ឯក​អគ្គ​រាជទូតខ្មែរ​នៅកូរ៉េខាងត្បូងទទូច​នាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌​សម្រាប់រូបលោក​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦​ | ម៉ោង 10:40 PM
http://vodhotnews.com

អភិបាលកិច្ចល្អ

ឯក​អគ្គ​រាជទូត​ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា (រូបថតពីហ្វេសប៊ុករបស់លោក)


ឯក​អគ្គ​រាជទូត​ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា បាន​ទទូច​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ជួយ​រក​​យុត្តិធម៌សម្រាប់​រូបលោក ដោយ​លោកថា​លោក​កំពុង​ត្រូវបាន​គេ​មូលបង្កាច់​និង​មានចេតនា​ទម្លាក់លោក​ចេញពីតំណែង​។​

លោក ស៊ុត ឌីណា បាន​សរសេរបែបនេះនៅក្នុងComment(មតិយោបល់)​លើសារមួយ​ដែល​​​លោក​ ហ៊ុន សែន បាន​បង្ហោះ​នៅលើហ្វេសប៊ុកនៅយប់ថ្ងៃចន្ទនេះ អំពីការអន្តរាគមន៍​ឲ្យ​ដោះលែង​ពលរដ្ឋពីរនាក់នៅខេត្ត​កំពង់ស្ពឺ​។

លោក ស៊ុត ឌីណា​ បានស្នើ​សូមឲ្យ​នាយករដ្ឋមន្រ្តី​មេត្តា​ពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក​។ លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”

សារដែលោក ស៊ុត ឌីណា សុំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​រក​យុត្តិធម៌
សារដែលោក ស៊ុត ឌីណា សុំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​រក​យុត្តិធម៌

លោក ស៊ុត ឌីណា បានបញ្ជាក់ថា៖ “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្រ្តីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្រ្តីបម្រើ​ពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង មូលបង្កាច់និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបម្រើរាស្រ្តនិងបាំងផលប្រយោជន៍ពួកគេនិងពួកនៅពីក្រោយខ្នង”

លោក ស៊ុត ឌីណា ​មិន​បានបញ្ជាក់ឲ្យចំពី​បញ្ហាអ្វីដែលលោកកំពុងជួបប្រទះនោះទេ។​ វីអូឌីមិនទាន់អាចទាក់ទង​លោក ស៊ុត ឌីណា ដើម្បី​សុំការ​បញ្ជាក់បន្ថែមបាននៅឡើយទេ។​

លោក ស៊ុត ឌីណា ក៏​បាន​សុំទោស​នាយករដ្ឋមន្រ្តី ដែល​លោក​បាន​ស្នើសុំ​នៅ​​លើ​ហ្វេសប៊ុកបែបនេះ​។

អ្នកលេង​ហ្វេសប៊ុកម្នាក់បាន​Commentទៅលើសាររបស់លោក ស៊ុត ឌីណាថា៖ “បើមាសសុទ្ធកុំខ្លាចភ្លើង”។ លោកបាន​តបវិញថា៖ “ខ្ញុំមិនដែលខ្លាចសោះ តែវារំខានការងារសម្រាប់ជាតិនិងប្រជាជន ដូចជាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៦នេះ ពលករ និស្សិត និងពលរដ្ឋទូទៅមកចាំឲ្យ​ត្រៀប ចាំទទួលការដោះស្រាយ អ្នកខ្លះដាច់បាយ”៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles

5 Responses to "ឯក​អគ្គ​រាជទូតខ្មែរ​នៅកូរ៉េខាងត្បូងទទូច​នាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌​សម្រាប់រូបលោក​"

  1. មាត្រាទី៥៤យួនរួចខ្លួនខ្មែរជាប់គុក says:

    ចុំអានេះចេះឈឺចាប់ដែលហ្ន៏!!!!
    ម្ជុលចាក់មិនត្រូវមិនទាន់ដឹងឈទេ!!!!

  2. Haha says:

    អីយ៉ាភ័យហើយ ចាំមើលចុងក្រោយ មិនរួចពីគុគទេ!!!!!

    នេះ ហើយចរន្តលោតផ្លោះរបស់លោក

  3. Anonymous says:

    >. ស៊ុត ឌីណា នេះ បាន អំណាចតិចតួច ឆ្កួត ​អួតអាង !

  4. យុទ្ឋជនពលី says:

    អាមួយនេះចេះស្រែករកយុត្តិធម៌ដែរតើ។ ស្មានតែវាបម្រើបក្សផ្កាប់មុខហើយ។ ត្រូវដឹងថា កម្មករនៅប្រទេសកូរ៉េ ក៏គេត្រូវការយុត្តិធម៌ដែរ (ត្រូវចងចាំថា នៅលើដីមាន ម៉ុក នៅលើ ម៉ុម មាន​ មួន នៅលើមួក មានមែឃ (តាម៉ុក គាត់និយាយត្រូវណាស់)។

  5. Rev says:

    He definitely pissed off PM as he put this complaint through facebook. It makes huge embarrassment of Cambodian government. The Ambassador thinks that his complaints can’t get through a proper channel of official communication, decided to take his grievance through facebook.