ដោយ យាង សុជាមេត្តា
2016-05-16
RFA

សេចក្ដីសម្រេចរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។ Screenshot
![]()
គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ឧសភា បណ្ដេញសមាជិករបស់ខ្លួនម្នាក់នៅសហរដ្ឋអាមេរិក ចេញពីបក្ស។ ក្នុងសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិ ចុះហត្ថលេខាដោយអនុប្រធានគណបក្ស លោក កឹម សុខា សម្រេចបញ្ចប់សមាជិកភាពលោក យ៉ង់ ណុយ ហៅ Brady Young ពីសមាជិកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ាខាងត្បូង។ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ការបញ្ចប់សមាជិកភាពនេះ ដោយផ្អែកលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស។
បើទោះជាគណបក្សសង្គ្រោះជាតិ មិនបញ្ជាក់ពីមូលហេតុនៃការបញ្ចប់សមាជិកភាពលោក យ៉ង់ ណុយ ក្តី ប៉ុន្តែគេដឹងថា លោក យ៉ង់ ណុយ ហៅ Brady Young កាលពីពេលថ្មីៗនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកនិយាយថា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសរបស់អ្នកនយោបាយវៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) ជាមួយភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី។
ការសរសេរលើទំព័រហ្វេសប៊ុករបស់លោក យ៉ង់ ណុយ បានធ្វើឲ្យលោក ហ៊ុន សែន ខឹងសម្បារយ៉ាងខ្លាំង ហើយចោទប្រកាន់បក្សប្រឆាំងថាជាអ្នកនៅពីក្រោយរឿងនេះ។ លោក ហ៊ុន សែន ថែមទាំងព្រមានថា បើនរណាមិនឲ្យគ្រួសារលោកបានសុខ លោកក៏មិនឲ្យអ្នកនោះបានសុខដូចគ្នា។
ភ្លាមៗក្រោយការព្រមានរបស់លោក ហ៊ុន សែន បក្សប្រឆាំងបានចេញសេចក្តីថ្លែងការណ៍អះអាងថា ខ្លួនមិនបាននៅពីក្រោយរឿងនេះឡើយ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនជឿការអះអាងរបស់បក្សប្រឆាំងនោះទេ ហើយទាមទារឲ្យបក្សប្រឆាំងថ្កោលទោសចំពោះអ្នកប្រព្រឹត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីរដ្ឋាភិបាលថាតុលាការអាមេរិកគ្មានយុត្តាធិការកាត់ទោសលោក ហ៊ុន ម៉ាណែត
- លោក ហ៊ុន ម៉ាណែត មិនបានចូលបំភ្លឺតុលាការអាមេរិកនោះទេ
- លោក ហ៊ុន ម៉ាណែត អះអាងថាមិនទាន់ឃើញពាក្យប្ដឹងលោកនៅអាមេរិកនៅឡើយ
- សម្រង់ព័ត៌មានអាមេរិកនិងកាណាដាស្ដីពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត
- មន្ត្រីរដ្ឋាភិបាលថាមិនបារម្ភចំពោះពាក្យបណ្ដឹងប្រឆាំងលោក ហ៊ុន ម៉ាណែត នៅអាមេរិក
- សហគមន៍ខ្មែរនៅអាមេរិកនិងកាណាដាគ្រោងធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន ម៉ាណែត
- មេធាវី៖ លោក ហ៊ុន ម៉ាណែត មានរយៈពេល៣០ថ្ងៃទៅឆ្លើយនៅតុលាការអាមេរិក
- មន្ត្រីរដ្ឋាភិបាលកម្ពុជាចាត់ទុកការប្ដឹងលោក ហ៊ុន ម៉ាណែត ថាធ្វើឡើងដោយស្រមើស្រមៃ
- អ្នកសិក្សាសង្គមថា លោក ហ៊ុន ម៉ាណែត ពុំសមទទួលបានរង្វាន់កិត្តិយសភាពជាអ្នកដឹកនាំ
- ភរិយាលោក មាជ សុវណ្ណារ៉ា ប្ដឹងលោក ហ៊ុន ម៉ាណែត ពីបទធ្វើទារុណកម្មឃុំឃាំងខុសច្បាប់
If there is enough evident to prove Mr. Brady Young violate the internal party policy, I thing this is the right move by the CNRP. Now it is time for CNRP to be more mature when deal with internal and external issues; it should be more open and transparent.
CNRP should be more professional and don’t afraid to take the criticism from public and your members; Nowadays people are care about what is right and what is wrong. You can build your confident among the public and your members by doing the right thing . By naturalize your party with public, you eliminate your weakness from external poison.