ដីសម្បទាន​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​របស់​​​លោក​​​ ទ្រី ភាព នៅ​​​តែដំណើរ​​​ការ​​​​​​ដដែល​​​

ខេមបូឌា ដេលី

អនុក្រឹត្យ​​​ផ្លូវ​​​ការ​​​មួយ​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​ខែ​មុន​​​បាន​​​បង្ហាញ​​​ថា លោក​ ទ្រី ភាព​ ឈ្មួញ​​​ឈើ​​​​​​ដែល​​​មាន​​​​​​ទ្រព្យ​​​សម្បត្តិ​​​ស្ដុកស្ដម្ភ​​​និង​​​​ខ្នង​​​ក្រាស់​​​​​​​មិន​​​ដែល​​​ប្រគល់​​​ដី​​​ីស​​​ម្បទាន​របស់ខ្លួន​​​​ដែល​​​រដ្ឋាភិបាល​​​ផ្តល់​​​ឲ្យ​​​ចំនួន​​​២​​​កន្លែង​​​នៅក្នុង​​​ឧទ្យាន​​​​ជាតិ​​​វីរជ័យ​​​មកវិញ​​​​ ដូចដែល​​​​​​ក្រសួង​​​បរិស្ថាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ប្រគល់​​​ឲ្យ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ឡើយ។

កាល​​​ពី​​​ខែ​​​មករា​ ​ឆ្នាំ​​​មុន​​​ ក្រសួង​​​បាន​​​ប្រកាស​​​​​​ថា ខ្លួ​​​ន​​​បាន​លុប​​​ចោល​​​កិច្ច​​​សន្យា​​​នៃ​ដី​​​សម្បទាន​​​ ​​​សេដ្ឋកិច្ច​​​ចំនួន​​​២៣​​​កន្លែង​​​នៅ​​​ទូទាំង​​​ប្រទេស​​​ដែល​​​​រំលោភ​​​កិច្ច​​​សន្យា​​​​​​​​​​ ប៉ុន្តែ ក្រសួង​​​បាន​បដិសេធ​​​​​​មិន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​ឡើយ​​​។​​​ស្រប​​​ពេល​​​ដំណាល​​​គ្នា​​​នោះ​​ដែរ ​ក្រសួង​​​បាន​​​​​លើកឡើង​ថា ដី​​​សម្បទាន​​​​សេដ្ឋកិច្ច​​​ចំនួន​​​៣​​​កន្លែង​​​ផ្សេង​ទៀត​ត្រូវ​​​បាន​​​ម្ចាស់​​​​របស់​វា​ប្រគល់​​​​​​មក​​​វិញ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត។ វា​​​គឺ​ជា​​​ផ្នែក​​​នៃ​ការ​​​ពិនិត្យ​​​ឡើងវិញ​ទាំង​​​ស្រុង​​​លើ​​​ដី​​​សម្បទាន​​​​​​ដែល​​​លោក​​​ ហ៊ុន សែន បាន​​​ចេញ​​​បទ​​​បញ្ជា​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ឲ្យ​​​បោស​​​​​​សម្អាត​​ម្ចាស់​​​មុខ​​​រឹង​​​ដែល​​​រំលោភ​​​បំពានកិច្ចសន្យា​​​។

ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​២​​​កន្លែង​​​ក្នុង​​​ចំណោម​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​៣​​​កន្លែង​​​ដែល​​​គេ​​​សន្មតថា ត្រូវ​​​បាន​​​ប្រគល់​​​មក​​​វិញ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​នោះ គឺ​​​ជា​​​របស់​​​លោក ​​​ទ្រី ​​​ភាព ក្នុង​​​នោះ​​​គឺ​​​ដី​​​ទំហំ​​​៩.៧០៩​​​ហិកតា​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​ហ៊ុន ទ្រី ភាព អាហរ័ណ​​​នីហរ័ណ​​​ និងដី​​​ទំហំ​​​៩.១៤៦​​​ហិកតា គ្រប់​​​គ្រង​​​ដោយ​​​តំបន​​​់សេដ្ឋកិច្ច​​​ពិសេស​​​ថ្ម​​​ដា​​​ MDS ជា​​​បុត្រ​​​សម្ព័ន្ធ​​​នៃ​​​ក្រុម​​​ហ៊ុន MDS Group ​​​របស់​​​ឈ្មួញ​​​ឈើ​​​រូប​​​នេះ។ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​មាន​​​ទី​​​តាំង​​​ស្ថិត​​​នៅក្នុង​​​ឧទ្យាន​​​​​​ជាតិ​​​វីរ​​​ជ័យ​​​ ដែលស្ថិតនៅ​ប៉ែក​​​ឦសាន​​​ ​​​ខេត្ត​​​រតនគិរី​​​ ​ដែល​​​រូប​​​ភាព​​​ផ្កាយ​​​រណប​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា គឺ​​​ជា​​​តំបន់​​​ព្រៃ​​​ដ៏​​​សំខាន់។

