នាយករដ្ឋមន្រ្តីអំពាវនាវ​ឲ្យ​កម្មករ​​បន្ត​គាំទ្រ​រូបលោកជាជាង​​ចលាចលសង្គម

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣៧ឆ្នាំមកហើយ នៅថ្ងៃអង្គារនេះបានអំពាវនាវឲ្យកម្មករកម្មការិនីទាំងអស់និងប្រជាពលរដ្ឋទូទៅ បន្តគាំទ្រការដឹកនាំរបស់លោក ដែលលោកថាការគំាទ្រនេះដើម្បីកុំឲ្យមានចលាចលសង្គម។

ក្នុងកម្មវិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន១០០ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ លោក ហ៊ុន សែន បានថ្លែងចំពោះមុខកម្មកររាប់ពាន់នាក់ថាដោយសារមានតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ទើបកម្មករជាង១ម៉ឺននាក់មានការងារធ្វើរហូតមកដល់ពេលនេះ។ លោកចាត់ទុកថានេះជាការខិតខំរបស់រដ្ឋាភិបាលក្នុងការជួយឲ្យប្រជាពលរដ្ឋមានការងារធ្វើ។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យកម្មករនិងពលរដ្ឋទាំងអស់បន្តគាំទ្ររូបលោក ដោយលោកថាការគាំទ្រនេះគឺដើម្បីជៀសវាងចលាចលសង្គម។ លោកបានថ្លែងថា៖ “ខ្ញុំសង្ឃឹមថាកម្មករ កម្មការិនីក៏ដូចជាជនរួមជាតិរបស់យើងនឹងបន្តគាំទ្រការអភិវឌ្ឍបែបនេះតទៅទៅជាជាងមានភាពចលាចលកើតឡើង”។ លោកបន្តថា៖ “ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន ជាអ្នដឹកនាំសខាន់មួយរូបនៃគណបក្សប្រជាជន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តីនៅពេលនេះនិងជាបេក្ខជននាយករដ្ឋមន្រ្តីនៅពេលក្រោយទៀត ខ្ញុំប្តូរផ្តាច់ការពារនូវសន្តិភាព ការពារស្ថិរភាពនយោបាយនិងជំរុញការអភិវឌ្ឍឲ្យលូតលាស់លើសពីនេះថែមទៀត”

លោក ហ៊ុន សែន បានផ្តល់ថវិកា២ម៉ឺនរៀលសម្រាប់កម្មករជាង១ម៉ឺននាក់ដែលធ្វើការនៅតំបន់ពិសេសក្នុងខេត្តព្រះសីហនុ។ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅទូទាំងប្រទេសកម្ពុជាមានទៅដល់ជាង៧០ម៉ឺននាក់។ គណបក្សសង្រ្គោះជាតិធ្លាប់ប្រមូលផ្តុំកម្មករមកតវ៉ា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ នៅពេលបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ បក្សប្រឆាំងក៏បានប្រកាសគោលនយោបាយមួយកាលពីឆ្នាំ២០១៣ថាប្រសិនបើខ្លួនឈ្នះឆ្នោត កម្មករនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាយ៉ាងតិច១៦០ដុល្លារ ដែលចំនួននេះបក្សកាន់អំណាចសន្យាថានឹងអាចធ្វើទៅរួចនៅឆ្នាំ២០១៨។

ថ្មីៗនេះ មេដឹកនាំសហជីព លោក ជា មុនី ដែលគាំទ្របក្សសង្រ្គោះជាតិបានព្រមានថាកម្មករនឹងប្រមូលផ្តុំតវ៉ា ប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។

