ដោយ សុ ជីវី
2016-02-26
RFA

សមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក ហុង សុខហួរ ពេលនាំខ្លួនចេញពីតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Rann Samnang
ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ សម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងសុំនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ទៅថ្ងៃទី៤ ខែមីនា។
នៅក្នុងសវនាការ លោក ហុង សុខហួរ បញ្ជាក់ថា លោកសុខចិត្តតម្កល់លិខិតឆ្លងដែន និងបង់ប្រាក់ធានាមួយចំនួនទៀតជាថ្នូរនឹងការសុំនៅក្រៅឃុំនេះ។
នៅក្នុងបន្ទប់សវនាការដែលសួរដេញដោលរយៈពេលជិត ១ម៉ោង នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នៅមុខចៅក្រមនៃតុលាការកំពូល លោក ហុង សុខហួរ អះអាងពីការមិនរត់គេចខ្លួនរបស់លោក និងសុខចិត្តតម្កល់ប្រាក់ធានា និងលិខិតឆ្លងដែនទាំងអស់របស់លោក។
ថ្លែងក្នុងបរិវេណតុលាការកំពូល នៅក្រោយសវនាការ មេធាវីការពារ លោក ហុង សុខហួរ គឺលោក ជូង ជូងី មានប្រសាសន៍អះអាងថា កូនក្ដីរបស់លោកនឹងមិនចេញទៅណាឡើយ និងយល់ព្រមធ្វើតាមនីតិវិធីដែលតុលាការត្រូវការ៖ «»។
លោក ជូង ជូងី លើកឡើងទៀតថា ការបន្តឃុំខ្លួនលោក ហុង សុខហួរ បន្តទៀត គឺពុំមានលទ្ធផលល្អឡើយ៖ «»។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថាជាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។ ប៉ុន្តែបន្ទាប់ពីត្រូវចាប់ខ្លួន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោកចំនួន ៣បទចោទ គឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ។
ឆ្លើយតបនឹងការលើកឡើងរបស់មេធាវីការពារលោក ហុង សុខហួរ នេះ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាល លោក សុខ ឥសាន មានប្រសាសន៍បន្ទរតាមពាក្យរបស់មេបក្សរបស់លោកថា លោក ហុង សុខហួរ មានទោសក្បត់ជាតិ ដែលទំនងថា តុលាការនឹងមិនដោះលែងលោកអោយនៅក្រៅឃុំឡើយ៖ «»។
នៅក្នុងសវនាការសុំក្រៅឃុំដដែលនេះ លោក ហុង សុខហួរ បានលើកឡើងថា មូលហេតុនៃការសុំនៅក្រៅឃុំរបស់លោក ដោយសារលោកកំពុងមានជំងឺលើសឈាម និងមានបញ្ហាក្រពះដែលត្រូវទទួលការព្យាបាលឲ្យបានដិតដល់។
ភរិយាលោក ហុង សុខហួរ អ្នកស្រី គន្ធ លំអង មានប្រសាសន៍ថា ស្ថានភាពក្នុងពន្ធនាការពុំបានជួយអោយសុខភាពប្ដីអ្នកស្រីបានធូរស្រាលឡើយ៖ «»។
បន្ទាប់ពីសវនាការ លោក ហុង សុខហួរ ត្រូវនាំត្រឡប់ទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ ជាទីដែលលោកត្រូវឃុំខ្លួនអស់រយៈពេល ៦ខែមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តរតនគិរីកោះហៅមន្ត្រីសិទ្ធិមនុស្សអាដហុកធ្វើសាក្សីរឿងបរិហារកេរ្តិ៍
- តុលាការនឹងប្រកាសសាលក្រមសំណុំរឿងបដិវត្តពណ៌នៅថ្ងៃទី១៥ មីនា
- ពលរដ្ឋមានទំនាស់ដីនៅឃុំបឹងប្រាំ៣នាក់ចូលខ្លួនបំភ្លឺសាលាដំបូងខេត្តបាត់ដំបង
- គណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើប្ដឹងក្រុមហ៊ុនពីរនៅខេត្តមណ្ឌលគិរី
- តុលាការសន្យាបើកសវនាការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍លើគ្រួសារក្រីក្រនៅចុងខែមីនា
- ពលរដ្ឋ៥៤៦គ្រួសារនៅក្រចេះប្ដឹងឧកញ៉ាពីររូបពីបទកាប់រានដីព្រៃសាធារណៈ
- តុលាការសម្រេចផ្ដន្ទាទោសបុរសគំរាមសម្លាប់លោកសុខ ទូច ឲ្យជាប់ឃុំ៦ខែ
- ពលរដ្ឋប្រមាណ៣០០នាក់ទាមទារដោះលែងអតីតអ្នកបើកបរឡានក្រុមហ៊ុនកាពីតូលពីរនាក់
- អតីតមន្ត្រីប៉ូលិសម្នាក់រិះគន់តុលាការខេត្តកំពង់ឆ្នាំងថាកាត់ក្ដីលម្អៀង
Lok Hour ot jlart doch Lok See proors kort jess run his mouth kor porntair ott jess root. Lok See kort jess taing oss see kor jess root kor jess proors kort klars ott noom paing see.
communist veitcong government al way catch who ever talk about border with youn-veitcong but who ever please veitcong alway up and have good position like bun-dit kreav jrouk sok touch now he have a good position ‘after youn -veitcong achieve everything they will take theses bun-dit head to make tea for their boss(TEA ONG) .the senator and all M-P should not handcuff but we can see clearly ‘this veitcong government slave are real dog of veitcong.GOD bless all cambodian people’
Kort njor njem pale joal Koock dall pale jong jegn Kort angkuy yuom!