ដើម្បី​​​ជា​​​ភ័ស្តុ​​​តាង​​​បន្ថែម​​​នៃ​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​ធ្វើកំណែទម្រង់​​​​របស់​​​​ខ្លួន​ ​​​កាល​​​ពី​​​ខែ​​​មុន​​​​​​រដ្ឋាភិបាល​​​បាន​​​ផ្ទេរ​​​ការ​គ្រប់​​​គ្រង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​៧៣កន្លែង​​​ពី​​​ក្រសួង​​​បរិស្ថាន​​​ទៅ​​​ក្រសួង​​​កសិកម្ម​​​ រុកា្ខ​​​ប្រមាញ់​​​ និង​​​នេសាទ​​​។ ​​​លោក​​​ ហ៊ុន សែន​​​ បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុ​​​ក្រឹត្យ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មេសា​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​វា​​​ក្លាយ​​​ជា​​​ផ្លូវ​​​ការ​​​។

នៅ​​​ក្នុង​​​បញ្ជី​​​នៃ​​​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ត្រូវ​​​បាន​​​ផ្ទេរ​​​ទៅ​​​ឲ្យ​​​ក្រសួង​​​កសិកម្ម​​​មាន​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​២​​​កន្លែង​​​របស់​​​លោក​​​ ទ្រី ភាព ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ឧទ្យាន​​​ជាតិ​​​វីរ​​​ជ័យ ជា​​​ដី​​​សម្បទាន​​​​​ដដែល​ ​​​ដែល​​​ក្រសួង​​​បរិស្ថាន​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​ ទ្រី ភាព​​​បាន​​​ប្រគល​​​់​​​មក​​​ឲ្យ​​​វិញ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។​​​ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​នេះ​​​មិន​​​គ្រាន់​​​​​​តែ​​​នៅតែ​មាន​ដំណើរ​​​ការ​​​នោះ​​​ទេ​​​ ប៉ុន្តែ មួយ​​​ក្នុង​​​ចំណោម​​នោះ​ថែម​​​ទាំង​​​រីក​​​ទំហំ​​​៤០​​​ហិកតា​​​​​​ទៀត​​​ផង​​​។ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​មួយ​​ផ្សេង​​​​ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​ក្នុង​​​ទំហំ​​​ដដែល​​​ ដូច​​​ពេល​​​វា​​​ត្រូវ​​​បាន​​​គេ​​​សន្មតថា ​​​លុប​​​ចោល​​​​​​។

កាល​​​ពី​​​ខែ​​​មករា ឆ្នាំ ២០១៥​​​ លោក​​​ ស្រ៊ុន ​​​ដារិទ្ធ នាយ​​​រង​​​ខុទ្ទកាល័យ​​​របស់​​​លោក ​​​សាយ សំអាល់ រដ្ឋ​​​មន្ត្រីក្រសួង​​​បរិ​​​ស្ថាន​​​បាន​​​​​​លើក​​​ឡើ​​​ង​​​ថា លោក ទ្រី ភាព បាន​​​បោះ​​​បង់​​​ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​ចោល​​​ដោយ​​​សារ​​​ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​នៅ​​​តំបន់​​​នោះ​​​គ្មាន​​​ជីរ​​​ជាតិ​​​។

កាល​​​ពី​​​ម្សិលមិញ លោក​​​ ស្រ៊ុន ដារិទ្ធ បាន​​​លើក​​​ឡើង​​​ថា ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​នោះ​​​​​​ទេ​​​ គឺ​​​គ្រាន់​​​តែ​​​កាត់​​​បន្ថយ​​​ទំហំ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មានប្រសាសន៍ថា “វា​​​នៅ​​​តែ​​​មាន​​​ដដែល​​​។ បន្ទាប់​​​ពី​​​គាត់​​​បាន​​​ប្រគល់​​​មក​​​វិញ​២០.០០០ហិកតា​​​ វា​​​ [នៅ​​​មាន] ប្រហែល​​​៥.០០០ហិកតា​​​ទៀត​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​យើង​​​ត្រូវ​​​តែ​​​ធ្វើ​​​​​​ផែន​​​ទី​​​ថ្មី “។

