ដោយ ហង្ស សាវយុត
2016-04-10
RFA

ផែនទីខេត្តព្រះវិហារ (Photo: RFA)
គ្រូបង្រៀនខ្លះនៅខេត្តព្រះវិហារ បានចោទសួរទៅក្រសួងអប់រំ យុវជន និងកីឡា ថា តើការប្រឡងសិស្សពូកែដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រសួងបានចំណាយថវិកាសម្រាប់ថ្លៃភារកិច្ចឲ្យគ្រូៗដែលទៅធ្វើជាមេប្រយោគ ឬក៏តម្រូវឲ្យចាយលុយក្នុងហោប៉ៅរបស់ខ្លួនឯង?
ការចោទសួរបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមគ្រូបង្រៀនជាច្រើននាក់ដែលទៅធ្វើមេប្រយោគ នៃការប្រឡងសិស្សពូកែ បានរង់ចាំបើកប្រាក់ថ្លៃភារកិច្ចរយៈពេលជាង ២ខែមកហើយ ក៏ប៉ុន្តែមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ នៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយ។
ក្រុមគ្រូបង្រៀនប្រមាណ ៦០នាក់នៅតាមបណ្ដាស្រុកមួយចំនួន រួមទាំងនៅក្នុងទីរួមខេត្តព្រះវិហារ កំពុងទាមទារឲ្យមន្ទីរអប់រំ យុវជន និងកីឡា ប្រញាប់បើកប្រាក់ថ្លៃធ្វើមេប្រយោគនៃការប្រឡងសិស្សពូកែ ឲ្យពួកគេឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់។
ការទាមទារនេះ បានធ្វើឡើងបន្ទាប់ពីក្រុមគ្រូបង្រៀនខ្លះដែលខំស្កាត់មកពីស្រុកឆ្ងាយៗ ហើយចំណាយលុយផ្ទាល់ខ្លួនដើម្បីចូលរួមធ្វើជាមេប្រយោគ សម្រាប់ការប្រឡងសិស្សពូកែនៅក្នុងទីរួមខេត្ត កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ ក៏ប៉ុន្តែពួកគេបានរង់ចាំរយៈពេលជាង ២ខែមកហើយ នៅតែមិនទាន់ឃើញមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បើកប្រាក់ថ្លៃភារកិច្ចទាំងនោះមកឲ្យពួកគេនៅឡើយ។
គ្រូបង្រៀនម្នាក់មកពីស្រុកសង្គមថ្មី ក្នុងចំណោមគ្រូមួយចំនួនទៀតដែលបានធ្វើជាមេប្រយោគនៃការប្រឡងសិស្សពូកែ គឺលោក សេង សារឿន។ លោកមានប្រសាសន៍ថា រូបលោកដែលមានជីវភាពក្រីក្រផង កំពុងរង់ចាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បើកប្រាក់ថ្លៃភារកិច្ចមេប្រយោគនៃការប្រឡងសិស្សពូកែឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់។ គ្រូបង្រៀនដដែលបញ្ជាក់ថា តាមលោកដឹង គឺមេប្រយោគម្នាក់អាចទទួលបានប្រាក់ថ្លៃភារកិច្ចជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ គាត់បានធ្វើមេប្រយោគនៃការប្រឡងសិស្សពូកែនោះរយៈពេល ២ថ្ងៃ ដោយត្រូវចំណាយលុយពីហោប៉ៅផ្ទាល់ខ្លួន។ គាត់រង់ចាំមើលមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បើកប្រាក់ថ្លៃភារកិច្ចមេប្រយោគនោះ ក៏ប៉ុន្តែរយៈពេលជាង ២ខែទៅហើយ នៅមិនទាន់ដឹងយ៉ាងណាទេ៖ «គ្រូនៅតាមស្រុក គ្នាមកដេកផ្ទះសំណាក់ ហូបចុក ចាយវាយ ប៉ុន្តែពេលត្រឡប់ទៅវិញដូចជាអត់មានប្រាក់ថ្លៃអ្វីសោះ»។
គ្រូបង្រៀនម្នាក់ទៀតនៅក្នុងទីរួមខេត្តព្រះវិហារ ដែលធ្វើជាមេប្រយោគនៃការប្រឡងសិស្សពូកែដែរ លោក ជា រ៉ុម មានប្រសាសន៍ថា ចាប់តាំងតែពីសម័យប្រឡងកាលពីថ្ងៃទី៣ ខែកុម្ភៈ រហូតមកដល់ពេលនេះរយៈពេលជាង ២ខែហើយ រូបលោកនៅមិនទាន់បានទទួលប្រាក់ថ្លៃភារកិច្ចធ្វើជាមេប្រយោគពីមន្ទីរអប់រំ យុវជន និងកីឡា ទេ។ រូបលោកធ្លាប់ទៅសួរដេញដោលនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ ដែរ ប៉ុន្តែមន្ត្រីឆ្លើយថា សំណុំបែបបទនៃការចំណាយថវិកានេះ គឺទើរនៅមន្ទីរហិរញ្ញវត្ថុ។ លោក ជា រ៉ុម បញ្ជាក់ថា លោកមិនយល់ពីនីតិវិធី និងសំណុំបែបបទរឿងលុយកាក់ដែលមន្ទីរអប់រំ និយាយនោះទេ ក៏ប៉ុន្តែអ្វីដែលគ្រូបង្រៀនដូចរូបលោកត្រូវការជាចាំបាច់ គឺបើកប្រាក់ថ្លៃភារកិច្ច ដើម្បីយកមកដោះស្រាយជីវភាពដែលកំពុងតែខ្វះខាត៖ «ខ្ញុំមិនដឹងរឿងទេ គ្រាន់តែថាយើងជាគ្រូ កាលណាអត់បើកលុយ សួរទៅមន្ទីរអប់រំ ហើយមន្ទីរអប់រំ គេឆ្លើយថាសំណុំបែបបទគេដាក់ទៅមន្ទីរហិរញ្ញវត្ថុ ហើយមន្ទីរហិរញ្ញវត្ថុ គេអត់ស៊ីញេ មិនដឹងថាខុសអ្វីទេ»។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ លោក ហន ឆន បានឆ្លើយតបបញ្ហានេះយ៉ាងខ្លីថា រូបលោកកំពុងតែប្រឹងប្រែងដោះស្រាយរឿងថវិកានេះ៖ «យើងដាក់សំណុំបែបបទទៅមន្ទីរហិរញ្ញវត្ថុ ហើយ ក៏ប៉ុន្តែគេមិនទាន់សម្រេចឲ្យ»។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងទៅមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះវិហារ ដើម្បីសុំការពន្យល់ជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ។
