ដោយ ឃុន បញ្ញាវឌ្ឍន៍
2016-03-15
RFA

ជនសង្ស័យដែលសហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៃសាលាក្តីខ្មែរក្រហម ដាក់ឲ្យឋិតក្រោមការត្រួតពិនិត្យកំបាំងមុខកាលពីដើមខែមីនា ឆ្នាំ២០១៥ លោក អោ អាន និងអ្នកស្រី អ៊ឹម ចែម។ Photo courtesy of ECCC
សាលាក្ដីខ្មែរក្រហមឲ្យដឹងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានដាក់អតីតទាហានខ្មែរក្រហម ឈ្មោះ អោ អាន ឲ្យស្ថិតនៅក្រោមការពិនិត្យបទឧក្រិដ្ឋធំៗបី គឺ៖ អំពើប្រល័យពូជសាសន៍ជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ ដែលរួមមានមនុស្សឃាតដោយចេតនា។
ឧក្រិដ្ឋកម្មទាំងនេះ បានប្រព្រឹត្តឡើងនៅទីតាំងមនុស្សឃាត និងមន្ទីរសន្តិសុខជាង ១០កន្លែង ក្នុងខេត្តកំពង់ចាម។
សេចក្ដីថ្លែងការណ៍សាលាក្ដីខ្មែរក្រហម ចេញកាលពីថ្ងៃទី១៤ ខែមីនា បញ្ជាក់ថា បទចោទប្រកាន់នេះ គឺរាប់បញ្ចូលបទចោទប្រកាន់ថ្មី រួមនឹងបទចោទប្រកាន់ពីមុន ដែលបានធ្វើឡើងរួចហើយនៅពេលដែលអតីតទាហានខ្មែរក្រហមរូបនេះ បានចូលមកបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមបន្តសួរដេញដោលសាក្សីពីការសម្លាប់ជនជាតិចាម
- អង្គជំនុំជម្រះសាលាដំបូងបន្តដេញដោលពីការសម្លាប់មនុស្សនៅមន្ទីរសន្តិសុខអូរកន្សែង
- សាលាក្ដីខ្មែរក្រហមសួរដេញដោលភស្តុតាងស្ដីពីមន្ទីរសន្តិសុខអូរកន្សែង
- ដើមបណ្ដឹងថាសមាជិកគ្រួសារត្រូវបានខ្មែរក្រហមសម្លាប់ព្រោះជាប់សែស្រឡាយវៀតណាម
- អង្គជំនុំជម្រះសាលាដំបូងស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណី៣រូប
- បទសម្ភាសន៍អំពីមេធាវីជនជាប់ចោទ ខៀវ សំផន រិះគន់តុលាការថាមិនឯករាជ្យ (ភាគបញ្ចប់)
- ភាគីពាក់ព័ន្ធក្នុងសំណុំរឿង០០២វគ្គ២បញ្ចប់ការដាក់ឯកសារគន្លឹះ
- បទសម្ភាសន៍អំពីមេធាវីទាមទារឲ្យតុលាការដោះលែងជនជាប់ចោទ ខៀវ សំផន (ភាគ១)
- សាលាក្ដីខ្មែរក្រហមស្ដាប់ភាគីពាក់ព័ន្ធអំពីឯកសារគន្លឹះនៅក្នុងសំណុំរឿង០០២វគ្គ២
លទ្ទផលរបស់មនុស្សក្បត់ជាតិ!!!!