ដោយ តាំង សារ៉ាដា
2016-06-06
RFA

ពលរដ្ឋខ្មែរ-អាមេរិកាំង នៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្ស កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។ Photo provided
ពលរដ្ឋខ្មែរ-អាមេរិកាំង ក្នុងទីក្រុងអូលីមភៀ (Olympia) រដ្ឋវ៉ាស៊ីនតុន (Washington State) នឹងដឹកនាំធ្វើមហាបាតុកម្មទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយនៅថ្ងៃសុក្រ ទី១០ ខែមិថុនា ខាងមុខ។ ពួកគេក៏ទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការផ្ទេរអំណាចដោយសន្តិវិធី។
លើសពីនេះទៅទៀត ក្រុមពលរដ្ឋខ្មែរ-អាមេរិកាំង ប្រមាណពី ៣០០ ទៅ ៥០០នាក់ ទាំងនេះ ក៏ទាមទារឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
នៅថ្ងៃដដែល អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ក៏គ្រោងដឹកនាំមនុស្សជាង ៣០០នាក់ ធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតដល់មានការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ស្ត្រី៧នាក់ដែលសមត្ថកិច្ចចាប់ខ្លួននៅសង្កាត់ព្រៃសត្រូវបានដោះលែងវិញ
- គ.ជ.ប ថានឹងពិនិត្យលទ្ធភាពផ្លូវច្បាប់ដើម្បីឲ្យលោក នី ចរិយា បានធ្វើការដូចដើម
- ខ្មែរនៅក្រៅប្រទេសគ្រោងធ្វើបាតុកម្មមុខសភាអាមេរិកទាមទារឲ្យដោះលែងអ្នកទោសនយោបាយ
- បទសម្ភាសន៍ស្ដីពីទស្សនៈសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សលើវីដេអូព្រមានរបស់រដ្ឋាភិបាល
- រដ្ឋាភិបាលផ្សាយវីដេអូព្រមានពលរដ្ឋពីវិនាសកម្មបង្កដោយការប្រើសិទ្ធិហួសដែនកំណត់
- ក្រុមអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅបរាជ័យក្នុងការហែក្បួនទៅគុកព្រៃស
- សកម្មជនដីធ្លីអះអាងថាពួកគេនឹងនៅតែបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
- សកម្មជនបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងត្រូវបានហៅសួរនាំរឿងប្រមូលស្នាមមេដៃពលរដ្ឋ
- មន្ត្រីក្រសួងយុត្តិធម៌ច្រានចោលការអះអាងរបស់អង្គការលើកលែងទោសអន្តរជាតិ
- សមត្ថកិច្ចខេត្តបាត់ដំបងរារាំងសកម្មជនបក្សប្រឆាំងប្រមូលស្នាមមេដៃពលរដ្ឋ
គ្មានសិក្សាស្ថានភាពច្បាស់លាស់ គេថាមេចឯងយ៉ាងអញ្ចឹងដែរ