ប្រសិនបើលោកស្រី សេង ធារី ទទួលបានការអនុញ្ញាត ក្បួនសរសេរភាសាខ្មែរ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ នឹងត្រូវកែប្រែទាំងស្រុង ដោយការដកឃ្លានឹងត្រូវណែនាំឲ្យប្រើនៅចន្លោះពាក្យ ហើយកណ្ដកសញ្ញា ឬសញ្ញាក្បៀស (,) របស់បស្ចិមប្រទេសប្រើដើម្បីឲ្យកាន់តែងាយស្រួលយល់។
លោកស្រីគឺជាជនភៀសខ្លួនម្នាក់ដែលបានរត់គេចពីសង្គ្រាមស៊ីវិលទៅកាន់សហរដ្ឋអាមេរិកតាំងពីក្មេងនៅឆ្នាំ១៩៧៩ និងបានវិលត្រឡប់មកវិញនៅឆ្នាំ១៩៩៥ ហើយចាប់តាំងពីពេលនោះមក លោកស្រីបានក្លាយជាមនុស្សតែម្នាក់គត់ដែលគាំទ្រជ្រោមជ្រែងគំនិតសរសេរភាសាខ្មែរ មួយបែបដែលចាត់ទុកជាទម្រង់ទុកចោលជាយូរមកហើយ ដែលជាញឹកញាប់មិនអាចភ្ជាប់ឃ្លាស្មុគស្មាញឲ្យបានច្បាស់លាស់។
គូសបញ្ជាក់ពីភាពច្បាស់លាស់ក្នុងភាសាអង់គ្លេស ពេលប្រើប្រាស់សញ្ញាក្បៀស(ដូចជា, នាងកត់សម្គាល់ថា, ភាពខុសគ្នាដ៏សំខាន់រវាងឃ្លា “តោះញ៉ាំ, ម៉ាក់យាយ” និង “តោះញ៉ាំម៉ាក់យាយ”) លោកស្រី សេង ធារី និយាយថា វាត្រូវបានប្រើប្រាស់បន្ទាប់ពីលោកស្រីត្រឡប់មកប្រទេសកម្ពុជាវិញ ភ្លេចភាសាកំណើតរបស់ខ្លួនមួយចំនួនធំ។
លោកស្រីបានលើកឡើងតាមរយៈសារអេឡិកត្រូនិកកាលពីម្សិលមិញថា “បញ្ហានេះបានកើតឡើងចំពោះខ្ញុំជាពិសេសពីរចំណុច៖ គឺការត្រូវរៀនភាសាខ្មែរ ឡើងវិញពេលពេញវ័យ និងការជម្នះពលរដ្ឋខ្មែរ ដែលមានការអប់រំខ្ពស់ដើម្បីបញ្ចេញសំឡេងជាភាសាខ្មែរ”។
ភាសាខ្មែរ ក៏ដូចជាពាក្យកម្លាយមកពីភាសាថៃ និងភាសាលាវ ប្រើប្រាស់ប្រព័ន្ធសរសេរផ្ដើមដោយព្យញ្ជនៈ មានន័យថា ព្យាង្គនីមួយៗផ្អែកលើព្យញ្ជនៈ ដោយស្រៈផ្សំបញ្ចូលជាមួយព្យញ្ជនៈដើម្បីបង្កើតពាក្យ ហើយការប្រើប្រាស់ការដកឃ្លា ឬសញ្ញាវណ្ណយុត្តដើម្បីញែកពាក្យ គឺកម្រណាស់។
សម្រាប់មនុស្សជាច្រើន វាគ្មានបញ្ហាទេ។ ប៉ុន្តែលោកស្រី សេង ធារី និយាយថា ចំណុចរបត់មួយសម្រាប់លោកស្រីបានកើតមានឡើងនៅឆ្នាំ២០០៦ ជាពេលដែលលោកស្រីត្រូវបានតែងតាំងជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម (CSD) ហើយ “បានចាប់ផ្ដើមដាក់បញ្ចូលសញ្ញាក្បៀសដោយប្រុងប្រយ័ត្ន” ដើម្បីញែកឃ្លាក្នុងប្រយោគនៅក្នុងការបោះពុម្ពផ្សាយរបស់ពួកគេ។