មន្ត្រីនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សាខាខេត្តព្រះវិហារ ឲ្យដឹងថា បើតាមការស្រាវជ្រាវ គឺមានគ្រូបង្រៀនប្រមាណ ៦០នាក់ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡា ចាត់តាំងឲ្យធ្វើជាមេប្រយោគនៃការប្រឡងសិស្សពូកែ កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ។ ជាមួយគ្នានេះដែរ ទឹកប្រាក់ដែលត្រូវចំណាយសម្រាប់មេប្រយោគទាំងអស់នោះ គឺប្រមាណជាង ១៨លានរៀល។
ប្រធានសាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តព្រះវិហារ លោក ធួន ពុធ មានប្រសាសន៍ថា មានគ្រូបង្រៀនខ្លះបានប្ដឹងមករូបលោកជុំវិញបញ្ហាមិនទាន់បើកប្រាក់ថ្លៃមេប្រយោគនោះ។ លោក ធួន ពុធ បញ្ជាក់ថា ជាធម្មតា ការប្រឡងសិស្សពូកែ គឺជាកម្មវិធីថ្នាក់ជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយលោកមិនជឿថា ក្រសួងអប់រំ យុវជន និងកីឡា មិនគិតគូរពីរឿងថវិកាសម្រាប់ចំណាយលើកម្មវិធីនោះទេ គឺមានតែមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ មិនមានការទទួលខុសត្រូវច្បាស់លាស់ប៉ុណ្ណោះ៖ «បញ្ហាយឺតយ៉ាវនេះ គឺជាចេតនាមួយដែលមិនទទួលខុសត្រូវ ហើយអ្នកដែលមិនទទួលខុសត្រូវ គឺមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ»។
លោក ធួន ពុធ សន្យាថា លោកនឹងព្យាយាមជួបជាមួយមន្ត្រីមន្ទីរហិរញ្ញវត្ថុ ខេត្តព្រះវិហារ ដើម្បីជំរុញចំពោះការបើកប្រាក់ថ្លៃមេប្រយោគឲ្យគ្រូបង្រៀនឲ្យបានឆាប់រហ័ស។
មន្ត្រីសាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដដែលឲ្យដឹងថា នៅខេត្តព្រះវិហារ មិនមែនមានបញ្ហាយឺតយ៉ាវតែការបើកប្រាក់ថ្លៃមេប្រយោគប្រឡងសិស្សពូកែនេះទេ គឺថវិកានៃកម្មវិធីអាទិភាព ភី.ប៊ី (PB) សម្រាប់ជួយផ្គត់ផ្គង់ឲ្យគ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាល ក៏យឺតយ៉ាវរយៈពេលជាង ៧ខែហើយ នៅមិនទាន់ផ្ដល់ឲ្យនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ទីរអប់រំខេត្តរតនគិរីសុំគោលការណ៍ពីក្រសួងដើម្បីប្ដូរនាយកអនុវិទ្យាល័យស្រែអង្គ្រង
- មន្ទីរអប់រំខេត្តរតនគិរីបញ្ចប់ការស៊ើបអង្កេតភាពមិនប្រក្រតីរបស់នាយកអនុវិទ្យាល័យស្រែអង្គ្រង
- សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាអ្នកប្លុងគ្រាប់បែកក្បែរផ្ទះគ្រូបង្រៀននៅពោធិ៍សាត់
- គ្រូនិងសិស្សមួយចំនួននៅភ្នំពេញមិនមកសាលាក្នុងថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម
- គ្រូបង្រៀននៃអនុវិទ្យាល័យស្រែអង្គ្រងខេត្តរតនគិរីមិនបង្រៀនសិស្សទាមទារដកនាយក
- គ្រូបង្រៀនម្នាក់នៅខេត្តពោធិ៍សាត់ចោទអាជ្ញាធរថារឹតត្បិតសេរីភាព
- គ្រូបង្រៀននៅខេត្តបាត់ដំបងថាមិនទាន់បានបើកប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍ជាង១ឆ្នាំ
- ប្ដីប្រពន្ធគ្រូបង្រៀនពីរនាក់នៅស្ទឹងត្រែងស្នើស៊ើបអង្កេតករណីប្រធានមន្ទីរលុបឈ្មោះពួកគាត់
- ពលរដ្ឋចោទនាយកសាលាបឋមសិក្សាមួយនៅខេត្តបាត់ដំបងថាប្រកាន់បក្ខពួកនិយម
កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
————————————————
ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
———————————————
ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….
———————————-
និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?