នាយករដ្ឋមន្រ្តី​បញ្ជា​កុំឲ្យ​សមត្ថកិច្ច​សហការជាមួយ​ស្ថាប័នហិរញ្ញវត្ថុទៅរឹបអូសផ្ទះសម្បែងដី​ប្រជា​ពលរដ្ឋ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦​ | ម៉ោង 11:07 AM
http://vodhotnews.com

សេដ្ឋកិច្ច | អភិបាលកិច្ចល្អ

ធនាគារជាតិកម្ពុជា


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ បានបញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំងអស់​កុំសហ​ការ​ជាមួយ​ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន​ដែល​លោកថា​មានចេតនាមិនល្អ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅខ្ចីប្រាក់​ហើយ​ទៅរឹបអូសផ្ទះ​សម្បែងដីធ្លី​របស់​ប្រជា​ពលរដ្ឋ។​

ក្នុងសន្និសីទជាតិ​ស្តីពីការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា​ស្ថាប័នអង្គការ​សមាគមមិនមែនរដ្ឋាភិបាលមួយចំនួន​បានដើរតួនាទីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យ​ប្រជា​ពលរដ្ឋ​សងប្រាក់កម្ចីមានលក្ខណៈកេងបន្លំ កេងប្រវ័ញ្ច មាននីតិវិធីនៃការខ្ចីប្រាក់មានភាពធូររលុងនិងឆាប់រហ័ស។ លោក​បន្ត​ថា​អង្គការ​​ទាំង​នោះ​មានចេតនា​ចង់​រឹបអូសទ្រាំសម្បត្តិបញ្ចាំរបស់​ប្រជា​ពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “កន្លងទៅនេះ ការធ្វើសកម្មភាព​ឯក​ឯង​របស់អង្គការមួយចំនួន ដែលមុននេះគឺ​ជា​អង្គការក្រៅ​រដ្ឋាភិបាល ប៉ុន្តែ​ប្រែក្លាយខ្លួនទៅជាមីក្រូហិរញ្ញវត្ថុ។ ហើយអ្នកទាំងនោះ កន្លែងខ្លះ ហាក់ដូចជាមានចេតនាតែម្តង​។ ឧទាហរណ៍ធម្មតា​ គោល​ការណ៍​សម្រាប់ការ​ឲ្យ​ខ្ចី យើងតែងតែដឹង​ថា​តើ​គេមានសមត្ថភាពសងឬ​អត់។ នេះ​ជាបញ្ហាសំខាន់។ ហើយ​យក​ទៅហ្នឹង ទៅបម្រើ​គោលដៅនៃ​ការ​ផលិតឬ​យ៉ាងណា?.. ប៉ុន្តែនេះ​អត់ទេ ហាក់ដូចជា​មានចេតនាដើម្បីរឹបអូសយកផ្ទះសម្បែងនិងដីធ្លីតែម្តង តាមរយៈភាពធូររលុងក្នុងការឲ្យខ្ចី។ ជួនកាលខ្ចី យកទៅទិញម៉ូតូជិះលេង។ ដល់ជិះលេងទៅ វាមានលទ្ធភាពសងមកពីកាល។​ ដល់ពេលកំណត់ គឺចាប់ផ្តើម​រឹប​អូសយកផ្ទះ សម្បែង​ដីធ្លីតែម្តង”។​

​លោក​ ហ៊ុន សែន បន្ត​ថា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុមួយចំនួន​ ដែល​លោកថា​ឲ្យ​ប្រជា​ពលរដ្ឋ​យក​លុយ​មក​ដាក់​ឲ្យ​មា​ន​​អត្រាការប្រាក់ក្នុងមួយខែ​ទៅដល់​១២​ភាគរយ។ លោក​ចាត់ទុកថានេះ​ជា”​វិធី​បោកមួយ”ដោយ​លោកអំពាវនាវ​​ឲ្យ​​ប្រជា​ពលរដ្ឋ​ត្រូវប្រុងប្រយ័ត្ន។ លោកនាយករដ្ឋមន្រ្តីបញ្ជា​កុំ​ឲ្យ​សមត្ថកិច្ច​សហការជាមួយស្ថាប័ន​មីក្រូហិរញ្ញ​​វត្ថុ​ដែល​លោក​ថា​មានបំណង​រឹបអូសដីធ្លីរបស់​ប្រជា​ពលរដ្ឋ។ លោក​បញ្ជា​ឲ្យ​ត្រួតពិនិត្យលើ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំង​​នេះ។​

