ដោយ ខែ សុណង
2016-03-14
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគារមរតកតេជោ» នាក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Brach Chev
![]()
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយ ឬអ្នកតំណាងរាស្ត្រណាដែលលោកហៅថា ប្រើសារប្រជាភិថុតិនៅពេលចុះឃោសនាបោះឆ្នោត ថាអាចលុបបំណុលប្រជាពលរដ្ឋនៅពេលឈ្នះឆ្នោត។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីបើកសន្និសីទជាតិ ស្ដីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅវិមានសន្តិភាព ថ្ងៃទី១៤ ខែមីនា។
អ្នកវិភាគ និងមន្ត្រីគណបក្សនយោបាយ ចាត់ទុកការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ ថាជាការគំរាមកំហែងទៅលើសិទ្ធិក្នុងការឃោសនា និងសម្ដែងមតិ ដែលការពារដោយច្បាប់។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានទស្សនៈថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺជាការគំរាមកំហែងមួយ ដែលមិនមានផលចំណេញដល់រដ្ឋាភិបាលនោះទេ។ ទោះបីជាយ៉ាងណា លោក មាស នី បញ្ជាក់ថា បើគណបក្សណាមួយបាននិយាយថា ខ្លួនមានសមត្ថភាពលុបបំណុលពលរដ្ឋនោះ គឺជាគោលនយោបាយមួយមានភាពប្រថុយប្រថានណាស់ ពីព្រោះកម្រិតនៃការជំពាក់បំណុលរបស់ពលរដ្ឋនៅពេលបច្ចុប្បន្ន កំពុងមានភាពស្មុគស្មាញ។
លោក មាស នី យល់ថា ពាក្យថាលុបបំណុល អ្នកឃោសនាអាចបកស្រាយក្នុងន័យផ្សេងក៏ថាបាន៖ «រដ្ឋាភិបាលមកដល់ឥឡូវនេះ រឿងមិនសមគំរាមក៏គំរាមគេដែរ ធ្វើត្រឹមតែខូចឈ្មោះនោះឯង ព្រោះគណបក្សនយោបាយមួយៗគេមានសិទ្ធិក្នុងការឃោសនា។ កុំឲ្យតែគេឃោសនាថា គេនឹងព្យាយាមធ្វើដើម្បីសម្លាប់នាយករដ្ឋមន្ត្រីមុនតំណែងមុនអីនុះ ថាវាខុសច្បាប់ វាខុសរដ្ឋធម្មនុញ្ញ។ ប៉ុន្តែបើនិយាយអំពីគោលនយោបាយលុបបំបាត់បំណុល មិនមែនមានន័យថា គេសងជំនួសទេ ប៉ុន្តែគេនឹងរកមធ្យោបាយអីទៀត ដើម្បីថ្ងៃក្រោយកុំឲ្យពលរដ្ឋជំពាក់បំណុលគេ»។
ប្រតិកម្មនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកនយោបាយ ឬអ្នកតំណាងរាស្ត្រណាដែលលោកចោទថា ប្រើប្រជាភិថុតិនៅពេលចុះឃោសនាបោះឆ្នោត ថាបក្សរបស់ខ្លួនអាចលុបបំណុលប្រជាពលរដ្ឋនៅពេលឈ្នះឆ្នោត។ លោក ហ៊ុន សែន ក៏អំពាវនាវឲ្យប្រជាពលរដ្ឋឈប់ចាញ់បោកបក្សនយោបាយ ដោយអះអាងថា ទង្វើនេះជាការល្មើសច្បាប់ ខុសពីបទបញ្ញត្តិផ្នែកហិរញ្ញវត្ថុ ដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ល្មើសនឹងមាត្រាណានោះទេ៖ «សូមផ្ដាំទៅបក្សនយោបាយនានា សូមកុំធ្វើអំពើថោកទាបដើរទៅបោកប្រជាពលរដ្ឋ ថាបើសិនជាឈ្នះឆ្នោត គឺគេនឹងលុបចោលនូវបំណុល។ ខ្ញុំថាសកម្មភាពបែបនេះ ឃាត់ឲ្យជាប់ ចាប់ខ្លួនតែម្ដង ហ្អែងធ្វើនយោបាយឆ្កួតទេ? អានេះជាការបំពានលើបញ្ញត្តិហិរញ្ញវត្ថុនិយាយអ៊ីចឹងម៉ង។ ចាប់ខ្លួននៅនឹងកន្លែង តំណាងរាស្ត្រក៏ត្រូវចាប់ដែរ ព្រោះចាប់លើបទល្មើសជាក់ស្ដែង។ និយាយអ៊ីចឹងថាគំរាមគេទៀតហើយ ប៉ុន្តែអានេះជាបទល្មើសជាក់ស្ដែង ដែលអ្នកឯងទៅប្រព្រឹត្ត វាហួសហេតុពេក ដើម្បីតែចំណេញនយោបាយបោកប្រាស់ប្រជាពលរដ្ឋ»។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មិនគាំទ្រចំពោះគណបក្សនយោបាយ ដែលធ្វើការឃោសនាលុបបំណុលនោះឡើយ ប៉ុន្តែទន្ទឹមនឹងគ្នានេះ លោកយល់ថា រដ្ឋាភិបាលគួរសម្របសម្រួល និងពិនិត្យមើលវិស័យនេះ កុំឲ្យមានការកេងប្រវ័ញ្ចលើការផ្ដល់ប្រាក់កម្ចី។ លោកថា មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលត្រូវធានាឲ្យមានការគ្រប់គ្រង និងដំណើរប្រព្រឹត្តទៅនៃបំណុលប្រាក់កម្ចីឲ្យល្អប្រសើរ ដើម្បីជំរុញនូវដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស៖ «ខ្ញុំមិនចូលចិត្តវិធានការរបស់លោកប្រើចង ចាប់ដាក់គុកអី វាជាសារមួយឆ្លុះបញ្ចាំងបែបជាសារហិង្សា និងសារបែបគំរាមកំហែង។ ខ្ញុំមិនសូវជាចូលចិត្តសារបែបនេះទេ ប៉ុន្តែខ្ញុំចង់និយាយជាគោលទស្សនៈទាក់ទងនឹងបញ្ហាប្រាក់បំណុលប្រាក់កម្ចីអីនេះ អ្នកនយោបាយទាំងឡាយណាដែលសន្យាពេលគាត់ឈ្នះទៅ មិនឲ្យមានបំណុល និងរួចបំណុលជាដើមនោះ គឺរឿងមិនត្រឹមត្រូវទេនៅក្នុងផ្នែកសេដ្ឋកិច្ច»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបែបនេះ នៅគ្រាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ឆ្នាំ២០១៧ ជិតចូលមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណសាទរចំពោះការព្រមានរបស់លោកនាយករដ្ឋមន្ត្រី
- អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿរកមធ្យោបាយដឹកទំនិញចេញពីដីថៃមកស្រុកខ្មែរវិញ
- សហព័ន្ធស្រូវអង្ករកម្ពុជាបង្កើតក្រុមការងារពិសេសដើម្បីជួយវិស័យស្រូវអង្ករ
- សង្គមស៊ីវិលរិះគន់ការប្រកាសដំឡើងប្រាក់ខែភរិយានិងមន្ត្រីរាជការថាជារឿងនយោបាយ
- ជប៉ុនផ្ដល់ជំនួយជាង៣៣ម៉ឺនដុល្លារសម្រាប់ពង្រឹងទីផ្សារផលិតផលសរីរាង្គ
- សង្គមស៊ីវិលជំរុញរដ្ឋាភិបាលអនុវត្តច្បាប់តឹងរ៉ឹងប្រឆាំងការចរាចរទំនិញខូចគុណភាព
- ជីវិតកម្មករស្រែអំបិលនៅខេត្តកំពត
- អាជ្ញាធរខ្មែរ-ថៃឯកភាពគ្នាពង្រឹងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មតាមជាយដែន
- ជប៉ុនផ្ដល់ជំនួយជាង៧៦ម៉ឺនដុល្លារសម្រាប់លើកកម្ពស់សន្តិសុខស្បៀង
កាដួយម៉ែ ឣាឆ្កែខ្វាក់ សំរ៉ែល្ងីល្ងើហ៊ុនណាល់ ខ្មែរក្រហម ក្បត់ជាតិ កញ្ជះយួន ឃាតុករ ចុយម៉ែវា មីចោកាចុយ នរកឌីប៉ុក ឪវាឣាចុយម្រាយ នរកហ៊ុននៀង
បែបមែនទែនហើយ!!!!!
សម្តេចបានប្រើ ការព្រមានពេញខ្លួន តែយួនខុសច្បាប់ស្ទើរពេញខេត្ត។
ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័