ដោយ ម៉ម មុនីរតន៍
2016-03-13
RFA

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយកិច្ចប្រជុំសភា ស្ដីពីការត្រួតពិនិត្យ និងអនុម័តច្បាប់ស្ដីពីការទូទាត់ថវិកាជាតិឆ្នាំ២០១៣ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥។ RFA/Brach Chev
ប្រធានគណបក្សប្រឆាំង រំឭកថ្ងៃនៃការបណ្ដេញលោកចេញពីរដ្ឋសភា កាលពី ៨ឆ្នាំមុន។ លោក សម រង្ស៊ី អះអាងថា ពេលវេលានៅសល់ពីរថ្ងៃទៀតទេជាថ្ងៃខួបដ៏សោកសៅ ដែលលោកត្រូវបានតុលាការក្រុងភ្នំពេញ កាត់ឲ្យមានទោសរឿងដកតម្រុយបង្គោលព្រំដែន គឺនៅថ្ងៃទី១៥ ខែមីនា ហើយត្រូវបានតំណាងរាស្ត្រលើសលប់ពីខាងបក្សកាន់អំណាច បណ្ដេញចេញពីរដ្ឋសភាថែមទៀត។
មន្ត្រីនាំពាក្យពីខាងគណបក្សដែលដឹកនាំរដ្ឋាភិបាលវិញ យល់ឃើញថា អ្នកសាងបញ្ហាពុំមានអ្នកណាក្រៅពី លោក សម រង្ស៊ី ខ្លួនឯងឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សដែលគ្រប់គ្រងអំណាច បានហៅសកម្មភាពរបស់ប្រធានគណបក្សសង្គ្រោះជាតិ ថាជាចលនាទុច្ចរិត និងព្យាយាមបង្កបញ្ហាដែលផ្ទុយពីអ្វីដែលមេបក្សនេះធ្លាប់អះអាងថា នឹងធ្វើឲ្យកម្ពុជា ប្រែក្លាយទៅជាប្រទេសនីតិរដ្ឋ។
ការរិះគន់របស់ លោក សុខ ឥសាន នៅពេលនេះ បន្ទាប់ពី លោក សម រង្ស៊ី មេបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួនគេចពីការតាមចាប់នោះ បានបញ្ចេញសារនយោបាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកផ្ទាល់នៅថ្ងៃទី១២ មីនា ថាទីតាំងតម្រុយបង្គោលព្រំដែនដែលលោកបានដកនោះ បើលោកមិនដកចេញទេ នឹងក្លាយជាដីកម្មសិទ្ធិវៀតណាម។
មន្ត្រីនាំពាក្យរូបនេះឲ្យដឹងទៀតថា លោក សម រង្ស៊ី គឺជាមេដឹកនាំដែលមិនចេះទទួលខុសត្រូវ ហើយភូតកុហក និងក្លែងបន្លំជានិច្ច ជាពិសេសក្នុងរឿងព្រំដែនរវាងកម្ពុជា ជាមួយប្រទេសវៀតណាម។ ម្យ៉ាងវិញទៀត សកម្មភាពដែលមេបក្សប្រឆាំងតែងធ្វើកន្លងមកនេះ គឺជាការអុកឡុក និងបង្កបញ្ហាមិនចេះចប់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀតផង។ លោកបន្តថា «ទៅបង្គោលព្រំដែនសុំច្បាប់សម្ដេចប្រធានរដ្ឋសភា ថាទៅខេត្តតាកែវ តែផ្ទុយទៅវិញទៅស្វាយរៀង។ អាហ្នឹងហើយគ្រាន់តែឃើញពាក្យសុំច្បាប់ វាទង្វើទុច្ចរិតមួយហើយ។ មិនទាន់ដកបង្គោលក៏វាទុច្ចរិតដែរ។ សុំគេទៅត្បូងដល់ពេលទៅៗកើត។ អាហ្នឹងវាយ៉ាងម៉េច?»។
