អាជ្ញាធរ​ចោទ​លោក​ អ៊ុំ សំអាន ថា​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុងសង្គម

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ | ម៉ោង 4:40 PM
http://vodhotnews.com

នយោបាយ

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន ពេល​ត្រូ​វបាន​បញ្ជូនទៅតុលាការ ក្រោយ​បញ្ចប់ការសាកសួរនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៅក្រសួងមហាផ្ទៃ​


នាយក​ដ្ឋាន​ប្រឆាំងភេរវកម្មនៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ចប់ការសាកសួរ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយ​សម្រេច​បញ្ជូន​ករណីនេះទៅ​តុលាការ​ ដោយ​លោក អ៊ុំ សំអាន ថា​លោក​ត្រូ​វបាន​ចោទ​ប្រកាន់​ថា​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម។​

ក្រោយ​ពី​ការ​សាកសួរ​ជាង​៧ម៉ោង នាយកដ្ឋាន​ប្រឆាំងភេរវកម្ម បាន​សម្រេច​បញ្ជូន​លោក អ៊ុំ សំអាន ទៅ​តុលាការ​នៅ​ម៉ោង​ជាង​៤រសៀលនេះ។ លោក អ៊ុំ សំអាន ប្រាប់អ្នក​សារព័ត៌មាន​ក្រោយពេលបញ្ចប់ការសាកសួរថា​នេះ​ជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោក​បន្ត​ថា​លោក​មិន​ស្តាយក្រោយនោះទេ ដែល​មក​កម្ពុ​ជា​ ហើយ​​ត្រូវបានចាប់ខ្លួន។

លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។

មុនពេលចាប់ខ្លួន លោក អ៊ុំ សំអាន ប្រាប់វីអូឌីថាលោកមិនភ័យខ្លាចនឹងការចាប់ខ្លួននោះទេ។ កន្លងទៅ រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន ត្រូវបានលើកឡើងថាជាមនុស្សម្នាក់អាចរដ្ឋាភិបាលចាត់វិធានការ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំងនេះជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ។ លោកមានប្រសាសន៍ថា៖ “គាត់មានអភ័យឯកសិទ្ធិ គាត់នៅជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ហើយឥឡូវគណបក្សកាន់អំណាច គេចាប់ខ្លួនគាត់ អាហ្នឹងជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត”។

លោកចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ជាការព្រមានដល់សេរីភាពនៃការបញ្ចេញមតិលើបញ្ហាព្រំដែន។ លោកមានប្រសាសន៍ថា៖ “ខ្ញុំជឿថាទង្វើទាក់ទងនឹងរឿងទឹកដីនេះ គឺជាទង្វើស្នេហាជាតិ ជាឧត្តមគិតរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ គឺជាកាតព្វកិច្ចដែលអ្នកតំណាងរាស្រ្តត្រូវតែបញ្ចេញមតិ ខ្ញុំយល់ឃើញថាការចាប់ខ្លួននេះធ្វើឲ្យអ្នកដែលគិតគូរឿងបញ្ហាព្រំដែនមានការភ័យខ្លាច កាលណាតែប្រជាពលរដ្ឋមានការភ័យខ្លាច ប្រជាពលរដ្ឋនឹងមិនហ៊ានបញ្ចេញមតិ(ទាក់ទងនឹងបញ្ហាព្រំដែន)”

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថាការចាប់ខ្លួនតំណាងរាស្រ្តបានលុះត្រាតែមានបទល្មើសជាក់ស្តែង។ លោកបានប្រៀបធៀបករណីលោក អ៊ុំ សំអាន ទៅនឹងករណីលោក ហុង សុខហួរ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ឯកសារក្លែងក្លាយ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម។ លោកបញ្ជាក់ថា៖ “អាហ្នឹងវាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។

ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនលោក អ៊ុំ សំអាន ដោយ​សារ​​លោក​​ក៏មានសញ្ជាតិអាមេរិកផងដែរ។​

អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Woods Courtney ប្រាប់វីអូឌី​តាមរយៈ​អ៊ីម៉េល​ថាក្រសួងការបរទសអាមេរិកមាន​កាតព្វកិច្ច​ផ្តល់ជំនួយដល់​ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅ​ក្រៅប្រទេស​យ៉ាងយកចិត្ត​ទុកដាក់។ លោកមានប្រសាសន៍ថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្យល់ពីការចោទប្រកាន់ប្រឆាំងលោក អ៊ុំ សំអាន។ ក្រសួងការបរទេសអាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិ​អាមេរិក​នៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវាផ្នែក​កុងស៊ុលគ្រប់កាលៈទេសៈ”

គួរបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០០៤ លោក អ៊ុំ សំអាន ​បាន​សុំ​​សិទ្ធិ​ជ្រកកោន​ផ្នែក​​នយោបាយ​នៅ​សហរដ្ឋអាមេរិកដែល​ជា​កន្លែង​​លោក​បាន​បន្តការ​សិក្សា​​ថ្នាក់អនុបណ្ឌិត​​ផ្នែក​​គ្រប់គ្រងនិង​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ តាមរយៈ​ការ​ផ្តល់ជំនួយ​ដោយ​រដ្ឋាភិបាល​អាមេ​រិក នៅពេល​ដែល​​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេ​សកម្ពុជា​​មិន​សូវល្អ។ ​រស់នៅសហរដ្ឋអាមេរិក​​អស់​រយៈ​ពេលជាង​​៨ឆ្នាំ​ លោក អ៊ុំ សំអាន ​ទើ​បតែ​ទទួល​បាន​សញ្ជាតិ​អាមេរិក​ កាល​​ពីចុងឆ្នាំ​២០១២។​ បន្ទាប់​ពី​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ លោក​ អ៊ុំ សំអាន បាន​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជាវិញ ហើយ​ក្នុង​​ឆ្នាំ​២០១៣ លោក​បាន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​មណ្ឌលខេត្ត​សៀមរាប​ហើយ​លោក​ក៏មាន​ឱកាស​ជាប់​ជា​តំណាងរាស្រ្ត​មួយ​រូប​៕ រាយការណ៍បន្ថែម​ដោយ​លោក ស៊ុន ណារិន​

សរសេរមកកាន់ កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com



អាជ្ញាធរចោទលោក អ៊ុំ សំអាន ថាញុះញង់ឲ្យមានចលាចលក្នុងសង្គម

ថ្ងៃចន្ទ ទី11 ខែមេសា 2016, 7:29 pm
http://www.vodtvnews.com

What Next?

Recent Articles

One Response to "អាជ្ញាធរ​ចោទ​លោក​ អ៊ុំ សំអាន ថា​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុងសង្គម"

  1. VengSreng(chorngAhkheit) says:

    កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី

    ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
    ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