អ្នកអះអាងថាគាំទ្ររដ្ឋាភិបាលប្រកាសធ្វើបាតុកម្មឲ្យរំលាយគណបក្សសង្រ្គោះជាតិ​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 12:30 PM
http://vodhotnews.com

(រូបថតពីវីដេអូ​ឃ្លី​ប​)

បុរសពីរនាក់ដែលចេញមុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្សសង្រ្គោះជាតិចោល ប្រសិនបើអ្នកគាំទ្រ​គណបក្សប្រឆាំងនេះហ៊ានធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងទៅ​អាមេរិក​នៅពាក់កណ្តាលខែនេះ។

នៅក្នុងហ្វ៊េសប៊ុកដែលឃើញផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បុរសម្នាក់ក្នុងចំណោមបុរសពីរនាក់បានចោទប្រកាន់គណបក្សសង្រ្គោះជាតិថាបានដឹកនាំបាតុកម្មកន្លងមកនាំឲ្យខូចខាតទ្រព្យសម្បត្តិនិង​សន្តិសុខសង្គម។ បុរសរូបនោះក៏បានចោទប្រកាន់តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ និង​លោក អ៊ុំ សំអាន ថាជាអ្នកធ្វើឲ្យផ្អើលដល់អង្គការសហប្រជាជាតិរឿងព្រំដែន ប៉ុន្តែគណបក្សសង្រ្គោះជាតិមិនទទួលស្គាល់ថាជាទង្វើរបស់គណបក្សនោះឡើយ ហើយថាដូចនេះការធ្វើបាតុកម្មរបស់អ្នកគាំទ្ររដ្ឋាភិបាលនេះ មិនមែនជាការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជានោះទេ។

បុរសដដែលនិយាយថា៖ “ជាការឆ្លើយតបរបស់ក្រុមសម្ព័ន្ធក៏ដូចជាក្រុមយុវជនគាំទ្ររាជរដ្ឋាភិបាលដែរ ថាយើងខ្ញុំត្រៀម​ខ្លួន​ជានិច្ច ហើយអាចឈានទៅដល់ធ្វើបាតុកម្មនៅមុខគណបក្សសបង្រ្គោះជាតិ បើសិនជាក្នុង​ដំណើរទស្សនៈកិច្ចរបស់​សម្តេចតេជោ ទៅប្រជុំអាស៊ាននៅរដ្ឋកាលីហ្វញ៉ា ថ្ងៃទី១៥ ១៦នេះ អស់លោក[CNRP]ធ្វើបាតុកម្មប្រឆាំងនឹងលោក[ហ៊ុន សែន] គឺថាយើងខ្ញុំនឹងទៅដល់ទីស្នាក់គណបក្ស​សង្រ្គោះជាតិ ហើយ​ស្នើឲ្យ​រដ្ឋសភាជាតិ គឺដកបក្សចង្រៃជាតិ បំផ្លាញជាតិហ្នឹងចោលតែម្តង ចេញពីបញ្ជីបក្សនយោបាយ។មិនខ្វះទេ អត់ពីគណបក្សសង្រ្គោះជាតិមួយ វាមានគណបក្សច្រើនទៀត”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថាលោកមិនដឹងពីការប្រកាសធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សកាន់អំណាចនេះទេ។ តែលោកថាបើធ្វើបាតុកម្មមែនជាសិទ្ធិរបស់ពួកគេ។

ចំណែកកម្មវត្ថុនៃការធ្វើបាតុកម្មរបស់អ្នកគាំទ្ររដ្ឋាភិបាលដើម្បីឲ្យរំលាយគណបក្សប្រឆាំងនោះ លោក សុខ ឥសាន អះអាងថាមិនអាចរំលាយបានទេគឺទាល់តែប្តឹងទៅតុលាការ។ លោកមានប្រសាសន៍ថា៖ ”មិនមែនប្រកាសឲ្យគេរំលាយឬប្រកាសឲ្យអ្នកនេះអ្នកនោះ ធ្វើតាមខ្លួនបានទេ។ ចង់រំលាយអី អាហ្នឹងប្តឹងទៅតុលាការ ហើយរកកំហុសគេទៅ។ បើថាគេខុសមែន តុលាការគេពិនិត្យតាមហ្នឹង យើងមិនអាចសន្និដ្ឋានបានទេ។ លើកលែងតែវាមាននៅក្នុង​បញ្ញត្តិច្បាប់ស្តីពីការបោះឆ្នោត…”

