ដោយ ឡេង ម៉ាលី
2016-04-10
RFA

កម្មករកាត់ដេរនៅរោងចក្រ ធាន ធាន (Thien Thien) ក្នុងនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលថៅកែរត់ចោល ទទួលប្រាក់ឈ្នួល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។ Photo Provided
![]()
កម្មករកាត់ដេរនៅរោងចក្រ ធាន ធាន (Thien Thien) ក្នុងនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលថៅកែរត់ចោល បានទទួលប្រាក់ឈ្នួលបញ្ចប់ហើយ នៅថ្ងៃទី១០ មេសា។ ទាំងកម្មករខ្លះ និងមន្ត្រីសហជីពនិយាយថា ពួកគាត់មិនសូវពេញចិត្តនឹងដំណោះស្រាយនេះទេ ប៉ុន្តែមិនមានជម្រើសអ្វីផ្សេងទៀត។
ប្រធានសហព័ន្ធសហជីពសាមគ្គី ឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី មានប្រសាសន៍ថា កម្មករកម្មការិនីចំនួន ១៤៨នាក់ក្នុងចំណោមកម្មករសរុប ១៦៤នាក់ នៅរោងចក្រកាត់ដេរឈ្មោះ ធាន ធាន បានទទួលយកប្រាក់ឈ្នួល ៣០% បញ្ចប់ការទាមទារ។
លោក យ៉ង់ ផាន្នី ឲ្យដឹងថា ការទូទាត់ប្រាក់ឈ្នួលនេះ គឺបន្ទាប់ពីសាលាដំបូងខេត្តកណ្ដាល សម្រេចឲ្យរឹបអូសសម្ភារៈនៅរោងចក្រ ធាន ធាន លក់ឡាយឡុង ដើម្បីយកលុយទូទាត់ប្រាក់ឈ្នួលកម្មករទាំងនេះ៖ «រឿង ធាន ធាន បញ្ចប់នៅថ្ងៃនេះហើយ ហើយបើកលុយឲ្យកម្មករ យើងសរុបគេដេញថ្លៃទៅ ៥ក្រុមហ៊ុនហ្នឹងបានតែ ១១.៨០០ដុល្លារ ហើយរដ្ឋបាលគាត់បែងចែកជាសមាមាត្រទៅដល់កម្មករមួយៗ។ បើថាអ្នកណាប្រាក់ខែ ៥០០ដុល្លារ ដកតាមហ្នឹងទៅ។ យើងលក់បានប៉ុន្មាន យើងចែកគ្នាតាមប្រាក់ខែ។ យើងអត់ជម្រើស ហើយវាចុងក្រោយ ហើយរបស់ទុកយូរទៅ វាកាន់តែខូច ហើយភាពអ្នកទទួលខុសត្រូវលើគាត់ទៀត វាអត់មាន។ អ៊ីចឹង យើងសម្រេចចិត្តជាមួយមេធាវីតំណាងកម្មករ ពួកសហជីព និងប្រធានក្រុមសម្រេចលក់តម្លៃហ្នឹងទៅ»។
បញ្ហាកម្មករចំនួន ១៦៤នាក់នៅរោងចក្រ ធាន ធាន ដែលមានថៅកែឈ្មោះ ចេង យូចេន (Zheng Yuzhen) រត់ចោលអស់រយៈពេល ៨ខែ ចាប់តាំងពីខែសីហា ឆ្នាំ២០១៥។ កាលពីថ្ងៃទី១ មេសា ព្រះរាជអាជ្ញាតុលាការខេត្តកណ្ដាល ចេញសេចក្ដីសម្រេចចុងក្រោយឲ្យរឹបអូសសម្ភារៈដែលសល់ក្នុងរោងចក្រចំនួន ៣៣ប្រភេទ ដើម្បីលក់ឡាយឡុង យកលុយទូទាត់ប្រាក់ឈ្នួលឲ្យកម្មករ បន្ទាប់ពីថៅកែរោងចក្រមិនចូលខ្លួនដោះស្រាយ។
កម្មការិនីនៅរោងចក្រ ធាន ធាន មួយរូបឈ្មោះ ឌិត សុភក្ដី ថ្លែងថា ទឹកប្រាក់ដែលកញ្ញាទទួលបាន មិនជាទីពេញចិត្តទេ ព្រោះចំនួនទឹកប្រាក់បាត់ច្រើន៖ «ប្រាំមួយប្រាំពីរខែឲ្យគ្នាចាំ រត់តាមច្បាប់ បែរជាបានលុយមកហើយ បានតែត្រឹម ៣០% ទៀត។ បើបាន ៥០% វាគ្រាន់បើបន្តិច។ តែនេះ ៣០% តិចបំផុតហើយ ម្នាក់បាន ៣០រៀលអីហ្នឹង។ កម្មករធម្មតាគាត់បាន ២១០ – ២២០ដុល្លារ។ តាមសាច់ប្រាក់ខែដែលខ្ញុំត្រូវបាត់បង់ ខ្ញុំបាត់ដល់ទៅ ៣០០ឯណោះ ព្រោះអីប្រាក់ខែខ្ញុំគិតទាំងអស់វា ៤០០ដុល្លារហើយ តែដល់ពេលបើកបាន បានតែ ១០០ដុល្លារទេ»។
