
លោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងកិច្ចប្រជុំមួយនៅឯបរទេសកន្លងមក។ រូបថត ហ្វេសប៊ុក
Mon, 14 March 2016
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំងនឹងជួបប្រជុំពិសេសមួយនៅប្រទេសហ្វីលីពីននៅថ្ងៃនេះដែលពិភាក្សាអំពីកម្ដៅនយោបាយបច្ចុប្បន្នខណៈដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សត្រូវបានវាយប្រហារដោយក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចទាក់ទងនឹងរឿងអាស្រូវសេ្នហាដ៏ចម្រូងចម្រាស។
កិច្ចប្រជុំពិសេសដែលដឹកនាំដោយលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាននេះក៏មានការចូលរួមពីសមាជិកជាន់ខ្ពស់មួយចំនួនក្នុងនោះក៏មានលោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និងលោក អ៊ូ ចាន់រិទ្ធ ផងដែរដោយផ្តោតលើស្ថានការណ៍នយោបាយ និងការបង្រួបបង្រួមជាតិ។
ចំពោះរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាលលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សបានបញ្ជាក់ថាករណីនេះមិនស្ថិតក្នុងរបៀបវារៈដែលនឹងត្រូវដាក់ពិភាក្សានៅក្នុងកិច្ចប្រជុំឡើយដោយលោកអះអាងថាគណបក្សសង្គ្រោះជាតិមិនចាប់អារម្មណ៍លើករណីនេះទេ។
លោក បុញ្ញឫទ្ធិ បានថ្លែងថា៖ «សំខាន់គឺពិភាក្សាអំពីស្ថានភាពនយោបាយពីខែតុលាឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន និងទីពីរនិយាយអំពីរឿងសំខាន់គឺយុទ្ធសាស្រ្តនយោបាយឆ្ពោះទៅរកការបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន»។
នៅពេលទាក់ទងកាលពីម្សិលមិញលោក អេង ឆៃអ៊ាង មិនផ្តល់ការអត្ថាធិប្បាយទេដោយលោកបញ្ជាក់ថាបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះគណបក្សសង្គ្រោះជាតិនឹងចេញសេចក្តីថ្លែងការណ៍មួយស្តីពីលទ្ធផលនៃកិច្ចប្រជុំ។
កាលពីចុងសប្តាហ៍ក្រុមយុវជនគាំទ្រគណបក្សប្រជាជនដែលតែងតែដើររំខានលោក កឹម សុខា នៅតាមវេទិកាសាធារណៈដើម្បីស្នើសុំឱ្យលោក កឹម សុខា បំភ្លឺអំពីខ្សែអាត់ដែលគេចាត់ទុកថាជាសំឡេងរបស់គាត់និយាយជាមួយនឹង ខំ ចាន់ដារ៉ាទី ហៅ ស្រីមុំ ហើយបានរៀបចំសន្និសីទសារព័ត៌មានដោយប្រកាសថាពួកគេនឹងដាក់ញត្តិទៅរដ្ឋសភាស្នើសុំឱ្យលោក កឹម សុខា បំភ្លឺពីខ្សែអាត់សំឡេងនេះប្រសិនបើលោក កឹម សុខា នៅតែបន្តបដិសេធបំភ្លឺទៀត។ នាង ស្រីមុំ ក៏ត្រូវបានក្រសួងមហាផ្ទៃកោះហៅទៅសាកសួរផងដែរកាលពីចុងសប្តាហ៍មុនដើម្បីបំភ្លឺពីខ្សែអាត់សំឡេងប៉ុន្តែនាងបានបដិសេធថាសំឡេងនេះមិនមែនជាសំឡេងរបស់នាងទេ៕ TK
មើលមុខអាតណ្ហាក្រាស់ កិម សុខា កុំពុងតែគិតចង់បានស្រីក្មេងមករួមរ័ក្យក្រោយពេលប្រជុំ ពីព្រោះវាកុំពុងតែឃ្លានខ្លាំងណាស់ កំដៅតណ្ហារបស់ឡើងចង់ផ្ទុះខួរក្បាលហើយ ។