ដោយ យាង សុជាមេត្តា
2016-01-09
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និងលោក ហេង សំរិន (ឆ្វេង) ក្នុងមហាសន្និបាតផ្ទៃក្នុងជាលើកដំបូងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីការបោះឆ្នោត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥។ Photo: RFA
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៩ មករា រៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សលើកទី៣៩ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សចូលរួមជិត ១.៥០០នាក់។
សន្និបាតនេះមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ មករា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា នៅក្នុងសន្និបាតបិទទ្វារនោះ គណបក្សប្ដេជ្ញាជំរុញកំណែទម្រង់គ្រប់វិស័យដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយគុណភាព។ លោកថា គណបក្សកាន់អំណាចមួយនេះ ក៏រៀបចំផែនការលម្អិតចាប់ពីពេលនេះតទៅ ដើម្បីឈានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោក សុខ ឥសាន បន្តថា «យើងវាយតម្លៃសភាពការណ៍។ យើងដកពិសោធ ហើយយើងកែលំអរាល់បញ្ហាដែលមានជាកង្វះខាតកន្លងទៅ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ប្រជាប្រិយភាពគណបក្ស ពីព្រោះកន្លងទៅនេះ ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត យើងឃើញប្រជាពលរដ្ឋបានទាញអារម្មណ៍របស់គណបក្សទាំងមូលឲ្យខិតខំកែលំអរាល់ចំណុចខ្វះខាតនានា ដើម្បីបំពេញសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋយើង»។
នេះជាសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី១ ចាប់តាំងពី លោក ហ៊ុន សែន លោក ស ខេង និងលោក សាយ ឈុំ ត្រូវបានសន្និបាតនេះបោះឆ្នោតជ្រើសតាំងជាប្រធាន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៥ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.ប នឹងជ្រើសរើសអគ្គលេខាធិការនិងអគ្គលេខាធិការរងនៅថ្ងៃទី១៥ មករា
- អឺរ៉ានៅតែបារម្ភអំពីដំណើរការជ្រើសរើសបេក្ខជនតំណែងអគ្គលេខាធិការនៃគ.ជ.ប
- លោក សម រង្ស៊ី ចាត់ទុកថ្ងៃ៧មករាថាជាឆាកល្ខោនដែលវៀតណាមរៀបចំ
- សង្គមស៊ីវិលប្រតិកម្មនឹងនាយករដ្ឋមន្ត្រីដែលរិះគន់ថាមានអ្នកប្រើស្លាកសិទ្ធិមនុស្សក្លែងក្លាយ
- ទស្សនៈរបស់យុវជនមួយចំនួនចំពោះថ្ងៃ៧មករារបស់គណបក្សប្រជាជនកម្ពុជា
- លោក ហ៊ុន សែន ប្រែចិត្តពីការកំណត់សញ្ជាតិមួយរបស់បក្សនយោបាយទៅសញ្ជាតិច្រើន
- អ្នកជំនាញជំរុញឲ្យពលរដ្ឋត្រូវសិក្សាប្រវត្តិសាស្ត្រដើម្បីកុំឲ្យអ្នកនយោបាយអាចបំភ្លៃបាន
- លោក សម រង្ស៊ី៖ កម្ពុជា បាត់បង់ដែនសមុទ្រអស់ទំហំ៦ម៉ឺនគីឡូម៉ែត្រក្រឡា
- គណបក្សប្រឆាំងថាបក្សកាន់អំណាចខ្លាចលោក សម រង្ស៊ី ចូលរួមប្រកួតប្រជែងបោះឆ្នោត
គណបក្សបោកប្រាស់ប្រជាជនកម្ពុជា ដឹកនាំដោយ ហ៊ុន សែន មេចោរលួចជាតិនិងជាមេចោរក្បត់ជាតិ
កំពុងពិនិត្យរកគ្រប់ចំណុចខ្វះខាតដើម្បីឆបោកប្រជាជនខ្មែរក្នុងគោលបំណងក្រាញ់ល្មោភអំណាច ។ល។
គណបក្សបោកប្រាស់ប្រជាជនកម្ពុជាកំពុងពិនិត្យគ្រប់ចំណុចខ្វះខាតនៃការឆបោកប្រជាជនដើម្បីយកសន្លឹកឆ្នោត
ដើម្បីល្មោភក្រាញ់អំណាច ។
ពួកក្បត់ជាតិមេពុករលួយបំផ្លាញសង្គមជាតិខ្មែរគណបក្សប្រជាជនវាមិនកែគំនិតអាក្រក់ឡើយ!
ហ៊ុន សែនសន្យាខ្យល់អស់៣៥ឆ្នាំហើយ វានៅតែអោយប្រជាជនខ្មែររងទុក្ខក្រីក្រដដែល
ព្រោះមន្រ្តីពុករលួយគណបក្សប្រជាជន គឺជាមេចោរកុម្មុយនិស្ដុនិយម ដើម្បីចង់មានបានគឺពួក
កុម្មុយនិស្តុ ហ៊ុន សែនត្រូប្រើបាតដៃទទេរកស៊ីអត់ដើមលួចប្លន់ជាតិខ្មែរនិងដណ្ដើមអំណាច ដើម្បីប្រមូល
ភោគផលទ្រព្យសម្បត្តិប្រទេសជាតិខ្មែរទាំងអស់ធ្វើជាទ្រព្យសម្បត្តិរបស់បក្ខពួកក្រុមគ្រួសារខ្លួន។
តួល្ខោនដដែល សំដែងរឿងភូតកុហក់ប្រជាពលរដ្ឋកម្ពុជាដដែល ដដែល !
it is too late for this strong man of Cambodia to change . for thirty five years Cambodian can understanding clearly on what this leader done to them. how can they trust you for 35 years you have always lying them . time to change this country should not having any parties that can control every thing by one man. HUN SEN can not getting his madness whit some one saying he is a dictator .