កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាបានរិះគន់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចំពោះការសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ហើយបានប្រើអ្នកគាំទ្រឱ្យការពារ “សកម្មភាពខុសច្បាប់” របស់ខ្លួន ដោយលើកឡើងថា ទោះជាយ៉ាងណាលោកមិនខ្វល់ចំពោះការធ្វើបែបហ្នឹងទេ។
លោក កឹម សុខា ស្ថិតនៅក្នុងទីស្នាក់ការកណ្តាលគណបក្សរបស់លោកក្នុងរាជធានីភ្នំពេញចាប់តាំងពីថ្ងៃទី២៦ខែឧសភាមកនៅពេលនគរបាលប្រដាប់អាវុធបានមកដល់ទីស្នាក់ការនេះស្ថិតក្នុងខណ្ឌមានជ័យ ដោយអះអាងថា មានដីកាចាប់ខ្លួនរូបលោកចំពោះការមិនទៅបង្ហាញខ្លួននៅតុលាការ។
លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងសុន្ទរកថា ក្នុងពិធីបញ្ចុះខណ្ឌសីមាវត្តមួយក្នុងខេត្តតាកែវ ដោយមិនបានចេញឈ្មោះអនុប្រធានគណបក្សសង្គ្រោះជាតិដោយចំៗថា ”អ្នកឯងចង់ទៅដេកកន្លែង៤ម៉ែត្រ៤ជ្រុងទៅដេកទៅ។ គ្មានអាណាគេថាអី”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនឹងយល់ហើយថា នរណាដែលលោកនិយាយអំពីនោះដោយសារហេតុការណ៍កាលពីពេលថ្មីៗនេះ។
លោក ហ៊ុន សែន បានថ្លែងថា “ខ្ញុំកូណាខ្ញុំក៏ជឿជាក់យ៉ាងដូច្នេះដែរថា អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួនក៏មិនគួរទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់បំផ្លាញនូវបក្សនយោបាយមួយ ឬបំផ្លាញនូវអង្គការចាត់តាំងនយោបាយមួយតាមរយៈនៃការការពារអំពើខុសច្បាប់របស់បុគ្គលណានោះទេ”។
លោកបន្ថែមថា”ព្រោះអ្នកខុសត្រូវចេញមុខទទួលខុស។ដូចជាព្រះសង្ឃបរាជិក ត្រូវទទួលស្គាល់ថា ខ្លួនបរាជិក កុំយកវត្តទាំងមូលមកការពារ អាហ្នឹងវានាំស្អុយឈ្មោះវត្តទៅទៀត”។
តំណាងរាស្ត្រគណបក្សប្រឆាំង និងអ្នកគាំទ្រមានការប្រុងប្រយ័ត្ននៅខាងក្រៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងការខិតខំប្រឹងប្រែងដើម្បីការពារលោក កឹម សុខា បើទោះជាមិនមានការព្យាយាមចាប់ខ្លួនទៀតក៏ដោយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា នគរបាលមិនបានចាប់ខ្លួនលោក កឹម សុខា ដោយខ្លាចការបង្កចលាចលសង្គម ហើយអាចសម្រេចមិនចាប់ខ្លួនគាត់ ប្រសិនបើពួកគេបារម្ភថា បញ្ហានេះអាចឈានដល់ការបង្ហូរឈាម។
ប៉ុន្តែ ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា ពួកគាត់មិនជឿការលើកឡើងនោះថាជាសញ្ញាដែលរដ្ឋាភិបាលដកថយពីការចាប់ខ្លួនអនុប្រធានរបស់ខ្លួនឡើយ។
ការសម្រេចស្ថិតនៅក្នុងប្រទេសកម្ពុជារបស់លោក កឹម សុខា នៅពេលប្រឈមការគំរាមចាប់ខ្លួនផ្ទុយពីការសម្រេចរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងកាលពីខែវិច្ឆិកាដើម្បីគេចខ្លួនទៅប្រទេសបារាំងបន្ទាប់ពីរដ្ឋាភិបាលបានសើរើឡើងវិញនូវការផ្តន្ទាទោសចាស់ឲ្យលោកជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
ក្រុមអ្នកសង្កេតការណ៍មានការខ្វែងគំនិតគ្នាជុំវិញបញ្ហាថា តើរដ្ឋាភិបាលពិតជាធ្វើតាមការគំរាមកំហែងរបស់ខ្លួន ហើយលោក សម រង្ស៊ី បានប្តេជ្ញាប្រឈមមុខ មុនពេលប្រកាសនៅនាទីចុងក្រោយថា លោកនឹងមិនត្រឡប់មកវិញឡើយឬយ៉ាងណា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕ សារុន
© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
Khmer Rough, killer, traitor, Youn puppet, Youn slave, serves Youn interest, dictator, biggest corruption, steal state properties, stupid and commit million crimes. Who want to support you?????? Even dogs don’t want to support you!!!!!!! Every body except your crony and nepotism, want to over thrown you. I hate you so much traitor. I want to see you get behead and or die like Saddam Hussein and Qaddafi