លោកស្រីបានលើកឡើងបន្តថា “បន្ទាប់ពីមិនអាចបកស្រាយពាក្យចុងចួន ឬមូលហេតុសម្រាប់ការដកឃ្លាពាក្យ និងការប្រើប្រាស់វណ្ណយុត្តបាន ខ្ញុំក៏ចាប់ផ្ដើមប្រើប្រាស់អ្វីដែលខ្ញុំចេះពីការសរសេរភាសាអង់គ្លេស មកសរសេរជាភាសាខ្មែរ។ ខ្ញុំអាចធ្វើបានដោយគ្មានបញ្ហា ប៉ុន្តែបានតែពេលខ្លះប៉ុណ្ណោះ។ ឧទាហរណ៍ ខ្ញុំបានពិនិត្យផ្ទៀងផ្ទាត់សំណៅជាភាសាខ្មែរ នៃសៀវភៅរបស់យើងមានចំណងជើងថា ”ការស្វែងយល់ពីការប៉ះទង្គិចផ្លូវចិត្តនៅកម្ពុជា” សញ្ញាក្បៀសដែលត្រូវបានដាក់បញ្ចូលក្នុងសៀវភៅរបស់យើងមានតិចតួចប៉ុណ្ណោះ”។
លោកស្រីគូសបញ្ជាក់ថា វាស្ដែងឲ្យឃើញច្បាស់ថា ការប្រឹងប្រែងរបស់លោកស្រីមិនទទួលបានការគាំទ្រឡើយ ពេលលោកស្រី ជា វណ្ណាត ជាអ្នកកាន់តំណែងមុនរបស់លោកស្រី និងជាអ្នកវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញដូចគ្នា “បានប្រាប់បុគ្គលិកថា សញ្ញាក្បៀសនឹងធ្វើឲ្យខ្ញុំបរាជ័យទាំងស្រុង”។ ទីបំផុត លោកស្រីត្រូវបានបណ្ដេញចេញពី CSD យ៉ាងចម្រូងចម្រាសពីសំណាក់ក្រុមប្រឹក្សាភិបាលដែលរួមមានលោកស្រី ជា វណ្ណាត ផងដែរនៅឆ្នាំ២០០៨។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនប្រឆាំងនឹងការប្រើប្រាស់សញ្ញាក្បៀសក្នុងភាសាខ្មែរទេ ដោយគូសបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលមានព្រះកិត្តិនាមល្បីល្បាញចំពោះការចងក្រងវចនានុក្រមភាសាខ្មែរ ដ៏គួរឲ្យគោរពស្ញប់ស្ញែងនៅឆ្នាំ១៩៣៨ ក៏បានប្រើប្រាស់សញ្ញាក្បៀសដែរដើម្បីបង្ហាញពីគំនិត។
លោកបានបន្តទៀតថា “ខ្ញុំគិតថា នេះមិនមែនជាគំនិតថ្មីទេ បើយើងក្រឡេកមើលទៅសម្ដេច ជួន ណាត ព្រះអង្គបានប្រើប្រាស់សញ្ញាក្បៀស ហើយជិតមួយទសវត្សរ៍មកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានប្រើប្រាស់សញ្ញាក្បៀសដែរដើម្បីបង្ហាញពីគំនិតរបស់ខ្លួនឲ្យកាន់តែច្បាស់។ វាប្រើសម្រាប់ញែកឃ្លា។ វាមានភាពស្រដៀងគ្នាតិចតួចទៅនឹងភាសាអង់គ្លេស ប៉ុន្តែសម្ដេច ជួន ណាត ទទួលបានការអប់រំផ្នែកភាសាបារាំង។ ជាទូទៅ ក្នុងភាសាបារាំង គេមិនប្រើទេ ប៉ុន្តែប្រសិនបើចាំបាច់ យើងអាចប្រើសញ្ញាក្បៀសបាន”។
ទោះជាយ៉ាងណា លោកតក់សម្គាល់ថា លោកយល់ថាសញ្ញាក្បៀសគ្មានភាពចាំបាច់សម្រាប់ឃ្លាស្មុគស្មាញឡើយ ដោយលើកឡើងជាទឡ្ហីករណ៍ថា អ្នកនិពន្ធឆ្លាតវ័យដែលប្រើលំដាប់ពាក្យ អាចភ្ជាប់ឃ្លាបានយ៉ាងច្បាស់។
រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះបានលើកឡើងបន្ថែមទៀតថា “ខ្ញុំអានសៀវភៅជាភាសាខ្មែរ ហើយខ្ញុំគិតថាវាមិនមែនជាបញ្ហាទេ។ បញ្ហានៅត្រង់សិក្សាភាសា និងបញ្ចេញឲ្យបានច្បាស់លាស់។ សម្រាប់ប្រធានបទបច្ចេកទេស ជាញឹកញាប់គេប្រើសញ្ញាក្បៀសនៅក្នុងអត្ថបទដែលបកប្រែពីភាសាអង់គ្លេស ហើយជាញឹកញាប់ខ្ញុំមើលមិនយល់”។
លោកស្រី សេង ធារី បានមានប្រសាសន៍បន្តថា “ប្រសិនបើអ្នកកំពុងសរសេរអំពីប្រធានបទបច្ចេកទេស អ្នកចាំបាច់ត្រូវការអ្នកជំនាញព្រោះពួកគេអាចសរសេរភាសាខ្មែរបានច្បាស់លាស់។ វាមិនមែនពាក់ព័ន្ធរឿងសញ្ញាក្បៀសទេ វាពាក់ព័ន្ធការសរសេរច្បាស់លាស់”។
លោកស្រីខ្លួនឯងផ្ទាល់ចង់គូសបញ្ជាក់ថា សម្តេចសង្ឃ ជួន ណាត ប្រើប្រាស់សញ្ញាក្បៀសនៅក្នុងវចនានុក្រមរបស់ព្រះអង្គ ដោយចាត់ទុកវាថា ជា “រដ្ឋប្រហារ” ប្រឆាំងអ្នករិះគន់លោកស្រី ពេលលោកស្រីបង្ហោះបុព្វកថាមាន៧ទំព័រដែលបញ្ជាក់បង្ហាញពីសញ្ញាក្បៀសរបស់សម្តេចសង្ឃនៅលើទំព័រហ្វេសប៊ុក ។
ប៉ុន្តែ ការឈ្លោះប្រកែកគ្នាប្រឆាំងភាពចាំបាច់នៃការប្រើប្រាស់សញ្ញាក្បៀសក្នុងភាសាខ្មែរក៏មានការចូលរួមពីលោក អាង ជូលៀន សាស្ត្រាចារ្យនរវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលនិយាយថា លោកមិនយល់ស្របនឹងភាពលំបាករបស់លោកស្រី សេង ធារី នៅក្នុងការសរសេរឃ្លាស្មុគស្មាញផងដែរ។
លោកបានមានប្រសាសន៍ថា “ខ្ញុំសរសេរជាភាសាខ្មែមិនដែលជួបប្រទះបញ្ហានេះទេ។វាអាស្រ័យលើវិធីដែលអ្នកប្រើដើម្បីបង្ហាញពីគំនិតរបស់ខ្លួន។ ប្រសិនបើអ្នកព្យាយាមបកប្រែត្រង់ៗពេកនោះ នោះគឺជាបញ្ហា ប៉ុន្តែភាសានីមួយៗសុទ្ធតែមានវិធីផ្ទាល់ខ្លួនដើម្បីរៀបរាប់ពីវត្ថុនិងបញ្ហាផ្សេងៗ”។
លោកបានបន្ថែមថា “ក្នុងពេលបច្ចុប្បន្នវាមានការលំបាកសម្រាប់ខ្ញុំ ព្រោះយើងមិនមែនកំពុងនិយាយជាភាសាខ្មែរទេ គឺនិយាយជាភាសាអង់គ្លេស។ អ្នកត្រូវតែមានភាសាដ៏ច្បាស់លាស់ ហើយត្រូវតែស្ទាត់ជំនាញនៅក្នុងការរកវិធីសំដែងចេញនូវការយល់ឃើញណាមួយ”។
លោកបន្ថែមទៀតថា “បើអ្នកព្យាយាមបកប្រែដោយមិនយល់អីនោះ វាមិនល្អទេ ព្រោះភាសាខ្មែរ ខុសពីភាសាអង់គ្លេស”។
លោក វង្ស ម៉េង អនុប្រធានវិទ្យាស្ថានភាសាជាតិនៅរាជបណ្ឌិត្យសភាកម្ពុជាដែលជាអ្នកចេញច្បាប់នៃការប្រើប្រាស់ភាសាខ្មែរឲ្យត្រូវតាមក្បួនខ្នាតនោះបាននិយាយថា មិនមែនគេមិនគិតដល់ការបញ្ចូលសញ្ញាក្បៀសចូលទៅក្នុងភាសាខ្មែរនោះទេ ប៉ុន្តែ