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ថាលោកស្វាគមន៍ចំពោះបាតុកម្មទាំងអស់ ប៉ុន្តែត្រូវធ្វើតាមច្បាប់និងដោយអហិង្សា។ លោកមានប្រសាសន៍ថា៖ “លោកចង់ធ្វើបាតុកម្មមុខគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យរំលាយគណបក្សសង្រ្គោះជាតិ អញ្ជើញ ហើយដាក់ពាក្យសុំត្រឹមត្រូវទៅ។ បាតុកម្មអហិង្សា គាត់អាចធ្វើ យើងគាំទ្រឲ្យមានបាតុកម្មអហិង្សាដើម្បីបញ្ចេញមតិ។ ឯកឧត្តមយល់ម៉េចចំពោះការធ្វើបាតុកម្មឲ្យរំលាយគណបក្ស?ខ្ញុំយល់ថា ប្រព័ន្ធនៅប្រទេសយើងកាន់តែយ៉ាប់ទៅៗ។ប្រព័ន្ធនៃការគ្រប់​គ្រង​រដ្ឋមួយទាំងមូល​ក្លាយទៅជាអាណាធិបតយ្យកាន់តែខ្លាំងឡើងៗ”។

លោក យ៉ែម បុញ្ញឬទ្ធិ ក៏បានបញ្ជាក់ម្តងទៀតថាបើមានបាតុកម្មនៅអាមេរិកប្រឆាំងលោក ហ៊ុន សែន គឺមិនជាជំហររបស់គណបក្សសង្រ្គោះជាតិឡើយ។

លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម មានប្រសានស៍ថា​ថ្មីៗនេះ មេដឹកនាំគណបក្ស​នយោបាយ​នានា​បាន​វាយប្រហារ​និង​ចោទប្រកាន់គ្នាទៅវិញទៅមក​ក្នុងន័យ​បង្ក​ឧបសគ្គ​ឬរារាំង​និង​បំបែក​ទំនុកចិត្ត​ពលរដ្ឋខ្មែរ​អាមេរិកាំង​កុំឲ្យ​ចូលរួមធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន។​ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមនេះ  ការធ្វើបាតុកម្មនោះគឺទាមទារឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា និងបញ្ឈប់​ការចាប់ក្រុមសកម្មជនប្រជាធិបតេយ្យដាក់ពន្ធនាគារ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព ​លោក យង់ គិមអេង យល់ថាកម្មវត្ថុ​នៃការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យរំលាយគណបក្សប្រឆាំងគឺមិនសមហេតុផលទេ​។ ចំណែកការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅអាមេរិក លោកថាជាសិទ្ធិស្របច្បាប់។

កាលពីខែតុលាឆ្នាំ២០១៥ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានធ្វើបាតុកម្មឲ្យដក លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា ហើយក្រុមសិទ្ធិមនុស្សបញ្ជាក់ថាពេលនោះ ក្រុមកុបករខ្លះបានវាយដំមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គឺលោក ញ៉យ ចំរើន និង​លោក គង់ សភា បណ្តាលឲ្យរបួសធ្ងន់ ខណៈតំណាងរាស្ត្រទាំងពីររូបនេះចេញពីរដ្ឋសភា។ប៉ុន្តែ លោក សុខ ឥសាន បានច្រានចោល ចំពោះការលើកឡើងថា បាតុកម្មដែលមានហិង្សាកាលណោះ មានជាប់ពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា៕

សរសេរមកកាន់លោក អ៊ឹង ប៊ុនថន  តាមរយៈchanthorn@vodhotnews.com

What Next?

Related Articles

26 Responses to "អ្នកអះអាងថាគាំទ្ររដ្ឋាភិបាលប្រកាសធ្វើបាតុកម្មឲ្យរំលាយគណបក្សសង្រ្គោះជាតិ​"

  1. បារមិមហានគរចេញរៀបចំ says:

    ពួកឆ្កែចេញព្រុសកំដរឆាក!!!

