គណបក្សប្រឆាំងនិងអ្នកច្បាប់ថា ការចាប់ខ្លួនតំណាងរាស្ត្រធ្វើឡើងដោយរំលោភរដ្ឋធម្មនុញ្ញ

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយសិទ្ធិមនុស្ស

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ពេលត្រូវបាន​បញ្ជូន​មកក្រសួងមហាផ្ទៃ (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក​)


គណបក្សប្រឆាំងនិងអ្នក​ច្បាប់​លើកឡើ​ងថា ការ​ចាប់ខ្លួនតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិដែលសកម្មរឿង​ព្រំដែននោះធ្វើឡើង​ដោយ​រំលោភច្បាប់រដ្ឋធម្មនុញ្ញ​ ដោយពួកគេបញ្ជាក់ថាវាមិនមែនជា​បទល្មើសជាក់ស្តែងនោះទេ។

លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែនត្រូវ​បាន​ជនស្លៀកពាក់ស៊ីវិល​ចាប់ខ្លួន​នៅ​យប់រំលងអធ្រាត្រថ្ងៃអាទិត្យ​ក្នុងខេត្តសៀមរាបពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់រឿង​ប្រើប្រាស់ផែនទីក្លែងក្លាយ។​

នៅថ្ងៃចន្ទនេះ គណបក្ស​សង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ដោយ​ចាត់ទុក​ថា ការ​ចាប់ខ្លួន​លោក អ៊ុំ សំអាន ជាការ​រំលោភ​បំពានធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញនិង​ទាមទារឲ្យដោះលែងជាបន្ទាន់។

មេធាវី សំ សុគង់ ពន្យល់​តាមនីតិវិធីច្បាប់ថាបើតាមការសិក្សា​អង្គហេតុកន្លងមកតាមរយៈការ​ចោទប្រកាន់ថាលោក អ៊ុំ សំអាន ប្រព្រឹត្តបទល្មើសជាក់ស្តែងមិនត្រូវនោះទេ។ លោកពន្យល់ថា បទល្មើសជាក់ស្តែងកើតចេញពីសកម្មភាពបុគ្គល​ម្នាក់​កំពុង​ប្រព្រឹត្តបទល្មើស​ផ្ទាល់ ហើយសមត្ថកិច្ចដេញចាប់ប៉ផាប់ចាប់ពភីង។ លោកថាការ​ចាប់ខ្លួនលោក អ៊ុំ សំអាន ធ្វើឡើង​ដោយរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ៖ ”ទាក់ទងនឹងរឿ​ងរបស់លោក អ៊ុំ សំអាន បើតាមខ្ញុំតាមដានព័ត៌មានមែន ដូច​មិនដែលឮសូរថាមានការ​ចោទប្រកាន់​ ហើយទីពីរយើងឃើញថាការចាប់ខ្លួននេះចាប់ពេលយប់ ហើយ​ទាក់ទងទៅនឹងការ​ចាប់ខ្លួនដែលអ្នកដែលទៅចាប់ខ្លួនជាជនស៊ីវិលពាក់អាវស៊ីវិលដោយមិនមែនពាក់អាវជាឯកសណ្ឋានជាសមត្ថកិច្ច​ បើយើងគិត​ពីផ្លូវច្បាប់​គឺមិនត្រឹមត្រូវ​តាមលក្ខណៈផ្លូវច្បាប់ទេ”។

មាត្រា៣៨នៃរដ្ឋធម្មនុញ្ញចែងថា ការ​ចោទប្រកាន់​ ការចាប់ខ្លួន ការ​ឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹង​អាចធ្វើទៅកើត លុះត្រា​តែអនុវត្តត្រឹមត្រូវ​តាមច្បាប់​។

