ដោយ លោក ស៊ុន ណារិន | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦
http://vodhotnews.com

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥
និស្សិតមួយក្រុមនៅសាកលវិទ្យាល័យមេខរៈបានស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងស្ថាប័នយុត្តិធម៌ អន្តរាគមន៍ដោះលែងយុវជនម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល។
នៅក្នុងលិខិតមួយដែលគោរពជូនលោក ហ៊ុន សែននិងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីយុត្តធម៌ និស្សិត៦នាក់ដែលបានផ្តិតស្នាមមេដៃ បានលើកឡើងថាពួកគេកំពុងសិក្សានៅសាកលវិទ្យាល័យខេមរៈហើយបានស្គាល់និងសិក្សាជាមួយយុវជន គង់ វ៉ៃយ៉ា។
ពួកគេសរសេរថា៖ “យុវជននេះមានអាកប្បកិរិយាល្អ មិនដែលបង្កការរំខានឬធ្វើសកម្មភាពអ្វីមួយដែលប៉ះពាល់ដល់សង្គមឡើយ។ យើងខ្ញុំជឿថាយុវជនគង់ រ៉ៃយ៉ា ពិតជាមិនមានបំណងធ្វើឲ្យមានចលាចលនៅក្នុងសង្គមដូចការចោទប្រកាន់នោះទេ គឺគ្រាន់តែបញ្ចេញមតិផ្ទាល់ខ្លួនក្នុងនាមជាយុវជនម្នាក់សិក្សានៅថ្នាក់ឆ្នាំមូលដ្ឋាន ដែលមានការយល់ដឹងនូវអត្ថន័យនៃពាក្យបដិវត្តន៍ពណ៌នៅមានកម្រិតតែប៉ុណ្ណោះ”។
និស្សិតទាំងនោះបន្តថាយុវជនគង់ រ៉ៃយ៉ា មិនមានខ្សែបណ្តាញនិងតួនាទីសំខាន់នៅក្នុងសង្គម មិនធ្លាប់បង្កចលាចលណាមួយក្នុងសង្គមនិងពុំមានលទ្ធភាពក្នុងការធ្វើឲ្យមានភាពវឹកវរដល់សង្គមនោះឡើយ។
កញ្ញា អៀន សុផន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣នៅសាកលវិទ្យាល័យខេមរៈ ផ្នែកទំនាក់ទំនងអន្តរជាតិ ប្រាប់វីអូឌី(VOD)ថាក្រុមនិស្សិតនឹងយកលិខិតនោះទៅដាក់នៅក្រសួងយុត្តិធម៌ ទីស្តីការគណៈរដ្ឋមន្រ្តី ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីនិងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទនេះ។ កញ្ញាបន្តថាក្រុមនិស្សិតយល់ថាយុវជនគង់ រ៉ៃយ៉ា គ្រាន់តែបញ្ចេញមតិនិងអារម្មណ៍របស់លោកតែប៉ុណ្ណោះ។ កញ្ញាមានប្រសាសន៍ថា៖ “ការចាប់ខ្លួនគាត់មិនទាន់ត្រឹមត្រូវទេ។ គាត់គ្រាន់តែបញ្ចេញមតិដូចពលរដ្ឋទូទៅតែប៉ុណ្ណោះ”។
ករណីនេះ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃអង្គារស្អែកនេះ។ នៅក្នុងសវនាការកាលពីកន្លងទៅ យុវជន គង់ រ៉ៃយ៉ា បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញ ឲ្យបន្ថូរបន្ថយទោស ដោយអះអាងថាខ្លួនមិនមានបំណងធ្វើបដិវត្តន៍អ្វីនោះទេ។
ចៅក្រមជំនុំជម្រះ លោក ហេង សុខណា ធ្លាប់បានសាកសួរជនជាប់ចោទ គង់ រ៉ៃយ៉ា ទាក់ទងនឹងសារដែលគាត់បានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ និងទី១៤ ខែសីហា ឆ្នាំ២០១៥ ដែលមានខ្លឹមសារដើមមួយចំនួនថា៖ “តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គម ខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ”។ ចៅក្រមសួរថាតើជនជាប់ចោទបានយល់ពីអត្ថន័យពាក្យ“បដិវត្តន៍ពណ៌”ដែរឬយ៉ាងណា? និងសួរទៀតថាតើជនជាប់ចោទបានដឹងថាពាក្យពេចន៍មួយចំនួនទៀត ដែលគាត់បានសរសេរថា “ស្តេចទីងម៉ោង ស្តេចអាចម៌គោនិងបន្តោសគណបក្សយួនចូលដៃសម្លាប់ខ្មែរជាដើម” ជាការប្រមាថដល់ព្រះមហាក្សត្រ និងគណបក្សយោបាយដែរឬយ៉ាងណា។
ជាការឆ្លើយតប ជនជាប់ចោទ គង់ រ៉ៃយ៉ា ទទួលស្គាល់ថាពាក្យពេចន៍ទាំងនោះពិតជាមិនសមរម្យមែន ហើយយុវជនរូបនេះបានអះអាងថាខ្លួនក៏បានលុបសារទាំងនោះចេញពីទំព័រហ្វេសប៊ុកចេញវិញនៅ២ថ្ងៃបន្ទាប់ពីថ្ងៃដែលកាត់បានបង្ហោះ។ យុវជន គង់ រ៉ៃយ៉ា ក៏បញ្ជាក់ថាខ្លួនមិនបានយល់ច្បាស់ពីពាក្យបដិវត្តន៍ពណ៌នោះទេ។
គង់ រ៉ៃយ៉ា អះអាងថាគ្រូរបស់ខ្លួនបានពន្យល់ថាបដិវត្តន៍ពណ៌ គឺជាការប្រមូលផ្តុំកម្លាំង ដើម្បីធ្វើការផ្លាស់ប្តូរដោយសន្តិវិធី ពោលគឺមានន័យប្រហាក់ប្រហែលនឹងពាក្យថាបាតុកម្ម។
គួរបញ្ជាក់ថាយុវជន គង់ រ៉ៃយ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២១ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធការចោទថាញុះញង់ឲ្យមានបដិវត្តន៍ពណ៌តាមរយៈបណ្តាញសង្គមហ្វេសប៊ុក៕
the communist dictator of veitcong slave very scare of the new technology ‘ they don’t know anything and so dump’ .they only know how to kill ‘,how to do the dirty trick ,how to corrupted ,how to take anyone who strange to them put in jail even no law’ .king dom of veitcong slave never care about cambodian people’ they care only veitname and serve veitcong only even the king never care the cambodian people because his mum is yioun-veitcong-spy.GOD bless all cambodian people’