  2. ?? says:

    their faces look a like the son of genocide regime in this unsolved misery nation. all these dummy can not take what we call free and fare society ( democracy) they can only repeated what ANGKA KHAK LEIR tell them to say or to do. their ANGKA was a nation traitor that sole his nation for the benefited for their families and his group of that war lord. no wonder for the last thirty years KHMER RUE curt going no where . the murders are still at large even right at this moment these group of murder still threatening the life of innocent Cambodian. the heat of DEMOCRACTIC was so hot it came out from ordinary Cambodian that wanted very much changing from Communist to free and fare society. I myself felling so sad for our nation just one evil man can used ghost to made food for him . all these ghost did not even know how big the world was and how small their hole is .even their hole is getting smaller and smaller every day they only know their haven is greater then the other . what a dummy group of thug in this nation……………

  3. says:

    អញមិនមែនជាសមាជិកបក្សប្រឆាំងទេ ប៉ុន្តែអញជ្រិញនិងសំដីកូនមីកាដួយស្អុយឈ្មោះ
    កាដួយយាយវា សាំង សុងនិងកូនមីសំផឹងឈ្មោះ ស៊ីម សុវណ្ណារ៉ា ពួកអ្ហែងដល់ហើយ
    បក្សសង្រ្គោះជាតិិគេមានតំណាងរាស្រ្ត៥៥ដែលមានប្រជាជនរបស់គេគាំទ្រពេញមុខ
    ហើយចុះកូនចៅមីកាដួយស្អុយឈ្មោះ សាំង សុងនិងកូនចៅមីកាដួយស្អុយឈ្មោះ ស៊ីម សុវណ្ណារ៉ា
    ពួកកូនចៅអាចុយម្រ៉ាយឯងមានប្រជាជនគាំទ្រដែរបានជាឆ្កួតកាដួយម៉ែពួកអ្ហែងមិនដឹងច្បាប់
    អន្តរជាតិក្នុងពិភពលោកចង់រំលាយគណបក្សរបស់គេទាំងល្ងីល្ងឺល្ង់ខ្លៅអត់ពូជអញ្ចឹង?
    ពួកអ្ហែងគួរនាំគ្នាទៅហែកកាដួយម៉ែហ្អែងទៅ កុំនិយាយទាំងឆ្កួតអត់ពូជនាំអោយប្រទេសកម្ពុជាធ្លាក់
    ក្នុងនរកអាវចីយទៀត!

  4. says:

    អញមិនមែនជាសមាជិកបក្សប្រឆាំងទេ ប៉ុន្តែអញជ្រិញនិងសំដីកូនមីកាដួយស្អុយឈ្មោះ
    កាដួយយាយវា សាំង សុងនិងកូនមីសំផឹងឈ្មោះ ស៊ីម សុវណ្ណារ៉ា ពួកអ្ហែងដល់ហើយ
    បក្សសង្រ្គោះជាតិិគេមានតំណាងរាស្រ្ត៥៥ដែលមានប្រជាជនរបស់គេគាំទ្រពេញមុខ
    ហើយចុះកូនចៅមីកាដួយស្អុយឈ្មោះ សាំង សុងនិងកូនចៅមីកាដួយស្អុយឈ្មោះ ស៊ីម សុវណ្ណារ៉ា
    ពួកកូនចៅអាចុយម្រ៉ាយឯងមានប្រជាជនប៉ុន្មាននាក់គាំទ្រដែរ បានជាឆ្កួតកាដួយម៉ែពួកអ្ហែងមិនដឹងច្បាប់
    អន្តរជាតិក្នុងពិភពលោកចង់រំលាយគណបក្សរបស់គេទាំងល្ងីល្ងឺល្ងង់ខ្លៅអត់ពូជអញ្ចឹង?
    ពួកអ្ហែងគួរនាំគ្នាទៅហែកកាដួយម៉ែហ្អែងទៅ កុំនិយាយទាំងឆ្កួតអត់ពូជនាំអោយប្រទេសកម្ពុជាធ្លាក់
    ក្នុងនរកអាវចីយទៀតនិងនាំអោយក្មេងៗជំនាន់ក្រោយមានគំនិតអាក្រក់ដូចពួកកូនមីឆ្កែឯង!

