មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ការ​តែងតំាំង​លោក​ ឡុង ឌីម៉ង់​ ថា​ជាប់​ទាក់ទង​ញាតិបក្ខនិយម

នយោបាយ

លោក ​ជុំ សុន្ធរី អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា ​លោក ​ឡុង ឌីម៉ង់ ​និង​លោក​ ឡុង វិសាលោ​​ ​មិន​បាន​ដឹង​ខ្លួន​ជា​មុន​ទេ ​ទាក់ទង​នឹង​​​ការ​តែង​តាំង​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​​នៅ​​សាធារណរដ្ឋ​កូរ៉េ (កូរ៉េ​ខាង​ត្បូង) នេះ។​

រូបឯកសារ៖ លោក ឡុង ឌីម៉ង់ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA អំពីវិធានការការពារកំុឲ្យ​ទឹកភ្លៀងរឺទឹកទន្លេលិចរាជធានីភ្នំពេញ។ (ផន បុប្ផា/VOA)

រូបឯកសារ៖ លោក ឡុង ឌីម៉ង់ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA អំពីវិធានការការពារកំុឲ្យ​ទឹកភ្លៀងរឺទឹកទន្លេលិចរាជធានីភ្នំពេញ។ (ផន បុប្ផា/VOA)


ពិន ស៊ីសុវណ្ណ
12 មេសា 2016
វីអូអេខ្មែរ

ការ​តែងតាំង​ឆ្លង​ស្ថាប័ន​ឲ្យ​លោក ឡុង ឌីម៉ង់ ដែល​ជា​កូន​មន្ត្រី​ជាន់​ខ្ពស់ក្នុង​ក្រសួង​ការ​បរទេស​ ​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅសាធារណរដ្ឋ​កូរ៉េ (កូរ៉េ​ខាង​ត្បូង) នោះ ​ត្រូវ​បាន​សង្គម​ស៊ីវិល​រិះ​គន់​ថា ​បង្ហាញ​លក្ខណៈ​ញាតិ​បក្ខនិយម។ តែ​មន្ត្រី​ក្រសួង​ការបរទេស​ច្រាន​ចោល​ការ​សន្និដ្ឋាន​នេះ។

មន្ត្រី​ក្រសួង​ការបរទេស​បាន​បដិសេធ​ថា ​ការ​តែងតាំង​លោក ​ឡុង​ ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ធ្វើ​ជា​ឯក​អគ្គរាជទូត​របស់​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ​នោះ​មិន​មាន​ទាក់ទង​នឹង​ញាតិ​បក្ខ​និយមរវាង​លោក ​ឡុង ឌីម៉ង់​ និង​ឪពុក​របស់​លោក​គឺ​លោក ​ឡុង វិសាលោ​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​នោះ​ទេ។ ​

លោក​ជុំ សុន្ធរី អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេស ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា ​លោក ​ឡុង ឌីម៉ង់ ​និង​លោក​ ឡុង វិសាលោ ​មិន​បាន​ដឹង​ខ្លួន​ជា​មុន​ទេ ​ទាក់ទង​នឹង​ការ​តែង​តាំង​នេះ។​

«មាន​ការ​លើក​ឡើង​ពី​លើ​បញ្ហា​ហ្នឹង​ច្រើន ​ហើយ​ខ្ញុំ​ក៏​បាន​ឆ្លើយ​បញ្ជាក់​រួច​ហើយ​បាទ! ​ការណ៍​ពិត​ ឯកឧត្តម ​ឡុង​ វិសាលោ​ គាត់​អត់​បាន​ដឹង​ខ្លួន​ទេ​ពី​បញ្ហា​ហ្នឹង។​ គាត់​អត់​ដឹង​ខ្លួន​សោះ»។ ​

លោក​ ឡុង ឌីម៉ង់ ​ដែល​នឹង​ក្លាយ​ជា​ឯកអគ្គរាជ​ទូត​ខ្មែរប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ពេល​ឆាប់ៗ ​បាន​បញ្ជាក់​ថា ​លោក​បានឃើញ​អនុក្រឹត្យ​ និង​ព្រះរាជក្រឹត្យ​ដែល​តែងតាំង​លោក​ភ្លាមៗកាល​ពី​ចុង​សប្តាហ៍នោះហើយ​ ​តែ​លោក​ត្រូវរង់ចាំ​ការ​ព្រមព្រៀង​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ជា​មុន​សិន ​ទើប​លោកទៅ​កាន់​តំណែង​នេះ។ ​

