ដោយ កញ្ញា ញ៉ែត ស្រីអូន | ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០១៦
http://vodhotnews.com

លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា (រូបថតពីហ្វេសប៊ុករបស់លោក)
រដ្ឋាភិបាលកម្ពុជានិងស្វីស នៅរសៀលថ្ងៃអង្គារនេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស ហិរញ្ញវត្ថុសេដ្ឋកិច្ចនិងជំនួយមនុស្សធម៌ ដែលក្នុងនោះមានការផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
សេចក្ដីជូនព័ត៌មានមួយចុះថ្ងៃទី១៤ ខែមីនា បានឲ្យដឹងថានៅថ្ងៃទី១៥ ខែមីនា វេលាម៉ោង៣និង៣០នាទីរសៀលនេះ នៅទីស្ដីការក្រសួងការបរទេស លោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសកម្ពុជានិងលោក អ៊ីវ៉ូ ស៊ីបី(Ivo SIEBER)ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហព័ន្ធស្វីស ស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស ហិរញ្ញវត្ថុសេដ្ឋកិច្ចនិងជំនួយមនុស្សធម៌។
សេចក្ដីជូនព័ត៌មានបានឲ្យដឹងទៀតថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាថ្មីម្ដងទៀតពីការប្ដេជ្ញាចិត្ដរបស់ប្រទេសស្វីសក្នុងការជួយដល់ការអភិវឌ្ឍកម្ពុជា។ ក្រសួងបានបន្ដថាបច្ចុប្បន្នជំនួយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ស្វីសចំពោះកម្ពុជាមានចំនួន១២លានដុល្លារអាមេរិក ដែលផ្ដោតលើអភិបាលកិច្ចមូលដ្ឋាននិងការចូលរួមរបស់ពលរដ្ឋ កសិកម្មនិងសន្ដិសុខស្បៀង ការអភិវឌ្ឍជំនាញនិងការងារនិងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
បើតាមក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលស្វីសបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងថវិកាសរុបចំនួន៥៥លានដុល្លារអាមេរិក។ ថវិការួមវិភាគទានប្រចាំឆ្នាំរបស់ស្វីសដល់មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន៤លានដុល្លារអាមេរិក៕
ទោះជាខ្ញុំបានរួចចាកផុតពីចង្កូមមជ្ចុរាជយ៉ាងណា (តែខ្ញុំមិនប្រាកដថា ពេលខ្ញុំធំឡើង ខ្ញុំនឹងជួបនូវព្យុះភ្លៀងអ្វីទៀតទេ) ប្រសិនបើសង្គម ឬអ្នកនយោបាយមិនផ្តល់ឪកាសឲ្យខ្ញុំបាន រស់នៅ រៀនសូត្រ តាមបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ដែលប្រជាពលរដ្ឋម្នាក់ៗគួរទទួលបាន សិទ្ឋិជាពលរដ្ឋ នោះ!!!
Dr. Beat Richner is the Hero. He does not let politics rule his heart. His love for children is unconditional. Thank you Dr. Richner!