លោក សុខ ទូច ថា​ការ​លើក​ឡើង​ពី​តំបន់​ថ្ម ៣ ដុំ​បាត់​ទៅ​វៀតណាម​ជា​រឿង​មិន​ពិត

លោក សុខ ទូច ក្នុង​សន្និសីទ​កាសែត​នា​ពេល​កន្លង​មក។ ផា លីណា

លោក សុខ ទូច ក្នុង​សន្និសីទ​កាសែត​នា​ពេល​កន្លង​មក។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក សុខ ទូច បាន​បញ្ជាក់​ថា​តំបន់​ថ្ម​បី​ដុំ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រសាំង ស្រុក​បុរីជលសា ខេត្ត​តាកែវ​ដែល​មាន​​ពាក្យ​ចចាម​អារ៉ាម​ថា​បាន​បាត់បង់​ទៅ​​វៀតណាម​នោះ​គឺ​មិនមែន​ជា​ការ​​ពិត​ទេ​ដោយ​លោក​បាន​​ស្តីបន្ទោស​លើ​អ្នកកាសែត​ និង​អ្នក​នយោបាយ​ដែល​ជា​អ្នក​ញុះញង់​ដំណឹង​នេះ។

បន្ទាប់ពី​​បាន​ទៅ​ពិនិត្យ​ទី​នោះ​រួច​អនុប្រធាន​រាជបណ្ឌិត្យ​សភា និង​ជា​ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​​រូប​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​គ្មាន​ការ​បាត់បង់​​ទីតាំង​ណាមួយ​នៃ​តំបន់​ថ្ម​បី​ដុំ​ទៅ​​ភាគី​វៀតណាម​​ទេ។

លោក​អះអាង​ថា​តំបន់​ថ្ម​បី​ដុំ​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​កម្ពុជា​ហើយ​ថា​វៀតណាម​មិន​ហ៊ាន​ធ្វើ​កសិកម្ម​នៅ​ជិត​ទីតាំង​នោះ​ទេ​ប៉ុន្តែ​កម្ពុជា​ទេ​ដែល​ធ្វើ​កសិកម្ម​នៅ​ក្បែរ​ទីតាំង​ថ្ម​បី​ដុំ​នេះ។

លោក សុខ ទូច បាន​បន្ថែម​ថា៖ «ដុំ​ថ្ម​ទី ១ និង​ទី ២ ​ស្ថិត​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ហើយ​ដំ​ថ្ម​ទី ៣ ស្ថិត​ក្នុង​ទឹកដី​របស់​យើង។ ខ្ញុំ​មក​ទី​នេះ​នគរបាល​មិន​អនុញ្ញាត​ឲ្យ​ភាគី​វៀតណាម​ចូល​មក​ [ថ្ម​បី​ដុំ] ​ឡើយ​ព្រោះ​យើង​បាន​កាន់កាប់​នៅ​ទី​នោះ​យូរ​មក​ហើយ។ បើ​ថ្ម​បី​ដុំ​ជា​ទឹកដី​វៀតណាម​គេ​មិន​អនុញ្ញាត​ឲ្យ [យើង] ចូល​​ទេ»។

ជាមួយ​នឹង​ការ​អះអាង​នេះ​លោក សុខ ទូច ក៏​បាន​ប្រៀប​ធៀប​ច្រក​ត្រួតពិនិត្យ​របស់​នគរបាល​កម្ពុជា​​​នៅ​ជិត​ទីតាំង​ថ្មបីដុំ​នេះ​គឺ​ប្រហែល​ ២៥ ម៉ែត្រ​ហើយ​ច្រក​ត្រួត​ពិនិត្យ​របស់​នគរបាល​វៀតណាម​នៅ​ឆ្ងាយ​ពី​ទីតាំង​ថ្ម​បី​ដុំ​ប្រហែល ២០០ ម៉ែត្រ។
លោក​ថា៖ «វៀតណាម​មិន​ដឹង​ថា [ទីតាំង​មាន​​ន័យ​ទេ]។ អ្នក​កាសែត​អ្នក​នយោបាយ​តែងតែ​ចាក់​ធ្វើ​ឲ្យ​វា​មាន​ន័យ។ ពី​មុន​ [ទីតាំង​នោះ] គ្មាន​ន័យ​ទេ»។

ប៉ុន្តែ​លោក ធី នីធឿន សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ក្រសាំង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​លោក​ សុខ ទូច ដោយ​លោក​បាន​លើក​ឡើង​ថា​កសិករ​កម្ពុជា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​កសិកម្ម​នៅ​ក្បែរ​តំបន់​ថ្មបីដុំ​ទេ ​ប៉ុន្តែ​ វៀតណាម​អាច​ធ្វើ​កសិកម្ម​នៅ​ក្បែរ​តំបន់​ថ្មបីដុំ​នេះ​បាន​។

ទោះ​ជា​យ៉ាង​ណា​ លោក​បាន​បន្ថែម​ថា​ តំបន់​ថ្មបីដុំ ​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​នគរបាល​វៀតណាម​នៅ​ជិត​តំបន់​នោះ​។

លោក​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​បាន​នៅ​ទី​នេះ​រហូត​ដល់​​ប្តូរ​អភិបាល​ស្រុក​ ៣ ទៅ ៤ នាក់​ហើយ ហើយ​ក៏​មាន​អភិបាល​ខេត្ត​ [ច្រើន​នាក់​] ផង​ដែរ។ ​បើ [អ្នក] មិន​ជឿ​មក​មើល​​ទៅ​។ កន្លែង​​ខ្ញុំ​ដឹង​ខ្ញុំ​ហ៊ាន​និយាយ។ កន្លែង​ណា​ខ្ញុំ​មិន​ដឹង​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ​»។ ប៉ុស្តិ៍​នគរបាល​ខ្មែរ​យើង​នៅ​ឆ្ងាយ​ពី [ព្រំដែន] ២០ ទៅ ៣០ ម៉ែត្រ​ ។ ប៉ុន្តែ​យួន​បាន​សង់ [ប៉ុស្តិ៍] ​​ដល់​​ព្រំដែន​ថ្មបីដុំ​]»។

លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ​កាលពី​ខែ​មុន​បាន​គំរាម​ចាប់​ខ្លួន​អ្នក​ណា​ម្នាក់​ដែល​បាន​អះអាង​ថា​​ថ្មពីរដុំ​ដែល​បង្កើត​ភូមិ​ថ្មបីដុំ​នៅ​ព្រំដែន​ខាង​កើត​ក្នុង​ស្រុក​បុរីជលសា​បាន​បាត់បង់​ទៅ​ខាង​ប្រទេស​វៀតណាម។

លោក នីធឿន បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ខ្លាច​ទេ។ ខ្ញុំ​និយាយ​ពិត​​។ បើ​ដាក់​ខ្នោះ​ [ខ្ញុំ] ខ្ញុំ​នឹង​ទទួល»។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អេង​ ឆៃអ៊ាង​ បាន​បដិសេធ​មិន​ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​​របស់​លោក សុខ ទូច ទេ ដោយ​លោក​បាន​និយាយ​ថា​វា​គ្មាន​ន័យ​ទេ​ទុក​ឲ្យ​សាធារណជន​វិនិច្ឆ័យ​ពី​បញ្ហា​ព្រំដែន​ និង​ការពិត​នៅ​តែ​ជា​ការពិត​ និង​អ្វី​មិន​ពិត​នៅ​តែ​​មិន​ពិត​៕ TK

What Next?

Recent Articles

7 Responses to "លោក សុខ ទូច ថា​ការ​លើក​ឡើង​ពី​តំបន់​ថ្ម ៣ ដុំ​បាត់​ទៅ​វៀតណាម​ជា​រឿង​មិន​ពិត"

  1. Bopha says:

    ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​​ “បង្គ្រប់កិច្ច”!!

  2. Bopha says:

    លោកបណ្ឌិតអាចចូលទៅបានព្រោះយួនដឹងថាលោកទៅមើលកន្លែងនោះបង្គ្រប់កិច្ច។ តែលោកបណ្ឌិត​សួរប្រជាជននៅតំបន់នោះ តើពួកគាត់អាចចូលទៅទីនោះបានដោយសេរីទេ? ឬមួយពេលណាមួយ​លោកបណ្ឌិតសាកតែងខ្លួនជារាស្ត្រសាមញ្ញរូចធ្វើជាចូលទៅតំបន់នោះ តើចូលទៅបានឬអត់? បើក្រុម​មន្ត្រីរដ្ឋាភិបាលលើកគ្នាទៅទាំងហ្វូង ព្រមទាំងប្រកាសថ្ងៃធ្វើដំណើរទៅពិនិត្យទៀត​នោះ យួនវាធ្វើខ្លាច វាធ្វើភ្លើសិនហើយ តែកុំភ្លេចណាពួកយួនជា “ចក” វានឹងរសាត់ចូលមកកន្លែងនោះវិញភ្លាម នៅក្រោយ​បន្តិច​នៃ​ការចាកចេញរបស់ ក្រុមលោក។

  3. បារមិមហានគរចេញរៀបចំ says:

    អាបណ្ឌឹតសត្វស្វាទោចមែន!!!

  4. ?? says:

    I think he want to become the strong man No 2 of Cambodia

  5. 2016 says:

    ហេតុអីមិនថតរូប videoប៉ុស្តិ៍ខ្មែរនិងប៉ុស្តិ៍យួនដាក់អោយប្រជាជនបានឃើញផង
    យកតែពាក្យចេញពីប្រហោងមាត់បណ្ឌិតឯងមកនិយាយវាមិនគ្រប់គ្រាន់ទេ ក្រែងថាទៅសាវជ្រាវ
    សួរប្រជាជនរស់នៅទីនោះដែលដឹងការពិតអី ឥឡូវមិនទាន់សួរនាំប្រជាជនផងប្រញាប់មកតែវ៉ែ
    អះអាងតែម្នាក់ឯងស្អី? គ្មានសាក្សី គ្មានភស្តុតាងច្បាស់លាស់អ្នកណាជឿគាត់ឯងបាន។

  6. Rev says:

    VN is smart to make this issue goes smoothly without a hiccup. when a person is a Cambodia government agent comes to visit the place, let them comes and even facilitate to close or withdraw the post and the post will be errect again after the inspection done.
    So everything is business as usual, right!

  7. ព្រះរាជាណាចក្រដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    លោក សុកទោច បាន​បញ្ជាក់​ថា​តំបន់​ថ្ម​បី​ដុំ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រសាំង ស្រុក​បុរីជលសា ខេត្ត​តាកែវ​ដែល​មាន​​ពាក្យ​ចចាម​អារ៉ាម​ថា​បាន​បាត់បង់​ទៅ​​វៀតណាម​នោះ​គឺ​មិនមែន​ជា​ការ​​ពិត​ទេ​ដោយ​លោក​បាន​​ស្តីបន្ទោស​លើ​អ្នកកាសែត​ និង​អ្នក​នយោបាយ​ដែល​ជា​អ្នក​ញុះញង់​ដំណឹង​នេះតាមពិតនៅក្នុងខោលោកឯណេះទេ។