បក្ស​ប្រឆាំង​ប្រកាន់​ជំហរ​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ទោះ​សាលាក្រុង​មិន​អនុញ្ញាត

ដោយ វិទ្យុអាស៊ីសេរី
2016-05-30
វិទ្យុអាស៊ីសេរី

សុន ឆ័យ ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ (រូប​កណ្ដាល​កាន់​មេក្រូ) ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​កណ្ដាល គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth


គណបក្ស​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​ហែ​ញត្តិ ទៅ​ថ្វាយ​ព្រះមហាក្សត្រ បើ​ទោះ​បី​ជា​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ការ​ហែ​ក្បួន​ទៅ​ព្រះបរមរាជវាំង​ក្ដី។

មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ អះអាង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​ថ្នាក់​ដឹកនាំ​បក្ស​ខេត្ត​របស់​ខ្លួន នឹង​ហែ​ញត្តិ​ស្នាម​មេដៃ ទៅ​ថ្វាយ​ព្រះមហាក្សត្រ នៅ​រសៀល​ម៉ោង​២ ថ្ងៃ​នេះ​តាម​ការ​គ្រោង​ទុក ទោះបី​សាលាក្រុង​រារាំង​យ៉ាងណា​ក្ដី ក្នុង​គោល​បំណង​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ រួម​នឹង​ប្រឆាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ផង​ដែរ។

បន្ថែម​ពី​នេះ​ លោក សុន ឆ័យ ក៏​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​រដ្ឋសភា​ដែល​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៨០​ ​យ៉ាង​ធ្ងន់ធ្ងរ ដែល​សម្រេច​ឲ្យ​តុលាការ​ចាត់ការ​លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​ រដ្ឋសភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។

នៅ​ថ្ងៃ​ទី​៣០ ឧសភា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អាជ្ញាធរ​ក្រុង​ប្រកាន់​ជំហរ​មិន​ឲ្យ​បក្ស​ប្រឆាំង​ហែ​ញត្តិ​ឡើយ ហើយ​ថា បើ​​មាន​ការ​ប៉ះ​ទង្គិច​គ្នា ឬ​ហិង្សា​កើត​ឡើង នោះ​គណបក្ស​ប្រឆាំង​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង។

មូលហេតុ​ដែល​អាជ្ញាធរ​ក្រុង​បដិសេធ​ចំពោះ​ការ​ស្នើ​នេះ ក្រោម​ហេតុផល​ថា ការ​ស្នើ​មាន​ភាព​ប្រថុចញ៉ុច ផ្ទុយ​ពី​ច្បាប់​កំណត់ រំលោភ​បំពាន​លើ​ចំណាត់​ការ​តុលាការ និង​ខ្លាច​ប៉ះទង្គិច​គ្នា​ជាមួយ​អ្នក​ប្រឆាំង និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ជាដើម។

នៅ​ព្រឹក​នេះ សមាជិក​រដ្ឋសភា​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា៦៨​រូប បោះឆ្នោត​លើក​ដៃ​សម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​លើ​លោក កឹម សុខា តាម​ការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​ចាត់​ទុក​ជា​បទល្មើស​ជាក់ស្ដែង ក្រោយ​ពី​លោក កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក។

សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​លោក កឹម សុខា និង​បាន​សម្រុក​ចូល​ទីស្នាក់ការ​បក្សប្រឆាំង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ ចាប់​ពី​ពេល​នោះ​មក លោក កឹម សុខា មិន​បាន​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​គណបក្ស​នេះ​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម​អហិង្សា បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង​ប្រកាន់​ជំហរ​ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ទោះ​សាលាក្រុង​មិន​អនុញ្ញាត"

  1. ? says:

    បើគ្រាន់តែគេដង្ហែក្បួនដាក់ញត្តិថ្វាយព្រះមហាក្សត្រ ពួកកូនចៅមីអាយះកណ្ដួស្អុយ ហ៊ុន សែន
    និងពួកកូនចៅមីអាយះកណ្ដួយហោកសាលាក្រុងសត្វឆ្កែចុយកណ្ដួយម៉ែអាឆ្កែ ប៉ា សុជាតិវង្ស
    ដាក់សមត្ថកិច្ច​រាប់រយនាក់​ត្រៀម​ហាមឃាត់បិទសិទ្ធិសេរីភាពគេទៅហើយ តើរដ្ឋាភិបាលកូនចៅមីអាយះកណ្ដួយ ហ៊ុន សែន មានស្អីមកនិយាយប្រាប់ជាតិនិងអន្តរជាតិថា ពូជឆ្កែចុយកណ្ដួយម៉ែវាបក្សប្រជាជន
    អាឆ្កែ ហ៊ុន សែនអាចដឹកនាំប្រទេសខ្មែរអោយមានភាពថ្លៃថ្នូរកើត ???
    នែ៎ !ពួកកូនចៅមីសំផឹងអាយះកណ្ដួយស្អុយមន្រ្តីរដ្ឋាភិបាលអាឆ្កែចុយម្រ៉ាយ ហ៊ុន សែន ល្មមឆ្លុះកញ្ចក់មើលមុខកូនចៅមីសំផឹងអាយះកណ្ដួយម៉ែពួកហ្អែងនិងង៉ែងរាល់គ្នាអោយច្បាស់បន្តិចទៅ !