  5. Cambodia says:

    ពួកអាឆ្កែពីរក្បាលល្ងិតល្ងង់នេះ វាខំស្រែកអែបអបទាំងភ្លើអគតិ
    ទ្រគូថអាចម៍ ហ៊ុន សែន ដើម្បីបញ្ជោរ ហ៊ុន សែនក្រែងហ៊ុន សែន ភ្លើស៊ីជោរអោយមុខងារតូចមួយ
    ដល់ពួកវាធ្វើជាអ្នកជំនួយការ ដូចអាមួយនាំពួកអាភ្លើមីភ្លើទៅស្បថជំនួស ហ៊ុន សែននៅមុខវាំងអញ្ចឹងណា។

  6. Anonymous says:

    អា ២នាក់នេះ ចរឹក វា ដូច ខ្មែរក្រហម ប៉ុល ពត បេះបិត មិនចង់អោយមាន មនុស្ស ចេះដឹង បំរើ ជាតិ !

    ខ្មែរ សម្លាប់ ខ្មែរ ដោយសារ ពួក ឆ្កួត នេះ អែង !

    បាតដៃ ទី ៣ ដែល វ៉ៃ បាញ់ សម្លាប់ ប្រជាពលរដ្ឋ កម្មករ កម្មការីនី គឺ ពួកនេះ ហើយ !

  7. Rayuth says:

    អ្នកគាំទ្រលោក ហ៊ុន​ សែន សុទ្ធតែពួកកាកសំណល់ពីបនខ្មែរក្រហម ។ ពួកនេះមានហ្សែនឃោរឃៅ និងហឹិង្សាពីកំណើតដូចលោក ហ៊ុន សែនដែរ ។ ពួកនេះភយខ្លាចចាញ់ឆ្នោតនៅឆ្នាំ២០១៨ខងមុខ ដូច្នេះហើយ ចេះតែរកល្បិចកលដោយព្យាបាទបំបែកគូប្រជែង ។ ពួកនេះដេកអស់សង្ឈឹមថានឹងឈ្នះទៀតដូច្នេះ មានតែប្រើហឹង្សា ចាប់ចង គំរាមកាប់ចាក់ និងបំបែក គណបក្សសង្រ្គោះជាតិទេ ទើបអាចឈ្នះបាន ។ ពួកនេអ ជាប្រភេទពួកពាល​ ។ ពួកនេះ ហ៊ានប្រព្រឹត្តអំពើឃោរឃៅ ក៏ព្រោះតែមានមេពួកវាបញ្ជារពីក្រោយ ។

    ជាការធម្មតាទេ ពួកពាលកាលណាភ័យខ្លាចចាញ់មិនបានដឹកនាំប្រទេសបន្តទៀត ចេះតែដេកគិតរកល្បិចបំផ្លាញគេ និងគូប្រជែង ។ ពួកនេះនរកបានកំពុងតែរង់ចាំ ព្រោះបានប្រព្រឹត្តទង្វើរទុរយសច្រើនរាប់មិនអស់ ។ បរាជយពពួកពាលទុរយស!!

  8. Rayuth says:

    This is a group of cruel people who are a new blood of the ruling CPP. They are remnant of the cruel Khmer Rouge. The group of thugs (who are CPP activists) are destroying legal and judicial principle and system. They are destroying our country and reputation of the country. The new blood of the CPP is full of violent gene.

  9. Rayuth says:

    អ្នកគាំទ្រលោក ហ៊ុន សែន សុទ្ធតែពួកកាកសំណល់ពីបនខ្មែរក្រហម ។ ពួកនេះមានហ្សែនឃោរឃៅ និងហឹង្សាពីកំណើតដូចលោក ហ៊ុន សែនដែរ ។ ពួកនេះភ័យខ្លាចចាញ់ឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ដូច្នេះហើយ ចេះតែរកល្បិចកលដោយព្យាបាទបំបែកគូប្រជែង ។ ពួកនេះដេកអស់សង្ឈឹមថានឹងឈ្នះទៀតដូច្នេះ មានតែប្រើហឹង្សា ចាប់ចង គំរាមកាប់ចាក់ និងបំបែក គណបក្សសង្រ្គោះជាតិទេ ទើបអាចឈ្នះបាន ។ ពួកនេះ ជាប្រភេទពួកពាល ។ ពួកនេះ ហ៊ានប្រព្រឹត្តអំពើឃោរឃៅ ក៏ព្រោះតែមានមេពួកវាបញ្ជារពីក្រោយ ។