លោក ហ៊ុន សែន បានថ្លែងបន្តថាស្ថានភាពនយោបាយនៅកម្ពុជាមិនមានវិបត្តិដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ។ លោកបានបញ្ជាក់ថា៖ “សប្បាយអត់ឯកឧត្តមលេខាបក្ស(មន្រ្តីជាន់ខ្ពស់របស់ប្រទេសចិនដែលបានចូលរួមក្នុងកម្មវិធីអបអរសាទរនេះ)។ នេះហើយជាស្ថានភាពរបស់កម្ពុជាបច្ចុប្បន្ន កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិអាអ្វីមួយកើតឡើងទេ អ្នកដែលនិយាយពីវិបត្តិ រឿងរបស់គេទេ គេបង្កើតដោយខ្លួនគេ អាហ្នឹងរឿងរបស់គេ ខ្ញុំអត់ទទួលខុសត្រូវទេអាហ្នឹង។ ឯខ្ញុំទទួលខុសត្រូវទៅលើបញ្ហាទាំងឡាយ ដែលវាពាក់ព័ន្ធទៅនឹងការពារសន្តិភាព ការពារស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារនូវការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រជាជននិងដោះស្រាយការលំបាករបស់ប្រជាជន”។

កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បានថ្លែងបែបបញ្ឈិតបញ្ឆៀងទៅគណបក្សសង្រ្គោះជាតិ ដោយចំអកទៅលោក កឹម សុខានិងបក្សប្រឆាំងថាកុំឲ្យមនុស្សម្នាក់ធ្វើឲ្យខូចគណបក្សនយោបាយមួយ។ លោកមានប្រសាសន៍ថា៖ “អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជាអង្គការចាត់តាំង ជាក្រុមមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការនោះ ក៏ការពារមនុស្សខូចនោះទៅទៀត ដើម្បីប្រឈមនឹងផ្លូវច្បាប់ ប្រហែលជារឿងនេះគឺត្រូវគិតគូឲ្យបានច្បាស់”

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថាអ្វីដែលគណបក្សបានធ្វើគឺដើម្បីការពារសិទ្ធិអ្នកតំណាងរាស្រ្តនិងការពារកុំឲ្យមានការរំលោភលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្ត។

ក្នុងស្ថានការណ៍នយោបាយបច្ចុប្បន្ន គណបក្សសង្រ្គោះជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្រដើម្បីស្នើព្រះរាជអន្តរាគមន៍ឲ្យជួយរកដំណោះស្រាយនយោបាយនិងកុំឲ្យមានការចាប់ខ្លួនលោក កឹម សុខា។ គណបក្សប្រឆាំងក៏បានព្រមានថានឹងធ្វើមហាបាតុកម្មអហិង្សា បើសិនជាមានការចាប់ខ្លួនលោក កឹម សុខា៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles

18 Responses to "នាយករដ្ឋមន្រ្តីអំពាវនាវ​ឲ្យ​កម្មករ​​បន្ត​គាំទ្រ​រូបលោកជាជាង​​ចលាចលសង្គម"

  1. ព្រះរាជាណាចក្រមហាចំឡែកខុសគេ says:

    ជយោអញ!!!!រហូតដល់រលាយប្រទេសរលត់ជាតិឫ????

  2. កសិករ 2017 & 2018 says:

    បើធ្វើល្អដូចព្រះពុធ ទោះជាមិនអំពាវនាវ ក៏ពុទ្ឋបរិសត្សអុចធូប គាំទ្រ និងធ្វើបុណ្យ ដាក់បិណ្ឌជូនដែរ ថែមទាំងចូលរួមថវិកាកសាងវត្តអារ៉ាម កន្លែងដាក់បុណ្យ ដោយចិត្តស្មោះសរដែរុ។ ចុះលោក ហ៊ុន សែន ឯងវិញ ធ្វើបានអ្វីខ្លះៗ ដែលពិតជាឲ្យប្រជារាស្រ្តទុកចិត្ត និងបន្តគាំទ្រខ្លួននោះ (មុជទឹក ដុះក្អែល និងឆ្លុះកញ្ចក់ខ្លួនឯងទៅ)

  3. hill says:

    He…he appeal for supporting … enough and enough more than 37years already ,how many year more you need ? this guy is addicted with the power, never never think about the nation.

