អ្នកភូមិជិត៣០០គ្រួសារនៅក្រុងសៀមរាបស្នើឲ្យតភ្ជាប់ភ្លើងរដ្ឋចូលភូមិ

ដោយ លោក បូ សាវី​​ | ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦​
http://vodhotnews.com

អភិបាលកិច្ចល្អ

ពលរដ្ឋជិត៣០០គ្រួសារ ស្នើអាជ្ញាធរ តបណ្ដាញភ្លើងរដ្ឋចូលភូមិ ខណៈពលរដ្ឋទាំងនោះនៅឆ្ងាយពីអគ្គិសនីខេត្ដប្រហែល១០គីឡូម៉ែត្រ (រូបភាពដោយ បូ សាវី)


ប្រជាពលរដ្ឋជិត៣០០គ្រួសារនៅសង្កាត់ជ្រាវក្រុងសៀមរាបស្នើឲ្យអាជ្ញាធរតបណ្ដាញអគ្គិសនីរដ្ឋចូលដល់ភូមិពួកគេ ដោយអះអាងថាភ្លើងឯកជនមានតម្លៃថ្លៃ ខណៈអ្នកភូមិផ្សេងទៀតនៅក្បែនោះមានភ្លើងរដ្ឋប្រើហើយ។

ពលរដ្ឋនៅភូមិវាលនិងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ប្រាប់វីអូឌីប្រហាក់ប្រហែលគ្នាថា អ្នកភូមិបានប្រើប្រាស់ភ្លើងឯកជនជាច្រើនឆ្នាំមកហើយដែលពួកគេអះអាងថាអគ្គិសនីឯកជននេះតម្លៃ១៥០០រៀលមួយគីទ្បូវ៉ាត់ម៉ោង។ ពលរដ្ឋត្អូញត្អែរថា ការប្រើប្រាស់ភ្លើងឯកជននោះទៀតកុងទ័រគីឡូវ៉ាត់ក៏ដើរលឿនខុសប្រក្រតីនិងដាច់ភ្លើងញឹកញាប់ផងដែរ។ ពួកគាត់បន្ថែមថាអាជ្ញាធរមូលដ្ឋានមិនដែលខ្វល់ពីទុក្ខលំបាករបស់ពួកគាត់ឡើយ ទើបពួកគេប្រមូលស្នាមមេដៃ ស្នើឲ្យអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធជួយតបណ្ដាញភ្លើងរដ្ឋដែលមានចំងាយមិនដល់១០គីឡូម៉ែត្រពីអគ្គិសនីសៀមរាបផងនោះចូលភូមិរបស់ពួកគាត់ដើម្បីជួយកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារ ខណៈដែលភូមិក្បែៗនោះប្រើប្រាស់ភ្លើងរដ្ឋតម្លៃជាង៧០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ពួកគេនិយយាយថា៖ “ដោយសារភ្លើងឯកជនថ្លៃពេកប្រជាជនពិបាកអត់ទទួលយកបាន ចង់បានរដ្ឋធូរបន្ដិច យូរហើយអត់មាននរណាខ្វល់ ចា៎មួយគីឡូ១៥០០រៀលដាច់ញឹកញាប់ ជួនកាលមួយយប់៦ទៅ៧ដងងាកដាច់ងាកដាច់កុងទ័របង្វិលលឿនណាស់ចា៎ ខ្ញុំធ្លាប់ប្រើ៣ទៅ៤ម៉ឺនឡើង៧ទៅ៨ម៉ឺនអំពាវនាវឲ្យរដ្ឋឆាប់ចូលមក

ករណីនេះប្រធានអគ្គិសនីខេត្ដសៀមរាបលោក គង់ ពុទ្ធី មានប្រសាសន៍ថា លោកមិនទាន់ទទួលលិខិតស្នើនោះនៅឡើយទេ ប៉ុន្ដែលោកថានៅតំបន់នោះមន្ដ្រីជំនាញបានធ្វើការសិក្សារួចហើយ។ លោកបន្ដថា៖ “អូ! នៅកន្លែងហ្នឹងប្រហែលជាពួកខ្ញុំចុះទៅពិនិត្យរួចហើយ

ចៅសង្កាត់រងទី២ សង្កាត់ជ្រាវ ក្រុងសៀមរាប លោក ពេជ្រ រិទ្ធិ ឲ្យដឹងថាសង្កាត់ជ្រាវមានពលរដ្ឋរស់នៅចំនួន៧ភូមិដែលស្មើជាង២៥០០គ្រួសារ ប៉ុន្ដែលោកថាពួកគេមានបណ្ដាញអគ្គិសនីរដ្ឋប្រើប្រាស់តែតែ២ភូមិប៉ុណ្ណោះ ខណៈដែលសង្កាត់នេះនៅឆ្ងាយពីអគ្គិសនីរដ្ឋប្រហែល១០គីឡូម៉ែត្រ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