ថា វាមិនចាំបាច់។
លោកមានប្រសាសន៍ថា ”នាពេលកន្លងមកយើងធ្លាប់ប្រើសញ្ញាក្បៀស ជាពិសេសនៅក្នុងអត្ថបទចាស់ៗ នៅក្នុងវចនានុក្រម និងសៀវភៅច្បាប់ដែលបកប្រែពីភាសាបារាំង។ ប៉ុន្តែនៅក្នុងសម័យទំនើបនាពេលបច្ចុប្បន្ន គេកម្រប្រើ សញ្ញាក្បៀសណាស់ គេប្រើដកឃ្លាជំនួសវិញ”។
ប៉ុន្តែ លោកទទួលស្គាល់ថា ការប្រើប្រាស់ការដកឃ្លាបែបនេះ ដើម្បីជំនួសឲ្យសញ្ញាក្បៀសគឺស្រេចតែអ្នកសរសេរនីមួយៗប៉ុណ្ណោះ ខណៈវិទ្យាស្ថានរបស់លោកនៅមិនទាន់ចេញក្បួនច្បាប់ ថាតើពេលណាដែលការដកឃ្លា គួរតែបញ្ចូលក្នុងភាសាខ្មែរនោះ។
លោកមានប្រសាសន៍បន្ថែមទៀតថា ”ជាទូទៅយើងប្រើប្រាស់ការដកឃ្លា ពេលយើងប្រើប្រាស់ក្រុមពាក្យ ឬឃ្លាមួយ ឬចន្លោះប្រយោគមួយនិងប្រយោគមួយទៀត។ ឥឡូវនេះមានសាស្ត្រាចារ្យពីររូបកំពុងសិក្សាស្រាវជ្រាវថា តើត្រូវប្រើប្រាស់ការដកឃ្លាយ៉ាងដូចម្តេច។ នេះនៅតែជាប្រធានបទដែលយើងត្រូវតែពិភាក្សា។ យើងនៅមិនទាន់ដាក់វាចូលជាក្បួនខ្នាតនៅឡើយទេ”។
លោកបានបន្តថា ”ការប្រើប្រាស់សញ្ញាក្បៀសអាចទៅរួច ប៉ុន្តែ វាប្រហែលជារឿងស្មុគស្មាញសម្រាប់អ្នកជំនាន់ក្រោយ”។
ប៉ុន្តែ សម្រាប់លោកស្រី សេង ធារី ប្រព័ន្ធបែបនេះ ដែលប្រើប្រាស់ការដកឃ្លាដើម្បីជំនួសសញ្ញាក្បៀសម្តងម្កាល ជួនកាលគ្រាន់តែដើម្បីផ្តាច់ប្រយោគពីល្បះ ហើយជួនកាលដើម្បីដកឃ្លាឈ្មោះនោះ មិនអាចជំនួសឲ្យសញ្ញាក្បៀសបានទេ។
នៅក្នុងសារដែលបង្ហោះកាលពីខែមុនលោកស្រីបានបញ្ជាក់ថា សេរីភាពនៃការប្រើប្រាស់ការដកឃ្លាសម្រាប់ការបញ្ជាក់ជារឿយៗតែងតែមិនត្រូវបានយកចិត្តទុកដាក់នោះទេ ក្នុងនោះកាសែតកោះសន្តិភាពមិនដែលដកឃ្លាទេនៅក្នុងចំណងជើងអត្ថបទរបស់ខ្លួន ដោយសំដៅដល់ “លោក ស្រី ចំរើន” ជាបុរសម្នាក់ដែលដឹកនាំយុទ្ធនាការប្រឆាំងលោកកឹម សុខា ប្រធានគណបក្សប្រឆាំង។
លោកស្រីបាននិយាយបែបកំប្លែងទាំងខ្លួនមិនសប្បាយចិត្តថា “លោក” ដែលមានន័យថា “Mr.” ជាភាសាខ្មែរ និង “ស្រី” ពាក្យទាំងពីរមានន័យថា “ស្ត្រី” ហើយជាផ្នែកមួយនៃឈ្មោះសកម្មជនរូបនេះ ជាចំណងជើងដែលអាចបកស្រាយបានថា ជា “លោក ស្រី ចំរើន” ឬជា ”លោកស្រី ចំរើន” ។
