អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ថ្កោលទោស​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន

ដោយ យ៉ង ចាន់តារា
2016-04-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រ៊ែដ អាដាម ២០១៥ ៨៥៥
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ Photo: RFA<

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​លើក​ឡើង​ដូចៗ​គ្នា​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដោយ​អាជ្ញាធរ​កម្ពុជា គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។ ពួក​គេ​អំពាវនាវ​ឲ្យ​ដោះ​លែង លោក អ៊ុំ សំអាន និង​ទម្លាក់​ចោល​ទាំង​ស្រុង​នូវ​បទ​ចោទ​ទាំងឡាយ​ទៅ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ។ ទោះ​យ៉ាង​នេះ​ក្តី ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក អ៊ុំ សំអាន បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដែល​លោក​មិន​អាច​លើកលែង​ឲ្យ​បាន។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ហៅ​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន នៅ​ពេល​នេះ ថា​ជា​ការ​រំលោភ​ច្បាប់ និង​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។

តាម​រយៈ​សារ​អេឡិចត្រូនិក​មក​កាន់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ មេសា លោក ប៊្រែដ អាដាម ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង លោក អ៊ុំ សំអាន និង​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ៖ «គាត់​គួរ​តែ​ត្រូវ​បាន​ដោះលែង​ភ្លាមៗ ហើយ​ការ​ផ្ដន្ទាទោស និង​ការ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ទាំងអស់​ប្រឆាំង​នឹង​រូប​គាត់ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត​ត្រូវ​តែ​បញ្ចប់។ ម្ចាស់​ជំនួយ​គួរ​តែ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ថា ការ​ធ្វើ​បែប​នេះ​វា​ល្មម​បញ្ចប់​ហើយ វា​ល្មម​គ្រប់គ្រាន់​ហើយ ហើយ​ដរាប​ណា​ការ​រំលោភ​បំពាន​ទាំង​នេះ​នៅ​តែ​បន្ត ពួក​គេ​នឹង​ចាប់​ផ្ដើម​គិតគូរ​ពី​ការ​កាត់​ផ្តាច់​ជំនួយ និង​បន្ទាប​ទំនាក់ទំនង​ជាមួយ​កម្ពុជា»

ចំណែក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ថ្កោលទោស​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ដែរ។

អ៊ុំ សំអាន ២០១៦ ៨៥៥
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន (អាវ​ស) ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of VOD


មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក (ADHOC) អង្គការ​ខុមហ្វ្រែល (Comfrel) និង​អង្គការ ១០ ផ្សេង​ទៀត ហៅ​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ថា​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ធានា​នូវ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ និង​ជា​សញ្ញា​បង្ហាញ​ពី​លំហ​លទ្ធិប្រជាធិបតេយ្យ​រួម​តូច និង​ការ​មិន​ទទួល​យក​នូវ​នយោបាយ​បែប​ពហុបក្ស​នៅ​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ មេសា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ យល់​ឃើញ​ថា ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន គឺ​ជា​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​ទៅ​លើ​គណបក្ស​ប្រឆាំង ហើយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​គ្មាន​ការ​អត់ឱន​ទៅ​លើ​គណបក្ស​ប្រឆាំង​បែប​នេះ គឺ​ជា​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង លោក អ៊ុំ សំអាន ជា​បន្ទាន់ ហើយ​ត្រូវ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងឡាយ​ប្រឆាំង​រូប​លោក។

