លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសជា​ប្រធាន​ក្រុមប្រឹក្សាយុវជនអាស៊ី

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 2:14 PM
http://vodhotnews.com

ការអប់រំ | អភិបាលកិច្ចល្អ

លោក ហ៊ុន​ ម៉ានី កាលពីកន្លងទៅ​


លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី (AYC) ដែល​ជា​អង្គការមិនមែនរដ្ឋាភិបាលមួយ​ធ្វើការងារលើកកម្ពស់យុវជននៅអាស៊ី។​

សេចក្ដីជូនដំណឹងមួយរបស់ក្រុមប្រឹក្សាយុវជនអាស៊ីនិងសហភាពសហព័ន្ធយុវជនកម្ពុជាចេញផ្សាយនៅថ្ងៃព្រហ​ស្បតិ៍នេះឲ្យដឹងថាមហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ីលើកទី១៣ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី​២៥ ខែកុម្ភៈ បានបោះឆ្នោតជ្រើសរើស លោក ហ៊ុន ម៉ានី ឲ្យធ្វើជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី។ សេចក្ដីជូនដំណឹងឲ្យដឹងទៀតថាការបោះឆ្នោតនេះធ្វើឡើងស្របគ្នានឹងការរៀបចំវេទិកាយុវជនកម្ពុជាអាស៊ី ក្រោមប្រធានបទ”សន្តិភាព ប្រជាធិបតេយ្យនិងភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព“។ វេទិកានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រុមប្រឹក្សាយុវជនអាស៊ីគឺជាអង្គការយុវជនមិនមែនរដ្ឋាភិបាលនៅកម្រិតតំបន់ដែលត្រូវបានបង្កើតឡើងកាលពី ឆ្នាំ១៩​៧២ ដើម្បីផ្ដល់ជាវេទិការួមមួយដល់ថ្នាក់ដឹកនាំយុវជននិងយុវជនអាស៊ីដែលមានគោល​បំណង​ស្រដៀងគ្នាក្នុងដំណើ​​រ​កា​រអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ក្រុមប្រឹក្សានេះមានលេខាធិការដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោក ហ៊ុន ម៉ានី មិនត្រឹមតែជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប៉ុណ្ណោះទេ លោកក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺផងដែរ។ លោកជាតំណាងរាស្រ្តវ័យក្មេងមួយរូបដែលគេសង្កេតឃើញថាបានដឹកនាំយុវជន ជាច្រើនធ្វើសម្មភាពសង្គម ជាពិសេសកម្មវិធីអង្គរសង្ក្រានដែលធ្វើឡើងនៅខេត្តសៀមរាបជារៀងរាល់ឆ្នាំ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហ៊ុន ម៉ានី បានទទួលពានរង្វាន់អន្តរជាតិGusi Peace Prizeនៅប្រទេសហ្វីលី​​ពី​​ន​​។​ លោក​ក៏បាន​ទទួលពានរង្វាន់ប្រជាជនអាស៊ាន(ASEAN people’s Award)ផងដែរ។ ពាន​រង្វាន់ទាំងនេះ​ទទួល​បាន​ដោយ​សារ​ស្នាដៃរបស់​លោក​ក្នុងការដឹកនាំ​សហភាពសហព័ន្ធ​យុវជនកម្ពុជា​និង​ការចូលរួមចំណែក​ដល់កិច្ចសហប្រតិបត្តិការ​ជាមួយប្រទេស​ជាសមាជិកអាស៊ាន៕​

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles

6 Responses to "លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសជា​ប្រធាន​ក្រុមប្រឹក្សាយុវជនអាស៊ី"

  1. Anonymous says:

    ធ្វើ នយោបាយ តាម ប្រទេស សាំងហ្គាពួរ ល្អ បើ ធ្វើតាម ឪ ចោលលុយ !

  2. ?? says:

    congratulation Mr HUN……. my question to you is do you get this promotion on behalf of all Cambodian ?? or any kind of influent from your father through out his dictatorial leadership in this nation. politician in the whole world saw very clearly that your father was another worse dictator in the world . why I said that ?? your father action showing every one clearly we did not have to go to school just to understanding his action. what in the world that did not understand the guy staying in powers for thirty five years and still wanted to stay for the rest of his life. did you ever think that you father mad a big mistake of the way he is leading this poor nation.??? for me and some of foreigner understood very clearly that your father was a very power full man in the whole world. we can not mad a comparison to any president in the whole world. we indicated that your father control every thing in any government sector in this poor nation . just trying not to confusing any one that was cleared through out our investigation. every day I just wonder how can the guy leading this small hole not even one province of the other be came very powers full evil in the whole world. just remember my word Mr what going up it have to come down*******************

  3. ដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ចោរស្រែកថាចាប់ចោរ!!!!ពូជមហាចង្រៃ។

  4. Dada says:

    បើពូជលោកល្អចឺងបើកបក្សដែទៅក្រែងបានពីបីនាក់នឹងគេបោះឆ្នោតអោយ។

  5. people says:

    funny king dom of veitcong slave’ this king dom is the fake to cover up everything ‘all level of government are the worse corruption in the world .hun-many never been elected by people’ but this king dom under his dictator father become the M-P .cambodia like the small dirty pond and control by the mafair ‘ hun-sen leader of mafair .cambodia have the law but they don’t care or obey the law ‘ everything under control of veotcong dog’.GOD bless all cambodian people’

  6. Kmeng Peal says:

    ចង់ក្អួត