ដោយ លោក ស៊ុន ណារិន | ថ្ងៃអាទិត្យ ទី១៣ ខែមិនា ឆ្នាំ២០១៦
http://vodhotnews.com

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ (រូបថតពីហ្វេសប៊ុករបស់លោក)
កូនប្រុសនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត នៅថ្ងៃអាទិត្យនេះ បានបកស្រាយថាការសម្រេចចិត្តចូលរួមកម្មវិធីចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិចដែលរៀបចំដោយពលរដ្ឋខ្មែរអាមេរិកកាំង មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ដោយលោកស្នើឲ្យមានការអញ្ជើញតំណាងពីគណបក្សប្រឆាំងចូលរួមផងដែរ។
លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងអញ្ជើញទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុខនេះ តាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ។
កាលពីថ្ងៃសុក្រ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងបានចេញមុខតវ៉ាប្រឆាំងនឹងការអញ្ជើញនេះ។ លោកហ៊ុន ម៉ាណែត បានពន្យល់ថាការដែលលោកសម្រេចចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា ដោយសារលោកចង់បង្ហាញពីវប្បធម៌ខ្មែរទៅឲ្យជាតិសាសន៍ដទៃទៀតបានដឹង។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “មិនសំខាន់ថាបងប្អូនម្ខាងៗមានហេតុផលយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺវាបង្ហាញឲ្យឃើញនូវការបែកបាក់សាមគ្គីរវាងខ្មែរនិងខ្មែរ ក្នុងពេលមួយដែលយើងគួររួបរួមគ្នា មិនប្រកាន់គ្នាដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិរបស់យើង តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌និងអរិយធម៌ដ៏ឧត្តុងឧត្តមរបស់ខ្មែរយើង ឲ្យប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដទៃទៀតបានឃើញ”។
លោកបញ្ជាក់ថាការចូលរួមនេះគឺដើម្បីបង្ហាញ”ការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំ”ចំពោះគោលគំនិតរបស់គណៈកម្មាធិការ ដែលលោកថាចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ(នៅអាមេរិក នៅស្រុកខ្មែរឬនៅប្រទេសណាទេ) និន្នាការនយោបាយនិងសាសនា។
បើតាមលោក ហ៊ុន ម៉ាណែត កម្មវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ហើយគណៈកម្មាធិការបុរីកម្ពុជាធ្លាប់បានអញ្ជើញមន្ត្រីតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន ហើយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏ធ្លាប់បានចូលរួមជាភ្ញៀវកិត្តិយសនៅឆ្នាំ២០១០ផងដែរ។ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបញ្ចប់ការខ្វែងគំនិតលើការអញ្ជើញរូបលោកឲ្យចូលរួមកម្មវិធីនេះ។