    ជាការធម្មតាទេ ពួកពាលកាលណាភ័យខ្លាចចាញ់មិនបានដឹកនាំប្រទេសបន្តទៀត ចេះតែដេកគិតរកល្បិចបំផ្លាញគេ និងគូប្រជែង ។ ពួកនេះនរកបានកំពុងតែរង់ចាំ ព្រោះបានប្រព្រឹត្តទង្វើរទុរយសច្រើនរាប់មិនអស់ ។ បរាជ័យពពួកពាលទុរយស!!
    ពួកនេះ មិនខ្លាចនឹងចេញមុខស្រែកក្តែងថា បំផ្លាញគណបក្សសង្រ្គោះជាតិអោយខ្ទេច និងដកចេញពីបញ្ជីឈ្មោះនៅគណះកម្មារធិការជាតិមុនពេលបោះឆ្នោតខាងមុខ ។ ពួកនេះបានកំពុងតែបំផ្លាញមុខមាត់ប្រទេសជាតិ បំផ្លាញច្បាប់ ប្រពន័្ធច្បាប់ និងយុត្តិធ៌មរបស់ប្រទេស ។ ពួកពាលដែលជាឈាមថ្មីរបស់គណបក្សប្រជាជនរបស់លោក ហ៊ុន សែនបានកំពុងតែធ្វើជាម្ចាស់របស់ប្រទេសជាតិ និងបំផ្លាញកិតិ្តយសជាតិ និងបំភ័យសាធារណះជន និងបង្ករអសន្តិសុខសង្គម ។ ពួកជនពាលទាំងនេះ តំណាងអោយពួកអសុរកាយ និងហ្សែនហឹង្សា ។

    តើពួកនេះ មានអំណាចអីហ៊ានស្រែកជាសាធារណះថា នឹងបំបែកគណបក្សសង្រ្គោះជាតិអោយខ្ទេច? ការគំរាមនេះ ព្រោះមានមេកើយដ៏មានអំណាចម្នាក់បញ្ជារពីក្រោយ ។ មួយវិញទៀតពួកពាល និងមេរបស់បននេះ បានកំពុងតែដេកភ័យខ្លាចចាញ់ឆ្នោតនាឆ្នាំ២០១៨ខាងមុខ ។

    សរុបទៅពួកនេះ គឺប្រហែលជាកាកសំណល់ពីបនខ្មែរក្រហមដ៏ឃោរឃៅ ។ នេះឬជាឈាមថ្មីរបស់លោក ហ៊ុន សែន????

    សូមគណបក្សសង្រ្គោះជាតិ កុំញញើតនឹងការគំរាមរបស់បនកាមសំណល់ពីបនប៉ុល ពត ។ សូមបន្តធ្វើការ ដើម្បីជយជំនះនាពេលខាងមុខ !!!

    បាតុកម្មដែលបាន ឬនិងធ្វើដោយខ្មែរនៅអាមេរិក គឺអហឹង្សាដោយគ្រាន់តែស្រែក និងកាន់បដាតែប៉ុណ្ណោះ ប៉ុន្តែបនលោក ហ៊ុន សែនគឺធ្វើបាតុកម្មហឹង្សា និងឃោរឃៅ ។ ពួកនេះពិតជាមាន ហ្សែនឃោរឃៅពីកំណើតមែន !!នេះឬ ឈាមថ្មីរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជន???

  10. Anonymous says:

    ដល់ពេលព្រលែងឆ្កែឲចេញមកខាំហើយវើយ។ សូមប្រយ័ត្ន។

  11. Anonymous says:

    Khmer rouge wear clothe one pair the whole life , so two these people like the frogs into thw well.
    They don’t know the sky biggest , they think the sky round the same mouth well.

