រដ្ឋមន្រ្តីបរិស្ថាន​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារបរិស្ថាន ”​អគារមរតកតេជោ”

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦​
http://vodhotnews.com

បរិស្ថានអំពើពុករលួយអភិបាលកិច្ចល្អ

អគារថ្មីរបស់ក្រសួងបរិស្ថាន (រូបថតពីហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី)


រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ស្នើ​សុំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំ​ដាក់ឈ្មោះអគារ​ក្រសួងបរិស្ថាន​ដែលមា​នតម្លៃ​ប្រមាណ​៨លានដុល្លារអាមេរិកជា​ឈ្មោះ ”​អគារ​មរតកតេជោ”។

នៅក្នុងពិធីសម្ពោធ​អគារ​ក្រសួងបរិស្ថាននៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថាថ្នាក់ដឹកនាំក្រសួង​ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ក្នុងការផ្តល់ទីតាំង​ក្រសួង​នៅ​ចន្លោះ​ស្ពាននាគ​និងស្ពាន​តន្រ្តី​កោះពេជ្រ ដោយ​លោក​ចាត់ទុក​ថា​នេះ​ជា”​ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។​ លោក​បន្តថា​ដើម្បីជាការតបស្នង​នឹង​ការផ្តល់ទីតាំងនេះ ក្រសួ​ងបរិស្ថាន​បានស្នើ​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារ​ថា​”អគារមរតេជោ”។​

​ដំបូងឡើយ ក្រសួងបរិស្ថានគ្រោងប្តូរទីតាំងថ្មីនៅតាមបណ្តោយផ្លូវជាតិលេខ១ នៅពេលដែល​លោក ម៉ុក ម៉ារ៉េត នៅជារដ្ឋមន្ត្រី ប៉ុន្តែគម្រោងនេះត្រូវបានលុបចោលវិញ បន្ទាប់ពីលោក សាយ សំអាល់ បានឡើងកាន់តំណែងជារដ្ឋមន្ត្រី នៅឆ្នាំ២០១៣។

​បើតាមរដ្ឋមន្រ្តីបរិស្ថាន អគារក្រសួងបរិស្ថានថ្មីនេះ​​ត្រូវបានសាងសង់លើផ្ទៃដីទំហំ៦,៨០០ម៉ែត្រក្រឡា។ អគារនេះមានទទឹង២៦ម៉ែត្រនិងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់៣៩ម៉ែត្រ ស្មើនឹង៦ជាន់ បានចំណាយថវិកាសាងសង់ជិត៨លានដុល្លារ។

លោក សាយ សំអាល់ បញ្ជាក់​ថា​ថវិកា​ប្រមាណ​៥លានដុល្លារបានមកពីការដោះដូរអគារ​ដែលមានទីតាំង​នៅ​​តាមបណ្តោយផ្លូវព្រះសីហនុ ខាងកើតវិមានឯករាជ្យ​និង​ថវិកា​៣លានដុល្លារ​ជា​ការចំណាយរបស់រដ្ឋាភិបាល។​

គួរបញ្ជាក់​ថារដ្ឋាភិបាល​រង​ការរិះគន់ថា​តែងតែដាក់ឈ្មោះ​ថ្នាក់ដឹកនាំ​សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់និងអគារធំៗនានា​ដែលរដ្ឋាភិបាលបានសម្ពោធ៕​

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "រដ្ឋមន្រ្តីបរិស្ថាន​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារបរិស្ថាន ”​អគារមរតកតេជោ”"

  1. ស្វាយរៀង says:

    Oh my Buddha!!!!!!!!!!!!!!!!!!! Pkap muk ei kor yang nis!!!!!!!!!!!!!!!!!!!!!!!!!!!!

  2. ?? says:

    why don’t you put it’s name SAMDECH PENCHOR HUN SEN building because he was the one paying all his money to build it ???????????????????????????????