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ឥឡូវប៉ូលិសមកច្រើនណាស់ កុំ​ពូកែរឿងទៅគាំទ្ររឹបអូសផ្ទះ ដី។ករណីតុលាការរឿងមួយ តែករណីគ្រាន់តែពួកម្ចាស់​ហិរញ្ញវត្ថុ ស្នើ​ឲ្យ​ទៅជួយ កុំ។ កុំរពិសដៃពេក លោកប៉ូលិស។ ប៉ុ​ន្តែមករពិសខាងអាចេះវិញ បងប្អូនអើយ ពេលណាខ្ញុំឈ្នះ មិន​បាច់សងប្រាក់ទេ។ ចាប់ភ្លាមហ្មង។ អាហ្នឹង វាលេងខូចម្ល៉េះ ខូចអញ្ចឹងរន្ទះបាញ់អ្ហេ”

​កាលពី​ថ្ងៃ​ទី​៩​ ខែកុម្ភៈ ​ឆ្នាំ​២០១៥​ ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​របាយការណ៍មួយ​ថា​​ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ខ្ចីប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​ប្រហែល​៣៥០០​លាន​ដុល្លារ​អាមេរិក​ ។ របាយការណ៍​បញ្ជាក់​ទៀត​ថាមាន​ស្ថាប័ន​មិន​ស្របច្បាប់​មួយចំនួនយកការប្រាក់​ខ្ពស់​ពេក​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ក្រីក្រខ្ចី​ប្រាក់​ហើយ​គ្មានប្រាក់​សង​ត្រូវ​រឹបអូស​ផ្ទះ​​សម្បែង​៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "នាយករដ្ឋមន្រ្តី​បញ្ជា​កុំឲ្យ​សមត្ថកិច្ច​សហការជាមួយ​ស្ថាប័នហិរញ្ញវត្ថុទៅរឹបអូសផ្ទះសម្បែងដី​ប្រជា​ពលរដ្ឋ​"

  1. Anonymous says:

    នេះជា លទ្ធផល ដឹកនាំប្រទេស តាម នយោបាយ បុគ្គល បក្សពួក អនុវត្តន៍ច្បាប់ ស្តង់ដា ២

    ដ៏ថោកទាប របស់ ហ៊ុន សែន !

  2. VengSreng(chorngAhkheit) says:

    កាដួយម៉ែ ឣាឆ្កែខ្វាក់ សំរ៉ែល្ងីល្ងើហ៊ុនណាល់ ខ្មែរក្រហម ក្បត់ជាតិ កញ្ជះយួន ឃាតុករ ចុយម៉ែវា មីចោកាចុយ នរកឌីប៉ុក ឪវាឣាចុយម្រាយ នរកហ៊ុននៀង

  3. មានការខិតខំប្រឹងប្រែង កំណែទំរង់ ឲ្យស៊ីជំរៅមែន។ ប៉ុន្តែមរតកបន្សល់ពីកេរ្ដិ៏ដំណែលរបស់

    អ្នក គឺមិត្តភាពប្រទេសកម្មុយនិស្ត។ ដូច្នេះពួកអ្នកមានដើមទុននៅបស្ចិមប្រទេស មិនហ៊ានចូល

    ប្រថុយប្រថានដាក់ទុនវិនិយោគខ្នាតធំៗ នៅក្នុងប្រទេសរបស់អ្នកឡើយ។ ដូចជាការបូមប្រេង

    នៅក្នុងដែនសមុទ្រប្រទេសខ្មែរជាដើម។ មិនធ្លាប់ឃើញ អ្នកសិល្បៈករឯកជនខ្មែរទៅសម្ដែង

    សិល្បៈតន្ត្រីនៅចិនប៉េកាំង រុស្ស៊ី កូរ៉េខាងជើង អ៊ីរ៉ង់ វៀតណាម … បន្តិចណាសោះ។ បើសិន

    ជាមានទៅសម្ដែង ពេលចប់ត្រឡប់មកវិញ ប្រហែលជាបានទទួលត្រឹមតែ ស្លាកមេដាយតែ

    ប៉ុណ្ណោះ។ សារមន្ទីរប្រទេសកុម្មុយនិស្ត កូរ៉េខាងជើង ចំណាយថវិកាស្ថាបនាអស់ជាង ២០

    លានដុល្លាអាមេរិក នៅលើទឹកដីខ្មែរ ក្នុងមួយខែសឹងតែ Free រកជនជាតិខ្មែរចូលទៅទស្សនា

    ០៥ នាក់មិនបានផង។ បើអ្នកនៅតែគឃ្លើន ទៅរកប្រទេសកុម្មុយនិស្ត អ្នកប្រាកដជាមិនអាច

    គ្រប់គ្រង ដឹកនាំប្រជារាស្ត្រខ្មែរឲ្យស្ដាប់បង្គាប់អ្នកបានតទៅទៀតឡើយ៕