    Chang we need ! you will finish on 2017 or 2018,

  4. people says:

    The longest dictator in ASEA’ mr sen committed too many crime and betray the nation by giving TRAL ISLAND to Youn and did the coup killing too many khmer nationalists ‘.Why he wanted to be P-M without accepted the losing ?? the people 80% hate dictator’ and even the world hate dictator’ why he still wanted to be P-M?? his brain serve youn only not khmer’.his ugly face front with the new men in every country ‘only him still same face and he never feel ashamed ‘ .only a small bunch of mafia group admired you ‘ but the whole country hate dictator’ .GOD bless all cambodian people’

  5. Sessor says:

    OMG. why this person never enough ? over 3decades but still want continue to be PM,

  6. Chourn says:

    កោតតែមកដល់សម័យនេះថ្ងៃនេះទៅហើយនៅតែចាត់ទុកពលរដ្ខកម្ពុជានៅតែល្ងិតល្ងង់ដូចខ្លួនគិត ទៅកើត។ ខ្ញុំមិនជឿរថាពលរដ្ឋនៅតែល្ងិតល្ងង់ជឿរតាមការលួងលោមរបស់អ្នកញាណអំណាចទៀត នោះទេ ៣៧​ ឆ្នាំហើយត្រូវតែដូរមុខម្ហូបហើយ សម្លរម្ជូររាល់ថ្ងៃលេបមិនចូលទេ រកការីម្តង។

  7. ?? says:

    way to go people all of you are really seeing the face of devil in our nation. in most of the time evil made you sad when he need you in time we cough him in the his act .he make you felling sorry for him. please remember when this guy free he will come to hurt all of you in the long run

  8. ?? says:

    way to go people all of you are really seeing the face of devil in our nation. in most of the time evil made you sad when he need you in time we cough him in his act .he make you felling sorry for him. please remember when this guy free he will come to hurt all of you in the long run

  9. CountryStudent says:

    សែន​ សម្បូរ, traitor, don’t even think of trying to separate CNRP; it’s not going to work. Kem Sokha may not perfect leader, but Million times better than hun sen( traitor, Youn slave, serves Youn interest and commits other millions crimes a against his own country and people.

  10. CountryStudent says:

    Khmer Rough, killer, traitor, Youn puppet, Youn slave, serves Youn interest, dictator, biggest corruption, steal state properties, stupid and commit million crimes. Who want to support you?????? Even dogs don’t want to support you!!!!!!! Every body except your crony and nepotism, want to over thrown you. I hate you so much traitor. I want to see you get behead and or die like Saddam Hussein and Qaddafi

  11. ? says:

    មិនត្រូវគាំទ្របុគ្គល ហ៊ុន សែនដែលមានកំហុសយ៉ាងធ្ងន់ធ្ងរជាដាច់ខាត!!!
    ប្រជាជនខ្មែរ និសិត្ស បញ្ញវន្ត សាស្រ្តាចារ្យ ជនជាតិខ្មែរឥស្លាម ភិក្ខុសង្ឃ ព្រះថេរាព្រះថេរៈ មហាថែ
    គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មិន​គួរ​ទុក​ឲ្យ​បុគ្គល​ ហ៊ុន សែនដែល​មាន​កំហុស​ធ្ងន់ធ្ងរមក​បំផ្លាញ​ស្ថាប័ន​អង្គការ​របស់ខ្លួន បំផ្លាញប្រយោជន៍ជាតិនិងតំណាងរាស្រ្តគណបក្សផ្សេងៗឡើយ ។
    ទាំងស្ថាបន័មហាក្ស័ត្រ ទាំងស្ថាបន័សង្គមស៊ីវិល ស្ថាបន័ការពារបរិស្ថាន ស្ថាប័នគ្រូបង្រៀន និងគ្រប់គណបក្សទាំងអស់គួរតែនាំគ្នាក្រោកឈរជាមួយនិងប្រជាពលរដ្ឋខ្មែរ ប្រឆាំងតវ៉ាបុគ្គល ហ៊ុន សែនដែលមានកំហុសយ៉ាងធ្ងន់ធ្ងររំលោភច្បាប់រដ្ឋធម្មនុញ ហើយបង្ខូចយកឈ្មោះមហាក្សត្រអោយស៊ើបស្នាមេដៃ
    ញត្តិរបស់គណបក្សសង្រ្គោះជាតិ មានទាំងយកតុលាការធ្វើជាឈ្នាន់នយោបាយកាត់ក្តីមួលបង្កាច់មិនឯករាជ យកអាមោឃ ឱម យ៉ិនទៀងមិនស្គាល់តួនាទីមុខការរបស់ខ្លួនទៅអុកឡុកសង្គមជាតិ
    ប្រើពួកមេទាហាន មេកងអង្គរក្សក្បត់ជាតិវាយតប់ធ្វើទុក្ខបុកម្នេញតំណាងរាស្រ្តបក្សសង្រ្គោះជាតិ
    គ្រប់អំពើថោកទាបរបស់បុគ្គល ហ៊ុន សែនក្បត់ជាតិ ក្បត់សានាវាយបាញ់លោកសង្ឃ កាប់បំផ្លាញព្រៃឈើពុករលួយលួចជាតិ ក្បត់ជាតិកាត់ទឹកដីកោះត្រល់អោយយួនបុគ្គល​មានកំហុសធ្ងន់ធ្ងរ ហ៊ុន សែនគួរត្រូវតែមានទោសព្យួរកឬអូសកតាមឡានមួយរយភាគរយ ។

  12. Anonymous says:

    . កាលពី សម្លេងឆ្នោត ហ៊ុន សែន កើនឡើង ហ៊ុន សែន និយាយ ថា = ប្រាក់ខែ មន្ត្រីរាជការ

    ថ្នាក់កណ្តាល ថ្នាក់ក្រោម . កម្មករ កម្មការីនី ឡើង មិនរួច ទេ ករណី អញ្ចេះ អញ្ចុះ រហូត !

    . ដល់ ឆ្នាំ ២០១៣ សម្លេងឆ្នោត ហ៊ុន សែន ធ្លាក់ខ្លាំង ជិតចាញ់ បាន ខំប្រឹង ស្រែក តម្លើង ប្រាក់ខែ

    អោយ ពួក គាត់ !

  13. Anonymous says:

    មនុស្ស ឆ្កួត ល្មោភ អំណាច កាន់អំណាច កាន់តែ យូរ នយោបាយ វៀតណាម ច្រេះស៊ីដែក

    នៅកម្ពុជា នឹង ស៊ី កម្ពុជា បានកាន់តែ ឆាប់ !

  14. Anonymous says:

    មើល មុខ អ្នក បានអំណាច ដោយ បាតដៃប្រលាក់ឈាម !

  15. CountryStudent says:

    Hun Sen, you Knows yourself that you will lose the up coming election, and you plan not to transfer power to the winner peacefully; and you will do every thing ( ex. kill and destroy every thing)to continue to stay in power. That is what you means; but it’s too bad; Cambodia is every Cambodian county; and you are just a small group who lose the national election; and want to oppose the whole nation; you guys will be dead meat. Ha ha…..

  16. xxx says:

    កុំភ័យដេកតែពីព្រួយទៅ ឆ្នាំ២០១៧-២០១៨ ខាងមុខនេះកម្មករ និងប្រជាពលរដ្ឋទូទាំងប្រទេសនិងគាំទ្រលោកឯងឲ្យបាន
    សំរាកពីការងារដ៏លំបាកនេះហើយ ប្រជារាស្ត្រទូទាំងប្រទេសមានក្ដីអាណិត និងស្រឡាញ់លោកណាស់ កុំភ័យអី។