  12. konh-konh says:

    we should remember his both face

  13. King Kong says:

    លោកទាំង2ក្បាលក្លាហានមែន​ កោតរៀនចប់ដែរ មិនដឹងចេញពីសាលាណាទេ​ និយាយមក​ស្មានតែពូកពាលបាតសង្គម ឥឡូវសូម្បីតែក្មេងក៍ដឹងទង្វើអាក្រក់របស់ពួកអ្នកអែងដែរ ល្មមភ្ញាក់រលឹងហើយ ញុំខ្មាស់ប្រទេសេះិខាងណាំស់ ដែលមានទំពាំងស្អុយដូចពួកអស់លោក

  14. Chaktrong says:

    they can have a good future and become a minister or a governor.

  15. Kaodang UN says:

    both of you should go to hell is better
    We don’t need people like you living in this beautiful world
    all CPP dogs is crazy

  16. Anonymous says:

    ខ្មែរក្រហមស្លៀកខោអាវមួយចង្កេះ១ជីវិត ដូច្នេះញើសស្រោចស្រប់ពាសពេញខោអាវដុះផ្កាអំបិលធុំក្លិនស្អុយដោយខោអាវផ្លាស់ប្ដូរ…យ៉ាងណាមិញ បើអ្នកឆ្គួតទាំងពីរជាមេដឹកនាំហ្វូងឆ្គួតធ្វើកុប្បកម្មប្រឆាំង…
    នោះបានន័យថា: “ស្រឡាញ់ខោអាវខ្មែរក្រហមមួយចង្កេះ១ជីវិត”. គួរគឹតពិចារណា សូម្បីទទួលទានក៏ត្រូវផ្លាស់ប្ដូរមុខម្ហូបដែរ គេមិនដែលទទួលមុខម្ហូបមួយមុខមួយជីវិតនោះទេ យ៉ាងណាមិញអ្នកដឹកនាំប្រទេស
    ក៏ត្រូវផ្លាស់ប្ដូរដោយការបោះឆ្នោតដោយសន្តិភាពនឹងថ្លៃថ្នូរ ៕

  17. Anonymous says:

    > .. តើ មានប្រជាពលរដ្ឋ ត្រឹមត្រូវ ណា គាត់ធ្វើតាម សំដី ឆ្កែ 2 ក្បាលនេះ ?

  18. Khmer says:

    ខាំតែគ្នា!

  19. ប្រជាពលរដ្ឋ says:

    _ បុគ្គល ២ នាក់នេះ ជា មនុស្សសុទ្ធ ឬ មនុស្សយន្ត !

    កេរ្ត៍ឈ្មោះ បក្សប្រជាជន កាន់តែ អាសោចន៍ ស្អុយ នៅលើ ឆាកជាតិ និង អន្តរជាតិ ដោយសារ

    មនុស្សយន្ត ២ នាក់នេះ !

    _ វិធីសាស្ត្រ បំផ្លាញខ្មែរ អោយខ្មែរ សម្លាប់គ្នា នេះ ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន ទេ ! =

  20. Anonymous says:

    ត្រកូល ហ៊ុន នឹងត្រូវ រលាយ ដោយសារ អ្នកគាំទ្រ ជា ជនពាល ប្រើអំពើ ហឹង្សា !

  21. ? says:

