ដោយ អ៊ុង សេរីវុទ្ធ
2016-01-08
RFA

ប្រមុខរដ្ឋាភិបាលអនុញ្ញាតឲ្យម្ចាស់ឡាន និងម៉ូតូដែលទិញតពីគេ អាចកាត់ឈ្មោះជាកម្មសិទ្ធិរបស់ខ្លួនឯងបាន ដោយមិនចាំបាច់បញ្ជាក់ពីម្ចាស់ដើមឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបែបនេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក ដែលជាការឆ្លើយតបនឹងសំណូមពរពលរដ្ឋម្នាក់នៅថ្ងៃទី៩ មករានេះ។ លោកបញ្ជាក់ថា បញ្ហានេះលោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ហើយ ដោយនឹងទទួលស្គាល់ការកាន់កាប់ជាក់ស្ដែង និងពុំចាំបាច់ឲ្យមានការបញ្ជាក់ពីម្ចាស់មុននោះទេ។ ចំណែកម្ចាស់រថយន្ត ឬម៉ូតូដែលមិនទាន់បង់ពន្ធ ត្រូវមកបង់ពន្ធតាមច្បាប់។
ប៉ុន្តែលោក ហ៊ុន សែន ក៏អំពាវដល់ពលរដ្ឋ ត្រូវតែមានការបញ្ជាក់ត្រឹមត្រូវពីអ្នកលក់ សម្រាប់ការទិញរថយន្ត ឫម៉ូតូនៅពេលមុខ ដើម្បីភាពងាយស្រួលទាំងអស់គ្នា។
មួយរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករបស់លោក ឆ្លើយឆ្លង និងដោះស្រាយសំណូមពររបស់ពលរដ្ឋមួយចំនួន ដូចជា ការលុបចោលប័ណ្ណបើកបរម៉ូតូចាប់ពីកម្លាំង១២២សេសេ (CC) ចុះក្រោម ការពន្យារពេលធ្វើប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទ និងអនុញ្ញាតឲ្យអ្នកធ្វើប័ណ្ណបើកបរប្រភេទក១រួចហើយ ទៅយកថវិកាវិញជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងសេដ្ឋកិច្ចប្រកាសឲ្យពលរដ្ឋទៅបំពេញនីតិវិធីយកថវិកាដែលធ្វើប័ណ្ណបើកបរម៉ូតូ
- ធនាគារពិភពលោកព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាមានជិត៧%សម្រាប់៣ឆ្នាំទៅមុខ
- លោក ហ៊ុន សែន ប្រកាសថាម្ចាស់រថយន្តនៅអមផ្លូវជាតិលេខ៤មិនត្រូវបង់ថ្លៃទៀតទេ
- រដ្ឋាភិបាលសម្រេចបន្តឲ្យប្រើប្រាស់រថយន្តចង្កូតស្ដាំតែហាមនាំចូល
- ស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៥និងការប្រមើលមើលទៅឆ្នាំ២០១៦
- ពលរដ្ឋនិងសង្គមស៊ីវិលសាទរនឹងការប្រកាសពន្យារពេលធ្វើប័ណ្ណបើកបរ
- រដ្ឋមន្ត្រីក្រសួងអប់រំសម្ពោធសៀវភៅមួយក្បាលដែលលោកសរសេរស្ដីពីសេដ្ឋកិច្ចកម្ពុជា
- សហជីពស្នើឲ្យអាស៊ានបង្កើតបទដ្ឋានការងារសម្រាប់កម្មករក្នុងតំបន់ទាំងមូល
- លោក ហ៊ុន សែន ប្រកាសបញ្ឈប់ក្រុមហ៊ុនយកប្រាក់ពីពលរដ្ឋជិះឆ្លងកាត់ផ្លូវវ៉េងស្រេង
គាត់ឆ្លើយតបច្រើននាពេលចុងក្រោយនេះ ព្រោះអីរដូវកាលបោះឆ្នោតជិតមកដល់ហើយនោះអី!!
ប៉ុន្មានថ្ងៃនេះ គាត់កែខ្លួន បាន 10 ភាគរយ នៅ 90 ភាគរយ !
បញ្ហា ទឹកដី ដីសម្បទាន ៩៩ ឆ្នាំ អោយជនបរទេស ជនអន្តោប្រវេសន៍វៀតណាម ពេញប្រទេស
បទល្មើស ចោរប្លន់ ចោរកម្ម គ្រឿងញាណ បទល្មើសនេសាទបំផ្លាញមច្ឆាជាតិ ត្រី បទល្មើស
ព្រៃឈើ រំលោភ ដីធ្លី ប្រជាជន ក្រីក្រ ច្រើន ជំពាក់បំណុល គេ
ចំណាកស្រុកទៅធ្វើការក្រៅប្រទេស មន្ទីពេទ្យគ្មានគុណភាព ក្រសួងអប់រំ ខ្សោយ បណ្តាលអោយ
មានបទល្មើស ច្រើន ឈ្លោះគ្នា វ៉ៃ កាប់ចាក់ ចោរលួច ចោរឆក់ ចោរប្លន់ គ្រឿងញាណ !
កសាង ហេដ្ឋារចនាសម័្ពន សាធារណះ នៅខ្វះខាត ច្រើន
នាយករត់មុនត្រីបែបទំនេគ្មានការអារធ្វើមកគិតគូរឿងកាត់ឈ្មោះលក់ម៉ូតូកង់ទៅវិញ!!!!
“រដ្ឋាភិបាលអនុញ្ញាតឲ្យអ្នកទិញឡានម៉ូតូតពីគេអាចកាត់ឈ្មោះបានដោយមិនបញ្ជាក់ពីម្ចាស់ដើម”
ច្បាប់នេះអាចជួយឱ្យពួកចោរងាយស្រួលក្នុងការលួច។