
ឡានដឹកឈើរបស់ក្រុមហ៊ុនដីសម្បទានដែលត្រូវបានប្រជាសហគមន៍ចាប់ឃាត់។ រូបថត អង្គការពន្លកខ្មែរ
Mon, 14 March 2016
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ព្រះវិហារៈ សហគមន៍ជនជាតិដើមភាគតិចបានចាប់កម្មករ និងឡានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដែលបានលួចកាប់ និងដឹកឈើខុសច្បាប់ក្នុងព្រៃសហគមន៍ព្រះរកាក្នុងស្រុកជាំក្សាន្តកាលពីចុងសប្តាហ៍មុន។
កម្មកររបស់ក្រុមហ៊ុនរតនៈសម្បត្តិប្រមាណ ៦ នាក់បានលួចកាប់ឈើខុសច្បាប់ក្នុងព្រៃសហគមន៍ព្រះរកាស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំហើយនៅពេលដែលពួកគេកំពុងដឹកឈើតាមរថយន្តកែច្នៃរ៉េវចេញពីព្រៃក៏ត្រូវសហគមន៍ជនជាតិដើមភាគតិចកួយដឹង និងស្ទាក់ចាប់បាន។ នេះបើយោងតាមការឲ្យដឹងពីសហគមន៍ និងអង្គការពន្លកខ្មែរពីម្សិលមិញ។
ប្រជាសហគមន៍ឈ្មោះ មិន យ៉ុត អាយុ ៣៨ ឆ្នាំបានបញ្ជាក់ថា៖ «ពួកកម្មករកំពុងតែដឹកឈើផ្តៀកដ៏ធំ ១ ដើមសំដៅទៅក្រុមហ៊ុនតែសហគមន៍យើងចំនួន ៤៨ នាក់ជិះគោយន្ត ១០ គ្រឿងស្ទាក់ចាប់។ ពួកកម្មកររត់បាត់អស់ហើយយើងនាំយកវត្ថុតាងមកភូមិ»។ លោក យ៉ុត បានបន្តថាវត្ថុតាងដែលរឹបអូសបានរួមមានរណារយន្តពីរគ្រឿង រថយន្តកែច្នៃម៉ាករ៉េវ និងឈើផ្តៀកមួយដើមធំដែលមានប្រវែង ៦,២០ ម៉ែត្រ និងមុខកាត់ ១,២០ ម៉ែត្រ។ បន្ទាប់ពីបង្ក្រាបនោះមកក៏មានតំណាងក្រុមហ៊ុនម្នាក់ចេញមុខមកដោះស្រាយសុំយករថយន្តទៅវិញដោយបានផ្តល់សំណងចំនួន ៦ លានរៀល (១៥០០ ដុល្លារ)។ សហគមន៍បានព្រមព្រៀងគ្នាទទួលយកសំណងនោះ និងព្រមប្រគល់ឲ្យតែរថយន្តវិញប៉ុណ្ណោះ។ រីឯរណារ និងឈើត្រូវបានដកហូតទុក។
លោក យ៉ុត ក៏បានឲ្យដឹងដែរថានេះជាករណីបង្ក្រាបកម្មករក្រុមហ៊ុនលើកទីពីរក្នុងឆ្នាំ ២០១៦ នេះ។ កាលពីខែកុម្ភៈកន្លងមកសហគមន៍ក៏បានចាប់រថយន្តកែច្នៃចំនួន ២ គ្រឿង និងរណារយន្តចំនួន ៣ គ្រឿងហើយក្រុមហ៊ុនក៏បានបង់ប្រាក់ចំនួន ៣ លានកន្លះដើម្បីបញ្ចប់រឿងផងដែរ។ លោក យ៉ុត ថា៖ «យើងបានអនុគ្រោះព្រមទទួលយកសំណងដើម្បីយកលុយហ្នឹងទៅប្រើប្រាស់ល្បាតព្រៃ។ ដើមឈើជ័រទឹកយើងត្រូវគេលួចកាប់អស់រាប់រយដើមហើយ។ មានតែកម្មករក្រុមហ៊ុនហ្នឹងជាអ្នកកាប់។ កាប់ឈើយើងទើបបង់លុយសំណងក្រោយក៏មានដែរ។ ឈើ ១ ដើមគេឲ្យពី ២ ម៉ឺនទៅ ៣ ម៉ឺនរៀលប៉ុណ្ណោះ»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងក្រុមហ៊ុនរតនៈសម្បត្តិដើម្បីសុំអត្ថាធិប្បាយបានទេទាក់ទងទៅនឹងការចោទប្រកាន់រឿងបទល្មើសព្រៃឈើនេះ។
រីឯលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តវិញក៏មិនទាន់បានដឹងពីបញ្ហាបទល្មើសនោះដែរដោយលោកថ្លែងថាលោកមិនទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរថ្នាក់ក្រោម។
ទាក់ទងទៅនឹងបទល្មើសព្រៃឈើនេះដែរកម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀងបានចាប់ឃាត់គោយន្តចំនួន ២ គ្រឿងនៅពេលដែលកំពុងតែដឹកជញ្ជូនដើម និងគល់ឈើសរុបចំនួន ៣ ។ ការដឹកជញ្ជូននេះគឺគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ។
រីឯនៅឯខេត្តមណ្ឌលគិរីវិញខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានសហការជាមួយអាជ្ញាធរស្រុកពេជ្រាដា និងកម្លាំងផ្នែកសឹករងស្រុកចាប់ឃាត់រថយន្តម៉ាក CAMRY គូទស្វិត ១ គ្រឿងផងដែរនៅពេលកំពុងតែដឹកជញ្ជូនឈើអារប្រណីតនាងនួនចំនួន ៣៦ ដុំដោយគ្មានលិខិតអនុញ្ញាតនៅក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា។ នេះបើយោងតាមគេហទំព័ររបស់រដ្ឋបាលព្រៃឈើ។
បើតាមសហគមន៍បទល្មើសព្រៃឈើនៅតែកើតឡើងពេញបន្ទុកបើទោះបីជារដ្ឋាភិបាលបានបង្កើតគណៈកម្មការធ្វើការបង្ក្រាបក្តី៕
កាដួយម៉ែ ឣាឆ្កែខ្វាក់ សំរ៉ែល្ងីល្ងើហ៊ុនណាល់ ខ្មែរក្រហម ក្បត់ជាតិ កញ្ជះយួន ឃាតុករ ចុយម៉ែវា មីចោកាចុយ នរកឌីប៉ុក ឪវាឣាចុយម្រាយ នរកហ៊ុននៀង