កម្ដៅ​បរិយាកាស​អាច​ឡើង​ដល់​៤០​អង្សា​សេ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ

ដោយ យាង សុជាមេត្តា
2016-04-11
RFA

កម្ដៅ​បរិយាកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​ឡើង​ដល់​៤០អង្សាសេ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្ដាហ៍ របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះថ្ងៃទី១១ មេសា ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី១១ ដល់​១៧ ខែ​មេសា សីតុណ្ហភាព​នៅ តំបន់​វាល​ទំនាប តំបន់​មាត់​សមុទ្រ និង​តំបន់​ខ្ពង់រាប អាច​មាន​ចន្លោះ​ពី​៣៤ ដល់​៤០អង្សាសេ។

ក្រសួង​ធនធាន​ទឹក ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចន្លោះ​ពេល​នេះ អាច​មាន​ភ្លៀង​កក់​ខែ​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​កោះកុង ព្រមទាំង​អាច​មាន​ភ្លៀង​កក់​ខែ​លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ឧត្តរមានជ័យ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មេឃ​រក​កល​ភ្លៀង​ម្ដង​ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "កម្ដៅ​បរិយាកាស​អាច​ឡើង​ដល់​៤០​អង្សា​សេ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ"

  1. ?? says:

    it will be a Cambodian life and dead disaster in the nearest future. if you think POL POT was a genocide man in our nation it can be right but… this time whit the evil leader we can not see if we are not looking deeper into what was happening . it a hidden genocidal in this nation that you are not be aware of. please look at all the action that this fake GOD doing then you can make your judgment on what was going on.