នាយកប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើលការ​បោះ​ឆ្នោត​មួយ​ហៅកាត់ថា​ខុម​ហ្រ្វែល​លោក គល់ បញ្ញា យល់ប្រហាក់ប្រហែលលោក​មេធាវី សុគង់ ដែរ ដោយលោកថាការ​ចាប់ខ្លួនលោក អ៊ុំ សំអាន ធ្វើដោយ​រំលោភច្បាប់និងអភ័យឯកសិទ្ធិតំណាងរាស្ត្រ។ លោកថាការ​ចាប់ខ្លួននេះធ្វើឡើងក្រោមហេតុនយោ​បាយ ដោយលោកថាតំណាងរាស្ត្ររូបនោះតែងតែនិយាយរិះគន់រដ្ឋាភិបាលពី​​រឿងព្រំដែនកម្ពុជា/វៀតណាម។ លោកបន្តថា៖ ”រឿងអ្វីក៏វាទាក់ទងនឹង​នយោបាយខ្លះដែរ ប៉ុន្តែយើងរំលោភលើរដ្ឋធម្មនុញ្ញវាហួ​ស​​ពីរឿង​បញ្ហា​មូលហេតុនៃនយោបាយ​ វាមានការ​បំពានលើរដ្ឋធម្មនុញ្ញ នេះជា​ការ​ព្រួយបារម្ភធំ”។

អ្នកនាំពាក្យ​រដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់វីអូឌី​ថា​ការចាប់ខ្លួន​តំណាងរាស្រ្តបានលុះត្រាតែមាន​បទ​ល្មើសជាក់ស្តែង។ លោក​បាន​ប្រៀបធៀបករណី​លោក អ៊ុំ សំអាន ទៅនឹង​ករណី​លោក ហុង សុខហួរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់ឯក​សារ​ក្លែងក្លាយទាក់​ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម។​ លោក​បញ្ជាក់​ថា៖ “អាហ្នឹង​វាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។​ លោក​បន្ថែម​ថា​អ្វីៗអាស្រ័យ​លើ​តុលាការ​។​

ប៉ុន្តែលោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានសរសេរលើ​ហ្វេសប៊ុករបស់លោកថា យោងមាត្រា៨០នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទោះចាប់ខ្លួនក្រោមហេតុផលនៃបទល្មើសជាក់ស្តែងក៏ដោយ ក៏តុលាការមិនអាចចោទប្រកាន់ឬឃុំខ្លួន លោក អ៊ុំ សំអាន បានឡើយ បើគ្មានការយល់ព្រមពីរដ្ឋសភាដោយសម្លេង២ភាគ៣៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

7 Responses to "គណបក្សប្រឆាំងនិងអ្នកច្បាប់ថា ការចាប់ខ្លួនតំណាងរាស្ត្រធ្វើឡើងដោយរំលោភរដ្ឋធម្មនុញ្ញ"

  1. David says:

    One man power in Cambodia, arrested or released by the strong man is Mr.Hun Sen

  2. knife says:

    Congratulation for you , this is that you want !!!! Both leader and follower are the same, want to well known let government catch to the prison. Haha , you have no any strategies to do political I vote for your party because I have no choice .

  3. Anonymous says:

    Cambodian people no suggestion , comment or good idea … How come Cambodian people can not suggestion or comment about own boundary?…
    So pity all cambodian!!! Cambodian government has to open heart for own people commentary about frontier , lost land to country side…..etc…

  4. VengSreng(chorngAhkheit) says:

    កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
    ————————————————
    ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
    Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
    ———————————————
    ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
    ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….

    ———————————-

    និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?

  5. Chourn says:

    ចង់ឈ្នះចិត្តហ៊ុនសែនមិនបានទេ តែហ៊ុនសែនមិនអាចយកឈ្នះចិត្តប្រជាពលរដ្ឋនៅឆ្នាំ២០១៨បាន នោះទេ។ បើសកម្មជនបក្សសង្គ្រោះជាតិរវល់តែខ្លាចគុកនោះតើអាចផ្លាស់ប្តូរដូចប្រទេសភូមាដែរឬទេ?

  6. Rev says:

    You have a choice not to stay home on election day, if you don’t like any party.

  7. VengSreng(chorngAhkheit) says:

    កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី

    ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
    ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