រដ្ឋាភិបាល​ចិន​សន្យា​ផ្ដល់​ជំនួយ​៤៥០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា

ដោយ សាន សែល
2016-06-07
RFA

ជំនួយ​ចិន ៦១០
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ជំនួយ​របស់​ចិន សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ក្រសួង​ការបរទេស​កម្ពុជា ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ Photo: RFA


រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ប្រកាស​សន្យា​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា ចំនួន ៤៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ។ កាសែត​ខ្មែរ​ថែមស៍ នៅ​ថ្ងៃ​ទី​៧ មិថុនា បាន​ដកស្រង់សម្ដី​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ទាប់​ពី​ជំនួប​ទ្វេ​ភាគី​ជាមួយ​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ការ​បរទេស​ចិន ថា កម្ពុជា និង​ចិន ក៏​ជជែក​គ្នា​ពី​ប្រាក់ ២​ពាន់​លាន​ដុល្លារ​នៃ​ប្រាក់​វិនិយោគ​វិស័យ​វារីអគ្គិសនី​របស់​ចិន។

បើ​តាម​លោក ហោ ណាំហុង ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​២០១៧ នឹង​កើន​ឡើង​ដល់ ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។ សម្រាប់​លោក ហោ ណាំហុង ជំនួយ​របស់​ចិន ផ្ដល់​ដល់​កម្ពុជា មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​សង្គម សេដ្ឋកិច្ច។

ទោះ​បី​ជា​យ៉ាង​ណា ជំនួយ​របស់​ចិន តែង​មិន​ដាក់​លក្ខខណ្ឌ ឬ​ទាមទារ​ឲ្យ​គោរព​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​ខុស​ពី​ជំនួយ​របស់​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ឬ​ជប៉ុន ហើយ​គម្រោង​អភិវឌ្ឍន៍​របស់​ចិន ភាគ​ច្រើន​ត្រូវ​បាន​ប្រជាពលរដ្ឋ​មូលដ្ឋាន​រាយការណ៍​ថា បាន​បំផ្លាញ​ជីវិត​រស់នៅ​របស់​ពួក​គាត់​ទាំង​សេដ្ឋកិច្ច និង​ប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល​ចិន​សន្យា​ផ្ដល់​ជំនួយ​៤៥០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា"

  1. Anonymous says:

    ២០ ឆ្នាំកន្លងមកហើយ ការគ្រប់គ្រង ដោយកំចី ក្នុងនាមអភិវឌ្ឍន៏ + ចែកគ្នាចាយ (ពុករលួយ)។
    ធានាគារដ៏ច្រើនបានអោយរាស្ត្រខ្ចីខ្វះមូលដ្ឋានច្បាប់ យកកាប្រាក់ប្តូរពីប្រចាំខែ មកប្រចាំអាទិត្យ(រាស្ត្រមើលឃើញតិច) ក្រោមស្លាក អង្គការ។ ការរឹបអូសដីធ្លី កើតមាន ប្រមូលដីលក់ ដោយមន្ត្រី ឈ្មួញ ចាក់ដី លក់ទៅបរទេសប៉ែកខាងកើត តាមរូបភាពជាច្រើន រួមដោយ ការចូលសញ្ជាតិ ឬ អត្តសញ្ញាណប័នក្លែងផង។
    ជាលទ្ធផល រាស្ត្រខ្មែរ អស់ដី ចោលស្រុក។ តើខ្មែរ អាចបាត់ស្រុក ដោយវិធីនេះឬទេ????
    សំនៀង

  2. ?? says:

    I’m so happy this is a lot of money for me to put in my pocket . I do not care about any thing if I still have powers that money will flowing in to my bang out side this country. china can get very thing they want because it is not belonging to me.