ជុំវិញរឿងនេះ កាលពីថ្ងៃទី១២ ខែមីនា លោក សម រង្ស៊ី បានសរសេរសារនយោបាយដែលរំឭកពីមូលហេតុ ដែលលោកត្រូវបានសមាជិកសភាបណ្ដេញចេញកាលពីចុងឆ្នាំ២០០៨ ក្រោយពីតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ១២ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បន្ថែមពីលើនេះ លោកឲ្យដឹងថា ទីតាំងតម្រុយបង្គោលព្រំដែនដែលលោកបានដកនោះ សព្វថ្ងៃបានក្លាយជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា ជាស្ថាពរហើយ។ ផ្ទុយទៅវិញ បើលោកមិនបានសើរើទេ ដីនៅចំណុចតម្រុយបង្គោលព្រំដែននោះ នឹងក្លាយជារបស់វៀតណាម ដូចទីតាំងដទៃទៀតដែលកម្ពុជា បានបាត់ជាបន្តបន្ទាប់យ៉ាងដូច្នោះដែរ។
លោក សម រង្ស៊ី ធ្លាប់ជាប់បណ្ដឹងតាមផ្លូវតុលាការជាហូរហែមកហើយក្នុងពេលកន្លងទៅ។ បើទោះបីជាបែបណា នៅនាទីចុងក្រោយ ច្រកចេញរបស់មេដឹកនាំបក្សប្រឆាំងនេះ គឺតែងត្រូវបានត្រូវសម្របសម្រួលផ្នែកនយោបាយជានិច្ច ក៏ប៉ុន្តែបណ្ដឹងជាថ្មីទៀតរបស់ លោក សម រង្ស៊ី លើកនេះវិញ ត្រូវបានអ្នកវិភាគសង្គមមើលឃើញថា ហាក់តឹងតែងបន្តិច។ កន្លងទៅនេះ លោក ហ៊ុន សែន បញ្ជាក់ថា នឹងមិនលើកលែងឲ្យ លោក សម រង្ស៊ី ទៀតឡើយ។ ជំហរដ៏ម៉ឺងម៉ាត់នេះ ត្រូវបាន លោក ហ៊ុន សែន ព្រមានកាត់ដៃលោកចោលថែមទៀត បើលោកនៅតែបន្តចុះហត្ថលេខាក្រោមហេតុផលណាមួយ ឬសម្របសម្រួលផ្នែកនយោបាយឲ្យ លោក សម រង្ស៊ី វិលចូលស្រុកវិញនោះ។
ករណីនេះ ត្រូវបាន លោក សុខ ឥសាន បញ្ជាក់ថា លោក ហ៊ុន សែន បិទផ្លូវ លោក សម រង្ស៊ី លើកនេះ គឺប្រឆាំងការធ្វើខុសម្ដងហើយម្ដងទៀតរបស់ លោក សម រង្ស៊ី ហើយមេដឹកនាំបក្សប្រឆាំងរូបនេះ លែងមានវាសនាបានចូលស្រុកវិញហើយ។ ម្យ៉ាងវិញទៀត ជីវិតនយោបាយរបស់ លោក សម រង្ស៊ី ក៏ត្រូវចប់ត្រឹមនេះដែរ។ លោកបន្តថា «បើឥតមានស៊ីញេ គឺឥតមានលើកលែងទោស បើឥតមានលើកលែងទោស វាឥតមានដំណោះស្រាយក្នុងការឲ្យ លោក សម រង្ស៊ី ចូលស្រុកវិញទេ។ ពីមុនមក គេអនុគ្រោះឲ្យគាត់ដោយសារឲ្យគាត់ចូលមកបូកសំឡេង ដើម្បីកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មកជា ៥០ភាគរយបូក១ តើបានវាមានចូលមកហ្នឹង»។
អ្នកវិភាគនយោបាយមើលឃើញថា ប្រទេសកម្ពុជា ពុំមែនជាប្រទេសដែលជាដៃគូប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយឡើយទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ការមើលឃើញពីផ្នែកសេដ្ឋកិច្ច និងនយោបាយមិនរឹងមាំនេះ ដោយសារអ្នកនយោបាយគេកម្រឃើញគិតគូរ ភាគច្រើនទៅលើការលើកស្ទួយជីវភាពពលរដ្ឋ ក្រៅពីដើម្បីអំណាច និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធឡើយ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ ចាត់ទុកថា ការចង់ឈ្នះចាញ់ នឹងមិនធ្វើឲ្យកម្ពុជា ចំណេញអ្វីទាល់តែសោះ ជាពិសេសពលរដ្ឋខ្មែរនឹងរឹតតែខាតបង់ពីការធ្វើនយោបាយនេះ។ លោកមើលឃើញថា ជាទម្លាប់របស់អ្នកនយោបាយខ្មែរ តែងចង់ឱបក្ដាប់អំណាចនៅក្នុងដៃតែម្ខាងៗ។ ទាំងនេះហើយ គឺជាមូលហេតុតែមួយគត់ដែល លោក រស់ រ៉ាវុធ អះអាងថា នឹងរុញច្រានប្រទេសកម្ពុជា នាំឲ្យមានការប្រេះឆាផ្ទៃក្នុង និងចុះអន់ថយពីមួយជំនាន់ទៅមួយជំនាន់ទៀត។ លោកបន្តថា «ពិនិត្យឃើញថាអ្នកនយោបាយខ្មែរច្រើនតែមួយឆ្កឹះនូវភាពគ្មានប្រយោជន៍ ឲ្យប្រជាពលរដ្ឋមើលឃើញ ហើយម្ខាងទៀត គឺការយកច្បាប់មកសៀតស៊ក ដើម្បីដាក់សម្ពាធនយោបាយទៅលើអ្នកនយោបាយ»។
លោក សម រង្ស៊ី សរសេរសារនយោបាយនៅលើបណ្ដាញសង្គមរបស់លោក ដោយលើកជាចម្ងល់ថា ហេតុអីអ្នកការពារទឹកដីត្រូវចាប់ដាក់គុក ដោយឡែកអ្នកធ្វើឲ្យបាត់បង់ទឹកដី ត្រូវរួចខ្លួនទៅវិញ? ក្នុងន័យនេះ មេដឹកនាំបក្សប្រឆាំងចាត់ទុកថា វាជាការចម្លែកណាស់នៅប្រទេសកម្ពុជា សព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- យុវជនគាំទ្របក្សប្រជាជនទាមទារឲ្យលោក សម រង្ស៊ី សុំទោសរឿងហ្វេសប៊ុក
- យុវជនមួយក្រុមប្ដឹងកញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ ពីបទឆបោក
- លោក ហេង សំរិន ទៅទស្សនកិច្ចប្រទេសអូស្ត្រាលីនៅសប្ដាហ៍ក្រោយ
- មន្ត្រីបក្សប្រជាជនប្ដឹងលោក សម រង្ស៊ី ទាក់ទងការចុច Like ហ្វេសប៊ុកលោក ហ៊ុន សែន
- នារីឈ្មោះស្រីមុំចេញមុខបដិសេធថាមិនជាប់ពាក់ព័ន្ធរឿងស្នេហាជាមួយលោក កឹម សុខា
- សាលាក្រុងថាមិនបានដឹងរឿងលោកហ៊ុន សែន សួររកអ្នកឃាត់ក្រុមស្ត្រីជិះកង់ថ្ងៃ៨មីនា
- ព្រះមហាក្សត្រត្រាស់បង្គាប់ដាក់មន្ត្រីនគរបាលជាន់ខ្ពស់៤៩នាក់ចូលនិវត្តន៍
- សង្គមស៊ីវិលថាការគំរាមបញ្ចេញរឿងអាស្រូវរបស់មន្ត្រីបក្សប្រឆាំងមិនចំណេញដល់ជាតិ
- ពលរដ្ឋខ្មែរ-អាមេរិកាំងគ្រោងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
របបអ្នកប្រាជ្ញធា្លក់រណ្តៅឯពួកពាលនិងខ្លៅឡើងស្ថានសួគ៏។
ហេតុអី បានជា សម រង្សី មិន ទ្រ ពង ហ៊ុន សែន ដូចអ្នក ខ្លះ ???????????????????????
No wonder ‘this king dom of veitcong slave are prepare since 1979 by veitcong youn-hanoi.any body opposed their plan will be killed or jail’all cpp are veitcong dog and veitcong germs so cambodia is in danger in future because veitcong germs prepar everything .All t v in srok khmer never talk about people’hurting everyday ‘some T V playing like stupid show’ they twist the story to make cambodian people believe the veitcong slave government’.All T V in srok khmer never talk about youn-veitcong encroach our land only protected government that serve veitcong.GOD bless all cambodian people’