ដោយ លោក ណាត សុភាព | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦
http://vodhotnews.com
និស្សិតមួយក្រុមដែលអះអាងថាជានិស្សិតមកពីសកលវិទ្យាល័យរដ្ឋនិងឯកជនបានដាក់ញត្តិទៅរដ្ឋសភាដើម្បីឲ្យស្ថាប័ននេះកោះហៅលោក កឹម សុខា ចេញមុខបកស្រាយរឿងខ្សែអាត់សំឡេងដែលសង្ស័យថាបានសារសងស្នេហាជាមួយស្រីកំណាន់ដោយថារឿងអាស្រូវរបស់លោក កឹម សុខា ធ្វើឲ្យប៉ះពាល់ដល់ច្បាប់និងសង្គមជាតិ។
តំណាងយុវជននិងនិស្សិតលោក ស្រី ចំរើន ថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីដាក់ញត្តិនៅរដ្ឋសភានាថ្ងៃរសៀលថ្ងៃចន្ទនេះថាមន្ត្រីរបស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេតនិងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភាបានបោះត្រាទទួលយកញត្តិរបស់ពួកគេរួចហើយនៅថ្ងៃនេះដោយលោកសង្ឃឹមថាសភានឹងកោះហៅលោក កឹម សុខា ឲ្យចូលបំភ្លឺជុំវិញរឿងអាស្រូវនេះឲ្យបានឆាប់។ លោកថាសម្លេងខ្សែអាត់នេះធ្វើឲ្យប៉ះពាល់ដល់សង្គមនិងយុវជនជំនាន់ក្រោយ។
លោកបន្តថា៖ “ខ្ញុំទំាងអស់គ្នាយល់ថាអត្ថន័យខ្សែអាត់សម្លេងអសីលធម៌នោះប៉ះពាល់យ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់ វប្បធម៌ អរិយធម៌ សាសនា និងទំនៀមទំលាប់ប្រពៃណីខ្មែរ ហើយជាគំរូអាក្រក់ដល់យុវជនជំនាន់ក្រោយក្នុងនាមលោកជាថ្នាក់ដឹកនាំក៏ដូចជាក្នុងនាមលោកជាតំណាងរាស្ត្រក៏ដូចជាសមាជិករដ្ឋសភាផងដែរ ដូច្នេះលោកជាបុគ្គលសាធារណៈដែលជះឥទ្ធិពលធ្ងន់ធ្ងរឬផលអវិជ្ជមានដល់សង្គម”។
VOD មិនអាចសុំការបំភ្លឺជុំវិញរឿងអាស្រូវនេះពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានទេ។
កាលពីចុងសប្តាហ៍មុនលោក ស្រី ចំរើន បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញថាសំឡេងក្នុងខ្សែអាត់នោះពិតជាសំឡេងសារសងស្នេហារវាងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ និងលោក កឹម សុខា មួយរយភាគរយដោយលោកថានេះបើតាមការអះអាងរបស់ម្ចាស់ហាងដែលស្រីមុំធ្វើការនៅទីនោះ។
ក្រោយពីការធ្វើសន្និសីទសារព័ត៌មាននេះលោក ស្រី ចំរើន បានដាក់ពាក្យប្តឹងទៅតុលាការដោយចោទស្រីមុំពីបទឆបោក បន្ទាប់ពីស្រីមុំបានអះអាងជាសាធារណៈថាសំឡេងក្នុងខ្សែអាត់នោះមិនមែនជាសំឡេងរបស់នាងនិងថានាងមិនមែនជាស្រីកំណាន់របស់លោក កឹម សុខា នោះទេដោយកញ្ញាបញ្ជាក់ថាគ្រាន់តែធ្លាប់ស្គាល់គ្នាដោយថាលោក កឹម សុខា ជាភ្ញៀវកាត់សក់នៅហាងមួយក្នុងរាជធានីភ្នំពេញដែលនាងធ្វើការជាអ្នកកាត់ក្រចកនិងលាបថ្នាំសក់នៅទីនោះ។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេពោលកាលពីមុនបោះឆ្នោតឆ្នាំ២០១៣ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ កាលនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងវាយប្រហារចំៗទៅលើលោក កឹម សុខា ចំពោះករណីនោះ៕


បកស្រាយអោយ ក្រុមយុវជនទំនើង ឬ បកស្រាយជាសាធារណៈ?????។
បកស្រាយអោយក្រុម យុវជនទំនើង ដរាបណា ក្រុមយុជននោះជាសមាជិកបក្ស។
បកស្រាយអោយ សាធារណៈ លុះត្រាណា ទង្វើប៉ះពាល់ដល់ប្រយោជន៏ជាតិ។។
តើសកលវិទ្យាល័យ ដែលគេបានមកឬអះអាង រៀន តក្កវិទ្យា ដែរឬទេ?????។
សំនៀង
ដួចជាអត់ដែលឃើញនិងឮថារដ្ឋសភាគេធ្វើការងារកោះហៅអ្នកតំណាងរាស្ត្រមកបកស្រាយរឿង ស្នេហាបុគ្គលផ្ទាល់ខ្លួននៅក្នុងសភា។ ធ្លាប់តែឮតំណាងរាស្ត្រកោះហៅរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺពីរឿង កិច្ចការពាក់ពន្ធ័និងរឿងប្រទេសជាតិ ដូចជាការកាប់បំផ្លាញព្រៃឈើ កាអនុញ្ញាតឲ្យប្រទេសជិតខាង ទន្ទ្រាននិងឈ្លានពានចូលក្នុងដែនដីខ្លួន ការឆក់ប្លន់ដីរាស្ត្រពីអ្នកមានអំណាច និងការំលោភសិទ្ធិ ប្រជាពលរដ្ឋ។ យីអាមួយនេះមិនដឹងថាវាចង់បានអីឲ្យពិតប្រាកដធ្វើដូចជាប្រទេសខ្មែរហ្នឹងកំពុង តែលេងបាយឡុកបាយឡអញ្ចឹង។
ក្រុមនេះចូលចិត្តណាស់ធ្វើកិច្ចការងារដែលឥតប្រយោជន៍។ កាន់តែធ្វើប្រជាជនកាន់តែមើលឃើញពី ភាពល្ងង់ខ្លៅនិងកាន់តែស្អប់ឃ្ពើម។
ប្រជាពលរដ្ឋ ស្អប់ខ្ពើម ពួក អា ស្មោគគ្រោក ប៉ុន្មាន នាក់ នេះណាស់ !
បើខ្វះតួសំដែង ល្ខោន ខោល សូមបងប្អូនមេត្តាជួយផ្សាយដំណឹងអោយផង។
don’t worry about mr. kem sokha he has how many girl friend. if mr. kem sokha he sleep with your mother no pay . i’m agree you do this right