អ្នក​ច្បាប់​ថា​ការ​មិនប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងព័ត៌មានមិនខុសច្បាប់​ទេ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦​ | ម៉ោង 11:50 AM
http://vodhotnews.com

ក្រមសីលធម៌

រូបលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​​គេហទំព័រ​ BBC News (រូបថតពី៖ BBC News)


អ្នកច្បាប់លើកឡើងថា ករណីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមិនប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងអត្ថបទសារព័ត៌មានរបស់ខ្លួនទៅតាមការណែនាំរបស់ក្រសួង គឺមិនខុសច្បាប់នោះទេ ដោយអះអាងថាមិនមានច្បាប់ចែង។

កាលពីថ្ងៃទី១៣ ខែឧសភា ក្រសួងព័ត៌មានបានប្រជុំណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងអត្ថបទសារព័ត៌មានដោយទុកពេលត្រឹមខែកក្កដាខាងមុខ ហើយថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។

មេធាវីនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក ហុង គឹមសួន ពន្យល់ថាជាទំលាប់គោរមងាររបស់ថ្នាក់ដឹកនាំដែលព្រះមហាក្សត្រព្រះរាជទានឲ្យនោះ គេប្រើសម្រាប់តែនៅក្នុងលិខិតផ្លូវការតែប៉ុណ្ណោះ។ ដោយឡែកលោកថា ការហៅឈ្មោះឬផ្សព្វផ្សាយដោយមិនប្រើគោរមងារបុគ្គលណាមួយគឺមិនខុសច្បាប់នោះទេ។ លោកបន្តថា៖ ខ្ញុំថាការមិនបានហៅពេញពាក្យនៅក្នុងគោរមងារ បើនិយាយពីច្បាប់វាមិនមានចែងតម្រូវទេ ប៉ុន្តែការនិយាយជាសាធារណៈឲ្យតែគោរពលើកិត្តិយសមិនបាច់ពេញទេក៏ខ្ញុំថាមិនខុសច្បាប់ដែរ

លោកមេធាវី សេក សោភ័ណ្ឌ មានប្រសាសន៍ប្រហាក់ប្រហែលនឹងលោក ហុង គឹមសួន ដែរ។ ប៉ុន្តែលោកថា ការហៅគោរមងារដែលព្រះមហាក្សត្រព្រះរាជទានឲ្យគ្រាន់តែជាការគោរពបុគ្គលនោះតែប៉ុណ្ណោះ។ លោកថា ការហៅគោរមងារពុំមានន័យថាស្ថាប័នឬប្រព័ន្ធផ្សព្វផ្សាយនោះលម្អៀងនោះទេដោយលោកថាសំខាន់ការផ្សព្វផ្សារមិនធ្វើតាមការបង្គាប់បញ្ជាពីបុគ្គលណាមួយ។ លោកបន្តទៀតថា៖ បើសិនជាសារព័ត៌មានចុះដោយខ្លួនឯងគ្រាន់តែមិនបានហៅគោរពងារឬក៏ហៅក៏មិនមែនបញ្ជាក់ថាអ្នកហ្នឹងលំអៀងយ៉ាងម៉េចដែរ ព្រោះពាក្យលំអៀងមិនមែនសម្តែងនៅក្នុងគោរពងារនោះទេ ព្រោះឯករាជ្យមានន័យថាការចុះផ្សាយតាមវិជ្ជាជីវៈតាមគោលការណ៍ដែលមិនទទួលការបង្គាប់បញ្ជាឲ្យចុះពីនរណាម្នាក់

អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង យល់ថាបើស្ថាប័នឬប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមិនប្រើគោរមងាររបស់ព្រះមហាក្សត្រព្រះរាជទានឲ្យថ្នាក់ដឹកនាំឬឥស្សរជនណាមួយនោះជាការប្រមាថដល់ ព្រះមហាក្សត្រ។ លោកបន្ថែមថា៖ គាត់អត់គោរពបានន័យថា គាត់អត់ផ្តល់ការគោរពចំពោះច្បាប់ ចំពោះព្រះរាជក្រិត្យនៅក្នុងប្រទេសមួយ ក្រសួងព័ត៌មាននិងពិនិត្យមើលទៅតាមហ្នឹងថា បើគាត់មិនគោរពច្បាប់ មិនគោរពរាល់ចរាចរណ៍ ឬក៏ព្រះរាជក្រិត្យ បានន័យថាអាចនិយាយថាគាត់មើលងាយដល់ព្រះមហាក្សត្រគ្រប់គ្រងប្រទេស