លោកស្រីបានលើកឡើងកាលពីម្សិលមិញថា “ខ្ញុំគិតថា បញ្ហានេះកើតមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយខ្មែរទាំងអស់ ទាំងប្រព័ន្ធផ្សព្វផ្សាយល្បី និងមិនល្បី។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថា វិធីប្រើវណ្ណយុត្ត (ដែលអនុញ្ញាតឲ្យមានការដកឃ្លាពាក្យជាស្វ័យប្រវត្តិ) គឺពិតជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ”៕ សុខុម និង ស៊ុយឈាង
Should anyone provide the syntax of Khmer grammar?
It is quite OK to use comma for a serie of action.
Notably, space is principally applied for clear expression of each sentence.
As said by Chuon Naron , this was well written by Venerable Chuon Nath.
Please do not overdo it for tha sake of preference or copied idea from Latin/English.
It has been lots of mix up from translation from English report to Khmer as well.
Samneang
កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
————————————————
ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
———————————————
ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….
———————————-
និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?
ពិតជាឆ្កួតមែន
ខ្ញំុ ជា អ្ណក អាន ម្នាក់ សូម គាំទ្រ ការ ដកឃ្លារ ។
ខ្ញុំ ចង់បាន វា ជា យូរណាស់ មកហើយ ។ ប៉ុន្តែ ខ្ញុំ ចង់បាន ដកឃ្លារ គ្រប់ ពាក្យ និមួយៗ
ធ្វើ ឲ្យ អ្នក ចេះ ភាសារ ខ្មែរ ល្មមៗ អាច អាន បាន យ៉ាង ងាយស្រូល ។
ឩទាហរណ៍ ះ ” ទូកង ” គួរ តែ សរសេរ ជា ” ទូក ង “
កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី
ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ
“លោកស្រីបាននិយាយបែបកំប្លែងទាំងខ្លួនមិនសប្បាយចិត្តថា “លោក” ដែលមានន័យថា “Mr.” ជាភាសាខ្មែរ និង “ស្រី” ពាក្យទាំងពីរមានន័យថា “ស្ត្រី” ហើយជាផ្នែកមួយនៃឈ្មោះសកម្មជនរូបនេះ ជាចំណងជើងដែលអាចបកស្រាយបានថា ជា “លោក ស្រី ចំរើន” ឬជា ”លោកស្រី ចំរើន” ។”
អ្នកកំប្លែងមិនបានរៀនពីររបៀបកំប្លែង។
ពាក្យថាលោកមានន័យសម្រាប់បុរសដូចពាក្យថាលោក ស្រី ចំរើន។ ប៉ុន្តែពាក្យខ្មែរឆ្ពោះទៅស្រីខ្មែរប្រើពាក្យអ្នកស្រី ស្រី ចំរើន។
Mr. = លោក. Mrs. = អ្នកស្រី.
