អ្នក​រាយការណ៍​ថា ​ច្បាប់​ត្រូវ​គេ​យក​ធ្វើ​ជា​ឧបករណ៍​នយោបាយ

លោកស្រី Rhona Smith អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ។ ផា លីណា

លោកស្រី Rhona Smith អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ​​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា ​គេ​មាន​ក្តីបារម្ភ​ដែល​​ច្បាប់​​កម្ពុជា​ត្រូវ​បាន​​យក​មក​ប្រើ​ជា «​ឧបករណ៍​នយោបាយ​មិនមែន​ជា​ឧបករណ៍​ផ្លូវ​ច្បាប់​ដើម្បី​ផ្តល់​យុតិ្តធម៌»។

លោកស្រី Rhona Smith ដែល​​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ១០ ថ្ងៃ​នៅ​កម្ពុជា​ដោយ​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​នោះ​ថ្លែង​ថា ​ច្បាប់​ទាំងអស់​ត្រូវ​តែ​អនុវត្ត​ដោយ​ស្មើភាព និង​យុតិ្តធម៌​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​ និង​សមាជិក​របស់​គណបក្ស​ដើម្បី​ធានា​ការពារ​សិទិ្ធ​សេរីភាព​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៧ និង ២០១៨ ។

ស្ថានភាព​នយោបាយ​របស់​ប្រទេស​​ កម្ពុជា​ មិន​បាន​ឈាន​ដល់​ «ចំណុច​គ្រោះថ្នាក់​» ដូច​ដែល​លោកស្រី​បាន​ព្រមាន​កាលពី​ចុង​ឆ្នាំ​មុន​ទេ​ប៉ុន្តែ​​វា​កំពុង​តែ​ធ្លាក់​ដុនដាប។ លោកស្រី​បាន​ដឹង​ពី​​រឿង​ក្តី​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​។

លោកស្រី​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ក្នុង​បទសម្ភាស​មួយ​ថា​៖ «​ច្បាប់​ផ្សេងៗ​ត្រូវ​បាន​​ប្រើ​ក្នុង​គោលបំណង​ដើម្បី​ចាប់​ខ្លួន​ ឬ​ចោទប្រកាន់ ឬ​ឃុំ​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ដែល​ជា​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​»​​។​ ចាំបាច់​ត្រូវ «បង្ហាញ​ថា​ប្រព័ន្ធ​តុលាការ​កំពុង​អនុវត្ត​ច្បាប់​ដោយ​យុតិ្តធម៌ និង​ស៊ី​ចង្វាក់​គ្នា​ និង​ឯករាជ្យ​ពី​អង្គ​ទាំងអស់​នៃ​​រដ្ឋាភិបាល​​»។

លោកស្រី Smith ​បាន​ជួប​មន្ត្រី​នៅ​តាម​​ក្រសួង​ជាច្រើន​សមាជិក​រដ្ឋសភា​ភាគី​ពាក់ព័ន្ធ និង​សមាជិក​សង្គម​ស៊ីវិល​។ ​ទោះ​​យ៉ាង​ណា ​កិច្ចប្រជុំ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ត្រូវ​​បាន​បដិសេធ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​លោក​នាយក​រដ្ឋមន្រ្តី​មិន​បាន​ព្យាយាម​គេច​ពី​លោកស្រី​ទេ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​គ្រាន់តែ​គ្មាន​ពេល​ទំនេរ​។

លោក​ថា៖ «ខ្ញុំ​គិត​ថា​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​មន្ត្រី​ក្រសួង​ជាច្រើន​បាន​​ជួប​​លោកស្រី​ហើយ»។ លោក ស៊ីផាន បាន​ទទួល​ស្គាល់​ថា​មាន​​វិស័យ​​​ដែល​អាច​នឹង​កែលម្អ​​ប្រសើរ​ឡើង​ហើយ​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​នោះ​​គឺ​​ប្រព័ន្ធ​តុលាការ​។ ទោះ​យ៉ាង​ណា​​លោក​​ថ្លែង​ថា​សមាជិក​គណបក្ស​ប្រឆាំង​ដែល​ប្រឈម​មុខ​នឹង​ករណី​តុលាការ​គឺ​កំពុង​ធ្វើ​ទៅ​តាម​​នីតិរដ្ឋ​។

លោក​បន្ត​ថា​៖ «​​ពួកគេ​បង្ក​រឿង»។ «​ពួកគេ​ជា​អ្នក​បះបោរ​»។

ក្នុង​អំឡុង​សន្និសីទ​កាសែត​លោកស្រី​ Smith បាន​ផ្តល់​សេចក្តី​​សង្ខេប​អំពី​លទ្ធផល​រកឃើញ​នៃ​ដំណើរ​ទស្សនកិច្ច​​របស់​​លោកស្រី។ ​អនុសាសន៍​ពេញលេញ​របស់​​លោកស្រី​សម្រាប់​រដ្ឋាភិបាល​ដើម្បី​កែលម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​នឹង​រួម​បញ្ចូល​នៅ​ក្នុង​របាយការណ៍​របស់​លោកស្រី​ទៅ​ក្រុម​​ប្រឹក្សា​សិទ្ធិ​មនុស្ស​ដែល​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ខែ​កញ្ញា។ ​