លោក ឡុង ឌីម៉ង់ ថ្លែង​ប្រាប់ VOA ថា៖

«កំពុង​រង់ចាំ​ការណែនាំ​ពី​ក្រសួង​ការ​បរទេស​រួច​សិន។ ​កំពុង​ធ្វើ​នីតិវិធី​ដើម្បីឲ្យខាង​ភាគី​កូរ៉េ​គេទទួល​យក​ហើយ​ ខ្ញុំ​នឹង​ចេញ​ទៅ​ហើយ​ បាទ»។

នៅ​ពេល​សួរ​ថា ​តើ​ឪពុក​របស់​លោក​និង​គ្រួសារ​មាន​ស្នើ​សុំ​ការ​តែង​តាំង​ឬ​យ៉ាង​ណា លោក​និយាយ​ថា​ លោក​រវល់​ ហើយ​បាន​ដាក់​ទូរស័ព្ទ​ចុះ។​

«ខ្ញុំ​ជួប​ភ្ញៀវ​បន្តិច​បង!​ សុំទោស​ចាំ​និយាយ​ថ្ងៃ​ក្រោយ​ទៀត»។​

​ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក ​កែម ឡី ​អ្នក​វិភាគ​ឯករាជ្យ ​និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​យល់​ឃើញ​ថា ​ការ​តែងតាំង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​សំខាន់ៗ​ច្រើន​ធ្វើ​ឡើង​ចំពោះ​មន្ត្រី​ដែលស្មោះស្ម័គ្រ​នឹង​គណបក្ស ​ ​ធ្វើ​សកម្មភាព​ការពារ​គណបក្ស​ និង​ភាគ​ច្រើន​បំផុត​គឺ​ខ្សែ​លោហិត។ «ជា​ទូទៅ​យើង​មើល​ឃើញ​តែ​ខ្សែ​សង្វាក់​កង​ព័ន្ធ​អញ្ចឹង​ទេ ​ការ​តែងតាំង​នោះ ​មិន​មែន​ផ្តោត​ទៅ​លើ​សមត្ថភាព​ទេ។ ​មិន​មែន​អត់​មាន​ទេ​ ក្រសួង​ការ​បរទេស …ថ្មីៗ​ ក្មេងៗ​មាន​សមត្ថភាព​ច្រើន​ណាស់»។​

លោក​បន្ត​ថា ​ការ​តែង​តាំង​ភាគ​ច្រើន​មិន​យោង​តាម​បទ​ពិសោធន៍ និង​គុណភាព​ការងារ​ទេ។​ លោក​មើល​ឃើញ​ថា ក្នុង​ក្រសួង​ការ​បរទេស​មាន​មន្ត្រី​មាន​សមត្ថភាព​ច្រើន ​ហើយ​ការ​តែងតាំង​បែប​នេះ​អាច​នាំ​ឲ្យ​មាន​ការ​បែកបាក់ ​និង​មាន​ការ​អន់ចិត្ត​របស់​លេខា​ទី១ ​លេខា​ទី២​ដែល​មាន​បទ​ពិសោធន៍​នៅ​កូរ៉េ​ខាងត្បូង។​

ដូច​គ្មាន​នេះ​ដែរ លោក ​ជា មុន្នី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​និយាយ​ថា ​ការ​តែង​តាំង​លោក ​ឡុង ឌីម៉ង់ ​មិនមែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ ព្រោះ​នៅ​តាម​ក្រសួង​ មន្ត្រី​ភាគ​ច្រើន​មាន​ខ្សែ​ស្រឡាយ​សាច់​ញាតិ។​

«អ្នក​ដែល​មាន​តួនាទី​ជា​ថ្នាក់​ដឹកនាំ​រដ្ឋ​នៅ​ក្នុង​ក្រសួង​នីមួយៗ​តែងតាំង​កូន​អញ្ចឹង​វា​ធ្វើ​ឲ្យ​មាន​វិប្បដិសារី​ដល់​ឧត្តម​មន្ត្រី​មួយ​ចំនួន​ដែល​នៅ​ក្នុង​ស្ថាប័ន​ហ្នឹង»។

លោក​បន្ត​ថា ​ការ​តែង​តាំង​លោក ឡុង ឌីម៉ង់​ ដែល​ជា​អ្នកនាំ​ពាក្យ​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ឯកអគ្គរាជទូតនេះគឺ​ជា​រឿង​ចម្លែក​ ព្រោះ​ជា​ការ​តែងតាំង​ឆ្លង​ស្ថាប័ន​ ខុស​បទពិសោធន៍ការងារ​ដែល​អាច​ធ្វើ​ឲ្យ​ការងារ​សកម្ម​ក្នុង​ស្ថាប័ន​រដ្ឋ​ ដូចជា​តាម​ក្រសួង​មន្ទីរ​នានា។​