លោកមានប្រសាសន៍ថា៖ “ដូច្នេះខ្ញុំសង្ឃឹមថាការខ្វែងគំនិតរវាងបងប្អូនជនរួមជាតិទាំងអស់ទាក់ទងប្រធានបទនេះនឹងអាចត្រូវបញ្ចប់ ហើយជំនួសវិញដោយការចូលរួមមតិយោបល់ថាតើធ្វើយ៉ាងណាអោយយើងអាចទាញយកផលចំណេញពីកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយពីការរីកចម្រើនរបស់ប្រទេសរបស់យើង ពីវប្បធម៌និងអរិយធម៌ខ្មែរយើងឲ្យជនជាតិបរទេសបានដឹងនិងបានយល់”។
លោកបានស្នើថា៖ “ខ្ញុំក៏សូមឲ្យគណៈកម្មាធិការបុរីកម្ពុជា មេត្តាពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិដ៏ថ្លៃថ្លារបស់យើងនេះ ដើម្បីបង្ហាញពីសាមគ្គីភាពរវាងគ្នានិងគ្នាក្នុងនាមមហាគ្រួសារខ្មែរតែមួយ”។
ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងជាង២០០នាក់រស់នៅទីក្រុងឡុងប៊ិច កាលពីថ្ងៃសុក្រ បានជួបពិភាក្សាជាមួយអ្នករៀបចំកម្មវិធីចូលឆ្នាំខ្មែរ ដោយពួកគេមួយចំនួនបានសម្តែងការខឹងសម្បានឹងក្រុមការងាររៀបចំដែលអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមកម្មវិធីចូលឆ្នាំខ្មែរ។
តាមវីដេអូឃ្លីបដែលវីអូឌីទទួលបាន ស្រ្តីម្នាក់ដែលតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត បានលើកឡើងដោយខឹងសម្បាថា៖ “អ្នកឯង អត់ដឹងព័ត៌មាននៅស្រុកខ្មែរដល់កម្រិតណាទេ ខ្ញុំទទួលស្គាល់ថាអ្នកឯងក្រណាត់ស តែខ្ញុំឈឺចាប់ណាស់ ខ្ញុំប្រាប់អ្នកឯងឲ្យដឹង ខ្ញុំឈឺចាប់ណាស់ អត់ដី អស់ផ្ទះណា ខ្ញុំប្រាប់អ្នកឯងឲ្យដឹងណា។ អ្នកឯងកុំគាំទ្រមនុស្សប្រភេទហ្នឹង…កុំយកមនុស្សអញ្ចឹងមកលោក។ អ្នកស្រុកមានច្រើនណាស់ ល្អៗអញ្ជើញទៅ កុំយកគណបក្សណាចូលរួម”។
បើតាមវីដេអូឃ្លីប លោក ស្ទីវ ម៉េង(Steve Meng) តំណាងគណៈកម្មការបុរីកម្ពុជា(Cambodia Town)បានលើកឡើងថាក្រុមការងារបានអញ្ជើញលោក ហ៊ុន ម៉ាណែត មកមែន តែមិនទាន់ដឹងថាតើលោកនឹងអាចអញ្ជើញចូលរួមនោះទេ។ លោកបន្តថាលោកអញ្ជើញតំណាងមកពីស្ថាប័នផ្សេងៗនៅកម្ពុជាមិនមែនតែលោក ហ៊ុន ម៉ាណែត នោះទេ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំឯកភាពគ្នាទាំងអស់គ្នាទាំងសមាជិកទាំងអស់ហ្នឹង ហៅទាំងអស់ គ្រប់ស្ថាប័នទាំងអស់ មិនថាស្រុកខ្មែរទេ ស្រុកណាក៏ហៅមកដែរបង តាំងពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ហើយនិងគ្រប់ប៉ុស្តិ៍TV(ទូរទស្សន៍)នៅស្រុកខ្មែរទាំងអស់។ ក៏ប៉ុន្តែបងត្រូវដឹងថាស្រុកខ្មែរយើង ហៅមកមែន ប៉ុន្តែមិនបានមកទេ ត្រូវសម្ភាសន៍ជាមួយទូតអាកាំងទៀត បានអាចមក។ ដូច្នេះពេលនេះឥឡូវ ហៅអញ្ជើញមកមែន តែមិនទាន់ដឹងដំណឹងថាពួកគេអញ្ជើញមក មិនទាន់ដឹងនៅឡើយទេ ព្រោះវីហ្សាមិនទាន់ដឹង”។
