ដោយ ប្រាជ្ញ ចេវ
2016-02-25
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគារមរតកតេជោ» នាក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Brach Chev
![]()
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅ លោក សៅ សុខា ឲ្យប្រើគ្រាប់រ៉ុកកែតបាញ់កម្ទេចក្រុមឈ្មួញរកស៊ីព្រៃឈើដែលព្រហើន។ ប៉ុន្តែសង្គមស៊ីវិល មិនទាន់មានជំនឿលើប្រសាសន៍របស់ លោក ហ៊ុន សែន ទេ ដោយលើកឡើងថា លោក ហ៊ុន សែន បរាជ័យក្នុងការការពារព្រៃឈើ ហើយនេះក៏មិនមែនជាលើកទីមួយដែរនៃការសន្យាចាត់វិធានការការពារព្រៃឈើ។
បទបញ្ជាផ្ទាល់មាត់របស់ លោក ហ៊ុន សែន នៅពេលនេះ ដោយលើកឡើងថា លោកឃើញសារព័ត៌មានស្រុកចុះផ្សាយពីកាប់បំផ្លាញព្រៃឈើ កំពុងផ្ទុះឡើង ហើយលោកកំពុងឈឺចិត្ត ព្រោះមានអ្នករិះគន់ពីរឿងកាប់បំផ្លាញព្រៃឈើ។
ថ្លែងក្នុងពិធីសម្ពោធអគារក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកទទួលស្គាល់ការកាប់បំផ្លាញព្រៃឈើ ហើយលោកត្រូវតែបង្ក្រាបករណីនេះ។ លោក ហ៊ុន សែន ទទួលស្គាល់ថា ករណីនេះនៅតែមាន។ ដូច្នេះ ក្រុមឈ្មួញរកស៊ីព្រៃឈើណាព្រហើន ត្រូវប្រើគ្រាប់រ៉ុកកែតបាញ់កម្ទេច៖ «យើងទទួលស្គាល់ការកាប់ព្រៃឈើនេះ គឺត្រូវតែមានទោសទណ្ឌ និងត្រូវតែបង្ក្រាបហើយ ខ្ញុំឲ្យឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា មិនទាន់បាញ់មួយគ្រាប់នៅឡើយទេ។ ខ្ញុំឲ្យបាញ់ បើថាវា (ក្រុមបំផ្លាញព្រៃឈើ) ព្រហើន រ៉ុកកែតដាក់ពីលើម្តងទៅ»។
នេះមិនមែនជាលើកទីមួយទេនៃការអះអាងពីវិធានការទប់ស្កាត់បទល្មើសព្រៃឈើ។ កន្លងទៅ លោក ហ៊ុន សែន ធ្លាប់អះអាងថានឹងកាត់ក្បាលចោល ប្រសិនបើការពារព្រៃឈើមិនបាន៖ «សុំសាកមើលទៅ បើមិនដកយកព្រៃបិទរោងចក្រទេ ខ្ញុំហ៊ានកាត់កគ្រវាត់ចោល»។
ទោះបីជាមានការអះអាងបែបនេះពីប្រមុខរដ្ឋាភិបាលជាញឹកញាប់ ស្ដីពីវិធានការបង្ក្រាបបទល្មើសព្រៃឈើក្តី ប៉ុន្តែសុវត្ថិភាព និងជោគវាសនាអ្នកការពារព្រៃឈើ មិនបានធានាឲ្យនោះទេ។ ជាក់ស្តែង សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ សកម្មជនការពារបរិស្ថានតំបន់អារ៉ែងខេត្តកោះកុង លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ហើយនៅពេលនេះ សកម្មជនការពារព្រៃឈើ គឺលោក វ៉ែន វ៉ន និងយុវជនមួយចំនួនទៀត កំពុងជាប់ឃុំនៅពន្ធនាគារ ព្រោះរឿងការពារបរិស្ថាន និងព្រៃឈើ។ ករណីទាំងនោះខុសគ្នាឆ្ងាយពី