ដោយ ខែ សុណង
2016-01-10
RFA

សំណង់អគារផ្ទះល្វែងរបស់បុរីមួយ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៣ សីហា ២០១៤ (RFA/Chanthuna)
រដ្ឋាភិបាល បានចេញសេចក្ដីសម្រេចមួយ ស្ដីពីការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងឪពុកម្ដាយបង្កើត និងកូនបង្កើត រវាងប្ដី និងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត។
សេចក្ដីសម្រេចដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ មករា បានបង្ហាញនូវចំណុចត្រូវអនុវត្តចំនួន ៤ប្រការ ទាក់ទងនឹងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬដីធ្លីរវាងឪពុកម្ដាយ និងកូនបង្កើត រវាងប្ដី និងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត។ ការលើកលែងនេះ មិនមានអានុភាពប្រតិសកម្ម ឬមិនយកទៅអនុវត្តសើរើឡើងវិញទេ ចំពោះប្រាក់ពន្ធដែលបានបង់រួចហើយនោះ។
ពាក់ព័ន្ធនឹងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការលើកលែងនេះអាចមានផលប្រយោជន៍តិចតួចសម្រាប់ពលរដ្ឋក្រីក្រ ប៉ុន្តែវាមានផលប្រយោជន៍ខ្លាំងទៅលើក្រុមគ្រួសារអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ៖ «អ្នកមានៗគេមានទ្រព្យ ជាពិសេសដីធ្លី ផ្ទះសម្បែងចែកជូនកូនៗគេច្រើន និងអចលនទ្រព្យដែលមានតម្លៃច្រើន។ ការសម្រេចរបស់រដ្ឋាភិបាល គឺធ្វើឲ្យខាតប្រយោជន៍សម្រាប់អ្នកក្រ»។
សេចក្ដីសម្រេចដដែល បានប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើវិសោធនកម្មលើបទប្បញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌនៃសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ សម្រាប់ដាក់ឆ្លងរដ្ឋមន្ត្រីពិនិត្យ និងសម្រេចដើម្បីបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិពិនិត្យ និងផ្ដល់ការអនុម័ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្រុងយល់ព្រមឲ្យក្រុមហ៊ុនឯកជនចំនួនពីរធ្វើផ្សារនិងចំណតក្រោមដី
- កម្ពុជានឹងលុបបំបាត់ពន្ធគយនាំចូលទំនិញពីប្រទេសសមាជិកអាស៊ានចាប់ពីថ្ងៃទី១០មករា
- រដ្ឋាភិបាលអនុញ្ញាតឲ្យអ្នកទិញឡានម៉ូតូតពីគេអាចកាត់ឈ្មោះបានដោយមិនបញ្ជាក់ពីម្ចាស់ដើម
- ក្រសួងសេដ្ឋកិច្ចប្រកាសឲ្យពលរដ្ឋទៅបំពេញនីតិវិធីយកថវិកាដែលធ្វើប័ណ្ណបើកបរម៉ូតូ
- ធនាគារពិភពលោកព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាមានជិត៧%សម្រាប់៣ឆ្នាំទៅមុខ
- លោក ហ៊ុន សែន ប្រកាសថាម្ចាស់រថយន្តនៅអមផ្លូវជាតិលេខ៤មិនត្រូវបង់ថ្លៃទៀតទេ
- រដ្ឋាភិបាលសម្រេចបន្តឲ្យប្រើប្រាស់រថយន្តចង្កូតស្ដាំតែហាមនាំចូល
- ស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៥និងការប្រមើលមើលទៅឆ្នាំ២០១៦
- ពលរដ្ឋនិងសង្គមស៊ីវិលសាទរនឹងការប្រកាសពន្យារពេលធ្វើប័ណ្ណបើកបរ
លើកលែង បង់ពន្ធ តែតម្លៃ 10 ម៉ឺនដុល្លារ ចុះក្រោម ទើប ប្រជាពលរដ្ឋ សាទរ គាំទ្រ !
ហេតុអី បានជា និយាយដូច្នេះ ?
ពីព្រោះ អ្នកមាន ធំៗ គាត់មិនខ្វល់ នឹងបង់ពន្ធ ត្រឹមប៉ុណ្ណឹង ទេ !
_ សូមជួយពិចារណា ..
What’s kind of law is that?
The rich can now transfer or share the assets without paying tax!!! It is absurd.
Exemption can be exercised to a certain amount say $50,000 property or so relative to standard of living. Now RGC allows money siphoned through property . In turn the CPP party hoping to gain support from both parent and children. It is political target is to get support for 2018. It does NOT make sense with taxation policy wich is for National Budget. It is political trick.