​ទោះជា​យ៉ាង​ណាក្តី ​លោកជុំ សុន្ធរី ​បាន​អះអាង​ថា​ ការ​តែងតាំង​នេះ​សម្រេច​ដោយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ ដោយ​ផ្អែក​តាម​លក្ខណៈ​សម្បត្តិ​ ​ ​ហើយ​ឯក​អគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​ ព្រោះ​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​មាន​ទំនាក់​ទំនង​សំខាន់​ជាមួយ​កម្ពុជា ​ដូច​ជា​នយោបាយ ​សេដ្ឋកិច្ច ​ជា​ពិសេស​ការវិនិយោគទុន ​ទេសចរណ៍ ​ហើយ​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ទីនោះ​ច្រើន។​ ​ឯកអគ្គរាជទូត​នៅ​ទី​នោះ​ត្រូវ​មាន​ចំណេះដឹង​ខាង​ទំនាក់ទំនង​អន្តរជាតិ ​ការទូត ​និង​មាន​ទេព​កោសល្យ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង។​

«នេះ​ជា​លក្ខណៈ​វិនិច្ឆ័យ​ដែល​ថ្នាក់​ដឹកនាំ​យើង​ផ្តោត​ជា​សំខាន់​ក្នុង​ការ​ស្វែងរក​ឯក​អគ្គរាជទូត​ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង ​គឺ​ពុំ​បាន​ផ្អែក​លើ​កត្តា​ណាមួយ​ផ្សេង​ឡើយ ​ឬ​ផ្អែក​ទៅ​លើ​ខ្សែ​ស្រឡាយ​នោះ​គឺ​អត់​មាន​ទេ​ បាទ!»​

ទោះ​ជា​យ៉ាងណា​ក្តី ​អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេសនេះ​បាន​ឲ្យ​ដឹង​ថា​ ការ​តែង​តាំងលោក​ ឡុង ឌីម៉ង់ ធ្វើឡើង​ដោយ​យោង​តាម​សមត្ថភាព​និង​ជំនាញ​ ហើយ​លោក​ ឡុង ឌីម៉ង់ ​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ខាង​ទំនាក់​ទំនង​អន្តរជាតិ​នៅ​ប្រទេស​បារាំង។ ​លោក​ឲ្យ​ដឹង​ថា​ ភាគី​កម្ពុជា​បាន​ធ្វើ​ការតែងតាំង​លោក​ ឡុង ឌីម៉ង់ ​ចប់​សព្វគ្រប់ ​ហើយនៅ​ចាំ​តែ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​តែប៉ុណ្ណោះ។​

លោក ​ឡុង ឌីម៉ង់ ​ត្រូវ​បាន​តែងតាំងជំនួស​លោក​ ស៊ុត ឌីណា ​ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួនកាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា ពី​បទ​សង្ស័យ​ថា ​ពុករលួយ​ ហើយ​មាន​លុយ​ជាង​៧​លាន​ដុល្លារ ​និង​មាស​ជាង​១២​គ.ក្រ.។ ​លោក ​ស៊ុត ឌីណា​ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ ព្រៃ​ស ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មេសា។ ​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ និង​បទ​រំលោភ​អំណាច​ដែល​អាច​ឲ្យ​លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ ​បើ​តុលាការ​រក​ឃើញ​ថា ​លោក​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់៕


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ការ​តែងតំាំង​លោក​ ឡុង ឌីម៉ង់​ ថា​ជាប់​ទាក់ទង​ញាតិបក្ខនិយម"