ឧកញ៉ា ទ្រី ភាព ដែលល្បីខាងបំផ្លាញព្រៃឈើ ប៉ុន្តែបែរជាទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសទៅវិញ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នាង សុវ៉ាត សង្កេតឃើញថា អនុសាសន៍ និងបទបញ្ជារបស់ លោក ហ៊ុន សែន មានប្រសិទ្ធភាពតែរយៈពេលខ្លី។ លោកយល់ថា ដើម្បីអាចការពារព្រៃឈើបាន លោក ហ៊ុន សែន ត្រូវមានវិធានការចំពោះមន្ត្រីធំៗ និងឧកញ៉ាមួយចំនួនជាឈ្មួញព្រៃឈើ៖ «អនុសាសន៍សម្ដេចនាយកឃើញថាមានច្រើន ប៉ុន្តែអត់មាននិរន្តរភាពទេ បានតែមួយភ្លែតៗ ហើយបាត់ទៅវិញ អត់ឃើញមានអ្នកណាធ្វើអី កាប់ខ្ទេចកាប់ខ្ទី ព័ត៌មានផ្សាយហ្វេសប៊ុក (Facebook) បង្ហោះព្រោងព្រាតក៏មិនឃើញធ្វើអី»។
របាយការណ៍នៅឆ្នាំ២០១៥ របស់អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) រកឃើញថា ព្រៃឈើជាមធ្យមជាង ២ពាន់គីឡូម៉ែត្រការ៉េជារៀងរាល់ឆ្នាំ ត្រូវបានកាប់បំផ្លាញ ដោយសាររដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ច។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យែម បុញ្ញឫទ្ធិ យល់ថា ការចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ ត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌច្បាប់ ព្រោះបទបញ្ជាផ្ទាល់មាត់របស់ លោក ហ៊ុន សែន បែបនេះ គឺធ្វើហួសច្បាប់។ លោកថា ត្រូវស្រាវជ្រាវរកមេខ្លោងជួញដូរបំផ្លាញព្រៃឈើ ទើបអាចទប់ស្កាត់ការបំផ្លាញព្រៃឈើបាន៖ «យើងសង្កេតឃើញថានៅតែមានការកាប់បំផ្លាញព្រៃឈើ នៅតែមានហូរហែ វិធានការយ៉ាងណាត្រូវជៀសវាងប្រការណាមួយដែលធ្វើហួសច្បាប់»។
រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន បានបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមួយកាលពីពេលថ្មីៗនេះ ដែលមានអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ជាប្រធាន ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ឃើញគណៈកម្មការនេះបង្ហាញលទ្ធផលជាដុំកំភួន ឬបង្ហាញមុខមេខ្លោងព្រៃឈើធំៗនៅឡើយទេ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ លោក ហ៊ុន សែន ថាបើមានឱកាស លោកនឹងចុះទៅមើលឈើដែលក្រុមការងារគណៈកម្មការបង្ក្រាបព្រៃឈើ ប្រមូលបាននៅថ្ងៃណាមួយ។
សង្គមស៊ីវិលដែលធ្វើការងារទាក់ទងបរិស្ថាន ស្នើទៅរដ្ឋាភិបាលត្រូវផ្តល់មធ្យោបាយដល់ប្រជាសហគមន៍ដែលការពារព្រៃឈើ ដើម្បីឲ្យពួកគេមានលទ្ធភាពការពារព្រៃឈើ ព្រោះជាអ្នកនៅជាប់ព្រៃឈើជាងមន្ត្រីរដ្ឋាភិបាល។