    អាខួក្បាលលាមក២កន្ថោនេះចង់បានបុណ្យសក្តិពីអាប៉ិកញ្ចាស់ ហ៊ុន សែនខ្លាំងពេក
    ស្រែកញុះញ៉ង់អោយពួកអាមន្រ្តីឆ្កួតបក្សប្រជាជនប្រព្រឹត្តិខុសកាន់តែធ្ងន់
    នែ៎អាឡប់ទាំងពីរនាក់បើចង់បានបុណ្យសក្តិកុំលេងផ្លូវកាត់អែបអបធ្វើអោយជាតិមហន្តរាយ
    គណបក្សសង្រ្គោះជាតិមានប្រជាជនគាំទ្ររាប់លាននាក់ដែរ សព្វថ្ងៃនេះដោយសាពួកគេ
    គោរពតំណាងរាស្រ្តរបស់ពួកគេមិនចង់អោយកើតរឿងរាវធំតែប៉ុណ្ណោះ ទើបក្រុមយុវជន
    ទាំងនោះនៅស្ងៀមស្ងាត់ បើបក្សសង្រ្គោះជាតិត្រូវអាឆ្កួត ហ៊ុន សែនរំលាយចោលមែន
    ក្រុមយុវជននិងមានឯករាជ្យម្ចាស់ការខ្លួនឯងហើយ រួចពួកគេអាចធ្វើកិច្ចការអ្វីៗស្រេច់តែចិត្ត
    មិនចាំបាច់គិតនណាទៀតឡើយ កុំយកដៃទៅវាយរំលាយសំបុកស្រមោចភ្លើងអោយសោះ
    អាឡប់ម៉ាពូជបក្សប្រជាជន ក្រែងស្រមោចភ្លើងចេញបាចសាចពេញស្រុក !!!

  22. people says:

    theses two animal need to go to learn about the democracy’ .if theses two animal live in the cave? or in the hell’

  23. Anonymous says:

    លោក ហ៊ុន សែន បាក់មុខ ជាបន្តបន្ទាប់ នៅលើ ឆាកជាតិ និង អន្តរជាតិ ដោយសារ អ្នកគាំទ្រ ខ្លួន

    ជា ជនពាល !

  24. Holli says:

    ម្នាក់មួយយកឈ្មោះក្រុមហ៊ុនសាំងសុងរបស់គេយកមកដាក់ចឹងខូចឈ្មោះក្រុមហ៊ុនគេអស់ហើយ
    ខ្លួនអែងកាពិចឹង ចង់ល្បីម៉េះ ! ចង់ល្បីដូច Samsung Galsxy s6 ទើបចេញថ្មីៗនេះដែរហាអី !!!!
    ទៅមិនរួចទេ ! គួរតែយកទឹកមួយកន្ធោន់មកឆ្លុះមើលមុខខ្លួនឯងអោយច្បាស់សិនទៅណា !!

  25. អាប្រុយ says:

    អាប្រុយ ទាំងពីរក្បាលនេះ អាប្រកាច់មុខអាងាប់ឯងតិចទៀតអោយទៅនៅជាមួយ ហុកឡង់ឌីធ្វើអង្គរក្សនៅឋាននរក ៩ជាន់ ។

  26. Judge says:

    ឱ! ប្អូនប្រុសខ្មែរតាំងចិត្តខ្មៅ ស្រែកដង្ហោយហៅដោយអប្រិយ តាំងចិត្តលក់ខ្លួនធ្លាក់អវិចិយ
    សំដីអាសោចដុតជាតិខ្លួន។ បក្សពួកៗវាយជាតិខ្លួន សំញែងគ្មានពួនឫកគ្រាន់បើ សំដីគ្រោតគ្រាតភ្លេចគិតភ្លើ ល្ងើប្រឹងទាត់ធាក់រាស្ត្រជាតិឯង។
    គួរស្តាយខ្មែរភ្លេចសុំខ្លួនរស់ ខ្លះសុំខ្លួនខ្ពស់មើលមិនឆ្ងាយ ចំតើតអើតកចង់ពាក់ផ្កាយ សប្បាយអំណាចភ្លើភ្លេចខ្លួន។
    ហ៊ានស្គាល់បុព្វហេតុហ៊ានទាមទារ ត្រូវហ៊ានតវ៉ាដោយមនុស្សធម៌ កសាងចិត្តបុណ្យជាកំរ កុំត្រដរផ្គាប់ផ្គុនត្រដររស់។
    យួនវាតទឹកដីព្រៃព្រឹក្សា តែអ្នកហានក្លាមិនចេញសោះ បណ្តោយអោយឈ្មួញលួចកាប់គាស់
    ដឹកចេញមិនអស់ដុតចោលទៀត។
    ល្មមភ្ញាក់រឭកនឹកជាតិឯង ឈប់ភ្លើវង្វេងដោយសក្ការៈ លុយឡានវីឡាស្រីមាសប្រាក់ តែភ្ញាក់រកជាតិរាប់លែងមាន។
    សំនៀង