ជុំវិញ​រឿង​នេះ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រួសារ​យោធិន​ពិការ​នៅ​ខេត្ត​សៀមរាប ព្រឹក​ថ្ងៃ​ទី​១២ មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​ត្រូវ​តែ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ព្រោះ​តំណាង​រាស្ត្រ​រូប​នេះ ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។ លើស​ពី​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ថា លោក​នឹង​ចាប់​ខ្លួន​អ្នក​ណា​ក៏ដោយ​ដែល​នៅ​និយាយ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ទោះ​បី​ជា​បុគ្គល​នោះ​មាន​តួនាទី​ជា​អ្វី​ក៏ដោយ៖ «ខ្ញុំ​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ប៉ុន្តែ​និយាយ​ពី​ផ្លូវ​ច្បាប់ គ្មាន​ការ​ចាំបាច់​ដើម្បី​មក​ផ្ទៀងផ្ទាត់​បែប​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា យល់​អំពី​ទឹក​ដី​កម្ពុជា នៅ​សល់​ប៉ុនណា។ ចូល​ទៅ​ដល់​រដ្ឋសភា អត់​មាន​និយាយ​រឿង​ដក ឬ​មិន​ដក​អភ័យ​ឯកសិទ្ធិ​នោះ​ទេ ព្រោះ​ចាប់​ក្នុង​បទល្មើស​ជាក់ស្តែង គឺ​មាន​តែ​ទៅ​សួរ​សភា​ថា​ដំណើរ​ការ​ក្តី​នេះ​ទៅ​មុខ​ទៀត ឬ​អត់?»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម៉ោង​ជាង ១២ យប់​ថ្ងៃ​អាទិត្យ ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា គឺ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​លោក​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក វិញ។ លោក អ៊ុំ សំអាន ជា​តំណាង​រាស្ត្រ​មួយ​រូប​ដែល​និយាយ​មិន​សំចៃ​មាត់​អំពី​រឿង​ព្រំដែន និង​ផែនទី​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង ពិសេស​បញ្ហា​ព្រំដែន និង​ផែនទី​រវាង​កម្ពុជា និង​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ថ្កោលទោស​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន"

  1. people says:

    Cambodia is in the cage of mr sen’ .mr HUN-SEN is P-M of cambodia ‘he used to be a commander of khmer rouge in pol-pot time and he used to killed a lot of people’ followed the order of veitcong’.cambodian people never live in peaceful or happy time since veitcong spread the war to cambodia 1970 .cambodian people never have justice in the dark time(pol-pot) because of the plan of communist HO CHI MINH who wanted indochina in his hand.now cambodia and her people living in the cage of communist man (hun-sen) who can do anything in the country.Youn-veitcong prepare everything to swallow cambodia since 1979 but cambodian people sacrifice their life to rescue the country from veitcong till got PARISH ACCORD but veitcong dog not agree to give power to the winner so have to share the position that no other country in the world had.since 1993 veitcong start to make trouble and ask stupid king si haknouk to kick U-N out of cambodia .After U-N out veitcong and veitcong dogs try to make trouble with RANAROTH (1P-M) then lead to do the coup and killing all the nationalist and soldiers who fight for the country ,then veitcong dogs control everything ,election,sign the new illegal treaties and gave tral island ,sea area,land lease to veitname (the master of veitcong)and bury parish accord then election every time they just took the seat what ever they wanted because they control ,then veitcong dog tell the world we did fair election ,then they try to cheated international that cambodia is democracy but the fact is controlled by communist veitcong dog and followed veit-master .we are cambodian people appeal to international to help us because cambodian people living in the cage of communist veitcong dog.all cambodian people must wake up and vote to CNRP to rescue our country from veitcong dog because U-N spend $2 billion to make democracy but not work. GOD bless all cambodian people’

  2. ?? says:

    justice will reveal for our country and it’s people . this group of genocidal is continuous to take Cambodian life and making too much problem for this nation. no though HUN SEN and his followers is a nation traitor . HUN SEN is an uneducated dog of VN he acting like a great GOD for this tiny hole. of cause he and his group was involving in the killing field . they did kill Cambodian and blame it to each other. a sauce from some people who had live in PHNOM PEN said VN spy was every where in Cambodia even those Vietcong did not even inter in Khmer capital yet those Vietcong spy was already celebration in Phnom pen . my question to all Cambodian is?? on this point what was it mean in those dome day . after that my research found out when VN took over the capital and pushed POL POT to the border of THAILAND those VN took every thing that is valuable to their country. their plane was to take over our nation but it’s too bad international community could not let those VN to eliminated the other nation. please remember even we have international community protecting us this VN spy still use their policy to hurt our nation

  3. CountryStudent says:

    U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
    They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries

    The United State government must not grant U.S visa to both Hun Sen and Hun manet.
    Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years

    Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
    My point is please don’t let him get away from the U.S system of justice

  4. ?? says:

    I feel so sad on young and good educated Cambodian that bagging for peace and democracy in his home town. please do not give up your dream for your whole nation at the same time do not forget yourself of walking in to those evil trap that can harm you. I can not believing that justice can be serve for no one in Cambodia right now . every thing they are trying to do is to translate the constitution to suit their wrong doing and also changing constitution to suit their dictator regime. right now it seem to be world politician are keeping their eyes on Cambodia. they do not want to see another devastation in this nation again . it is very cruelty and costly to the international community.as I remember the word preventing is better then fixing be come a great meaning to all Cambodian . I do not want to see the killing field come to this nation again. peaceful change is my ideal to our poor nation.