4 Responses to "អ្នកភូមិជិត៣០០គ្រួសារនៅក្រុងសៀមរាបស្នើឲ្យតភ្ជាប់ភ្លើងរដ្ឋចូលភូមិ"

  1. អ្នកជំនាញខាងសិក្សាគំរោងពង្រីកបណ្ដាញចែកចាយខ្សែចរន្តអគ្គិសនីនៃអគ្គិសនីកម្ពុជា។សូម

    ចុះទៅពិនិត្យមើលឲ្យបានដល់ទីកន្លែងភូមិដ្ឋានរបស់ប្រជាពលរដ្ឋកំពុងរស់នៅផង កុំសិក្សាធ្វើ

    គំរោងអង្គុយគូររូបយកខ្នាតតាមដងផ្លូវរបស់ផែនទី Google ដោយសារមានតំបន់មួយចំនួន

    មិនបានស្ថាបនាដាក់បង្គោលខ្សែភ្លើងឲ្យបានចំទីកន្លែងភូមិដ្ឋាន ដែលមានមនុស្សរស់នៅ គឺ

    បានស្ថាបនាដាក់បង្គោលខ្សែភ្លើងនៅតាមវាលស្រែស្រូវមានជំរៅ ដែលត្រី ក្ដាម ខ្យង កង្កែប …

    វាមិនត្រូវការអគ្គិសនីយកទៅប្រើប្រាស់ឡើយ។ ឬមួយក៏មានបុគ្គលជាអ្នកសិក្សាគំរោងត្រូវរូវគ្នា

    ជាមួយនឹងម្ចាស់ដីធ្លីជាអ្នកមានទ្រព្យសម្បត្តិច្រើនចង់ឲ្យដីធ្លីមានតម្លៃហាងឆេងខ្ពស់ដោយសារ

    មានបណ្ដាញអគ្គិសនី ទេដឹង ? ។នៅប្រទេសខ្មែរ អ្នកមានអំណាចពិតជារស់នៅបានស្រួលមែន !៕

  2. ប្រជាពលរដ្ឋ says:

    ប្រជាជនរស់នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ម្តុំអតីតផ្អះសំណាក់ក្បាលក្របី ផ្លូវចូលទៅបន្ទាយទួលក្រសាំងសម្តេចហ៊ុន សែន មុខសាលាប
    ឋមសិក្សាខ្ពប់វែង) ក៏គ្មានបង្គោល និងភ្លើងអគ្គិសនីរបស់រដ្ឋដែរ។ សំណូមពរដល់មន្តី្រពាក់ព័ន្ធ ជាពិសេស មន្ត្រីអគ្គីសនី​ ជួយដោះស្រាយផង សូមអរគុណទុកជាមុន ពីប្រជាពលរដ្ឋម្នាក់រស់នៅទីនោះ

  3. ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ( says:

    ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ( តាមបណ្តាយផ្លូវចូលបន្ទាយសម្តេចហ៊ុន សែន ទួលក្រសាំង ចេញពីមុខសាលាបឋមសិក្សាខ្ពប់វែងទៅ) គ្មានបង្គោល និងភ្លើងអគ្គិសនីរបស់រដ្ឋទេ ទាល់តែងតបណ្តាញភ្លើងពីផ្លូវធំ (ផ្លូវស្ពានព្រែកសំរោង ) អូសខ្សែរាប់រយម៉ែត្រ ទើបបានប្រើអគ្គិសនីរបស់រដ្ឋ។ ពួកគាត់សំណូមពរដល់មន្រ្តីពាក់ព័ន្ធ ជាពិសេស មន្តី្រអគិ្គសនី ជួយដោះស្រាយបញ្ហានេះផង ដើម្បីឲ្យបានប្រើប្រាស់អគ្គិសនីរបស់រដ្ឋនឹងគេ សូមអរគុណទុកជាមុន៕

  4. Anonymous says:

    ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ( តាមបណ្តាយផ្លូវចូលបន្ទាយសម្តេចហ៊ុន សែន ទួលក្រសាំង ចេញពីមុខសាលាបឋមសិក្សាខ្ពប់វែងទៅ) គ្មានបង្គោល និងភ្លើងអគ្គិសនីរបស់រដ្ឋទេ ទាល់តែងតបណ្តាញភ្លើងពីផ្លូវធំ (ផ្លូវស្ពានព្រែកសំរោង ) អូសខ្សែរាប់រយម៉ែត្រ ទើបបានប្រើអគ្គិសនីរបស់រដ្ឋ។ ពួកគាត់សំណូមពរដល់មន្រ្តីពាក់ព័ន្ធ ជាពិសេស មន្តី្រអគិ្គសនី ជួយដោះស្រាយបញ្ហានេះផង ដើម្បីឲ្យបានប្រើប្រាស់អគ្គិសនីរបស់រដ្ឋនឹងគេ សូមអរគុណទុកជាមុន៕