប៉ុនណា? បើយើងឃើញតែលុយគេភ្លេចកំណើត ភ្លេចអត្តសញ្ញាណនោះមិនថាប្រទេសចិន កូរ៉េ ឬអាមេរិកាំងទេគង់តែគេសង្កត់ពីលើដូចតែគ្នាទេ។
លោកថ្លែងថាប្រទេសចិនគេទូលំទូលាយអំណោយផលមកដល់ខ្មែរយើងជាងអាមេរិកហើយបើអាមេរិកទាមទារច្រើនពេកក្បាច់ក្បូរពេក។ នយោបាយអាមេរិកាំងជានយោបាយបើកចំហតែបិទទ្វារ។
លោកថ្លែងថា «សម្រាប់ចិនមិនដូចអាមេរិកទេបើគេជួយគឺជួយហើយតែលក្ខខណ្ឌអ្វីទៀតអាស្រ័យលើយើងទេ។ សំខាន់គឺយើងជាម្ចាស់ផ្ទះធ្វើច្បាប់យ៉ាងម៉េចដើម្បីការពារផលប្រយោជន៍ខ្មែរយើង យើងមិនមែនចាំតែយកលុយគេហើយបណ្ដោយឲ្យបង្វិលស្រេចចិត្តគេទេ»។
ពេលសួរថាប្រសិនបើលោកជាមេដឹកនាំប្រទេសវិញតើកិច្ចការអ្វីដែលលោកគិតថានឹងធ្វើមុនគេ? លោកឆ្លើយថា «ខ្ញុំមិនអាចក្លាយជាមេដឹកនាំហើយក៏មិនចង់ធ្វើជាអ្នកដឹកនាំដែរខ្ញុំជាអ្នករកស៊ីប៉ុន្ដែបើខ្ញុំអាចផ្ដល់យោបល់គឺខ្ញុំបណ្ដុះខ្មែរឲ្យទៅជាមនុស្សល្អខ្ញុំគិតថាត្រូវផ្ដោតខ្លាំងទៅលើ «ចំណេះដឹង ជំនាញ និងសីលធម៌»។
លោកឧកញ៉ា គួច ម៉េងលី ជាទូទៅត្រូវបានគេមើលឃើញថាលោកបានចែករំលែកទាំងចំណេះដឹងទាំងជំនាញដល់សង្គមវិញដោយចំណាយថវិកាផ្ទាល់ខ្លួនរាប់សែនដុល្លារ។
លោកខុសពីឧកញ៉ាជាច្រើនទៀតដែលមិនទាន់ជួយចែករំលែកដល់សង្គមវិញ។
លោកថ្លែងថា៖ «រឿងធ្វើបុណ្យ ធ្វើទាន ការចែករម្លែកដល់សង្គមវាជាសន្ដានចិត្តសប្បុរសធម៌មាននៅក្នុងអារម្មណ៍បេះដូងរបស់ខ្ញុំជាបំណងប្រាថ្នាធ្វើជាមនុស្សល្អ។ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ប៉ុន្ដែខ្ញុំគិតថាបើមនុស្សយើងជាមនុស្សមានសប្បុរសធម៌ក្នុងខ្លួនមានចំណេះដឹង និងមានមនសិការស្នេហាជាតិត្រូវនឹកដល់ភាពជូរចត់ពីអតីតកាលក្ដីវេទនា និងស្គាល់តែការឈឺចាប់ដូច្នេះត្រូវមើលកញ្ចក់រួចសួរខ្លួនឯងថា តើហេតុអ្វីយើងត្រូវបន្ដធ្វើឲ្យកូនខ្មែរជំនាន់ក្រោយលំបាកវេទនាទៀត?


Good idea, helpful and useful comments of yours Dr. Mengly, but it seems to me that you are afraid and or hesitate to talk about the most essential and extream issues that cause life and death of Cambodia. It’s the future of the whole country plus you and your children.
It’s about Independent, sovereignty, and the territory of Cambodia. The present government is not our government, it betrays us. It serves Vietnamese interest, not Cambodia. It’s under Vietnamese control behind the scene. No true Vietnamese and Cambodian history is allowed to teach in Cambodia; in this case, what history you teach in your school. The border is kept moving inside Cambodia; illegal immigrants enter freely, stay freely. do freely in Cambodia never end. Viet’s spy are every where in the country. Concession land 99 years given to Vietnamese for some 1,000,000 ha. near the border. Vietnam has nearly 100 millions population and Cambodia has 15 million population. Concession land to Vietnam is between slave and boss because that concession land area is not under control of Khmer authority. Vietnamese flow its citizens to live there as much as they want. What kind of concession business is this???? This is the same strategy how Vietnamese took Kampuchea Krom. Civilian go first then the troops and government go after to protect its citizen. Well, there are many more negative things to mention about this current government and the situation of Cambodia.