លោក ស្រ៊ុន ដារិទ្ធ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា រដ្ឋាភិបាល​​​បាន​​​យល់​​​ព្រម​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ ទ្រី ភាព រក្សា​​​ដី​​​មួយ​​​ផ្នែក​​​នៃ​​​ ដី​​​សម្បទាន​​​ ​​​សេដ្ឋកិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​ដែល​​​ស្ថិត​​​នៅ​​​ក្បែរ​​​គ្នា​​​តាម​​​សំណើ​​​របស់​​​ឈ្មួញ​​​ឈើ​​​រូប​​​នេះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥ ​​​យើង​​​បាន​​​លើក​​​ឡើង​​​អំពីក្រុមហ៊ុន​​​ដែល​​​ប្រគល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​មក​​​ឲ្យ​​​រដ្ឋាភិបាល​​​វិញ​​​។ ផ្នែក​ខ្លះ​​​ត្រូវ​​​បាន​​​ទុក​​​ឲ្យ​​​ក្រុមហ៊ុន​​​​​​ដោយ​​​ផ្អែក​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង ហើយ​​​រដ្ឋាភិបាល​​​បាន​​​ឯកភាព​​​…​​​មិន​​​មែន​​​ទំហំ​​​ទាំង​​​មូល​​​នោះ​​​ទេ”។

ដើម្បី​​​បញ្ជាក់​​​​​​ លោក ស្រ៊ុន ដារិទ្ធ បាន​​​ផ្តល់​​​ផ្នែក​​​នៃ​​​ឯកសារ​​​ធ្វើ​​​បច្ចុប្បន្ន​​​ភាព​​​រួច​មួយ​​​សន្លឹក​​​ដែល​​​លើក​​​ឡើ​​​ង​​​ថា ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​២​​​កន្លែង​​​របស់​​​លោក ទ្រី ភាព​​​ ត្រូវ​​​បាន​​​​​​កាត់​​​បន្ថយ​​​ទំហំ​​​មក​​​នៅ​​​ត្រឹម​​​ទំហំ​​​សរុប​​​៤.០០០ហិកតា​​​ក្នុង​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​២០១៣។

វាមាន​រយៈពេល​ជាង​​​មួយ​​​ឆ្នាំ​​​ មុន​​​​​​ពេល​ក្រសួង​​​បរិស្ថាន​​​បាន​​​អះ​​​អាង​​​ថា ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​២​​​កន្លែង​​​នេះ​​​​​​ត្រូវ​​​បាន​​​ប្រគល់​​​មក​​​វិញ​​​ទាំង​​​មូល​​​។ នៅ​​​ក្នុង​​​បញ្ជី​​​​​​ឆ្នាំ​​​២០១៥​​​នៃ​​​ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ត្រូ​​​វបាន​​​លុប​​​ចោល​​​ ឬ​​​ប្រគល់​​​មក​​​វិញ​​​ ទោះបីជា​ក្រសួង​​​បាន​​​ផ្តល់​​​ឯកសារ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ពាក់​​​ព័ន្ធ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​​​​ដែល​​​ត្រូ​​វ​​​បាន​​​កាត់​​​ទំហំ ប៉ុន្តែ មិន​​​មែន​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ទាំង​​​ស្រុង​​​នោះ​​​ក៏ដោយ​​​​ ក៏​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​លោក ទ្រី​​​ ភាព មិន​​​ស្ថិត​​​ក្នុង​​​ឯកសារ​​​នោះ​​ដែរ​។

លោក សោម ផានី ប្រធាន​​​ផ្នែក​​​រដ្ឋបាល​​​របស់​​​ក្រុហ៊ុន Try Pheap Group បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ។ លោក​​​ ប៉ុល ​​​វិសាល អនុប្រធាន​​​​ប្រចាំ​​​ខេត្ត​​​រតនគិរី​​​នៃ​​​ក្រុមហ៊ុន​​​នេះ​​​​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