ទាក់ទងករណីបំផ្លាញព្រៃឈើទំហំជិត ២.០០០ហិកតារក្នុងសហគមន៍ជាំពេន នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ សង្គមស៊ីវិលជំរុញឲ្យក្រុមប្រជាពលរដ្ឋរស់នៅភូមិបង្កើនផល បានសម្ដែងការព្រួយបារម្ភពីការបាត់បង់ព្រៃឈើនៅជិតតំបន់ពួកគេរស់នៅ ហើយបានរួមគ្នាប្រឹងប្រែងការពារដោយខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅខេត្តព្រះវិហារបារម្ភអំពីការកាប់ព្រៃឈើនៅសហគមន៍ជាំពេន
- គណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើប្ដឹងក្រុមហ៊ុនពីរនៅខេត្តមណ្ឌលគិរី
- ពលរដ្ឋ៥៤៦គ្រួសារនៅក្រចេះប្ដឹងឧកញ៉ាពីររូបពីបទកាប់រានដីព្រៃសាធារណៈ
- សមត្ថកិច្ចនិងសហគមន៍នៅខេត្តកំពង់ឆ្នាំងរឹបអូសឈើធ្នង់និងរាជផ្កុលបានជាង៨០ដើម
- សង្គមស៊ីវិលស្នើក្រសួងកសិកម្មជួយថែរក្សាដីគម្របព្រៃឈើនៅខេត្តព្រះសីហនុ
- បក្សប្រឆាំងក្នុងខេត្តស្ទឹងត្រែងអំពាវនាវឲ្យលើកលែងបទចោទលើសមាជិកក្រុមប្រឹក្សាឃុំម្នាក់
- សង្គមស៊ីវិលបារម្ភខ្លាចឧកញ៉ាពាក់ព័ន្ធរឿងរកស៊ីឈើត្រូវរួចផុតពីសំណាញ់ច្បាប់
- អាជ្ញាធរឃុំនៅខេត្តរតនគិរីអំពាវនាវជួយទប់ស្កាត់ការលួចកាប់ឈើក្នុងព្រៃសហគមន៍
- “ព្រះរាជអាជ្ញាកំពុងកសាងសំណុំរឿងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ”
ភាសារពាលទាំងនេះ នៅតែមិនអាចរក្សានិរន្តរភាពរបស់ព្រៃឈើដដែលហ្នឹង!!
ចោរស្រែថាវាប់ចោរ!!!!បាញ់ដៃជើងសម្តេចមុនទៅព្រោះអានឹងហើយមេកាប់ឈើ។
ចំណាត់ការខ្វះការស្រាវជ្រាវ ខ្វះការពិចារណា ខ្វះព័ត៌មានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ដោយប្រើតែអំណាចផ្តាច់ការ ប្រើតែអំពើហឹង្សា និងភាពល្ងង់ក្លៅ មិនអាចដោះស្រាយអ្វីបានឡើយ។ ល្ងង់ណាស់ ល្ងង់ជាងគោទៅទៀត! តើបងប្អូនមើលឃើញពីភាពល្ងង់ក្លៅនេះទេ! សូម្បីតែកូនក្មេងក៏មើលឃើញពីភាពល្ងង់ក្លៅនេះដែរ! គ្រាន់តែរឿងប៉ិនហ្នឹង មិនចាំបាច់ប្រើរូកែតទៅសម្លាប់មនុស្សនោះទេ ហើយក៏មិនបាច់ចំណាយលុយអស់ច្រើនពេកដែរ គឺគ្រាន់តែចាប់អាអោបដៃអោបជើងលោកហ៊ុន សែន ដែលជាមេក្លោងជួលអោយគេទៅកាប់ទៅ គ្មាននណាហ៊ានទេ! ត្រឹមត្រូវទេបងប្អូន?
តាចាស់ ហ៊ុន សែន ស្រែកអោយតែ ល្អមើល មនុស្សបោកប្រាស់ !
ព្រៃឈើ រលាយអស់ តើ ចាប់ជនល្មើស ដាក់គុក បានប៉ុន្មាននាក់ហើយ ?