របៀបសរសេរក្នុងភាសាបារាំង ឬ អង់គ្លេស គេទុកចន្លោះពីពាក្យមួយ ទៅមួយ។ ការប្រើក្បៀសមានប្រយោន៍ច្រើនយ៉ាង ដូចជាដើម្បី ញែកឃ្លានិមួយៗ ឬ ពីលើកបញ្ជាក់ គំនិតមួយពីគំនិតមួយជាដើម។ ឯភាសាខ្មែរពុំមានក្រិតឯណាចែងអោយទុកចន្លោះ ឬ មិនទុកទេ ជាទំលាប់សរសេរ រៀងអាយ ក្លាយជាគោល ។ រីឯការ ដកឃ្លា គឺប្រើដូច ក្បៀស របស់បារាំង ឫ អង់គ្លេស ដើម្បីសំរួលការអាន និងយល់សេចក្ដី។ បើមិនយល់វិធីនេះទេ វីវរធំ ហើយ។
រីពាក្យ ស្រី ស្រ្ដី ប្រុស បុរស លោកប្រុស លោក ឬ អ្នកស្រី មានន័យច្បាស់របស់វា បើលើកឡើងរបៀបនេះ គឺបញ្ជាក់ពីកង្វះការចេះដឹងភាសាតែម្ដង។
ចំពោះការបកប្រែ ជារឿងមួយទៀត វាទាក់ទងទៅនឹងវាក្យសម្ព័ន្ធ នៃភាសានិមួយៗ បើបកត្រង់ ពីមួយទៅមួយ វីវរធំ ទៀតហើយ អាចកើតសង្រ្គាម។
ហេតុតែឡប់!!!រៀនដល់ណាសារជាតិពួកអាពពុះទឹកឫបណ្ឌឹពុលក្តួចនៅតែដដែល!!!!
អស់ក្រណាត់សម័យខេមរយានកម្មទៅជាកំណាត់ ដល់សម័យនេះរាជបណ្ឌឹតសភាររកឃើញពាក្យថ្មីថាក្រណាត់ទើបត្រូវនេះហើយបណ្ឌឹតពុលក្តួចនោះ!!!!!!!
នេះហើយពួកអានិងមីបំផ្លាញអក្សរសាស្ត្រខ្មែរបើមិនចេះអក្សឬខ្មែរទេចង់កែតំរូវខ្លួន
ក្រុម Preah rachea na cho cro kampuchea!!!
ដរាបណា អ្នកចេះធ្វើតាមចង់ បង់ក្បួនច្បាប់ ប្រញាប់សំរេចខ្វះមូលដ្ឋានវេយ្យាករណ៏នោះ ការកែប្រែ កាន់តែវង្វេង។
អក្សរសាស្ត្រខ្វះឯកភាព និងឫសគល់ បានធ្វើអោយសំណេរ និង ភាសាអក្សរសាស្ត្រ ក្លាយជាភាសាទំនើង។
ជាដើមហេតុ សូម្បីភាសា បំភ្លឺនៅសភាសព្វថ្ងៃ កាន់តែអាស្រ័យនឹង អំណាច ទៅទៀត។
សំនៀង