ភ្លាមៗនោះ ពលរដ្ឋម្នាក់បានលើកឡើងជាការព្រមានថាប្រសិនបើលោក ហ៊ុន ម៉ាណែត អញ្ជើញមកនឹងមានបញ្ហាដែលលោកថា”មិនត្រូវការគាំទ្រអ្នកដែលដឹកនាំរបៀបហ្នឹង”។ អ្នកខ្លះលើកឡើងថាមិនត្រូវការ”របបកុម្មុយនីស្តជាដាច់ខាត”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថានេះជាការអញ្ជើញផ្លូវការរបស់ពលរដ្ឋខ្មែរនៅទីនោះហើយរដ្ឋាភិបាលអាមេរិកជាអ្នកផ្តល់វីហ្សាសម្រាប់លោក ហ៊ុន ម៉ាណែត។ លោកមានប្រសាសន៍ថា៖ “អញ្ចឹងប្រសិនបើមានរឿងអ្វីមួយកើតឡើង ពួកគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ លោកបញ្ជាក់ថា៖ “ក្រោយឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ តើរបបកុម្មុយនីស្តមកពីណាទៀត បើរដ្ឋធម្មនុញ្ញចែងមកអញ្ចឹងហើយ”។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល ប្រាប់វីអូឌី(VOD)ថាសមាជិកនៃគណៈកម្មការបុរីកម្ពុជាឈ្មោះ Richer Sanដែលលោកថាស្និទ្ធិនឹងគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ហ៊ុន ម៉ាណែត ឲ្យចូលរួមកម្មវិធីនេះ។ លោកបញ្ជាក់បន្ថែមថា៖ “ការមកហ្នឹងខុសក្បួន នេះជាកម្មវិធីវប្បធម៌ ហើយគាត់(ហ៊ុន ម៉ាណែត)មិនមែនជាអ្នកជំនាញវប្បធម៌ណា ជាកងទ័ពតើ។ តាមដឹងគោលបំណងមកហ្នឹងដើម្បីពង្រីកបណ្តាញពលរដ្ឋនៅអាមេរិកកាំង”។
គួរបញ្ជាក់ថាកាលពីពាក់កណ្តាលកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់រយនាក់បានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕
peaceful and united bring us to country development
មករកធើរក្តឣីដែរ ឣាមុខដូចស្វាក្រេះនេះ ចង់បន្តរវេនក្បត់ជាតិ កញ្ជះយួន ផ្តាច់ការ ពុករលួយ បំផ្លាញជាតិ ដូចម៉ែឪវានឹងឣី? មានថ្វីដៃជូនជាតិស្ឣី ខ្លះហើយ? ក្រៅពីរួមដៃធ្វើរដូចម៉ែឪវានឹង
កុំជឿសំដីពួកពូជកម្មុយនិស្តយួនមើលតែអំពើរពួកវាកន្លងមកនយាយផេ្សងលបធ្វើផ្សឹង!!!!!!
តើ គួរប្រតិភូ តំណាងប្រមុខរដ្ឋ និង មន្រ្តីខាងអប់រំចូលរួមវិញឬយ៉ាងណា ???
ព្រោះ លោក ហ៊ុន ម៉ាណែត ជានាយទាហាន ដូចលោក ទូច វិបុលលើកឡើង និង បដិសេធពីវត្តមានលោក ម៉ាណែត ពីសំណាក់ខ្មែរ អាមេរិកាំងផង ។ នៅប្រទេស ប្រជាធិបតេយ្យ គេមិនយកអំណាច ខុសឆន្ទៈរាស្ត្រមកជាខ្នាតទេ ទោះបីជាទិដ្ឋាការផ្តល់ដោយ ក្រសួងអន្តោប្រវេសន៏ក្តី។ លោក សុខ ឥសាន្ត មានប្រសាសន៌ត្រូវតាមអំណាចនិយម តែតាមឆន្ទៈប្រជាធិបតេយ្យ ប្រហែលជាមិនដូចលោកអះអាងនោះទេ។
សំនៀង
ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖
“មិនសំខាន់ថាបងប្អូនម្ខាងៗមានហេតុផលយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺវាបង្ហាញឲ្យឃើញនូវការបែកបាក់សាមគ្គីរវាងខ្មែរនិងខ្មែរ
ក្នុងពេលមួយដែលយើងគួររួបរួមគ្នា មិនប្រកាន់គ្នាដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិរបស់យើង
តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌និងអរិយធម៌ដ៏ឧត្តុងឧត្តមរបស់ខ្មែរយើង ឲ្យប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដទៃទៀតបានឃើញ”។
មិនចាំបាច់បង្ហាញ ឲ្យប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដទៃទៀតគេគ្រាន់បើជាងកាដឹកនាំរបស់បក្សប្រជាជនដែលមានឪពុក ហ៊ុន ម៉ាណែត
អែបអបស៊ីពែឯងបានឃើញនៅក្នុងទឹកដីអាមេរិកដែលរុងរឿងខ្ពង់ខ្ពស់ទេ ហ៊ុន ម៉ាណែត គួររួបរួមសាមគ្គី
ជាមួយត្រកូលហ៊ុននិងឪពុកម្ដាយរបស់ខ្លួនព្រមទាំងមន្រ្តីស៊ីពែគណបក្សប្រជាជន ត្រូវផ្លាស់ប្ដូរចិត្តគំនិតអាក្រក់ចេញ ហើយបើកបេះដូងទទួល
យកចិត្តគំនិតថ្មីដ៍ល្អប្រសើរធ្វើការបំរើជាតិមាតុភូមិជួយប្រជាជនខ្មែរខ្លួនឯងនៅក្នុងស្រុកអោយមានជីវភាពប្រសើរវិញវាល្អជាជាង
ទៅបង្ហាញ ឲ្យប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដទៃទៀតបានឃើញនៅក្នុងទឹកដីដ៍បវររបស់អាមេរិក ដែលគេមិនដែលមានបាត់បង់ទឹកដី
និងកោះរបស់គេមួយចំអាមនោះ គួរតែបើកភ្នែកមើលនូវការដឹកនាំរបស់ឪពុកខ្លួននិងបក្ខពួកបក្សប្រជាជនខ្លួនដែលដឹកនាំធ្លាយអាចម៍ស្រកាក
កន្លះខោនៅក្នុងទឹកដីកំណើតរបស់ខ្លួនដែលត្រូវយួននិងសៀមដណ្ដើមនិងប្រជាជនខ្មែរធ្វើបាតុកម្មតវ៉ាទាមទាររាល់ថ្ងៃវិញទៅប្រសើរជាជាង ។
ណាមួយប្រជាជនខ្មែរតាមខ្ញុំដឹងពួកគាត់មិនក្ររហេមរហាម វេទនា លំបាកលំបិនដូចប្រជាជខ្មែរក្រីក្រនៅក្នុងស្រុកខ្មែរយើងទេ ប្រជាជនខ្មែរ
រស់នៅអាមេរិក ទោះជាក្រយ៉ាងណាក៍ក្នុងផ្ទះមួយមានឡាន២ឬ៣ជិះដែរ ។
នៅប្រទេស អាមេរិក ប្រជាពលរដ្ឋ សាមាញ់ គ្រប់គ្នា មានការងារធ្វើ មានឡានជិះ !
នៅប្រទេសខ្មែរ ប្រជាពលរដ្ឋ មានតំរិះវិជ្ជា អត់ការងារ ធ្វើគ្រប់គ្នា ក្រ ខ្វះលុយចាយ អត់ឡានជិះ !
ចង់ក្អួត
To Hun manet. you are a smart and high educated guy you should not compaire to Kem Sokha it was wrong.about 80% of cambodian people inside cambodia and just about 98% outside are not support CPP that is right they do not want to see you here.
អានាងអែងទៅបង្ហាញខុសមុខជំនាញហើយ អានាងអែងជាទព័ កុំយកលេះកុំកុហក់
បងប្អូនខ្មែរនៅអាមេរិកដូចកុហក់ខ្មែរនៅអូស្ដ្រាលិទៀត
កាដួយម៉ែ ឣាឆ្កែខ្វាក់ សំរ៉ែល្ងីល្ងើហ៊ុនណាល់ ខ្មែរក្រហម ក្បត់ជាតិ កញ្ជះយួន ឃាតុករ ចុយម៉ែវា មីចោកាចុយ នរកឌីប៉ុក ឪវាឣាចុយម្រាយ នរកហ៊ុននៀង
នេះជាការល្អប្រសើរជាទីបុំផុតដែលរដ្ឋាភិបាលកម្ពុជាបានឲលោកបណ្ឌិត ហ៊ុន ម៉ណែត មកចូលរួមវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅសហរដ្ឋអាមេរិក !