កាល​​​ពី​​​ខែ​​​មិថុនា​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មួយ​​​ក្រុម​​​​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​ឧទ្យាន​​​ជាតិ​​​នេះ​​​ដើម្ប​​​ី​​​ទៅ​​​កាន់​​​ព្រំដែន​​​វៀតណាម​​​បាន​​​ត្រឡប់​​​មក​​​វិញ​​​ដោយ​​​មាន​​​សេចក្តី​​​រាយការណ៍​​​អំពី​​​សកម្មភាព​​​នៅ​​​លើ​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​នោះ​​​ និង​​អ្នក​​​កាប់​​​ឈើ​​​​​​បានប្រើ​​​ឈ្មោះ​​​លោក ទ្រី ភាព​​​ កាប់​​​បំផ្លាញ​​​ព្រៃ​​​ការ​​​ពារ​​​នៅ​​​ជុំ​​​វិញ​​​នោះ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​។

ទោ​ះ​​​បីជា​​​លោក ទ្រី ភាព បាន​​​បដិ​​​សេធ​​​ថា គ្មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​​អ្នក​​​កាប់​​​ឈើ​​​ទាំង​​​នេះ​​​ក៏​​​ដោយ​​​ ក៏​តំណាង​​​រាស្ត្រ​​​ទាំង​​​នេះ​​​​​​​​​បាន​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​លោក​​​ ហ៊ុន ​​​សែន ដោយ​​​ជំរុញ​​​ឲ្យ​​​លោក​​​បើ​​​ក​​​ការ​​​សើុប​​​អង្កេតដែរ​​​​។

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​ចុះ​​​ទៅ​​​ព្រំដែន​​​វៀតណាម​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លិខិត​​​របស់​​​ពួក​​​គាត់​មិន​​​ដែល​​​ត្រូវ​​​បាន​​​ឆ្លើយ​​​តប​​​ជា​​​ផ្លូវ​​​ការ​​​ទេ ហើយ​​​ថា ការ​​​ដក​​​ហូត​​​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​របស់​​​លោក​​​ ទ្រី ភាព នៅក្នុង​​​ឧទ្យាន​​​ជាតិ​​​វីរ​​​ផ្ទះ​របស់​លោក ហ៊ុន សាន បាន​​ជាមួយ​អ្នក​​​ភ្នាល់​​ជាច្រើន​ទៀត​ ដែល​បានដើរ​ចូល​ប៉ប៉្រុយ​​​​តាម​ទ្វារ​របង​ពណ៌​ខៀវ​នៅ​ម៉ោង​ប្រហែល​៩និង​៣០​នាទីព្រឹក ប៉ុន្តែ​សន្តិសុខ​បាន​ហាម​ពួកគេ​មិន​ឲ្យ​ចូល​ទៅ​ជិត​សង្វៀន​ជល់​មាន់​ទេ ទីដែល​​​មនុស្ស​មួយ​ក្រុម​ធំ​បាន​​ប្រមូល​ផ្ដុំគ្នា​ ដោយ​និយាយ​ថា ពួកគេ​មិន​ចង់​ឲ្យ​មាន​ការ​បង្ក​ “បញ្ហា”​ដល់​លោក ហ៊ុន សាន។

នៅ​ពេល​ទាក់​ទង​ក្រោយ​មក​តាម​​ទូរស័ព្ទ អ្នក​ភ្នាល់​​ម្នាក់​​​នៅ​ផ្ទះ​នេះ​បាន​និយាយ​ថា គាត់​តែង​តែ​ទៅកាន់​​សង្វៀន​ជល់​មាន់​នេះ​ជា​ប្រចាំ​​​ដើម្បី​ភ្នាល់​ជាមួយ​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​។

បុរស​រូប​េនះ​ដែល​និយាយ​​ក្នុង​លក្ខខណ្ឌ​អនាមិក​​ ព្រោះ​គាត់​ខ្លាច​​ត្រូវ​គេ​ហាម​មិន​ឲ្យ​ចូល​​​​សង្វៀន​​​នោះទៀត​នៅ​ពេល​អនាគត​​បាន​​​និយាយ​ថា ”​សង្វៀន​ជល់​មាន់​នេះ​​ជល់​​ប្រាំ​ថ្ងៃ​​ក្នុង​មួយ​​សប្ដាហ៍ លើក​លែង​តែថ្ងៃ​អង្គារ និង​ថ្ងៃ​សុក្រ ហើយ​មួយ​លើក​ៗ​​មាន​ការ​ភ្នាល់​ចាប់​ពី​៥០០​ដុល្លារ​ដល់​៥.០០០​ដុល្លារ”។

