ឯកអគ្គរដ្ឋទូតអាមេរិកជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ជាមួយរដ្ឋមន្ត្រី​បរិស្ថាន​

ដោយ លោក អុិត សូធឿត​​ | ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០១៦​ | ម៉ោង 6:47 PM
http://vodhotnews.com

បរិស្ថាន | អភិបាលកិច្ចល្អ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក William A. Heidt នាពេល​កន្លង​ទៅ


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​ប្រទេស​កម្ពុជា​លោក William A. Heidt នឹង​​ចូលរួម​ជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ជាមួយ​មន្ត្រី​កម្ពុជា ដោយបំណងនៃ​ដំណើរតាមឧទ្ធម្ភាគចក្រនេះត្រូវ​គេ​​អះអាង​ថា​ដើម្បីលើកកម្ព​ស់ការយល់ដឹងពី​ការបំផ្លាញព្រៃឈើ និង​បង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ស្ថានទូតអាមេរិកប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅក្នុងដំណើរមើល​ព្រៃឡង់​តាម​ឧទ្ធម្ភាគចក្រនេះ​មានការ​ចូលរួម​ពី​លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាល​ព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ តំណាងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក​សំរាប់ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ក៏ចូលរួមផងដែរ ជាផ្នែកមួយ​នៃគំរោងគាំទ្រព្រៃឈើ និងជីវសាស្រ្តចំរុះ ដែលអនុវត្ត​ដោយ​អង្គការ Winrock International ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា បំណងនៃដំណើរតាមឧទ្ធម្ភាគចក្រនេះគឺដើម្បីលើកកម្ពស់​ការយល់ដឹងលើការបំផ្លាញព្រៃឈើ និង​បង្កើនការគាំទ្ររបស់រដ្ឋាភិបាល ក្នុងការការពារព្រៃឈើ។ សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា ការទៅ​ជួបគ្នានៃផ្នែកក្រសួងបរិស្ថាន ក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់ និងនេសាទ ហើយនិងក្រសួងមហាផ្ទៃជួយបង្ហាញឲ្យ​ឃើញការគាំទ្រ និងកិច្ចសហប្រតិបតិ្ត​ការ​អន្តរក្រសួងក្នុងការការពារព្រៃឡង់។

ស្ថានទូត​អាមេរិកបញ្ជាក់​ថា ​លោក ​ William A. Heidt នឹង​ត្រឡប់​មកភ្នំពេញ​​វិញ​នៅថ្ងៃ​ចន្ទ ទី១៨ ខែ​មេសា ឆ្នាំ ២០១៦ ដោយចុះចត​នៅម៉ោង ១១:៣០ នាទីព្រឹក នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel។

សេចក្ដី​ប្រកាសព័ត៌មាន​ឲ្យដឹង​ដែរ​ថា បន្ទាប់ពីចុះចតនៅរាជធានីភ្នំពេញ លោក Heidt និងមន្រ្តីកម្ពុជានឹងធ្វើសន្និសីទសារ​ព័ត៌មានខ្លីមួយ៕

សរសេរមកកាន់ លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

One Response to "ឯកអគ្គរដ្ឋទូតអាមេរិកជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ជាមួយរដ្ឋមន្ត្រី​បរិស្ថាន​"

  1. ?? says:

    please help our nation by pin point the truth that was happen and continuous never ending. as you know this poor nation is in state of devastation . our nation have been lead by a group of mafia that will lead this poor nation to another human disaster . this group of fake democracy is continuous to manipulate our nation in very cases. as we knew and international community knew HUN SEN is a dictator hiding under democracy flag just to make miserable for our people. we ask nothing more then a real democracy that our people can have peace and prosper in our dirty land that it used to be. please reform this sad nation in to a place that can be safe for our people to live in. I will be happy to see UNITED STATE is more involving in the political nightmare in Cambodia. thank for your best consideration in our nation problem