បក្សកាន់អំណាចនៅកម្ពុជាសាទរបក្សកុម្មុយនិស្តវៀតណាមដែលសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រទេស​

ដោយ៖​ នួន បូរិន​ | ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016
http://vodhotnews.com

(រូបភាពពី VNA)

គណបក្សប្រជាជនកម្ពុជាត្រូវបានរាយការណ៍មកថាបានបញ្ជូនលិខិតអបអរសាទរបក្សកុម្មុយនីស្តវៀតណាមស្របពេលប្រទេសជិតខាងកម្ពុជាមួយនេះទើបបិទបញ្ចប់មហាសន្និបាតបក្សដោយកំណត់យុទ្ធសាស្ដ្រអភិវឌ្ឍន៍ប្រទេសជាតិ៥ឆ្នាំទៅមុខទៀត។

ទីភ្នាក់ងារសាព័ត៌មានវៀតណាម VNA បានរាយការណ៍នៅថ្ងៃម្សិលមិញថាសារអបអរសាទររបស់គណបក្សប្រជាជនកម្ពុជាបានសម្ដែងនូវការវាយតំលៃខ្ពស់នៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ។ 

តាមប្រភពដដែលនេះសាររបស់គណបក្សប្រជាជនកម្ពុជាបានសំដែងការដឹងគុណបក្សកុម្មុយនីសវៀតណាមកងទ័ពវៀតណាម ប្រជាជនវៀតណាមដែលបានជួយរំដោះប្រទេសជាតិកម្ពុជាហើយដែលបានបន្ដការគាំទ្រឲ្យមានការស្ថាបនាជាតិការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។

VNA​ របស់វៀតណាមបានឲ្យដឹងទៀតថាគណបក្សប្រជាជនកម្ពុជាក៏បានសំដែងនូវការប្ដេជ្ញាចិត្តដើម្បីបន្ដរឹតចំណងសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការទូលំទូលាយជាមួយនិងប្រទេសវៀតណាមដើម្បីជាបុព្វហេតុនៃប្រទេសជាតិនិងប្រជាជនប្រទេសទាំងពីរ។

មេដឹកនាំវៀតណាមនិងមេដឹកនាំកម្ពុជានៃគណបក្សប្រជាជនកម្ពុជាតែងតែដោះដូរប្រតិភូធ្វើទស្សនៈកិច្ចជាមួយគ្នាជាញឹកញាប់រយៈពេលចុងក្រោយនេះស្របពេលការផ្ទុះការតវ៉ាករណីមួយដែលក្រុមបក្សប្រឆាំងនៅកម្ពុជា​ចោទថាការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២បណ្ដាលឱ្យកម្ពុជាបាត់បង់ដីទៅវៀតណាម ប៉ុន្តែមន្ត្រី កិច្ចការព្រំដែនកម្ពុជាបដិសេធ៕

ប្រភព:VNA

សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

 

What Next?

Recent Articles

3 Responses to "បក្សកាន់អំណាចនៅកម្ពុជាសាទរបក្សកុម្មុយនិស្តវៀតណាមដែលសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រទេស​"

  1. says:

    បក្សកាន់អំណាចនៅកម្ពុជាសាទរបក្សកុម្មុយនិស្តយួន ដែលសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រទេស​
    ចំណែកពួកកូនមីកាដួយស្អុយជាងអាចម៍បក្សកាន់អំណាចនៅកម្ពុជាវិញ អភិវឌ្ឍន៍តែខាងពុករលួយលួចជាតិ
    ពេលឈឺម្ដងៗពួកកូនមីឆ្កែកូនអាឆ្កែមន្រ្តីបក្សកាន់អំណាចនៅកម្ពុជានាំគ្នារត់យកលុយទៅអោយពេទ្យសាំងកាពួ
    គ្រប់គ្នា មិនចេះខ្មាស់គេសោះពួកកូនមីសំផឹង ធ្វើមេដឹកនាំនិងគេដែរ ធ្វើមន្រ្តីដូចសាសន៍គេដែរ
    មិនចេះបង្កើតមន្ទីពេទ្យអោយល្អមានគុណភាពល្អប្រសើរដូចប្រទេសគេសោះឡើយ អន់ចុយកាដួយម៉ែវាស្អុយ
    គគ្រុកអញ្ចឹងហើយនៅខំប្រឹងដណ្ដើមអំណាចទៀតកូនមីឆ្កែកូនអាឆ្កែចុយម្រ៉ាយថោកទាបអត់កេរ្តិ៍ខ្មាស់អស់នេះ។

  2. ?? says:

    HOCHIMIN became live GOD for Vietnamese people . he have been give up his life for his own people. whit the agreement whit the former king SIHANOU to give back the lower Cambodia land . this Vietnamese hero end his life to erase the evident just for his nation. but his plane still in affecting. the policy of UNITED ENDCHEN is just about successful from the help of LEO and Cambodia itself . I’m not just speaking without any reason the witness is still alive . if she can speaking out for this poor nation you will know every thing………… it is the king mother

  3. Rev says:

    Bravo, Cambodia and VN together until water of the Mekong river run dry.
    Am Theung Anh, and Anh Theung Am.