  1. VengSreng(chorngAhkheit) says:

    កណ្ឌួយម៉ែឣាយូកូងបាតផ្សារ ហ៊ុន សែន មីសំផឹងឣស់សាច់ប៊ុនរ៉ានីហើមកណ្ឌួយប៉ុនពាង
    ————————————————
    ឣាខ្វាក់មេចោរប្លន់រំលោភរួចសំលាប់ប្រពន្ធគេ យកកន្សែងជនរងគ្រោៈ ជូតទឹកក្តដ៏ឣប្បលក៏របស់វា ជាប់ទឹកក្តនៅនឹងកន្សែងនោៈជាភស្ថតាង ពេលថ្ងៃឣន្សារវាមកដល់ គេនឹងឣោយវាសាប់ក្តខ្លួនវាជាសាធារណះយកទឹកក្តដ៏ឣប្បលក៏របស់វា ទៅព្រាបធាបជាមួយនឹងកន្សែងជនរងគ្រោៈ ដើម្បីបញ្ជាក់កាពិត កន្សែងនឹងកំណាពស្នេហ៏ដ៏ថោកទៀបរបស់វាត្រូវបានគេរក្សារទុកយ៉ាងប្រយត្ន័
    Ah kvac Hun Sen has a daughter with Him Sivorn and Me sampheung Bun Rany wanted to kill her too
    ———————————————
    ចុះសាដាមនឹងកាដាហ្វី មិនដែលថាខ្ជិលធ្វើរពីកាលណាម៉េចក៏នៅតែងាប់ឣន្តរធាន?
    ចុះម៉ែឪហែងមិនដែលថាខ្ជិលរស់ឣែណា មិចក៏នៅតែ តៃហោងឣន្តរធានចុះ? ម៉ែឪហែងកើតជាសត្វនរក ច្រាស់ ឣាចម៏ ទឹកនោមឣញនឹងសំឡីឣណាមយ័យួនបស់ក្នុងទន្លេររ៉ាល់ថ្ងៃ ហាហា….

    ———————————-

    និយាយខុសហើយឣាខ្វាក់គេពុះក្បាលទាំងរស់ ប្រជាជនខ្មែរស្ឣប់ខ្ពើមនឹងប្រឆាំងហែងនឹងហើយជាងគេ ព្រោៈហែងជាមេក្បត់ជាតិបំរើផលប្រយោជន៏យួនឨនក្បាលដាក់ប្រទេសឨយយួនត្រួតត្រាកាត់ទឹកដីខ្មែរឨយយួន បង្ហូរយួនចូលសស្រុកខ្មែរតាមចិត្ត ឨយយួនកាន់ដំណែងធំៗរៀតត្បាតពេញស្រុកខ្មែរ ស្តាប់បញ្ជាជំនាញការយួនប្រចាំការនៅក្នុងប្រទេសនឹងនៅហាណូយឨយ យួនការពារឣំណាចឨយជាថ្នូឨយយួនលើកបន្តុបយកបុណ្ណសក្ក័ ឣំណាច ផ្តាច់ការ ពុករលួយលួចលុយទ្រព័សម្បត្តិជាតិមហាសាលធ្វើរជារបស់ខ្លួននឹងគ្រួសារបក្បពួក រំលោភសទ្ធិមនុស្សសំលាប់ខ្មែរស្នេហ៏ហាជាតិ ស្មានតែខ្មែរមើលមិនយល់សារជាតិរបស់ឣាឣែងឬ?

    ————————————–

    កាលពីសមយ័ឣាពត ពេលមីសាមហៀង រវល់ប្រជំុ ធ្វើរថ្នាំឣាចម៏ទន្សាយ ឨយប្រជាជនលេប មីកញ្ចាស់សៀងលី កាលនុះមេម៉ាយហើយ តែនៅក្មេងដែរ មានតណ្ហាក្រាស់ បានបបួលឣាខ្វាក់ លបសាហាយជាមួយគ្នាជារើយៗ រី ឣែ មីសាមហៀង វិញបានដឹងហើយ តែមិនដឹងធ្វម៉េច ក្រោយៗមក ឣាខ្វាក់ ដេកកណ្តាល វាលូកប៉ុមពីត មីសាមហៀងផង រួចបែរទៅទរក្តិតយាយ សៀងលី

    ឣាមេចោរកញ្ចាស់ ហុននៀង ប្រាប់ មីសាមហៀងថា បើចង់ធ្វើរ កូនប្រសារឣញ លុះត្រាតែហងឣែងបៀមក្តឣញ បើមិនបៀមទេ ឣញប្រាប់ ឣាណាល់(ឣាខ្វាក់) ឣោយលែងហងឣែងចោល មីសាមហៀងកំពុងតែចង់ស្រាប់ ក៏បៀមទៅ មីសាមហៀង
    ក៏ឧស្សារហ៏ លួចចុយជាមួយលោកសង្ឃនៅវត្តជំពុះក្ឣែក ច្រើនតែនៅថ្ងៃសិលនៅក្នុងបន្ទប់ ដោយយកលេសថារៀនធម៏ ឬស្រោចទឹក មីសាមហៀង ចង់សិចផង ណាមួយគិតថាឣាខ្វាក់ក៏មានស្រីដែរ

  2. people says:

    this king dom of veitcong slave is owned by mafia hun-sen and his group so no wonder if mr sen wanted somebody to work anywhere is up to him ‘ and who ever know how to knell down in front of big boss get reward.No law ‘ in this country’ the law come out from the mouth of mr one eye man.GOD bless all cambodian people’