( បើ អ្នកការពារ បរិស្ថាន ទៅជា ចាប់ដាក់គុក ទៅវិញ ! )
ហួសនិស្ស័យ។ វាមិនចាំបាច់ប្រើទេ អ្នកទាំងនោះនៅក្នុងស្រុកខ្មែរតើ ហេតុអីមិនចាប់? ឬមួយនេះជារឿងដូចពាក្យចាស់លោកថា ត្រដោកចេះតែគោះ ពោះក្របិកាន់តែតឹង។
ខ្លាចតែរ៉ូកែតទាំងនោះវាហោះទៅបុកកំទេចតែអ្នកក្ររកអ៊ុសមកគ្រាន់តែចំអិនបាយតែ វាមិនហោះទៅបុកចំអាឈ្មួញកាប់ឈើពិតប្រាកដ។ រឿងលុបបំបាត់ឈ្មួញកាត់ឈើស្រួលធ្វើទេហើយអត់អស់ថវិកា ជាតិទៅទិញរ៉ូកែតដើម្បីបាញ់កំទេចឈ្មួញកាប់ឈើទាំងនោះទៀតផង គឺរដ្ឋាភិបាលគ្រាន់តែទៅទិញ អាញួរចាស់ៗតម្លៃថោកមកសំពងក្បាលមន្ត្រីមានតួនាទីធំៗនៅក្បែរដ្ឋាភិបាលដែលធ្លាប់តែចេញមុខ កាងឈើទាំងនោះឲ្យផុងអាលាល៍ក្បាលអស់ទៅនោះព្រៃឈើអត់មានអាណាគេទៅកាប់នោះទេ។ កុំនិយាយដដែលៗអត់បានការជាង៣០ឆ្នាំហើយព្រៃឈើកាន់តែហិនហោចខ្ទេចខ្ទីគ្មានសល់។
Thai soldiers shot to kill cambodian encroached timbers. Now the prime minister of Cambodia himself ordered room kill own citizens. What a catch 22 for the timbers. Are Cambodia laws allow to shot and kill Cambodian citizens who committed criminal acts? I understand if the timbers shoot at the authority then it is a different story.
please be understanding about this deforestation in this KINGDUMP of Cambodia. how can you find out if the thief leader that having un imagination powers who was involving and mad a tone of monies from this under table job. this guy mouth was so good but in his mind was so dirty . that what happen whit this pagoda kid the evil was in his mind since he was so young that right he have too many dirty trick to mad this poor nation miserable every day. if you believe in this guy you will lost your shirt . can you see what did you lost after those Vietnamese invade this poor nation . sovereignty , land , island, forest, min, that was treasury from Cambodian ancestor that HUN SEN used as his political gambling . I can see inside of this evil that full of trick that can make you miserable future. as my prediction that the cancer in this nation will never ending until this patient going hell. if this poor nation not wakeup on time
ប្រើរ៉ូកែតបាញ់ប្រហោងត្ពោកប្រព័ន្ធអាកញ្ចាស់ ហ៊ុន សែនណឹងទើបសម
កាដួយម៉ែវាកូនអាចុយម្រ៉ាយ ចោរនៅក្បែរៗខ្លួនវានិងក្បែរខ្លួនប្រព័ន្ធកូនវាសោះចាប់មិនបាន
មកស្រែកបញ្ជាអោយបាញ់រ៉ូកែត….បាញ់រ៉ូកែតដើម្បីសម្លាប់សកម្មជនការពារព្រៃឈើទេដឹង?