I understand that you are a business man, you are making lots money from this country and regime; you are afraid to say all the facts, but you need to understand that if the nation fails you fail too. You extract money from this easy society if this benefits society loses to Vietnam, I don’t Vietnam is going to work with you. When this country was fallen into Khmer Rough, all the rich persons at that time also fall too and got killed. Obb, you can escape back to the U.S., but abandon yous assets in Cambodia
ល្អណាស់!!! បើអាចសូមឱ្យអ្នកកាសែតសើររើសរេសេរពីប្រវត្តិជំនាន់ ១៩៧៩-៨១ ដែលប្រជាជនខ្មែរនាំគ្នាស្វែងរករស់នៅប្រទេសទីបី ដោយឆ្លងកាត់ប្រទេសសៀម ហើយត្រូវពួកតិរច្ឆាននេះគៀងទំលាក់មកតាមភ្នំដងរែក ព្រះវិហារ ដោយឱ្យដើរឆ្លងកាត់ចំការមីន និងបានបាញ់រះលើប្រជាជនដែលក្រាញថយក្រោយមិនឆ្លងកាត់ចំការមីនមកដីខ្មែរវិញ…. ឈឺចាប់ណាស់ ដូចវេជ្ជបណ្ឌិតបានលើកខាងលើស្រាប់។ ជឿថាគង់មានអ្នកកាសែត ឬ អ្នកចេះដឹងណាម្នាក់ ដែលបានដឹងព្រឹត្តិការណ៍នោះនៅមានជីវិត ដើម្បីសរសេរបរិយាយរឿងនេះ ឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងថា មនុស្សចិត្តតិរច្ឆាននៃប្រទេសជិតខាងគេធ្វើមកលើជនភៀសសឹកខ្មែរយ៉ាងណាខ្លះ ហើយតើអំពើអមនុស្សធម៌បែបនេះយើងអាចប្តឹងទៅតុលាការICC បានឬទេ? សូមអរគុណ លោកវេជ្ជបណ្ឌិតដែលបានរំលឹករឿងនេះឡើង។ ជឿថាមានខ្មែរមិនតិចទេដែលបានឆ្លងកាត់កូនវាលពិឃាដនេះ បន្សល់ទុកនូវការព្រាត់ប្រាស់និរាស កំព្រា គ្មានកោះត្រើយ។
សូមអរគុណជាអនេក ដល់ការចែករំលែក ដល់ ឆន្ទៈ និង មនសិការជាតិ ពិតប្រាកដរបស់ឧកញ៉ា ដែលជាកូនខ្មែរដែលធ្លាប់លំបាកក្នុងជីវិត តែមិនបំភ្លេចដល់វាសនាកូនខ្មែរនិងជាតិ។
នេះជាគំរូរដល់ប្រសើរនៃការតស៊ូជីវិត និង ដំណើរជីវិតប្រកបដោយសុឆន្ទៈរបស់ជីវិតខ្លួននិងជាតិ។ ជាពិតប្រាកដ អំពើពុករលួយជាឧបសគ្គដ៏ធំធេងនៃការដុះដាលរបស់ប្រជាជននិងជាតិ។ ការលះបង់សេចក្តីសុខផ្ទាល់ខ្លួន ក្នុងប្រទេសអាមេរិក តែព្យាយាមរំលែកនិងបណ្តុះបណ្តាលដល់យុវជនពិតប្រាកដ ប្រសើរជាងឱកាសបំពុល យុវជន ដោយ ស្រី ស្រា បារ ល្បែង ឆក់យកប្រយោជន៏ផ្ទាល់ខ្លួនដោយខ្មៅងងឹតនឹងភាពវង្វេងនិងជំរុញដល់ភាពវង្វេង។
សូមបងប្អូនមេត្តាចែករំលែក អត្ថបទនេះ និង ខ្លឹមសារនេះដល់កូនខ្មែរ ជាសារៈប្រយោជន៏។
សំនៀង
បើអត់បាយបរិភោគ អាចរស់បាន ០១អាទិត្យ តែបើគ្មានមេត្តាធម៌មិនអាចរស់បាន០១នាទីទេ