ប្រធានសហព័ន្ធសហជីពសាមគ្គី ឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ឲ្យដឹងថា កម្មករដែលនៅសេសសល់ជាង ១០នាក់ផ្សេងទៀត នឹងមកបើកប្រាក់ឈ្នួលបញ្ចប់នៅក្រោយបុណ្យចូលឆ្នាំខ្មែរ។
ទាំងកម្មករ និងតំណាងសហជីព ថ្លែងថា ការទទួលបានការទូទាត់បញ្ចប់បញ្ហានៅរោងចក្រ ធាន ធាន នេះ គឺដោយសារមានមេធាវី ព្រះរាជអាជ្ញា និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ធ្វើអន្តរាគមន៍។ រោងចក្រ ធាន ធាន គឺជារោងចក្រតូចមួយដែលម៉ៅការបន្តពីរោងចក្រផ្សេងទៀតយកមកធ្វើ ហើយមិននៅក្នុងបញ្ជីសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា ជីម៉ាក់ (GMAC) ទេ។ ទាំងកម្មករ និងសហជីព ក៏អំពាវនាវដល់រាជរដ្ឋាភិបាល ឲ្យពិនិត្យដល់រោងចក្រតូចៗដែលម៉ៅការបន្តជាច្រើនទៀត ដើម្បីកុំឲ្យមានបញ្ហាដូចគ្នានេះទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្ដាល បានទេនៅល្ងាចថ្ងៃទី១០ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហជីពបដិសេធមិនទទួលយកសំណងពីសណ្ឋាគារវិចតូរីយ៉ាអង្គរជាថ្នូរបញ្ឈប់កម្មករ៦០នាក់
- កម្មកររោងចក្រវីនស៊ីងតិចធ្វើបាតុកម្មទាមទារសំណងរំលាយកិច្ចសន្យាការងារមុនកំណត់
- កម្មករដកដំឡូងមីឲ្យក្រុមហ៊ុនភាពីម៉ិចនៅខេត្តពោធិ៍សាត់ត្អូញត្អែរមិនទាន់បានបើកប្រាក់ឈ្នួល
- ក្រសួងការងារណែនាំឲ្យយកចិត្តទុកដាក់សុខភាពកម្មករក្នុងពេលអាកាសធាតុក្ដៅ
- តំណាងពលករនៅខេត្តកំពង់ឆ្នាំងប្ដឹងទារប្រាក់ខែពីក្រុមហ៊ុនបញ្ជូនពលករទៅក្រៅប្រទេស
- កម្មកររោងចក្រកាត់ដេរធានធានទាមទារប្រាក់ខែជាថ្មីបន្ទាប់ពីថៅកែរត់ចោលរយៈពេល៨ខែ
- កម្មកររោងចក្រនៅខេត្តព្រះសីហនុថាបើកប្រាក់ខែបានលុយដុល្លារក្លែងក្លាយ
- កូរ៉េបង្កើនការទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសខ្លួន
- កម្មករជាង១០០នាក់នៅខេត្តកំពតប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនស៊ីម៉ងត៍ថៃប៊ុនរ៉ុង
កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
————————————————
ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
———————————————
ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….
———————————-
និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?