ព្រោះសកម្មជនការពារព្រៃឈើជាឆ្អឹងទទឹងករបស់ពួកចោរលួចកាប់ឈើជាតិ ។
Leader Sloy
ទុករ៉ុក្កែតបាញ់យួនវិញសំដាចម៍
អ្នកបានប្រាប់ទៅ លោក សៅ សុខា ឲ្យប្រើគ្រាប់រ៉ុកកែតបាញ់កម្ទេចក្រុមឈ្មួញរកស៊ីព្រៃឈើ
ដែលនៅតែព្រហើន។សុំសួរទៅអ្នកវិញថា បើសិនជាអ្នកបាញ់រ៉ុកកែតនោះបន្លំធ្វើជាឈ្មួញរក
ស៊ីព្រៃឈើ តើមានអ្នកណាបាញ់តបទៅវិញឫទេ ?។មាសប្រាក់ បានធ្វើឲ្យមនុស្សមិនខ្លបខ្លាច
នឹងសេចក្ដីស្លាប់ ជាប់គុក និរទេសចោលស្រុក បើទោះបីជាដឹងច្បាស់ថា មានគ្រោះថ្នាក់យ៉ាង
ណាក៏ដោយ។មកពីអ្នក កាលពីមុនបានធ្វើគំរូមិនល្អទៅដល់ពួកគេ ទើបគេចេះតែហ៊ានលួចធ្វើ
ទៅតាមគន្លងដែលបានត្រួសត្រាយដោយសារអ្នក។នាយទាហ៊ានអង្គរក្សរបស់អ្នក ជាអ្នកនាំ
អាទិបើកផ្លូវរកស៊ីដឹកឈើក្រញូងជួញដូរតាមរយៈរថយន្ត សេ អិម សេ ជាជ័យភ័ណ្ឌរបស់យួន
ខាងត្បូង ធីវគី ចាប់ផ្តើមអនុវត្តមុនដំបូងគេ គឺចេញពីតំបន់ជម្លោះព្រំដែនប្រាសាទព្រះវិហារ៕
បំផ្លាញព្រៃឈើទៅកុំឲ្យពួកប្រឆាំងចូលព្រៃបង្កើតកំលាំងតស៊ូ
អ្នកទាំងអស់គ្នាដឹងទេថា បនដឹកនាំប្រទេសរាល់ថ្ងៃនេះគឺសុទ្ធសឹងតែចេញមកពីពពួកមនុស្សគ្មាន ប្រវត្តរូបក្នុងសង្គមពីមុនមកនោះទេ ហើយពួកនេះឯងដែលកំពុងតែដឹកនាំប្រទេស ក្នុងភាព អន្ធកាលនៃយុគ្គសម័យឆ្ពោះទៅរកការបាត់បង់អត្តសញ្ញាណជាតិ បាត់បង់ទឹកដី បណ្ដើរៗទៅឲ្យយួនកុម្មុយនិស្ដហើយ។
អ្នកដឹងទេថា បនដឹកនាំសព្វថ្ងៃនេះ គឺដឹកនាំបែបបង្កើតនូវរបបឧក្រិដ្ឋទាំងសង្គម ទាំងសេដ្ឋកិច្ច និងទាំងនយោបាយ ដោយហេតុថា៖
សង្គមពោរពេញដោយគ្រឿងញៀន ចោរកម្ម ការឆក់ប្លន់ដីរាស្រ្ត ការបង្កើតនូវភាពអយុត្តិធម៌ ការកេងប្រវេញ្ចលើញើសឈាមរាស្រ្ដសព្វសារពើរ។ល។ គឺកើតឡើងដោយបននៃក្រុមគ្រួសាររបស់ត្រកូលហ៊ុន ត្រកូលសុខ ត្រកូលស ត្រកូលសៅ ត្រកូលទៀ ត្រកូលហេង និងបនបក្សពួកអស់ទាំងនេះ។ល។និង។ល។ ដែលពួកអស់ទាំងនេះវាកំពុងតែធ្វើព្យុះធ្វើភ្លៀង លក់នគរ លក់ធនធានធម្មជាតិ លក់ទឹក លក់ដី បំផ្លាញព្រៃឈើ ឲ្យវិនាសអន្ដរាយដល់ក្ដីមហន្ដរាយ ដូច្នេះអ្វីៗដែលពួកអស់ទាំងនេះវាកំពុងតែសម្ដែងថា “ពួកវានឹងមានវិធានការឥចេះ ឬឥចុះ គឺគ្រាន់តែជាឆាកល្ខោនស្វានៃបនអវិជ្ជាអស់ទាំងនេះ”នោះទេ ពួកអស់ទាំងនេះ វាគ្មានគិតអ្វីក្រៅតែពីរកលុយដុល្លា???? បង្កើនបនឧក្រិដ្ឋកម្មតាមដានរាស្ត្រ ចាប់អ្នកប្រឆាំងឬមានមតិជំទាស់ពួកវាដាក់គុក ឬបាញ់ចោល លក់ទ្រពសម្បត្តិជាតិជាបន្តបន្ទាប់ បំផ្លាញធនធានធម្មជាតិឲ្យវិនាសសូន្យសុងនោះទេ ។ល។ ហើយទីបំផុតពួកវានេះនឹងលក់នគរទាំងមូលឲ្យទៅយួនតែម្ដង????
Nak Torsoo your surname must be Lon. You are very good with bragging but your Lon was so corrupted ran Cambodia to the ground then left million to be slaughtered. Keep bragging you’re all the same. Welfare or SSI anyone?