គាត់​បាន​បន្ថែម​ថា នគរ​បាល​តែង​តែ​ឈរ​ជើង​​នៅ​សង្វៀន​ជល់​មាន់​នោះ​ដើម្បី​ឃ្លាំមើល ​​​ហើយ​ថា គាត់​បាន​ឃើញលោក​​​ស្នងការ​រង​ម្នាក់​​នៅ​ទីនោះ​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​ការ​ពារ​ប្រតិបត្តិការ​នោះ​។

លោក ម៉ៅ ភិរុណ ​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៨ខែ​ឧសភា​ថា លោក​បាន​បញ្ជា​​ឲ្យ​លោក ហ៊ុន សាន បិទ​សង្វៀន​ជល់​មាន់​នោះ​ជា​បន្ទាន់​។ នៅ​ពេល​ទាក់​ទង​​កាលពី​ម្សិលមិញ លោក​បាន​អះអាង​ថា អាជ្ញា​​ធរ​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​​ដើម្បី​បិទ​សង្វៀន​ជល់​មាន់នេះ ហើយ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​​ថា​ មាន​ការ​ឃុបឃិត​ពី​នគរ​បាល​។

​លោក ម៉ៅ ភិរុណ បាន​មាន​ប្រសាសន៍​ថា “​កាលពី​ថ្ងៃសុក្រ ខ្ញុំ​បាន​បញ្ជា​ឲ្យ​លោក អ៊ាវ ចំរើន ស្នងការ​នគរ​បាល​ខេត្ត​​ចាត់​វិធានការ​​លើ​​ល្បែង​ភ្នាល់​ខុស​ច្បាប់​នេះ ហើយ​ឥឡូវ​នេះ​លោក​កំពុង​សហការ​​ជាមួយ​​ព្រះរាជ​អាជ្ញា​​ដើម្បី​បិទ​កន្លែង​នេះ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​ទេ​ ស្នងការ​​រង​របស់​ខ្ញុំ​មិន​បាន​ការ​ពារ​ល្បែង​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ”។

បង​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បដិសេធ​ថា លោក​មិន​បាន​បើក​​សង្វៀន​​​​​ជល់​មាន់​ខុស​ច្បាប់​ទេ ហើយ​បាន​ព្រមាន​អ្នក​កាសែត​កុំ​ឲ្យ​​សរសេរ​រឿង​អំពី​លោក​។

លោក ហ៊ុន សាន បាន​មាន​ប្រសាសន៍​ថា “​សង្វៀន​ជល់​មាន់​នេះ​​មិន​មែន​ជា​របស់​ខ្ញុំ​ទេ ហើយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​មិន​លេង​ល្បែង​​ជល់​មាន់​ជា​របរ​ឡើយ​។ អ្នក​កាសែត​មិន​គួរ​​សរសេរ​រឿង​មិនល្អ​ឡើយ ហើយ​ពួកគេ​ត្រូវ​ដឹង​​ថា ខ្ញុំ​ជា​នរណា​មុន​ពេល​ចុះ​ផ្សាយ​”។

លោក​ ហ៊ុន សាន បាន​មាន​ប្រសាសន៍​​​បន្ថែម​ថា ”​ខ្ញុំ​មិន​ព្រមាន​អស់​លោក​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​អស់​លោក​​​ថា ដើម្បី​​រស់​នៅ​អស់​​មួយ​ជីវិត​​ អស់​លោក​ត្រូវ​ធ្វើ​រឿង​​​​​​ល្អៗ​​ ហើយ​កុំ​ធ្វើ​ឲ្យ​គេ​ស្អប់​អស់​លោក​ឲ្យ​សោះ”៕ សារុន (រាយការណ៍​បន្ថែម​ដោយ George Wright)​

What Next?

Recent Articles

One Response to "ដីសម្បទាន​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​របស់​​​លោក​​​ ទ្រី ភាព នៅ​​​តែដំណើរ​​​ការ​​​​​​ដដែល​​​"

  1. :( says:

    ប្រសិនជា២០១៨នេះការបោះឆ្នោតអាចប្រព្រឹត្តទៅបានដោយរលូនអ្នកឯងនឹងដឹងគ្នាជាមួយរាស្រ្ត
    ហើយ។ បញ្ញើរក្អែកនឹងកាត់ចេញអោយអស់ដែលជញ្ជក់ឈាមរាស្រ្តរាប់ឆ្នាំហើយ។