  17. Judge says:

    លោក ហ៊ុន សែន ដឹងខ្លួនពេកហើយ ថា ទឹកនឹងលិចច្រមុះនោះ។
    ការឈរប្រមូលកៀរគរ និស្សិត ដោយចែកសញ្ញប័ត្រក្តី ជំរុញ កូន ម៉ាណែតទៅក្រៅក្តី ប្រមូលកម្លាំងយុវជន តាមលក្ខណៈ យុវកក( យុវជនកុម្មុយនិស្តកម្ពុជាក្តី) គឺជាការត្រដរត្រៀមទុក នៃការត្រដរខ្យល់ប៉ុណ្ណោះ។
    រួមទាំងកម្លាំង ចារកម្មកូន ម៉ានិត ផង ព្យាយាមបំផ្លាញទស្សនៈប្រឆាំងនឹងរបបអំណាចនិយម និងពុករលួយនិយម ជាគ្រោះថ្នាក់ដល់ជាតិ ដែលកំពុងស្ថិតក្នុង អស្ថិរភាពនៃការបាត់បង់ទឹកដី តាមព្រំដែន និងក្នុងស្រុក។
    ប្រទេសប្រជា ធិបតេយ្យពិតៗ អ្នកដឹកនាំហ៊ានលះបង់ខ្ពស់ សូម្បីតែប្រទេសកូរ៉េក្តី ( សិស្ស ស្លាប់ដោយការគ្រប់គ្រងមិនដល) សុខចិត្តលាពីដំណែង ដោយខ្មាស សម្បជ្ជញ្ញៈ។ ប្រទេសជប៉ុនក៏ការលះបង់ខពស់ដូចគ្នា តែរាស្ត្រកម្ពុជា នៅតែបន្តរងគ្រោះ នៃមហិច្ចតាអំណាច។
    សំរេចអរហន្ត ជាមនុស្សដ៏ប្រសើរ និងគួរសសើរបាន ដូចជាអង្គុលីមាហ៏ សាងអកុសលដ៏ធ្ងន់ធ្ងរដោយវង្វេងនឹងការញុះញង់នៃអំណាច បានប្តូរក្លាយជាសាវៈដ៏ប្រសើរ។
    សម្តេច គួរគាប្បី ខន្តី និងសង្វេគដល់រាស្ត្រខ្មែរ ដង្ហោយដល់ការរស់នៅសមរម្យប៉ុណ្ណោះ ក្នុងនាមជាម្ចាស់នៃទឹកដីកម្ពុជា។
    សម្តេចតែងតែលើកប្រាប់រាស្ត្រខ្មែរថា ” ចង់បានអ្វីទៀត?” សំនួរដ៏ដែលក៏អាចសួរថា ” តើសម្តេច ចហបានអ្វីទៀត” ពីសម្លេងរាស្ត្រដងកហោយហៅនិងទាមទារនោះ។
    សំនៀង

  18. ? says:

    ឲ្យ​កម្មករ​​បន្ត​គាំទ្រ​កូនមីសំផឹងកូនអាចុយម្រ៉ាយ ហ៊ុន សែនអ្ហែងបញ្ជាអង្គរក្សបាញ់គេទៀតឬ?
    គ្រាន់តែកម្មករតវ៉ាទាមទាឡើងប្រាក់ខែ១៦០ដុល្លារមួយខែ បញ្ជាអង្គរក្សវាយបាញ់ស្លាប់អស់កម្មករពីរបីនាក់ បងប្អូនកម្មករកម្មការិនីកុំភ្លេចព្រឹត្តិការណ៍ ហ៊ុន សែនប្រល័យអាយុជីវិតកម្មករកាលពីមុនអោយសោះ នៅមានអា ឈូក បណ្ឌិតទៀតវាក៍ជាមន្រ្តីបក្សប្រជាជនបាញ់បងប្អូនកម្មការនីដែរ
    សព្វថ្ងៃអា ឈូក បណ្ឌិតប្រហែលមានតែឈ្មោះជាប់គុកតែប៉ុណ្ណោះ ខ្លួនវាបែបចេញតាមទ្វារគុកខាងក្រោយ
    ដេកនៅផ្ទះលេងស្រីផងក៍មិនដឹង????