លោកស្រី Smith បាន​ថ្លែង​ថា ​លោកស្រី​មាន​ក្តីបារម្ភ​អំពី​​ការ​កើត​មាន​ហិង្សា​​ជាច្រើន​ទៅ​លើ​ស្រ្តី​​ដែល​ជា​ញឹកញាប់​ប្រឈម​មុខ​នឹង​ឧបសគ្គ​ហើយ​ «ជនល្មើស​គួរ​តែ​យក​ទៅ​កាត់​ទោស​ភ្លាមៗ​»​។ ​

ទន្ទឹម​នេះ​លោកស្រី​បាន​ថ្លែង​ថា​ ការ​ខិតខំ​ប្រឹងប្រែង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ការពារ​ និង​អភិរក្ស​​វប្បធម៌​ប្រពៃណី​របស់​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​។ ​លោកស្រី​ Smith ​ថា​រដ្ឋាភិបាល​អាច​ធ្វើ​ដាក់​​លោកស្រី​ស្រដៀង​នឹង​​អ្នក​ដែល​កាន់​តំណែង​របស់​លោកស្រី​មុនៗ​ដែល​ត្រូវ​បាន​វាយប្រហារ​​ជា​លក្ខណៈ​បុគ្គល​ចំពោះ​ការ​រិះគន់​របស់​ពួកគេ​៕ TK/PS

Yesenia Amaro

What Next?

Recent Articles

3 Responses to "អ្នក​រាយការណ៍​ថា ​ច្បាប់​ត្រូវ​គេ​យក​ធ្វើ​ជា​ឧបករណ៍​នយោបាយ"

  1. people says:

    Cambodia is in the cage of mafia hun-sen and his group’ .cambodia is not the the country’ cambodia is the place of dirty market for mafia’and their groups ‘when this mafia group wanted to do anything they can do never obey the constitution or the law’ this government just fake everything to show the world that cambodia is democracy but the fact is under control of mafia dictator and veitcong .cambodia never have justice unless U_N troops stay here and find out who the killer&robber ‘.cambodia will be in slaughter again when people vote for the other party or the other party win election because the mafia and veitcong never let other party win or lead the country.GOD bless all cambodian people

  2. CountryStudent says:

    Dear United Nations Secretary-General Ban Ki-moon

    Hun Sen and his spoke man always disrespect, blame and curse at all the U.N. special reporters for human right on Cambodia; they keep insulting and look down over and over again to any U.N. special reporter sent to Cambodia; example Mr. Surya Prasad SUBEDI, Mr. Yash GHAI, Mr. Peter LEUPRECHT, Mr. Thomas HAMMARBERG, Mr. Michael KIRBY, and now turn to Ms. Rhona Smith. So, what does this mean? Are all the UN reporters for human rights sent to Cambodia bad? Are they all not capable to work? Do they all lie or misleading the Human Rights situation in Cambodia? The answer is no; they all are experience, professional and moral. By reporting the true, dictator Hun Sen does not like it. Hun Sen always wants to kick out any UN special reporter who reports the true , reveals his dictatorship and demand for a change of a new one, but any new replacement of UN special reporter to Cambodia see the same fact about Cambodian human rights situation and dare to report the true. One UN reporter is not right for Hun Sen; other is not right for him; still another is not right and none of them are right for him!! At his stage, we can clearly see that Hun Sen is really a dictator. Dictator Hun Sen is the problem and not any one of the UN special reporter for human right on Cambodia is the problem. Mr. UN secretary, please review the history of this issue, and use the UN power to remove Bloody dictator Hun Sen from power.
    Your Move is Greatly Appreciated
    Cambodian Student from a Country Side of Cambodia

  3. ????? says:

    ​ច្បាប់កន្ដួយម៉ែអា ហ៊ុន សែន​កូនមីចោគេចុយហើមតពោកប៉ុនផើង
    គឺសម្រាប់បក្សប្រជាជនរបស់វា យក​ធ្វើ​ជា​ឧបករណ៍​នយោបាយដើម្បីដណ្ដើមអំណាចកំចាត់បក្សផ្សេងៗតែប៉ុណ្ណោះ
    អាខ្វាក់ប្ដីមីសំផឹងអស់សាច់ គិតថាវាឆ្លាតណាស់ ការពិតល្បិចកល់របស់អាចុយម្រ៉ាយ
    ណឹងសូម្បីតែកូនក្មេងបៀមដៃក៍ដឹងក៍យល់ដែរ ។