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធិ យល់ថាអង្គភាពសារព័ត៌មានរបស់រដ្ឋដូចជាទូរទស្សន៍និងវិទ្យុជាតិគួរតែគោរពការណែនាំនេះ។ ទោះយ៉ាងណាលោកថាចំពោះសារព័ត៌មានឯកជននៅក្នុងសង្គមប្រជាធិបតេយ្យគួរតែមានសិទ្ធិជ្រើសរើសថាគួរប្រើឬមិនប្រើគោរមងារក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។ លោកបន្ថែមថាការប្រើឬមិនប្រើគោរមងារនេះ ក៏មិនគួរទទួលពិន័យណាមួយនោះទេ។

លោកបន្ថែមថា៖ សម្រាប់ខ្ញុំវិញ ការស្នើដោយក្រសួងឲ្យសារព័ត៌មានយើងប្រើគោរមងារនេះមិនជាសំណើដែលធ្ងន់ធ្ងរដែរ បើអ្នកសារព័ត៌មានយើងធ្វើបានក៏ធ្វើតាមទៅតែបើសិនអ្នកសារព័ត៌មានយើងធ្វើមិនអាចធ្វើបានក៏មិនគួរដាក់ទោសឬក៏គំរាមយកច្បាប់មកដាក់ទោសដែរ

បើតាមលោក មឿន ឈានណារិទ្ធិ បណ្តាប្រទេសមួយចំនួនដូចជាចក្រភពអង់គ្លេសនិងប្រទេសម៉ាឡេស៊ីជាដើមនោះក៏មានគោរមងារវែងៗសម្រាប់ឥស្សរជនជាន់ខ្ពស់ដូចប្រទេសកម្ពុជាដែរ ប៉ុន្តែលោកថាគោរមងាររបស់អ្នកទាំងនោះមិនត្រូវបានគេយកមកប្រើក្នុងអត្ថបទសារព័ត៌មាននោះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគោរមងារថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង មានគោរមងារថា “សម្តេចក្រឡាហោម ស ខេង” ចំណែកប្រធានរដ្ឋសភា លោក ហេង សំរិន មានគោរមងារថា “សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន” និង ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ មានគោរមងារថា “សម្តេចវិបុលសេនាភក្តី សាយ ឈុំ” ជាដើម៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

6 Responses to "អ្នក​ច្បាប់​ថា​ការ​មិនប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងព័ត៌មានមិនខុសច្បាប់​ទេ​"

  1. កាដុងជី says:

    អាចមន៏ក៏ក្រអូបដែរពេលនេះ!!!!

  2. Chourn says:

    មានតែស្រុកខ្មែរទេដែលមានស្តេចច្រើនជាងគេ

  3. says:

    រដ្ឋាភិបាលអាចុយម្រ៉ាយខ្វល់ពីគោរមងារជាងខ្វល់ពីទឹកដីនិងកោះដែលត្រូវគេដូរឈ្មោះ
    ជាភាសាររបស់សាសន៍គេ ក្នុងគំរោងដើម្បីប្លន់យកកោះរបស់ខ្មែរទៅថ្ងៃក្រោយទៅទៀត
    https://www.youtube.com/watch?v=K8T7jhfXEaw

  4. Anonymous says:

    ពួកអារំដួលដូរដីអើយល្មមៗទៅកុំសំបើមពេក។ មិចចង់អោយប្រជាជនខ្មែរទាំងអស់ធ្វើតាមលោកឯងឬ? រាល់ថ្ងៃនៅមិន

    ដឹងខ្លួនឯងទៀតត្រូវគេអោយឈ្មោះមួយទៀតគឺ(វិរះបុរស់គេជេរ)។ មនុស្សស្ទើមួយចំហៀងប្រទេសជេរផ្តាសារាល់ថៃ

    នៅមិនចេះខ្មះគេទៀតពិតជាមនុស្សមុខក្រាស់មែន។ ????????????????

  5. Anonymous says:

    ទាំងនេះគ្រាន់តែជា យន្តការ ពង្រឹងអំណាច ពេលដែលអំណាច ប្រាសចាកច្បាប់កាន់តែដុនដាប។ មធ្យោបាយនេះ ក្នុងបំណងពីរគឺ បញ្ជោរដើម្បីត្រួតត្រាបន្ត និង បំបាក់ស្មារតីខ្មែរ។

  6. Reall says:

    នេះជាគំនិតឆ្លាតដ៍ក្រខ្វក់មូយដើម្បីចាប់តំណាងរាស្រ្តសង្រ្គោះជាតិញាត់គុក។តើត្រូវទេសម្តេចក្បាលយួនខ្លួនខ្មែរ?